ចូលចិត្តទំនើប

ទៅគយគន់ សម្រស់ផ្កាព្រៃពណ៌មាស នៅប្រទេសជប៉ុន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

គ្រាន់តែបានឮភ្លាម ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់មែនទេ ព្រោះកាលពីមុនធ្លាប់តែឮ គេនិយាយពី​សម្រស់ផ្កា​ព្រៃ ឬ​សម្រស់​ព្រៃភ្នំ ដោយឡែកពេលនេះបែរជា មានតំបន់កម្សាន្តដ៏ល្អអស្ចារ្យ ពោរពេញទៅដោយពន្លឺពណ៌មាស​ក្រហមច្រាលពាសពេញ​ដី និង​អាកាស ដែលចាំង​ពី​ស្លឹកឈើព្រៃស្រោង នៅក្នុងឧទ្យាន សូវ៉ាឃីនិន ស្ថិតនៅភាគខាងជើង នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

ខុសប្លែក​ពី​ទេសភាព​នា​រដូវ​ផ្ការីក​ ដែល​លម្អ​ទៅដោយ​ផ្កា​សាគូរ៉ា​ពណ៌​ស និង​ពណ៌ផ្កា​ឈូក​ខ្ចី​ រីកបង្អួតសម្រស់​ព្រោងព្រាត​ចោលក្លិន​ក្រអូប​សាយ​​នោះ ចាប់ពីខែវិច្ឆិការហូតដល់ខែមករា នៅតាមបណ្តាជាយក្រុងនានា នៃភាគខាងជើងនៃក្រុងតូក្យូ ប្រទេសជប៉ុន​ បានផុសឡើងនូវ​ទិដ្ឋភាព​ដ៏​ល្អ​ឯក និងគួរជាទីសោមនស្ស​ប្រៀប​ដូច​ផ្ទាំងគំនូរ ខណៈដែលផ្កាឈើព្រៃ សូវ៉ាឃីនិន រីកស្គុះស្គាយពេញដើម និងជ្រុះពាសពេញ​លើដីប្រៀប​ដូចជា​កម្រាល​ព្រំពណ៌មាសយ៉ាងដូច្នោះ។ ទេសភាព​ឧទ្យាន សូវ៉ាឃីនិនផាក តែង​មាន​សម្រស់​ឆ្លាស់​គ្នា​ ជាមួយ​នឹង​ពណ៌​ស្លឹកឈើ​ និង​ផ្កា​ឈើរី ដោយ​គេ​បាន​​ប្រៀប​​វា​ដូចជា​ តំបន់​សមុទ្រ​ក្រហម​នៃ​ស្លឹកឈើរី ហើយជួនកាល​ឆ្លុះ​ជាមួយ​នឹង ​ពណ៌​លឿង​លាយ​ពណ៌​ត្នោត​ក៏​មាន។ ​ ​រដូវស្លឹកឈើ​ជ្រុះ គឺជា​វេលា​​មួយ​ដែល​ជនជាតិ​ជប៉ុន ​ចូលចិត្ត​ដើរកម្សាន្តជាងគេ​បើ​ប្រៀប​នឹង​រដូវកាល​នានា។ ដោយឡែកនៅ ឧទ្យានសូវ៉ាឃីនិននេះ​ គឺជា​ទីកន្លែង​ដ៏​ពិសេស និង​មាន​ពណ៌​ស្រស់​ឆើតឆាយ​ល្អ​បំផុត ​ប្រចាំ​ក្រុង​តូក្យូ ខណៈដែល​ទី​ដ៏ស្រស់​ឆើតឆាយមួយនេះ ​ត្រូវ​បាន​គេ​បង្កើត​ឡើងកាលពី​ឆ្នាំ​1983 ​ដើម្បី​​ជា​​កន្លែង​ឧទ្ទិស​ទៅ​ដល់ ​អតីត​ព្រះចៅ​អធិរាជ​ជប៉ុន​ ស៊ូវ៉ា នៃ​រជ្ជកាល​សម័យ​ស្តេច​ ហ៊ីរ៉ូហ៊ីតូ។

Japan-Park-02

ឧទ្យាន​សូវ៉ាឃីនិន ​មាន​ទំហំ​ផ្ទៃក្រឡា 2​គីឡូម៉ែត្រ​ការ៉េ​ បាន​ធ្វើឱ្យ​មាន​ទេសភាពដ៏ទាក់ទាញ និងគួរជាទីពេញចិត្ត សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវ Christmas ដោយសារតែដើមផ្កាព្រៃពណ៌មាស ដែលនៅអមសងខាងផ្លូវ ត្រូវបានគេរចនាឱ្យ​មាន​រូបរាងដូចជាដើម Christmas ពណ៌មាសចម្រុះគ្នាគួរជាទីគយគន់ខ្លាំងណាស់។ ចំពោះ​តម្លៃ​ចូល​ទស្សនា​នៅ​តំបន់​ឧទ្យាន​នេះ គឺម្នាក់​អស់​តែ​ប្រមាណ​​ជិត ​6ដុល្លារប៉ុណ្ណោះ ដោយ​ក្រុម​ភ្ញៀវ​ត្រូវ​ជិះ​កង់​ចម្ងាយ ​11គីឡូម៉ែត្រ ទើប​អាច​ទស្សនា​ក្នុងឧទ្យានេះសព្វ​ទីកន្លែង។ សម្រស់​ដ៏ត្រកាល​នេះ​ បាន​​ស្រូប​យក​​ចំណាប់​​អារម្មណ៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត នៅ​ឧទ្យាន​សូវ៉ាឃីនិននេះ យ៉ាងច្រើន​កុះករ​ជា​រៀងរាល់​រដូវកាល ​ជាពិសេស​ក្រុម​ភ្ញៀវ​ ដែល​បាន​​មក​កាន់​ប្រទេស​ជប៉ុន ​ចំ​អំឡុង​រដូវកាល​ស្លឹកឈើ​ជ្រុះ គឺ​ពួកគេ​មិន​អាច​រំលង​ការបកទស្សនាទេសភាព ដ៏ស្រស់ត្រកាល នៃឧទ្យានធម្មជាតិ​មួយ​នេះ​ទេ៕

Japan-Park-03

Japan-Park-05

Japan-Park-06

Japan-Park-04

Japan-Park-07

អត្ថបទអ្នកចង់អាន

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្...

ល្បាក់ខោន សម្រស់ដុំមាស ជាយដែន

ដោយ: ស៊ីវងីម 10 PM, Friday, 22 Apr, 2016

តើអ្នកណាខ្លះចូលចិត្តគយគន់ សម្រស់ទឹកជ្រោះធម្មជាតិ? លើកដៃហើយមែនទេ តោះយើងទៅស្គាល់ល្បាក់ខោន ឬជ្រោះសុភមិត្រ ដែលនៅឯព្រំដែនប្រទេសកម្ពុជា និងឡាវជាមួយគ្នា! ...

តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់...

ទៅទស្សនាតំបន់ទេសចរណ៍ល្បីៗ នៅប្រទេសហ្វីលីពីន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

ប្រទេសហ្វីលីពីន ស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជាណាស់ណាទេ បើប្រៀបធៀបទៅនឹងដំណើរកម្សាន្ដ ក្រៅប្រទេស​ទៅតាមតំបន់មួយចំនួនទៀត ដូចជានៅប៉ែកអឺរ៉ុបនោះ។ ភីលីពីន ...

Tomnerb.Com - YouTube Channel