ចូលចិត្តទំនើប

ទៅទស្សនាតំបន់ទេសចរណ៍ល្បីៗ នៅប្រទេសហ្វីលីពីន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

ប្រទេសហ្វីលីពីន ស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជាណាស់ណាទេ បើប្រៀបធៀបទៅនឹងដំណើរកម្សាន្ដ ក្រៅប្រទេស​ទៅតាមតំបន់មួយចំនួនទៀត ដូចជានៅប៉ែកអឺរ៉ុបនោះ។ ភីលីពីន ជាប្រទេសមួយ ដែលសម្បូរទៅដោយកន្លែងកម្សាន្ដប្រណីតៗ ជាច្រើនទៀតដូចជា ទីក្រុង ឆ្នេរលំហែកាយ សួនកម្សាន្ដ និងសំណង់ទំនើបៗជាច្រើន ដែលអាចចាត់ទុកថាជាទីតាំង ដែល​អាច​ទាក់ទាញចំនួនអ្នកទេសចរយ៉ាងកុះករ។ មកដល់ទឹកដីនៃប្រទេសនេះ អ្នកមិនចាំបាច់បារម្ភខ្លាចថា មានការពិបាកក្នុង​ការ​ទំនាក់​ទំនងគ្នានោះទេ ព្រោះ ប្រជាជននៅក្នុងប្រទេសនេះស្ទើរតែទាំងមូល សុទ្ធតែអាចនិយាយភាសាអង់គ្លេសបានទាំងអស់។ ចូលដល់ទឹកដីនៃប្រទេសភីលីពីន អ្នកពិតជាមានអារម្មណ៍ប្លែកភ្នែក និងទទួលបានភាពរីករាយយ៉ាងពិតប្រាកដ។ ចង់ប្រាប់​ថា ភីលីពីន មានកន្លែងណាខ្លះដែលគួរឱ្យចាប់អារម្មណ៍នោះ សូមរីករាយជាមួយអត្ថបទនេះជាបន្ដ។

ទីក្រុងម៉ានីឡា ធ្លាប់មានឈ្មោះថាជាទីក្រុងដ៏ស្រស់ស្អាតមួយ នៅលើពិភពលោកក្នុងចំណោមទីក្រុង ដែលជាប់ចំណាត់ថ្នាក់ មួយចំនួន ដូចជា ប៉ារីស ទីក្រុងឡុងដ៍ និងទីក្រុងល្បីផ្សេងៗទៀត នៅអឺរ៉ុប ប៉ុន្ដែភាពស្រស់ស្អាត​ភាគច្រើន ​នៃទីក្រុងម៉ានី​ឡា​ត្រូវ​បានបំផ្លាញ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី2។ ទោះបីជាយ៉ាងនេះក្ដីក៏ ម៉ានីឡា នៅតែអាចរកចំណូល​បានពី​ភ្ញៀវទេស​ចរ​យ៉ាងច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណាយពេលដើរកម្សាន្តឱ្យអស់ចិត្ត នៅក្នុងក្រុងម៉ានីឡា យើងសូមណែនាំទីតាំងមួយ​ចំនួន​ដូចជា៖

ឧទ្យាន រីហ្សាល (Rizal Park) ៈ ជាឧទ្យានប្រវត្តិសាស្ត្រដ៏សំខាន់ ហើយវាក៏ជាកន្លែងដ៏ល្អបំផុត សម្រាប់អ្នកដែលចង់​ដឹងពីប្រវត្តិ​សាស្ត្រ​នៃប្រទេសនេះផងដែរ។ នៅក្នុងឧទ្យាននេះ លោកអ្នកមិនត្រឹមតែបានដឹងពីប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែអ្នកក៏អាច​បង្កើន​ភាពរីករាយ តាមរយៈការទស្សនាសួនច្បារស្អាតៗ តាមបែបបទចិន និងជប៉ុន ព្រមទាំង The Orchidarium (ជាកន្លែងដែល​អាច​មើលសត្វមេអំបៅ ដើមឈើជាច្រើនប្រភេទ ស្ទួតត្រីលេង និងលេងល្បែកកម្សាន្តផ្សេងៗផងដែរ។

RizalPark-01
នាយ៉ូងហ្វីលីពីនូ ៈ ឧទ្យានដ៏ទំនើបមួយបែបទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរ បានពីគ្រប់ទិស​ទីក្នុង​ពិភព​លោក។ ទីនេះ​មាន​ការបង្ហាញ និងប្រារព្ធពិធីផ្សេងៗជាច្រើន ដែលទាក់ទងនឹងវប្បធម៌ទំនៀមទំនាប់ប្រជាជនហ្វីលីពីន។

បូហូល (Bohol) ៈ ជារមណីយដ្ឋានលេខមួយក្នុងប្រទេសនេះ ជាតំបន់ដែលមានទេសភាពល្អ ស្រស់ស្អាតជាទីគាប់​ចិត្ត ដោយ​សារ​វាមានលក្ខណៈពិសេសខុសពីគេ។ ឆ្នេរខ្សាច់ពណ៌សនៅលើកោះ ប៉ាងឡូ(Panglao) ជាឆ្នេរខ្សាច់​ដ៏ស្រស់បំព្រង​រួម​ជាមួយ​អាកាសធាតុនៃសមុទ្រ ដ៏ត្រជាក់ស្រស់ស្រាយ ស្រួលខ្លួន ព្រមទាំងមានអាហារដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសគឺនំ​កាឡាមេ (Kalamay) ដែលជាប់ឈ្មោះថា ជានំប្រចាំតំបន់ផងនោះគឺ ពិតជាមិនធ្វើឱ្យអ្នកខកបំណងឡើយ។

RizalPark-02
ឧទ្យានសមុទ្រ ក្រុងម៉ានីឡា ៈ ចង់ទៅដើរលេងក្រោមសមុទ្រ មើលសត្វសមុទ្រហែលបង្អួតរូបរាង ក្នុងផ្ទៃទឹកគឺ​មានតែ​ឧទ្យាន​សមុទ្រ​ក្រុងម៉ានីឡាប៉ុណ្ណោះ ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ប្រៀបដូចជាកំពុងក្លាយខ្លួនជាសមាជិក​ម្នាក់ ដែល​រស់នៅ​ជាមួយ​ពួកគេដូច្នេះដែរ។

RizalPark-03
សួនសត្វ​ ផ្សារទំនើប ទេសភាពនាពេលរាត្រី រួមជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗទៀត ជាពិសេសគឺកោះល្បីៗ​លំដាប់​ថ្នាក់ពិភពលោក ដូចជា ​កោះ Boracay និងកោះ Palawan ដ៏ទាក់ភ្នែក នឹងធ្វើឱ្យដំណើរកម្សាន្តទៅកាន់ ប្រទេសហ្វីលីពីន​របស់​អ្នកកាន់តែពិសេសឡើងមួយកម្រិតទៀត ជាមិនខានឡើយ៕

អត្ថបទអ្នកចង់អាន

ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង...

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និ...

ទិសដៅទេសចរណ៍ រដូវរងារនៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 20 Dec, 2017

រដូវរងារបានចូលមកដល់ហើយ ចំណែកនៅតំបន់អឺរ៉ុប ក្នុងអំឡុងពេលនេះ កំពុងមានព្រិលគ្របដណ្តប់ យ៉ាងត្រជាក់។ ដំណើរទេសចរណ៍នារដូវកាលនេះ នៅតំបន់អឺរ៉ុប អ្នកនឹងបានឃើ...

ទៅគយគន់ សម្រស់ផ្កាព្រៃពណ៌មាស នៅប្រទេសជប៉ុន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

គ្រាន់តែបានឮភ្លាម ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់មែនទេ ព្រោះកាលពីមុនធ្លាប់តែឮ គេនិយាយពី​សម្រស់ផ្កា​ព្រៃ ឬ​សម្រស់​ព្រៃភ្នំ ដោយឡែ...

Tomnerb.Com - YouTube Channel