ចូលចិត្តទំនើប

ទៅលេងប្រទេសសឹង្ហបុរីកុំភ្លេចទៅភ្លក់អាហាររបស់ Michelin Star ទាំង 10 មុខនេះគឺមានតម្លៃតិចជាង 5$ លុយសិង្ហបុរីប៉ុណ្ណោះ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ប្រទេសសឹង្ហបុរី អ្នកទាំងអស់ពិតជាដឹងថាជាប្រទេសមួយនេះ អ្នកត្រូវចំណាយប្រាក់ច្រើនបំផុតក្នុងការធ្វើទេសចរណ៍នៅទីនេះ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថាវាក៏ជាប្រទេសដំបូងគេនៅលើពិភពលោកដែលអ្នកអាចទទួលបានអាហាររបស់ Michelin star ដែលមានតម្លៃតិចជាង 5$ លុយសឹង្ហបុរីប៉ុណ្ណោះ។ ខាងក្រោមនេះជាមុខម្ហូបទាំង 10 នៃ Michelin star ដែលមានតំលៃថោកបំផុត ដែលអ្នកអាចរកបាននៅប្រទេសសឹង្ហបុរី៖
1. Trishaw ឡាក់សា ដ៏ល្បីល្បាញនៅផ្លូវ Sungei
នៅផ្លូវនេះមានលក់ម្ហូប Trishaw ឡាក់សា ដែលមានរសជាតិឆ្ងាញ់ដែលបានជាប់នៅក្នុងកម្មវីធី Michelin star។ នៅក្នុងកម្មវិធី Michelin star មិនមែនសុទ្ធតែម្ហូបគ្រប់មុខអាចឈ្នះបាននោះទេ ទាល់តែម្ហូបនិមួយៗមានទាំងរសជាតិឆ្ងាញ់ និងផ្តល់ទាំងសុខភាពល្អដល់អ្នកបរិភោគ។

2. ឆាអយស្ទ័រ ភាគខាងជើងនៃ 85 Bedok
មុនពេលមគ្គុទ្ទេសក៍ Michelin ទៅដល់ប្រទេសសឹង្ហបុរី ពួកគេបានល្បីរន្ទឺពីមុខម្ហូបមួយមុខនោះគឺ ឆាអយស្ទ័រ ភាគខាងជើងនៃ 85 Bedok ដែលមានគ្រួសារមួយជាជនជាតិសឹង្ហបុរីបានបើកបម្រើមុខម្ហូបមួយនេះ។ មុខម្ហូបឆាអយស្ទ័រគឺមានតម្លៃត្រឹមតែ 3$ លុយសឹង្ហបុរីប៉ុណ្ណោះ។ ហើយតូបលក់ម្ហូបមួយនេះមានទីតាំងស្ថិតនៅខាងក្នុងមជ្ឈមណ្ឌល ហ្វេងសាន និង បើកបម្រើជូនភ្ញៀវរហូតដល់ម៉ោង 3 ព្រឹកជារៀងរាល់ថ្ងៃ។

3. Briyani របស់ហាង Allauddin
ហាងនេះមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌល Tekka ហើយសម្រាប់មុខម្ហូប Briyani នៃ ហាង Allauddin គឺត្រូវបានចុះក្នុងបញ្ជីម៉ាក Michelin ដែលមាននៅក្នុងប្រទេសសឹង្ហបុរី ហើយអ្នកស្វែងរកទិញបានក្នុងតម្លៃសមរម្យផងដែរ។ សម្រាប់មុខម្ហូបមួយនេះអ្នកអាចជ្រើសរើសសាច់មាន់ ត្រី និង សាច់គោ ហើយសម្រាប់សាច់មាន់គឺជាជម្រើសដ៏ពេញនិយមបំផុតដែលបានទាក់ទាញចិត្តប្រជាជនសឹង្ហបុរី។

4. បាយទាខ្វៃគ្មានឆ្អឹង
បាយទាខ្វៃគ្មានឆ្អឹងនេះគឺពិតជាមុខមួយដែលមានរសជាតិឆ្ងាញ់ហើយទើបតែបានចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងកម្មវិធី Michelin star នៅឆ្នាំ 2018 នេះទេ ប៉ុន្តែមុខម្ហូបនេះពិតជាមានរសជាតិឆ្ងាញ់មិនចាញ់នឹងមុខម្ហូបរបស់ Michelin star ដទៃទៀតទេ។ ហើយសម្រាប់ម្ហូបនេះមានតម្លៃត្រឹមតែ 3$ លុយសឹង្ហបុរីប៉ុណ្ណោះ។

5. មីឡាក់សា Zhen ShanMei នៅផ្លូវ Depot
មីឡាក់សា ZhenShanMei នៅផ្លូវ Depot នេះគឺត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មគ្គុទ្ទេសក៍ Michelin។ ហើយមុខម្ហូបមួយនេះត្រូវបានបម្រើជូនភ្ញៀវសម្រាប់អាហារថ្ងៃត្រង់នៅមជ្ឈមណ្ឌលអាហារប្រចាំភូមិ Alexandra។

6. បាយមាន់ទឹកស៊ីអៀវ Liao Fan
នៅឆ្នាំ 2016 នៅពេលដែលបាយមាន់ទឹកស៊ីអៀវនេះត្រូវបានគេកោតសរសើរថាជាអាហារដែលមានតម្លៃថោកបំផុតនៅក្នុងមុខម្ហូបរបស់ Michelin ដោយសារតែវាមានតម្លៃត្រឹមតែ 2$ លុយសឹង្ហបុរីប៉ុណ្ណោះ សម្រាប់បាយសាច់មាន់នេះគឺប្រើអង្ករ Liao Fan Hawker Chan ដ៏ល្អបំផុតប្រចាំតំបន់មកចម្អិន។

7. សម្លការី NA NA
មុខម្ហូបមួយនេះមានតម្លៃត្រឹមតែ 3,5$ លុយសឹង្ហបុរីប៉ុណ្ណោះ ហើយអ្នកអាចមកទទួលទានម្ហូបនេះនៅមជ្ឈមណ្ឌលអាហារនិងផ្សារទំនើប Bukit Merah។ សម្រាប់មុខម្ហូបនេះក៏ត្រូវបានជាប់នៅក្នុងបញ្ជី Michelin star ផងដែរ។

8. គុយទាវឆា Kway Teow
ទោះបីជាគ្មានម៉ាស៊ីនត្រជាក់នៅក្នុងមជ្ឈមណ្ឌលម្ហូបអាហារ និង ផ្សារ ហុងលីម ក៏ដោយ ក៏នៅមានភ្ញៀវជាច្រើនឈរតម្រង់ជួរគ្នាជាអចិន្រ្តៃយ៍ ដើម្បីមកភ្លក់គុយទាវឆា Kway Teow នេះជារៀងរាល់ថ្ងៃ។ ហើយវាតម្លៃត្រឹមតែ 4$ លុយសឹង្ហបុរីក្នុងមួយចានប៉ុណ្ណោះ។

9. បាយមាន់ Sin Kee
សម្រាប់ជនជាតិសឹង្ហបុរី បាយមាន់គឺជាអាហារដ៏ពេញនិយមបំផុត។ ហើយជាពិសេស បាយមាន់ Sin Kee នេះដែលបានជាប់នៅក្នុងបញ្ជី Michelin star ផងនោះ រិតតែជាទីពេញនិយមសម្រាប់ជនជាតិសឹង្ហបុរីនៅទូទាំងប្រទេស។

10. មីលឿងឆា Tiong Bahru Yi Sheng
ហាងលក់មីលឿងឆានេះ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាហារ ABC ។ ហើយសម្រាប់មុខម្ហូបនេះមានដើមកំណើតតាំងពីឆ្នាំ 1993 មកម៉្លេះប៉ុន្តែវាមិនទាន់ត្រូវបានគេស្គាស់ រហូតដល់មានចុងភៅម្នាក់ឈ្មោះ Toh Seng Wang ដែលគាត់មានអាយុ 69 ឆ្នាំ ដែលគាត់បានយកមុខម្ហូបមួយនេះមកចម្អិន នឹងមានរសជាតិឆ្ងាញ់រហូតបានជាប់ក្នុងបញ្ជី Michelin star ហើយទើបធ្វើឱ្យមីលឿងឆានេះត្រូវបានទទួលបានការពេញនិយមទូទាំងប្រទេសសឹង្ហបុរី។

ប្រភព: theculturetrip ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

៨ រមណីយដ្ឋាន ស្អាតបំផុត នៃទ្វីបអាស៊ី

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

ប្រសិនបើអ្នកមិនបានឃើញផ្ទាល់ភ្នែក អ្នកប្រហែលជាគិតថា នោះជាការប្រឌិតឡើង ដោយបច្ចេកវិទ្យា ប៉ុន្តែមិនមែនទេ។ ខាងក្រោមនេះ សុទ្ធសឹងតែជាទីតាំងទេសចរណ៍ ធម្មជាត...

ភោជនីយដ្ឋានម្ហូបបួសដ៏ល្អបំផុតទាំង 10 នៅរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

សម្រាប់អ្នកចូលចិត្តភ្លក់មុខម្ហូបប្លែកៗឆ្ងាញ់ៗនៅក្នុងទីក្រុងភ្នំពេញច្បាស់ជាមិនមានការខកបំណងទេ ពីព្រោះនាពេលសព្វថ្ងៃនេះនៅភ្នំពេញមានជម្រើសមុខម្ហូបជាច្រើ...

Style ដូចគ្នា និងខុសគ្នារវាងយុវវ័យភ្នំពេញ និងហុងកុង

ដោយ: ស. លីង 10 PM, Tuesday, 14 Feb, 2017

ពេលវេលាដ៏ល្អមួយ នាំឲ្យខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។ នោះជាទីក្រុង ដែលល្បីលើពិភពលោកពីរបៀបរបបរស់នៅ និងការស្លៀកពាក់បែបស៊ីវិល័យ។ ពេលទៅដល់ទីនោះហើ...

តោះ! ជិតចូលឆ្នាំខ្មែរហើយ ម្នាក់ៗមានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយក៏ជាពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយផងដែរ។ តាមទំនៀមទំលាប់ ប្...

Tomnerb.Com - YouTube Channel