ចូលចិត្តទំនើប

ទីតាំងផ្តិតយកទេសភាពក្នុងតំបន់ Setouchi ប្រទេសជប៉ុន

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

តំបន់ Setouchi មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុង Kyoto ព័ទ្ធជុំវិញតំបន់ Seto Inland Sea និងមានកម្រងកោះប្រមាណ 3000 កោះ ដែលជាទីតាំងដ៏លេចធ្លោមួយ នៃប្រជុំកោះក្នុងមហាសមុទ្រនៅលើពិភពលោក។
តំបន់ Setouchi រួមមានខេត្តចំនួន 7 គឺ Hyogo, Okayama, Hiroshima, Yamaguchi, Tokushima, Kagawa និង Ehime ហើយតំបន់ទាំងនេះមានទេសភាពដ៏ស្រស់ត្រកាល ជាទីទាក់ទាញនូវអ្នកទេសចរណ៍។
ព្រះវិហារ Itsukushima
នៅភាគឦសាននៃឆ្នេរ Hiroshima នោះគឺកោះ Miyajima ដែលជាកោះមួយមានភាពល្បីល្បាញ នៅលើព្រៃប្រឹក្សាដ៏ស្រស់ត្រកាល និងប្រាសាទបូរាណ។ ចំណុចដ៏ទាក់ទាញជាងគេនៅទីនេះ គឺព្រះវិហារ Itsukushima ដែលមានក្លោងទ្វារ Torii អណ្តែតនៅក្នុងអាកាស។ មេទ័ពដ៏មានឥទ្ធិពលមួយរូបនៅក្នុងរជ្ជកាល Heian ឈ្មោះ Taira no Kiyomori បានសាងសង់ព្រះវិហារនេះឡើង ដែលមានឈ្មោះប្រែថា ដីកោះនៃការបូជា នៅក្នុងឆ្នាំ 1168 សម្រាប់គ្រួសាររបស់គាត់ ហើយសព្វថ្ងៃនេះវាគឺជាបេតិកភណ្ឌ UNESCO World Heritage Site។ ក្លោងទ្វារនេះបង្ហាញខ្លួនរំលេច នៅលើផ្ទៃទឹកនឹងថ្កល់ខុសពីប្រក្រតីនៃផ្ទៃទឹកសមុទ្រ Seto Inland។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_01
ស្ពាន Kurushima-Kaikyo
ស្ពានមួយខ្សែនេះលាតសន្ធឹងប្រវែង 4,015 ម៉ែត្រ គឺជាស្ពានយោលមានប្រវែងវែងជាងគេបង្អស់ នៅក្នុងពិភពលោក និងជាស្ពានភ្ជាប់រវាងខេត្ត Hiroshima និងខេត្ត Ehime។ ចាប់តាំងពីការសាងសង់បានបញ្ចប់ក្នុងឆ្នាំ 1999 ស្ពានមួយខ្សែនេះបានពង្រឹងចំណងទំនាក់ទំនងរវាងកោះដាច់ ស្រយាលមួយ និងជាស្ពានចម្លងអ្នកទេសចរណ៍ ទៅកាន់សម្រស់ដ៏ស្រស់ត្រកាលពណ៌បៃតងខ្ចី នៃទីជនបទរបស់ប្រទេសជប៉ុន។ អ្នកដំណើរជាទូទៅធ្វើដំណើរទៅកាន់កំពូលភ្នំ Mount Kiro ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ នៃផ្សែងអព្ទនាពេលព្រឹកព្រលឹមហោះព័ទ្ធជុំវិញស្ពាន។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_02
ព្រះវិហារ Kotohira-gu
ព្រះវិហារនេះស្ថិតនៅចុងផ្លូវ ដ៏វែងអន្លាយពាក់កណ្តាលផ្លូវឡើងទៅកាន់ភ្នំ Zozu ដែលមានកាំ ជណ្តើរ 785 កាំ ទៅកាន់ព្រះវិហារធំ និងមានកាំជណ្តើរសរុប 1368 កាំទៅកាន់ព្រះវិហារខាងក្នុង។ ព្រះវិហារនេះត្រូវបានសង់ឡើងនៅក្នុងសតវត្សទី 1 ហើយដំណើរធម្មយាត្រាមកកាន់ទីនេះ បានកាន់តែពេញនិយមនៅក្នុងអំឡុងឆ្នាំ 1300។ ភ្ញៀវទេសចរណ៍ជាច្រើនរយនាក់ ក្នុងមួយថ្ងៃបានឡើងមកកាន់ភ្នំ Zozu ហើយជាមួយនឹងទេសភាពព្រះអាទិត្យលិច នៅខាងក្រោយជួរភ្នំ ផ្តល់នូវទីតាំងសម្រាប់ផ្តិតយករូបភាពដ៏ទាក់ទាញ។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_03
វាលស្រែ Higashi-Uchirobata
អ្នកទេសចរណ៍ទៅកាន់ប្រទេសជប៉ុន ពិតជាចង់ទៅទស្សនាតំបន់ Yamaguchi ដើម្បីទៅទស្សនានិងផ្តិតយករូបភាពវាលស្រែ Higashi Ushirobata ដែលស្ថិតនៅចុងកោះភាគឦសាននៃខេត្ត Yamaguchi។ នេះជាវាលស្រែដ៏ស្រស់ស្អាតជាងគេ នៅក្នុងប្រទេសជប៉ុន។ ចាប់ពីដើមខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ដីស្រែទាំងនេះនឹងត្រូវបំពេញដោយទឹក និងចាំងឆ្លុះជាមួយលំហមេឃ ប្រៀបបាននឹងផ្ទាំងកញ្ចក់។ ទស្សនីយភាពដ៏ស្រស់ស្អាត ដែលពេញនិយមសម្រាប់ការថតរូប គឺនៅពេលព្រះអាទិត្យលិចជះពន្លឺលើវាលស្រែ ជាមួយនឹងពន្លឺភ្លើងដែលប្រើបំភ្លឺ នៅលើកូនទូកនេសាទដែលចាំងពន្លឺភ្លឹបភ្លែតពីចម្ងាយ។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_04
Shirakabe
នៅចំកណ្តាលតំបន់ Yanai គឺតំបន់ Shirakabe ដែលជាផ្លូវបូរាណដែលមានជញ្ជាំងពណ៌ ស សង់ឡើងតាំងពីរជ្ជកាល Muromachi នៅចន្លោះឆ្នាំ 1337-1573 ជាទីកន្លែងដែលប្រមូលផ្តុំនូវអ្នកជំនួញពីគ្រប់ទិសទី។ ក្នុងចម្ងាយប្រមាណ 200 ម៉ែត្រ សំណង់ស្ថាបត្យកម្មបូរាណ នៅទីនេះបានក្លាយជាចំណាប់អារម្មណ៍ សម្រាប់អ្នកចូលចិត្ត ថតរូបចែករំលែកលើបណ្តាញសង្គម។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_05
Shimanami Kaido
នេះជាវិថីមួយខ្សែមានប្រវែង 60 គីឡូម៉ែត្រ និងស្ពានភ្ជាប់រវាងដីគោក នៃប្រទេសជប៉ុន ទៅកាន់ដីកោះធំលំដាប់ទី4 គឺកោះ Shikoku។ ដំណើរផ្លូវនេះចាប់ផ្តើមពីក្នុងតំបន់ Onomichi នៅក្នុងខេត្ត Hiroshima និងបញ្ចប់នៅក្នុងតំបន់ Imabari នៅក្នុងខេត្ត Ehime ឆ្លងកាត់កោះតូចៗ 6 ដូចជាការបោះជំហាននៅលើដុំថ្មតូចៗ ឆ្លងកាត់សមុទ្រដូច្នេះដែរ។ តំបន់ Onomichi គឺជាទីក្រុងកំពង់ផែចំណាស់មួយ ដែលមានប្រាសាទបូរាណ និងសាងសង់នៅលើកំពូលភ្នំ អាចមើលមកឃើញទេសភាពសមុទ្រនៅខាងក្រោម។ វាក៏ជាតំបន់ទេសចរណ៍ដ៏ពេញនិយម សម្រាប់អ្នកជិះកង់នៅក្នុងប្រទេសជប៉ុន ដែលមានសណ្ឋាគារ Hotel Cycle គឺជាសណ្ឋាគារដំបូងនៅក្នុងប្រទេសដែលសង់ ឡើងជាពិសេសសម្រាប់អ្នកជិះកង់ ជាមួយនឹង Bike-Racks នៅក្នុងកន្លែងទទួលភ្ញៀវ ទីកន្លែងសំចតកង់ នៅក្នុងបន្ទប់ និងការដាក់តាំងកង់កាត់តាមបង្អួច នៅក្នុងភោជនីយដ្ឋានផងដែរ។ចាប់ពី តំបន់ Onomichi វិថីនេះធ្វើដំណើរវាងសមុទ្រ ឆ្លងកាត់តាមជួរភ្នំ និងតំបន់ព្រៃកោងកាង ដែលធ្វើឱ្យវាក្លាយជាវិថី សម្រាប់ការជិះកង់លំដាប់ទាំង 50 នៅក្នុងពិភពលោក ចាត់ថ្នាក់ដោយ Lonely Planet ក្នុងប្រធានបទ Epic Bike Rides of the World និងផ្តល់នូវទស្សនីយភាពដ៏ស្រស់ស្អាត តាមបណ្តោយផ្លូវ។ យើងណែនាំឱ្យអ្នកប្រើប្រាស់កាមេរ៉ា GoPro នៅក្នុងដំណើរទេសចរណ៍របស់អ្នក។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_06
Nibukawa Gorge
នេះជាទីកន្លែងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ដែលមានទឹកធ្លាក់ថ្លា ដូចកញ្ចក់ហូរកាត់ព្រៃប្រឹក្សា ដ៏ត្រកាល។ ផ្លូវភ្នំពីទីប្រជុំជន Matsuyama ក្នុងតំបន់ Ehime ចំណាយពេលមិនដល់ពេលមួយម៉ោងទេ ហើយតំបន់នេះផ្តល់ឱ្យអ្នកនូវតំបន់ព្រៃដ៏ស្ងប់ស្ងាត់ និងល្អបំផុតសម្រាប់ការថតរូប ដោយមិនចាំបាច់ខ្វល់គេចពីហ្វូងក្អែក។

Where-to-take-the-best-photos-in-setouchi-region-japan_tourist_attraction_phnom_penh_cambodia_07

អត្ថបទអ្នកចង់អាន

រូបថត 10 សន្លឹកដ៏អស្ចារ្យបង្ហាញពីទេសភាព នៅក្នុងប្រទេសអ៊ីស្លង់ ឃើញហើយធានា ថាគេងស្រមៃចង់ទៅហ្មង!

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

ប្រទេស អ៊ីស្លង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អ៊ីស្លង់) គឺជាប្រទេសដីកោះ Nordic ស្ថិតនៅចន្លោះតំបន់ អាត្លង់ទិកខាងជើង និងតំបន់មហាសមុទ្រអាកទិក។ ប្រទេសន...

អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូង រាជធានីភ្នំពេញ

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្ន...

រូបភាពអស្ចារ្យទាំង 13 សន្លឹក នៃទីក្រុងចម្រុះពណ៌លើពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

វាជារឿងធម្មតា ដែលអ្នកគិតថាទីក្រុងជាទីកន្លែង សម្រាប់លេងកំសាន្ត និងគួរឱ្យធុញទ្រាន់។ វាអាចពិតនៅក្នុងករណីមួយចំនួន ប៉ុន្តែអត្ថបទអំពីទីក្រុងចម្រុះពណ៌ នៅល...

បង្ហាញរូបឆោម “New Kiribatie” ប្រទេសបណ្តែតទឹក ដំបូងបង្អស់លើពិភពលោក

ដោយ: ដាលីស 10 AM, Friday, 08 May, 2015

កាលពីពាក់កណ្តាលខែកញ្ញា នាឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ប្រទេសសាធារណរដ្ឋ ឃីរីបាទី ( Republic of Kiribatie ) បានត្រៀមប្រកា...

Tomnerb.Com - YouTube Channel