ចូលចិត្តទំនើប

ទឹកជ្រោះដ៏ស្អាតបំផុតរបស់ប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018

ធម្មជាតិ បានបង្កើតឱ្យមានជ្រោះ ជ្រលងដងអូរ ជាច្រើនរាយប៉ាយ ស្ទើរទូទាំងប្រទេសកម្ពុជា ហើយសុទ្ធសឹងតែជាតំបន់ទាក់ចិត្ត បង្កើតឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើន។ ទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះមួយចំនួនបង្ហាញពីសម្រស់ធម្មជាតិពិតៗកម្រនឹងមានមនុស្សទៅដល់ទីនោះ ហើយសុទ្ធតែជាទីតាំង ដែលមានទេសភាពស្អាតបំផុត ស្ទើរមិនជឿថាមាននៅកម្ពុជាកាលពីមុន ។ មកដល់ពេលបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាមានភាពងាយស្រួលជាងមុនក្នុងទៅកាន់ទឹកជ្រោះដ៏ស្រស់ស្អាតទាំងនោះ។ ប្រសិនបើអ្នកកំពុងស្វែងរកទឹកជ្រោះដ៏សែនមនោរម្យនៅកម្ពុជា ខាងក្រោមនេះគឺជាបញ្ជីទឹកជ្រោះដ៏ស្រស់ស្អាតបំផុត៖
1. ទឹកជ្រោះ ប៊ូស្រា
ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រចិន្តា ចម្ងាយ 43 គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ដែលជាខេត្តដ៏សែនមនោរម្យ និង ស្ងប់ស្ងាត់។ ទឹកជ្រោះប៊ូស្រាមានទឹកធ្លាក់ 3 ដំណាក់៖ ដំណាក់ទីមួយមានកម្ពស់ 15-20 ម៉ែត្រក្នុងរដូវប្រាំង និង កម្ពស់ 18-25 ម៉ែត្រក្នុងរដូវវស្សា។ ដំណាក់ទីពីរស្ថិតនៅចម្ងាយ 150 ម៉ែត្រពីដំណាក់ទីមួយ ហើយនៅរដូវប្រាំងវាមានកម្ពស់ 15-20 ម៉ែត្រ និង រដូវវស្សាមានកំពស់ 18-25 ម៉ែត្រ។ នៅដំណាក់ទីបីទឹកជ្រោះមានឥទ្ធិពលខ្លាំងជាងនៅដំណាក់ទីពីរប៉ុន្តែវាមិនអាចមានមនុស្សទៅដល់នោះទេ ដោយសារមានការរាំងស្ទះពីភូមិសាស្រ្ត។

2. ទឹកជ្រោះ ក្បាលឆាយ
ទឹកជ្រោះក្បាលឆាយគឺជាទឹកជ្រោះដែលមានចំងាយប្រហែល 7 គីឡូម៉ែត្រពីក្រុងព្រះសីហនុនៅភាគនិរតីនៃប្រទេស កម្ពុជា។ ចាប់ពីឆ្នាំ 1963 ទឹកជ្រោះក្បាលឆាយគឺជាប្រភពនៃការផ្តល់ទឹកស្អាតដល់ក្រុងព្រះសីហនុ ប៉ុន្តែការរៀបចំត្រូវបានបញ្ចប់នៅពេលវាក្លាយទៅជាកន្លែងលាក់ខ្លួនសម្រាប់ពួកខ្មែរក្រហម។ នៅឆ្នាំ 1998 ក្បាលឆាយត្រូវបានបង្កើតឡើងវិញដោយក្រុមហ៊ុនមួយដោយបានកសាងផ្លូវមួយខ្សែរចូលទៅដល់តំបន់នោះ ក្រោយមកក៏បង្កើតជាតំបន់ទេសចរណ៍សម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិមកដល់ពេលសព្វថ្ងៃនេះ។

3. ទឹកជ្រោះ ក្បាលស្ពាន
ទឹកជ្រោះ ក្បាលស្ពាន គឺជាទីតាំងបេតិកភណ្ឌមួយស្ថិតនៅជម្រាលភាគនិរតីនៃភ្នំគូលែន និង ស្ថិតនៅចំងាយ 50 គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែល 18 គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០ ហើយមានចម្លាក់ធ្វើអំពីថ្មនៅបាតទឹកស្ទឹង និង ជុំវិញស្ទឹងក្បាលស្ពាន ក៏មានរូបគំនូរទេវកថាហិណ្ឌូផ្សេងៗ រួមទាំងរូបគំនូរនៃព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះល័ក្ខស្មី ព្រះរ៉ាម៉ា និង ហនុមាន ក៏ដូចជាមាន សត្វគោនិង កង្កែបផងដែរ។

4. ទឹកជ្រោះ ភ្នំគូលែន
ឧទ្យានជាតិភ្នំគូលែនគឺជាឧទ្យានជាតិមួយស្ថិតនៅខេត្តសៀមរាបប្រទេសកម្ពុជា។ កំឡុងសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី 2 ត្រូវបានចាត់ទុកថាជា ស្ដេច ដ៏ឈ្លាសវៃ ដែលធ្វើឱ្យសម័យអង្គរមានភាពរុងរឿងក្នុងពេលព្រះអង្គកំពុងកាន់អំនាច ដែលនេះជាទង្វើដែលគេចាត់ទុកថាជាគ្រឹះមូលដ្ឋាននៃអាណាចក្រខ្មែរសម័យអង្គរ។ បច្ចុប្បន្ននេះតំបន់ធម្មជាតិប្រវត្តិ សាស្ត្រមួយនេះ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ លើសពីនេះទឹកជ្រោះភ្នំគូលែន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិផងដែរ។

5. រមណីយដ្ឋានទឹកធ្លាក់ តាតៃ
ទឹកធ្លាក់តាតៃគឺជាតំបន់ធម្មជាតិមួយដែលមានទីតាំងស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ និង មានចម្ងាយប្រហែល 20 គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ តំបន់កម្សាន្ដរបស់ខេត្ដកោះកុងមួយនេះបានក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំងនៃភ្ញៀវទេសចរជាតិ និង អន្ដរជាតិ ជាពិសេសសម្រស់ទឹកហូរធ្លាក់ឈូឆរត្របាញ់ខ្មួលខ្មាញ់កាត់ផ្ទាំងថ្មធំៗជាច្រើនដំណាក់ និង មានរំលេចផ្ទៃទឹកដូចត្បូងមរកតបៃតងខ្ចីលាយពពុះសក្បុសក្នុងសីតុណ្ហភាពត្រជាក់ស្រេង។

6. ទឹកជ្រោះ ចាអ៊ុង
ទឹកជ្រោះ ចាអ៊ុងស្ថិតនៅក្នុងព្រៃ ដែលស្ថិតនៅក្នុងភូមិចាអ៊ុង ស្រុកអូរជុំ ប្រហែល 2 គីឡូម៉ែត្រក្រុងបានលុង ខេត្តរតនគិរី។ ទឹកធ្លាក់នេះមានទឹកគ្រប់រដូវ ហើយទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានភាពស្រស់ស្អាតយ៉ាងខ្លាំង។ ទឹកជ្រោះនេះត្រូវបានដាក់ឈ្មោះតាមកុលសម្ព័ន្ធគួយដែលរស់នៅក្បែរនោះ។ ទឹកជ្រោះនេះទទួលទឹកពីភ្នំស្វាយ ហើយវាចាប់ពីកំពស់ខាងលើហូរធ្លាក់ចូលប្រឡាយតូចមួយមុនពេលទម្លាក់មកក្រោមមានកំពស់ 25 ម៉ែត្រ។

ប្រភព: readinstant ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

មកប្លែកភ្នែកទាំងអស់គ្នា ជាមួយនឹងពិធីបុណ្យទាំង 3 ដ៏អស្ចារ្យ នៅលើពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

មានពិធីបុណ្យជាច្រើននៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកស្គាល់វប្បធម៌ដ៏អស្ចារ្យ និងស្រស់ស្អាត ដែលមាននៅតាមបណ្តាប្រទេសនិមួយៗនៅជុំវិញពិភពលោក ដោយត្រូវបានម...

អ៊ែមមឺរឹត ជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំ​ ក្នុងពាន​រង្វាន់ការ​ដឹកជញ្ជូន តាមយន្តហោះ ២០១៨

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ការធ្វើដំណើរតាមយន្តហោះ ជាមធ្យោបាយដ៏ទំនើបថ្មីមួយ ដែលប្រជាជនកម្ពុជាចាប់ផ្តើមនិយមប្រើប្រាស់ ដើម្បីទៅដល់គោលដៅផ្សេងៗរបស់ខ្លួន។ សព្វថ្ងៃនេះ មានក្រុមហ៊ុនអ...

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុង...

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈម...

Tomnerb.Com - YouTube Channel