ចូលចិត្តទំនើប

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម៉ូដសួនច្បារ នៅក្នុងតំបន់ ដែលស្តែងចេញនូវទេសភាពបែបធម្មជាតិ។ សួនច្បារក្នុងប្រទេសកូរ៉េ ភាគច្រើនផ្តោតលើសកម្មភាពដើរឆ្លងកាត់ទេសភាពដែលច្នៃឡើងដោយមនុស្ស ក៏ដូចជាទេសភាពដែលលេចឡើងដោយធម្មជាតិ។ចង់ដឹងថានៅក្នុងប្រទេសកូរ៉េ មានសួនច្បារស្រស់ស្អាតប៉ុណ្ណា សូមមកធ្វើការស្វែងយល់នៅក្នុងអត្ថបទខាងក្រោមរបស់ ទំនើប។

Sky Garden
ខណៈដែលវាមិនមានលក្ខណៈ បែបធម្មជាតិពេញលេញ នេះជាវិធីសាស្រ្តថ្មីសម្រាប់ការដើរកំសាន្ត ឆ្លងកាត់តាមទេសភាពនានា នៅខាងក្រោមស្ពានអាកាស Seoullo 7017។ នេះជាផ្លូវសាងសង់ឡើង សម្រាប់រថយន្តបើកបរកាលពីឆ្នាំ 1970 ដែលរយៈពេល 17 ឆ្នាំក្រោយមក បានប្រែក្លាយជាផ្លូវថ្មើរជើងអាកាសដ៏ស្រស់ស្អាត ជាមួយនឹងច្រកចេញចូលចំនួន 17 ច្រក។ ក្រុមហ៊ុនហូឡង់ MVRDV បានច្នៃម៉ូដសួនច្បារលើអាកាសនេះឡើង ផ្សំជាមួយការដាំរុក្ខជាតិចម្រុះ មានប្រភេទដើមឈើខុសៗគ្នាជាង 23,000 ប្រភេទ បង្កើតបានជាម្លប់ និងមានផ្កាចម្រុះពណ៌ប្រដេញគ្នា និងការរៀបចំនានាស្របតាមតួអក្សរកូរ៉េ។ គែមធ្វើពីបេតុងធំត្រួតលើគ្នា បង្កើតបានជាកៅអីសម្រាប់អង្គុយ។ នៅទីនេះមានហាងកាហ្វេតូចៗ កន្លែងផ្តល់ព័ត៌មាន កន្លែងសម្រាប់ទស្សនាទេសភាព និងទីតាំងសម្តែងនានា រួមទាំងការសម្តែងល្ខោនអាយ៉ងផងដែរ។ ការធ្វើដំណើរតាមបណ្តោយសួន អណ្តែតលើអាកាសប្រវែង 983 ម៉ែត្រ គឺជាបទពិសោធន៍នៃដំណើរកំសាន្តថ្មី និងផ្តល់នូវឱកាសទស្សនាសំណង់ទំនើបតាមចន្លោះដើមឈើ រួមមាន Seoul Station កំពែងការពារទីក្រុងសេអ៊ូលពីបូរាណ Great South Gate និងផ្សារទំនើប Namdaemun។

South-Korea-Garden_cambodia_tourist_attraction_tomnerb-01

Seoul’s Secret Gardens
នៅចំកណ្តាលទីក្រុង សួន Seoullo 7017 ដែលជាទីតាំងបង្កប់ដោយធម្មជាតិ នៅក្នុងបរិស្ថានទីក្រុង ទំនើប។ ប៉ុន្តែការផ្តោតលើទេសភាពតែម្យ៉ាង មិនមានអ្វីថ្មីនៅក្នុងទីក្រុងសេអ៊ូលទេ។ កាលពីជាង 600 ឆ្នាំមុន នៅពេលដែលទីក្រុងទើបនឹងចាប់ផ្តើមកកើត នៅក្នុងរជ្ជកាល Joseon ដែលជារជ្ជកាលនៃអ្នកចូលចិត្តការច្នៃប្រឌិតសួនច្បារ។ ការតុបតែងដ៏សំខាន់មួយ ដែលបានមកពីរាជវង្សនោះគឺ Huwon ដែលជាសួនច្បារដ៏ស្ងប់ស្ងាត់មួយ នៅពីក្រោយរាជវាំង Changdeokgung។ សួនច្បារនេះសម្បូរទៅដោយអាងទឹករាងបួនជ្រុងដាំដើមព្រលិត។ នេះជាទីតាំងដែលធ្លាប់ជាកន្លែង ដែលមហាក្សត្រ និងខ្សែរាជវង្សធ្លាប់មកអាន និងតែងកំណាព្យ។ វាក៏មានឈ្មោះមួយទៀតហៅថា Biwon ប្រែ ថា សួនអាថ៌កំបាំង (Secret Garden)។ Huwon មិនមែនជាសួនទឹកដ៏កំបាំងតែមួយនៅក្នុង ប្រទេសកូរ៉េទេ។ ការធ្វើដំណើររយៈពេល 20 នាទីតាមផ្លូវ Subway ភាគខាងជើងទីក្រុងសេអ៊ូល នៅក្នុងតំបន់ ជាយក្រុង Uijeongbu សួន Secret Garden គឺជាផ្លូវរាបស្មើនៅខាងក្រៅមួយ ស្ថិតនៅជាន់ទី 9 នៃ អគារផ្សារទំនើប Shinsegae។ វាត្រូវបានច្នៃម៉ូតដោយក្រុមហ៊ុន មានទីតាំងស្ថិតក្នុងទីក្រុង Seattle មានឈ្មោះថា Olson Kundig។ សួនច្បារដ៏ស្រស់ស្អាត មានលក្ខណៈជាសួនច្បារក្នុងគ្រួសារមានដាំដើមឈើចម្រុះពណ៌បៃតង និងរាយប៉ាយដោយ Sotdae ជាច្រើន ដែលជាឈើប្រពៃណីឆ្លាក់ដោយសត្វបក្សី។ ចំណុចទាក់ទាញដទៃទៀតរួមមានរូបចម្លាក់សត្វ ឆ្លាក់ពីឈើ លាយជាមួយលោហៈ ដោយវិចិត្រករ Do-Ho Suh និងវាលខ្សាច់តូចៗ សម្រាប់ក្មេងជីកលេងកំសាន្ត និងមាន Tree House មានទម្រង់ដូចជាសំបុកចាបយក្ស។

South-Korea-Garden_cambodia_tourist_attraction_tomnerb-02

Garden of Morning Calm
សេអ៊ូនមានសួនកំសាន្ត និងសួនច្បារល្អៗជាច្រើនកន្លែងរួមទាំងសួន នៅក្នុងរាជវាំង Gyeongbokgung និង Deoksugung និងសួនកែច្នៃទំនើបដូចជាសួន Seonyudo Park ដែលមានបង្ហាញដើមរុក្ខជាតិ ដុះក្នុងទឹកនៅលើកោះមួយ នៅក្នុងទន្លេ Han។ ប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់សួនច្បារ នឹងរីករាយកាន់តែខ្លាំង បើសិនជាពួកគេធ្វើដំណើរទៅកាន់តែឆ្ងាយ ក្នុងការស្វែងរកសួនដ៏ស្រស់ស្អាត ជាគំរូនៃការច្នៃម៉ូដ សាកវប្បកម្ម។ ទីនេះភាគច្រើនត្រូវគេឱ្យឈ្មោះថា Land of the Morning Calm។ សួនមួយនេះមានទំហំ 30,000 ម៉ែត្រការ៉េ មានទីតាំងប្រហែល 50 គីឡូម៉ែត្រស្ថិតនៅភាគខាងជើងទីក្រុងសេអ៊ូល។ សួនច្បារមួយនេះត្រូវបានច្នៃម៉ូដឡើង ដោយលោកគ្រូ Sang-Kyung Hang និងបានបើកនៅក្នុងឆ្នាំ 1996។ នេះគឺជាសួនច្បារឯកជនចំណាស់ជាងគេនៅក្នុងប្រទេសកូរ៉េ។ វាហ៊ុំព័ទ្ធដោយភ្នំដែលគ្របដណ្តប់ដោយដើមស្រល់ ដែលចែកចេញជា 20 ទីតាំង ខុសៗគ្នា ដែលមានដើមឈើចម្រុះជាង 5000 ដើម ដែលភាគច្រើនជាដើមឈើប្រចាំតំបន់។ នៅតាមរដូវកាលនិមួយៗ សួនច្បារនេះផ្តល់សោភណ្ឌភាពខុសៗគ្នា រាប់ចាប់ពីផ្កាកុលាប ផ្កា Irises ផ្កា Hydrangeas នៅរដូវក្តៅ រហូតដល់ផ្កាស្បៃរឿង និងស្លឹករុក្ខជាតិប្រែពណ៌នៅរដូវស្លឹកឈើជ្រុះ។ នៅរដូវរងារនៅក្នុងសួនច្បារមានពិធីបុណ្យ Lightning Festival ដែលអ្នកនឹងបានឃើញព្រៃប្រឹក្សារំលេច សោភណ្ឌភាពជាមួយពន្លឺភ្លើងចម្រុះ។

South-Korea-Garden_cambodia_tourist_attraction_tomnerb-03
Namiseom Island
សួន Gapyeong ស្ថិតនៅចម្ងាយប្រមាណ 20 គីឡូម៉ែត្រ ភាគឦសាននៃសួន Garden of Morning Calm ដែលអ្នកអាចធ្វើដំណើរតាមរថភ្លើងពីទីក្រុងសេអ៊ូល ចំណាយពេលមិនដល់មួយ ម៉ោងទេ។ សួនមួយនេះទទួលបានភាពល្បីល្បាញ ជាអន្តរជាតិតាមរយៈខ្សែភាពយន្ Winter Sonata។ ដីកោះរាងចំណិតលោកខែមួយនេះ ត្រូវបានទិញដោយលោក Minn Byeong-Do អតីត ប្រធានធនាគារកូរ៉េ កាលពីឆ្នាំ 1965 និងបានប្រែក្លាយជាតំបន់សួនកំសាន្ត ដែលចម្រុះដោយដើមឈើគ្រប់ប្រភេទរួមទាំងដើម Metasequoia ផងដែរ។ មួយផ្នែកទៀតនៃដីកោះនេះមានដាំដើមឈើ ស្លឹកពណ៌លឿង និងដើម Cherry ដែលប្រែជាផ្កាពណ៌ផ្កាឈូក និងសនៅរដូវផ្ការីក។ នៅលើកោះមួយនេះក៏មានតំបន់កែច្នៃ ដើម្បីទាក់ទាញសត្វមេអំបៅផងដែរ។

South-Korea-Garden_cambodia_tourist_attraction_tomnerb-04
Gardens of Jeju-do
Jeju-do ជាទីកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសកូរ៉េ។ វាភ្ជាប់ជាមួយដីគោកដោយការធ្វើដំណើរតាមយន្តហោះ និងសាឡាង។ ជាមួយអាកាសធាតុសើម និងដីមានជីជាតិបានពី កំអែលភ្នំភ្លើង វាបានផ្តល់ឱកាសដល់ការដាំដុះ ដើមឈើគ្រប់ប្រភេទបានយ៉ាងល្អ។ សួន Spirited Garden បានបង្ហាញពីការប្រមូលផ្តុំដើម Bonsai ឬហៅថា Bunjae។ រូបចម្លាក់ឈើតូចៗមានពាសពេញសួន អមជាមួយអាងទឹកដែលមានត្រី Koi ចម្រុះពណ៌ ទឹកធ្លាក់ និងដុំថ្ម Black Volcanic ប្រចាំតំបន់។ វប្បធម៌បូរាណ និងភូមិសាស្រ្តអំណោយផលនៅទីនេះ បង្កើតបាននូវសួន Jeju Stone Park ដែលគ្របដណ្តប់លើផ្ទៃដី 970,000 គីឡូម៉ែត្រការ៉េ មានរំលេចនូវអាងទឹក Tumuli ដុំថ្ម និងរូប ចម្លាក់ ដែលជាចំណុចទាក់ទាញនៅក្នុងសួនកំសាន្តមួយនេះ។ នៅទីនេះក៏មាន Sky Pond ដែលរំលេចជាមួយផ្ទាំងថ្មឆ្លាក់ជារូបមុខមនុស្ស និងរូបចម្លាក់ថ្មជាច្រើនទៀតឆ្លាក់តាមរូប ទេវតាទាំង 18,000 អង្គនៃកោះ Jeju រួមទាំងទីវាលដ៏ធំសម្រាប់កប់ក្រឡគីមឈី និងរូបចម្លាក់ថ្មធំៗ សម្រាប់បណ្តេញឧបទ្រពចង្រៃ និងនាំមកនូវផលដំណាំដាំដុះល្អប្រសើរ។

South-Korea-Garden_cambodia_tourist_attraction_tomnerb-05

អត្ថបទអ្នកចង់អាន

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្...

ភោជនីយដ្ឋានប្លែកៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Monday, 17 Jul, 2017

ការទទួលទានអាហារនៅពេលយប់ គឺជាវេលាដ៏ពិសេសមួយ សម្រាប់ទទួលយកបទពិសោធន៍ នៃការដើរកំសាន្ត។ សាកល្បងភ្លក់រសជាតិអាហារ និងមុខម្ហូបថ្មីៗ គឺជាការទទួលយកអនុស្សាវរី...

សាកលវិទ្យាល័យសេដ្ឋកិច្ចធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 7 PM, Thursday, 29 Jun, 2017

សេដ្ឋកិច្ច គឺជាមុខវិជ្ជាធំមួយសម្រាប់ការសិក្សា នៅថ្នាក់សាកលវិទ្យាល័យ។ មុខវិជ្ជានេះទាមទារនូវកម្រិតវប្បធម៌ខ្ពស់ ក៏ដូចជាការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជី...

រូបភាពអស្ចារ្យទាំង 13 សន្លឹក នៃទីក្រុងចម្រុះពណ៌លើពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

វាជារឿងធម្មតា ដែលអ្នកគិតថាទីក្រុងជាទីកន្លែង សម្រាប់លេងកំសាន្ត និងគួរឱ្យធុញទ្រាន់។ វាអាចពិតនៅក្នុងករណីមួយចំនួន ប៉ុន្តែអត្ថបទអំពីទីក្រុងចម្រុះពណ៌ នៅល...

Tomnerb.Com - YouTube Channel