ចូលចិត្តទំនើប

ពិធីបុណ្យ ៤ ប្រទេសក្នុងទ្វីបអាស៊ី ពេញនិយមសម្រាប់អ្នកទេសចរណ៍

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

អ្នកដឹងទេ? អ្នកទេសចរណ៍ទាំងឡាយ ចូលចិត្តមកលេងប្រទេស ៤ ក្នុងទ្វីបអាស៊ីយើងនេះ ជាពិសេសពេលពិធីបុណ្យប្រចាំឆ្នាំម្តងៗ។

១. ឥណ្ឌា «បុណ្យ Diwali»

បុណ្យមួយនេះរៀបចំឡើង ចន្លោះពីខែតុលាដល់វិច្ឆិកា មានរយៈពេល ៥ ថ្ងៃ។ ផ្ទះនីមួយៗ ប្រើពន្លឺភ្លើងទៀន ហើយនៅតាមកាំជណ្តើរមានដាក់អំពូលភ្លើងខ្សែ និងខ្សាច់ពណ៌ ក្នុងជំនឿយាងព្រះម៉ែលក្ស្មី ដែលជាព្រះនៃសុភមង្គល ចូលមកក្នុងផ្ទះ។ អ្នកទេសចរណ៍ដែល ទៅលេងប្រទេសឥណ្ឌាអំឡុងបុណ្យនេះ នឹងបានចូលរួមរាំកម្សាន្ត ព្រមទាំងបរិភោគបង្អែម ពិសេស។

Popular-Asian-Festival-technology-news-cambodia-tomnerb-01

២. កូរ៉េខាងត្បូង «បុណ្យ Chuseok»

បុណ្យនេះប្រៀបដូចបុណ្យភ្ជុំបិណ្ឌ របស់ខ្មែរយើង។ នៅចន្លោះពីខែកញ្ញា ដល់ខែតុលា ប្រជាជនកូរ៉េនឹងត្រឡប់ទៅកាន់ស្រុកកំណើត ដើមី្បសំពះ និងសែនអាហារនៅផ្នូរដូនតា។ បន្ទាប់មក គេជួបជុំគ្រួសារញាតិសន្តាន និងអ្នកជិតខាងញ៉ាំអាហារ និងផឹកស្រាដែលធ្វើពី អង្ករ។

Popular-Asian-Festival-technology-news-cambodia-tomnerb-012

៣. ថៃ «បុណ្យ Loi Krathong»

កម្មវិធីបុណ្យនេះដូចនៅកម្ពុជា គឺបុណ្យអុំទូក លយប្រទីប សំពះព្រះខែ ដែលធ្វើឡើង នៅក្នុងខែវិច្ឆិកា។ បុណ្យ Loi Krathong នៅថៃ ប្រជាជននាំគ្នាធ្វើ ឬទិញប្រទីបតូចៗ អុជទៀនដាក់ក្នុងប្រទីប រួចយកទៅបណ្តែតនៅទន្លេ បឹង ឬស្ទឹង។

Popular-Asian-Festival-technology-news-cambodia-tomnerb-03

៤. ចិន «បុណ្យសែនព្រះខែ»

នៅចុងខែកញ្ញា និងដើមខែតុលា នៅប្រទេសចិនមានធ្វើពិធីបុណ្យសែនព្រះខែ ដែលមាន ការជួបជុំក្រុមគ្រួសារសែននំ ដល់ព្រះចន្ទ្រពេញវង់ សម្តែងរបាំម៉ុងសាយ និងបាញ់កាំជ្រួច។ ជាមួយគ្នានោះដែរ តាមគេហដ្ឋាន ភោជនីយដ្ឋាន និងរមណីយដ្ឋាននានា មានព្យួរចង្កៀងគោម យ៉ាងស្អាតប្រណីតទៀតផង។

ទាំងនេះជាបុណ្យ ដែលអ្នកទេសចរណ៍មិនថាអឺរ៉ុប អាមេរិក ឬអាស៊ីដូចគ្នាចូលចិត្តទៅកម្សាន្ត។ គួរឲ្យសោកស្តាយ គ្មានបុណ្យរបស់កម្ពុជាសោះ។ សង្ឃឹមថាទៅអនាគត វប្បធម៌របស់ខ្មែរយើងនឹងលី្បល្បាញ លើសាកលលោក ដូចគ្នាអ៊ីចឹងដែរ៕

Popular-Asian-Festival-technology-news-cambodia-tomnerb-04

អត្ថបទអ្នកចង់អាន

ម៉ាកផលិតផលអុីតាលីថ្មីមួយ កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 20 Jul, 2017

ម៉ាកផលិតផល សម្លៀកបំពាក់ថ្មីរបស់អ៊ីតាលី Brandy Melville គឺជាម៉ាកសញ្ញាដែលកំពុងមានភាពពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យ។ ក្រុមហ៊ុននេះ ផ្គត់ផ្តង់ផលិតផលសម...

រីករាយជាមួយ ការថតរូប នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 13 Sep, 2017

ដំណើរកំសាន្ត បើគ្មានរូបថត គឺមិនមែនជាដំណើរកំសាន្តពេញលក្ខណៈទេ។ ការផ្តិតយករូបភាព គឺដើម្បីរក្សាទុកអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ។ ដូច្នេះការជ្រើសរើសទី...

Toto បង្ហាញពីស្នាដៃ ស្ថាបត្យកម្មជប៉ុន

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

ផលិតផលបន្ទប់ទឹកម៉ាកសញ្ញា Toto របស់ប្រទេសជប៉ុន បានរៀបចំការតាំងពិពណ៌មួយ នៅទីក្រុង ឡុងដ៍ ដោយធ្វើការស្វែងយល់ពីផលប៉ះពាល់ នៃការសិក្សាពីការងាររបស់និស្សិតស...

ទៅដល់កោះ Jeju បើមិនបានចូលលេង សារមុន្ទីរ Hello Kitty Island នេះ ដឹងតែ ស្តាយក្រោយហ្មង!

ដោយ: ភារុន 8 AM, Tuesday, 25 Dec, 2018

សម្រាប់អ្នក ដែលចូលចិត្ត Hello Kitty គឺដឹងតែត្រូវចិត្តតែម្តង។ ពិភពតុក្កតា Hello Kitty ដ៏គួរឱ្យស្រឡាញ់ដ៏ធំបំផុតនៅទ្វីបអាស៊ី ដែលស្ថិតនៅលើកោះ Jeju ប្រទ...

Tomnerb.Com - YouTube Channel