ចូលចិត្តទំនើប

ទៅទស្សនា តំបន់ជ្រោះទឹកកក នៅប្រទេសចិន

ដោយ: ដាលីស 5 PM, Tuesday, 16 Jun, 2015

គ្រាន់តែបានឃើញចំណងជើងធំ នៅខាងលើនេះ ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានភាពភ្ញាក់ផ្អើលណាស់មែនទេ ដ្បិតអី​កាល​ពី​ដើម​ឡើយ​ធ្លាប់​តែឭ និងឃើញតំបន់ជ្រោះតូចធំ ពោរពេញទៅដោយសន្ធឹកទឹកហូរទម្លាក់ខ្លួនបែកផ្សែង ប៉ុន្តែនៅពេលនេះស្រាប់តែ​ឃើញ មាន​តំបន់ជ្រោះ​ទឹក​កក ដែលគ្មាន​ទឹកហូរទៅវិញ។ ជាការពិតណាស់ តំបន់ជ្រោះទឹកកក ស្របទៅនឹងចំណងជើង នៃអត្ថបទទេសចរណ៍ខាងលើនេះ ពិតជាមានមែន ហើយវាក៏ជាតំបន់ដ៏អស្ចារ្យ និងអច្ឆរិយរបស់ប្រទេស ដែលអាចស្រូបអូសទាញនូវចំនួនភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ឱ្យមកទស្សនានៅទីនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងរដូវត្រជាក់ នោះគឺឧទ្យាន Jiuzhaigou។

Jiuzhaigou-03

សម្រាប់ទីកន្លែងទេសចរណ៍កម្សាន្ត នៅក្នុងដែនដីនៃប្រទេសមហាអំណាច ក្នុងតំបន់អាស៊ីមួយនេះ គេសង្កេតឃើញមានយ៉ាងអនេក ដែល​សូម្បី​តែខ្លួន​ឯង ដែលជាម្ចាស់តំបន់ ក៏ស្ទើរតែស្គាល់មិនទាន់អស់ផងក៏មិនដឹង។ ដោយឡែក បើនិយាយពីតំបន់កម្សាន្តឧទ្យាន Jiuzhaigou ដែល​លើក​យកមកបង្ហាញនាពេលនេះ ហាក់មានភាពអច្ឆរិយបន្តិច ខណៈដែលមានការប្រែប្រួល នូវរូបសម្រស់​ធម្មជាតិទៅ តាមរដូវកាល​ស្ទើរ​នឹក​មិន​ដល់​។

ឧទ្យានកម្សាន្ត Jiuzhaigou ស្ថិតនៅក្នុងតំបន់ Shuanglongxia នៃក្រុង Mentougou ខាងលិចក្រុងប៉េកាំង ប្រទេសចិន។ សម្រាប់​រដូវ​ក្ដៅ ឧទ្យាន​កម្សាន្ត Jiuzhaigou មានទឹកហូរប្រៀបដូចជា បូមទម្លាក់ចាក់ស្រោចពីលើចុះក្រោមយ៉ាងដូច្នោះ លាយឡំជាមួយដើមផ្កាព្រៃតូច​ធំ ដុះ​ចម្រុះ​ពណ៌យ៉ាងស្រស់ស្អាត​បីដូចជាផ្ទាំងគំនូរ។ ដោយឡែកនៅក្នុងរដូវត្រជាក់វិញ ទេសភាពទាំងឡាយដែលស្ថិតនៅក្នុង Jiuzhaigou ជាពិសេស​ជ្រោះ​តូចធំ ត្រូវផ្លាស់ប្ដូររូបរាងទៅជា​កំណកទឹកកក យ៉ាងក្រាស់ពណ៌សក្បុសដូចរូបចម្លាក់ ស្រដៀងគ្នាទៅនឹងជ្រោះទឹកកកហ៊ូគូ ដែលស្ថិត​នៅទន្លេ​លឿង​ក្នុងក្រុងជីសៀន ខេត្តសានស៊ីយ៉ាងដូច្នោះដែរ។ ជ្រោះទឹកកកនេះមានកន្លែងខ្លះ មានកម្ពស់ប្រមាណ 32ម៉ែត្រ និងទទឹងប្រមាណ 12ម៉ែត្រ ហើយ​​តំបន់​ផ្សេងទៀត អាចមានទ្រង់ទ្រាយធំ ឬតូចជាងនេះក៏មាន។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំឧទ្យានដែលស្ថិត នៅក្នុងតំបន់ខាងលើនេះតែងស្រូបបានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើន​កុះករឱ្យ​មក​ទស្សនា​កម្សាន្តនៅទីនេះ ដែលវាក៏ជាប្រភពចំណូលមួយ យ៉ាងសំខាន់សម្រាប់រដ្ឋ និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ​ផងដែរ៕

Jiuzhaigou-04

Jiuzhaigou-01

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

ស្តាយ! កោះស្អាតៗ និងគួរចាប់អារម្មណ៍បែបនេះ តែបែរជាមានគ្រោះថ្នាក់ នឹងមិនអាចទៅលេងបានទៅវិញ!

ដោយ: ភារុន 8 AM, Wednesday, 27 Mar, 2019

មនុស្សភាគច្រើន សម្លឹងឃើញកោះជាកន្លែងដ៏ស្រស់ស្អាត និងស្ថិតនៅក្នុងចំណោមកន្លែងដ៏ល្អបំផុត ដើម្បីចំណាយពេលវិស្សមកាលមកលេងកម្សាន្ត ប៉ុន្តែតើអ្នកដឹងទេថាមានកោ...

ទេសភាពទីក្រុងមានអគារខ្ពស់ៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

តើអ្នកធ្លាប់ឆ្ងល់ថាតើទីក្រុង Manhattan នឹងមានទេសភាពដូចម្តេចនៅពេលមើលពីទីខ្ពស់ ឬ តើទីក្រុងហុងកុង មានសោភណ្ឌភាពត្រកាលយ៉ាងណា នាពេលរាត្រី? ទាំងនេះគ្រាន់ត...

ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់មួយទៀត​នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល...

Tomnerb.Com - YouTube Channel