ចូលចិត្តទំនើប

ទីតាំងដ៏ល្អបំផុត សម្រាប់រាត្រីទឹកឃ្មុំ

ដោយ: ដាលីស 9 PM, Friday, 05 Jun, 2015

បន្ទាប់ពីភាពហត់នឿយ និងមមាញឹកយ៉ាងវីវក់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានបញ្ចប់ជាស្ថាពរ ពេលវេលា​ដែល​អ្នកត្រូវគិតដល់សេចក្តីសុខ នៃការបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ក៏ឈានចូលមកដល់។ ព្រោះវាជាពេលវេលា នៃការ​ចង​ចាំ​ដ៏ល្អបំផុត សម្រាប់ជីវិតគូរបស់អ្នក ហេតុដូច្នេះអ្នកគួរតែស្វែងរកទីតាំង ដែលល្អបំផុត​សម្រាប់ដំណើរកម្សាន្ត ​ក្រេបច័ន្ធទឹកឃ្មុំរ​បស់អ្នក។ វាជាការប្រសើរណាស់បើអ្នកបានរៀបចំ ឬបានដាក់គម្រោងរួចជាស្រេច​ហើយថា នឹងត្រូវធ្វើដំណើរទៅកាន់កន្លែង​ណា​មួយនោះ ប៉ុន្តែបើអ្នកនៅមិនទាន់សម្រេចចិត្តនៅឡើយទេនោះ យើងសូមណែនាំទីតាំងល្បីៗ លំដាប់ថ្នាក់ពិភពលោក​មួយ​ចំនួន មកជម្រាបជូនលោកអ្នកដូចតទៅ៖

Hawaii
ស្ថិតនៅលើទឹកដី នៃប្រទេសដ៏សម្បូរបែបស្ទើរគ្រប់យ៉ាង ដែលត្រូវបានចាត់ទុកថាជាទីតាំង ដ៏វិសេសវិសាលបំផុត សម្រាប់ពេល​វេលាក្រេបទឹកឃ្មុំ ដ៏ផ្អែមល្ហែមរបស់គូស្នេហ៍ថ្មោងថ្មី។ ជាមួយនឹងទេសភាព ដ៏ស្រស់បំព្រង រួមជាមួយនឹងបរិយាកាសផ្សេងៗ​ គ្នា​ដូច​ជា ទស្សនាភ្នំភ្លើង ទស្សនាតំបន់ដាច់ស្រយាល ការកម្សាន្តលើកោះ និងតំបន់ឆ្នេរជាដើម អ្នកពិតជាមិនអាចបដិសេធបាន​ឡើយ​ទៅនឹងពាក្យ ដែលគេបានល្បីថា Hawaii គឺជាទីតាំងល្បីល្បាញបំផុត ជាប់ចំណាត់ថ្នាក់​លេខ1 ក្នុង​នាម​ជា​កន្លែង​ល្​អបំផុត​ ក្នុង​ការធ្វើដំណើរទៅក្រេបទឹកឃ្មុំ។

HoneyMoon-01

HoneyMoon-10

Tahiti
កោះដ៏ធំជាងគេ នៅក្នុងប្រទេសបារាំង ហើយក៏ជាកោះដ៏ល្បីល្បាញជាប់ចំណាត់ថ្នាក់លេខ2 ក្នុងពិភពលោកផងដែរ។ ទីកន្លែង​មួយ​ដែលត្រូវបានរចនាឡើង សម្រាប់ការមកកម្សាន្តជាគូ និងសម្រាប់ការក្រេបទឹកឃ្មុំ នៃគូស្វាមីភរិយាដែលទើបតែរៀបការរួច។ Tahiti គឺជាចម្លើយសម្រាប់អ្នក ដែលកំពុងស្វែងរកទីតាំង សម្រាប់បង្កើតអនុស្សាវរីយ៍ ដែល​មិនអាច​បំភ្លេច​បាន​ក្នុង​ជីវិត​។ ​ទីនោះ​មាន​កោះច្រើនជាង 118កន្លែង តំបន់ភ្នំភ្លើងមួយកន្លែង និងកន្លែងល្បីៗជាច្រើនទៀត ដូចជា ការងូតទឹកលេង និងការដើរ​ទស្សនា​ព្រៃ​ព្រឹក្សា និងឆ្នេរខ្សាច់ពណ៌ខ្មៅ ដែលជាចំណុចទាក់ទាញបំផុតផងដែរ។ Moorea និង Bora Bora គឺជាទីកន្លែងដ៏ស័ក្តិសម​បំផុត​សម្រាប់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់អ្នក។

HoneyMoon-03

HoneyMoon-13
Anguilla
ចាប់តាំងពីកោះមួយនេះ ត្រូវបានគេរកឃើញនៅក្នុងឈូងសមុទ្រ caribbean អ្នកពិតជាអាចរំពឹងទុកថា នឹងបានឃើញឆ្នេរ​ខ្សាច់​ស​ក្បុស រួមជាមួយនឹងទឹកសមុទ្រថ្លាខៀវស្រងាត់ ព្រមទាំងអាកាសធាតុដ៏ល្អបំផុត។ បើរៀប​រាប់​អំពី​ភាព​ស្រស់​ស្អាត ​វា​អាច​នឹងមានភាពប្រហាក់ប្រហែលគ្នា ទៅនឹងទីកន្លែងល្បីៗជាច្រើនទៀត ប៉ុន្តែអ្វីដែលធ្វើឱ្យកោះមួយនេះ ​ទទួលបាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នោះ ​គឺសម្រស់ និងភាពទាក់ទាញ នៃវត្តមានរបស់សណ្ឋាគារលំដាប់ពិភពលោករបស់ខ្លួនតែម្តង៕

HoneyMoon-04

HoneyMoon-11

អត្ថបទអ្នកចង់អាន

សណ្ឋាគារថ្នាក់ “ផ្កាយ ៥លាន” នៅ Iceland គឺធ្វើពី Bubbles

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

នៅពេលសម្តៅដល់ការបោះជំរុំ មានវិធីសាស្រ្តជាច្រើន សម្រាប់អនុវត្ត។ អ្នកអាចធ្វើដំណើរកំសាន្ត ដោយគេងនៅក្នុងភួយ ពីក្រោមពន្លឺផ្កាយព្រោងព្រាត បន្ថែមភាពងាយស្រ...

តិចនិកធ្វើឱ្យ ដំណើរកំសាន្តក្រេបទឹកឃ្មុំ កាន់តែមានន័យ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 25 Jan, 2017

ចូលរួមអបអរសាទរ អ្នកបានរៀបអាពាហ៍ពិពាហ៍ដោយជោគជ័យ។ អ្នកបានក្លាយជាម្ចាស់គ្រួសារផ្ទាល់ខ្លួន និងមានដៃគូប្រចាំជីវិត។ ប៉ុន្តែជីវិតពិត ខុសពីខ្សែភាពយន្ត ដែលអ...

ដំបូន្មាន សម្រាប់អ្នកទៅកំសាន្ត នៅបារាំងលើកទីមួយ

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ប្រទេសបារាំង គឺជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងពិភពលោក។ នៅទីនេះមានរឿងរ៉ាវជាច្រើន ដែលអ្នកនឹងបានជួបប្រទះ រួមមានសិល្បៈ សំណង់ស្ថាបត្យកម្មធំ...

ដឹងអត់! រូបថតទេសភាព18 សន្លឹកនៅកម្ពុជានេះ ធ្វើឱ្យភ្ញៀវបរទេសលង់ស្នេហ៍

ដោយ: ភារុន 9 AM, Monday, 24 Dec, 2018

ទេសភាពនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់អ្នកថតរូបទាំងខ្មែរ និងបរទេសទាំងឡាយណា ដែលចង់ថតផ្តិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងស្ថាបត្យកម្មបូរាណៗដ៏អស្...

Tomnerb.Com - YouTube Channel