ចូលចិត្តទំនើប

ប្លែកភ្នែកជាមួយ ដំណើរកម្សាន្តទៅកាន់ ប្រទេសចិន នាឱកាសចូលឆ្នាំចិន

ដោយ: ដាលីស 10 PM, Monday, 08 Jun, 2015

សម្រាប់ឱកាស នៃការអបអរសាទរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន នៅក្នុងខែកុម្ភៈនេះ មិនថាតែចំពោះតំបន់ទេសចរណ៍ ឬ​តំបន់​សេដ្ឋកិច្ច ពិសេសដូចជានៅខេត្តយូណាន ក្វាងស៊ី ក្វាងចូវ ស៊ីឈួន ឬ ប៉ីជីង នោះឡើយ ពោលគឺនៅពាសពេញផ្ទៃប្រទេសចិនទាំងមូល សុទ្ធ​តែ​ត្រូវបានរៀបចំតុបតែង ​ដាក់តាំង​លម្អនៅតាមដើមឈើតូចធំ សួនច្បារនានា ជាមួយនឹងផ្ទាំងប៉ាដា​ពណ៌ក្រហម ​ដោយ​មាន​ការ​សរសេរ​ពាក្យ​ស្លោក​ល្អ​ៗ ពីរោះៗព្រោងព្រាត លាយឡំ​ជាមួយនឹងរូបសត្វ នាំសំណាងជាច្រើនប្រភេទ ជាពិសេសចង្កៀងគោមពណ៌ក្រហមតែម្ដង។

ជាមួយនឹងឱកាសនៃថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសម្រាប់ជនជាតិចិននៅទូទាំងប្រទេស ដើម្បីចូលរួមអបអរសាទរពិធី​បុណ្យប្រពៃណី​ជាតិ ចូលឆ្នាំ​ថ្មី ឬហៅម៉្យាងទៀតថា បុណ្យនិទាឃរដូវ ត្រូវបានគេជឿថាក្រៅពីប្រទេសចិន ដែលជាម្ចាស់ដើម ក៏មាន​ប្រទេស​មួយចំនួន​ទៀត​បាន​ប្រារព្ធ​ធ្វើពិធីដ៏រីករាយ​មួយនេះផងដែរ ជាពិសេសនៅតំបន់ដែលមានប្រជាជន ជាប់សែស្រឡាយចិនតែម្ដង ជាមួយនឹងការសន្មត់ថា ជាពេល​ចូល​ឆ្នាំ​ថ្មី។ ដោយឡែក​សម្រាប់ការរៀបចំ នៅក្នុងប្រទេសចិនវិញ ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ និងអស្ចារ្យបំផុតទៅតាមទំនៀមទម្លាប់ និងប្រពៃណី​ដ៏​យូរលង់ និងច្រើនដំណរមកតៗគ្នា។ នៅក្នុងឱកាសនៃពិធីបុណ្យដ៏សំខាន់មួយនេះ សម្រាប់បណ្តាភ្ញៀវទេសចរនានា ដែលទៅកម្សាន្ត​ នៅក្នុង​ប្រទេស​មហាអំណាច​យោធា​ និង​សេដ្ឋ​កិច្ចប្រចាំតំបន់អាស៊ីមួយនេះ ពិតជារីករាយ និងភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាព ដែលនៅជុំវិញខ្លួន សុទ្ធតែ​មាន​ពណ៌​ក្រហមច្រាលគ្រប់ទិសទី មិនថានៅតំបន់​កម្សាន្តសាធារណៈ, តាមគេហដ្ឋាន, ភោជនីយដ្ឋាន, សណ្ឋាគារ ឬស្ថាប័នជាតិនោះឡើយ ហើយ​អ្វី​ដែល​រឹតតែអស្ចារ្យនោះ ស្ទើរតែគ្រប់ទីកន្លែង គេ​តែងឃើញ​មាន​ដើមផ្កានាំសំណាង ដូចជា ផ្កាអង្គារសីល ដើមក្រូច និងដើមឬស្សីជាដើម។

ChinesNewYear2015-07

ក្រៅពីនេះនៅតាមដង មហាវិថីធំៗនានា សុទ្ធតែត្រូវបានលម្អ ដោយការចងចង្កៀងគោម រំយោលពណ៌ក្រហមស្អេកស្កះ ខ្វាត់ខ្វែង យ៉ាង​ស្រស់​​ស្អាត អមដោយខ្សែភ្លើងអគ្គិសនីចម្រុះពណ៌ជាច្រើន គួរឱ្យចង់គយគន់ក្រៃលែង។ បន្ថែមពីនេះ ភ្ញៀវទេសចរក៏នឹង​បានឃើញ​ នូវការសម្ដែង​របាំ​បែប​ប្រពៃណីជាក្រុមៗ និងប្លែកៗពីគ្នាជាច្រើន ដែលក្នុងនោះរួមមាន​ទាំងក្រុមកុមារតូចៗ និងក្រុមមនុស្សធំផងដែរ ជាពិសេស​ការដង្ហែរ​ក្បួន​នៃ​របាំ​សត្វ​នាគ ដែលគេមានជំនឿជឿជាក់ថាជាសត្វមានអំណាច និងជាសត្វ​នាំសំណាងបំផុតដល់ប្រទេស និងគ្រប់ក្រុមគ្រួសារ។ សូម​បញ្ជាក់​ផងដែរថា ជា​ទូទៅ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឬបុណ្យនិទាឃរដូវនេះ ភាគច្រើគេតែងប្រារព្ធ នៅក្នុងអំឡុងចុង ខែមករា ឬដើមខែកុម្ភៈ ឬរហូតដល់ពាក់កណ្តាល ខែកុម្ភៈ ជារៀងរាល់ឆ្នាំ (អាចផ្លាស់ប្ដូរតាមកាល)៕

ChinesNewYear2015-01

ChinesNewYear2015-02(1)

ChinesNewYear2015-05

ChinesNewYear2015-06

ChinesNewYear2015-04

អត្ថបទអ្នកចង់អាន

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុង...

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ...

រូបសំណាកធំបំផុតទាំង 7 លើពិភពលោក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

រូបសំណាកធំៗ ត្រូវបានសាងសង់ឡើងតាំងពីបូរាណ។ រូបសំណាក Great Sphinx ត្រូវបានសាង សង់ឡើងដោយអាណាចក្រអេស៊ីបបូរាណ មានកម្ពស់ 20 ម៉ែត្រ ដែលជារូបសំណាកធំជាងគេនៅ...

ទស្សនាចរណ៍ ម្ហូបអាហារនៅ Iceland

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

អស់រយៈកាលជាយូរមកហើយ ម្ហូបអាហារនៅក្នុងប្រទេស Iceland ត្រូវបានបរិយាយក្នុងន័យមិន សូវល្អទេ ដោយសារម្ហូបអាហាររបស់ពួកគេ ចម្លែកខុសពីគេ។ ប៉ុន្តែបច្ចុប្បន្នន...

Tomnerb.Com - YouTube Channel