ចូលចិត្តទំនើប

បឹង ដែលធំជាងគេ ក្នុងពិភពលោកទាំង១០

ដោយ: ដួងច័ន្ទ 11 AM, Sunday, 12 Mar, 2017

តើអ្នកធ្លាប់បានទៅលេងបឹងណាមួយ នៅក្នុងតំបន់ទេ? តើវាមានទំហំប៉ុណ្ណា? ខ្ញុំសួរនូវសំណួរទាំងនេះ ព្រោះអត្ថបទខាងក្រោម នឹងបង្ហាញអ្នកពីបឹងទាំង១០ ដែលមានទំហំធំធេង ដែលសមតែជាសមុទ្រ ប៉ុន្តែហេតុអ្វីបានជាវាជាប់ថ្នាក់ជាបឹង? តោះមកធ្វើការស្វែងយល់ទាំងអស់គ្នា!

Top10-Lakes-Great-Slave-01

១០. បឹង Great Slave (ទំហំប្រមាណ៖ ២៦,០០០គម)

បឹងមួយនេះ ត្រូវបានដាក់ក្នុងផែនទីតំបន់អឺរ៉ុប ក្នុងអំឡុងពេលធ្វើពាណិជ្ជកម្មរោមសត្វ ឆ្ពោះទៅកាន់ភាគពាយ័ព្យនៃឆ្នេរ Hudson នៅពាក់កណ្តាលសតវត្សន៍ទី១៨។

Top10-Lakes-Malawi-01

៩. បឹង Malawi (ទំហំប្រមាណ៖ ៣០,០០០គម)

វាជាបឹង ដែលស្រស់ស្អាតជាងគេនៅលើពិភពលោក ដែលជាទីជម្រកនៃពូជមច្ឆាកម្រ ដែលមានទិន្នន័យពូជត្រី ២៤០ប្រភេទ មានរស់នៅតែក្នុងបឹងនេះ។

Top10-Lakes-Great-Bear-01

៨. បឹង Great Bear (ទំហំប្រមាណ៖ ៣១,០០០ គម)

ជាបឹង ដែលមានទំហំធំបំផុត នៅក្នុងប្រទេសកាណាដា ដែលជាទីជម្រកនៃប្រជាជនអំបូរ Sahtu ប៉ុន្តែ បឹងនេះបានប្រសិទ្ធនាមតាមភ្នំ Grizzly Bear ដែលស្ថិតនៅលើមាត់បឹង។

Top10-Lakes-Baikal

៧. បឹង Baikal (ទំហំប្រមាណ៖ ៣២,០០០គម)

វាត្រូវបានស្គាល់ថា ជាបឹង ដែលមានទឹកបរិសុទ្ធមានវ័យចំណាស់ជាងគេ លើពិភពលោក ហើយវាត្រូវ បានសន្មត់ថា មានអាយុកាលប្រមាណ ២៥លានឆ្នាំហើយ។

Top10-Lakes-Tanganyika

៦. បឹង Tanganyika (ទំហំប្រមាណ៖ ៣៣,០០០គម)

មិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ វាថែមទាំងមានជម្រៅជ្រៅជាងគេ លើពិភពលោកទៀតផង។ ចំណុចដែលជ្រៅជាងគេ នៅក្នុងបឹងមានជម្រៅរហូតដល់ ១,៤៣៦ម៉ែត្រ។

Top10-Lakes-Michigan

៥. បឹង Michigan (ទំហំប្រមាណ៖ ៥៧,០០០គម)

តំបន់ត្រីកោណនៃបឹង Michigan គឺជាជម្រកនៃការបាត់ខ្លួនដ៏ចម្លែក និងទេសភាពប្លែកៗ។

Top10-Lakes-Huron

៤. បឹង Huron (ទំហំប្រមាណ៖ ៦០,០០០គម)

ប្រៀបដូចជាបឹង Loch Ness បឹង Huron ត្រូវបានស្គាល់ថា ជាជម្រកនៃពពួកសត្វសមុទ្រមួយប្រភេទមានឈ្មោះថា Mishebeshu ហើយវាត្រូវបាននិយាយថា វារស់នៅក្នុងជម្រៅទឹកដ៏ជ្រៅនៃបឹង។

Top10-Lakes-Victoria

៣. បឹង Victoria (ទំហំប្រមាណ៖ ៦៩,០០០គម)

មានទីតាំងស្ថិត នៅភាគខាងកើតនៃទ្វីបអាព្រិច ហើយវាយកឈ្មោះតាម ម្ចាស់ក្សត្រី Vitoria ប៉ុន្តែវាមានអាយុកាលប្រមាណ ៤០០,០០០ឆ្នាំមកហើយ។

Top10-Lakes-Superior

២. បឹង Superior (ទំហំប្រមាណ៖ ៨២,០០០គម)

មានពូជមច្ឆាជាច្រើន ប្រមាណ ៧៨ពូជខុសគ្នា ចាត់ទុកទីនេះជាជម្រករបស់វា ហើយភាគច្រើនត្រីទាំងនោះរស់នៅក្នុងជម្រៅ ១៤៨ម៉ែត្រ នៃទឹកបឹង។

Top10-Lakes-Caspian-Sea

១. បឹង Caspian Sea (ទំហំប្រមាណ៖ ៤៣៥,០០០គម)

បន្ទាប់ពីបានអាន និងឃើញពីទីតាំងនៃបឹងខាងលើ អ្នកប្រហែលជាគិតថា បឹងគឺជាផ្ទៃទឹកមួយផ្នែកដែលមានព្រំប្រទល់បិទជិត ហើយនៃគឺជាបឹង Caspian Sea ដែលជាបឹងមានទំហំធំជាងគេលើ ពិភពលោក។ ប៉ុន្តែដោយសារតែវាមានទំហំធំខ្លាំង ពេលវាក៏ត្រូវបានចាត់ថ្នាក់ជាសមុទ្រ។

អត្ថបទអ្នកចង់អាន

វត្ថុ ១១ យ៉ាង ដែលអ្នកធ្វើដំណើរតែឯង គួរស្វែងយល់

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

អ្នកកំពុងសុបិន្ត ចង់ធ្វើដំណើរកំសាន្តតែម្នាក់ឯងមែនទេ? ជាទូទៅ ដំណើរកំសាន្តជាការទទួលបានបទពិសោធន៍ពិសេសៗ ប៉ុន្តែការដំណើរកំសាន្តតែម្នាក់ឯង អាចជាសេរីភាពដ៏...

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិ...

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។ ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទា...

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

Tomnerb.Com - YouTube Channel