ចូលចិត្តទំនើប

ទីក្រុងលាក់ខ្លួននៅក្នុងតំបន់អាស៊ីទាំង 9 ដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ទីក្រុងតូក្យូ ទីក្រុងប៉េកាំង ទីក្រុងបាងកក និង ទីក្រុងដេលី អាចមានឱកាសធំក្នុ្ងងការជាប់ជាទីក្រុងស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថាមានទីក្រុងមួយចំនួនដែលមានសម្រស់ស្រស់ស្អាត ដែលត្រូវបានលាក់ខ្លួននៅក្នុងកន្លែងណាមួយនៃទ្វីបអាស៊ីនេះឯង។ ខាងក្រោមនេះគឺជាទីក្រុងលាក់ខ្លួននៅតំបន់អាស៊ីដែលប្រហែលជាមិនធ្លាប់ស្គាល់ដែលមានដូចជា៖
1. ទីក្រុង ស៊ូចូវ ប្រទេសចិន
ទីក្រុងនេះប្រហែលជាទីក្រុងមួយដែលត្រូវបានគេមើលរំលងច្រើនបំផុត នៅពេលអ្នកទេសចរធ្វើដំណើរមកកាន់ប្រទេសចិនដើម្បីដើរលេងកម្សាន្ត។ អ្នកគ្រាន់តែចំណាយពេលត្រឹមតែ 90 នាទីដោយជិះរថភ្លើងល្បឿនលឿនពីទីក្រុងសៀងហៃ ប្រទេសចិន អ្នកនឹងអាចទៅដល់ទីក្រុងស៊ូចូវ ហើយទីក្រុងនេះមានផ្ទៃដីធំជាងទីក្រុងល្បីៗមួយចំនួនដែលនៅតំបន់អាស៊ី។

2. ទីក្រុង Chennai ប្រទេសឥណ្ឌា
ទីក្រុងនេះមានផ្ទៃដីធំជាងទីក្រុង Kolkata និង Jaipur ហើយចំពោះប្រាសាទនៅទីក្រុង Chennai គឺមានទេសភាពដ៏ល្អឥតខ្ជោះ ដោយសារតែប្រាសាទនេះគ្របដណ្តប់ដោយពណ៌ដ៏សម្បូរបែបនៃវប្បធម៌ឥណ្ឌា និង អាហារបែបប្រពៃណីនោះគឺ Tamil ដ៏សែនឆ្ងាញ់ប្រចាំប្រទេសឥណ្ឌាផងដែរ។

3. ទីក្រុង ដាកា ប្រទេសបង់ក្លាដែស
ទីក្រុងនេះគឺជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតស្ថិតនៅក្នុងចំណោមតំបន់ផ្សេងៗទៀត នៅតំបន់អាស៊ីនោះគឺរដ្ឋធានី ដាកា នៃប្រទេសបង់ក្លាដេស ដែលកំពុងតែក្លាយជាទីពេញនិយមសម្រាប់អ្នកធ្វើដំណើរដែលកំពុងស្វែងរកអាគារ Mughal ដែលមានពណ៌ចម្រុះ និង វិហារអ៊ីស្លាមដែលត្រូវបានតុបតែងយ៉ាងល្អប្រណីតៗផងដែរ។

4. ទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន
នៅភាគខាងត្បូងនៃទីក្រុងតូក្យូគឺជាទីក្រុងកំពង់ផែ យូកូហាម៉ា របស់ប្រទេសជប៉ុន។ នៅពេលអុ្នកមកដល់ទីក្រុងនេះ អ្នកនឹងអាចមើលឃើញសួនច្បាររុក្ខជាតិ អគារខ្ពស់ៗ និង មានតំបន់ Chinatown។ នៅក្នុងទីក្រុង យូកូហាម៉ា មានសារមន្ទីរ និង វត្តដែលមានស្ទាយបែបបូរាណៗដែលបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសជប៉ុន ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅទីនេះជាច្រើន។

5. ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង
អ្នកអាចស្គាល់ Incheon ជាអាកាសយានដ្ឋានដែលមានបច្ចេកវិទ្យាខ្ពស់បំផុត ដែលទទួលបានពានរង្វាន់ប្រចាំប្រទេសកូរ៉េខាងត្បូងជាជាងទីក្រុង ដែលមានមនុស្សរស់នៅជិត 3 លាននាក់។ ទីក្រុងនេះមានទំហំតូចជាងទីក្រុងសេអ៊ូលក៏ពិតមែន តែទីក្រុងនេះជាទីពេញនិយមសម្រាប់ឆ្នេរកោះស្រស់ស្អាត ឧទ្យានជាតិសារមុន្ទីរ និង សួនឧទ្យាននៅចំកណ្តាលដែលចម្លងតាមឧទ្យានញូវយ៉កគឺសួនឧទ្យាន Songdo Central ។ បឹង Manmade សួនច្បារ និង ផ្សារធ្វើឱ្យវាក្លាយជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ភាពសប្បាយរីករាយលក្ខណៈជាក្រុមគ្រួសារ។

6. ទីក្រុង ហាំងចូវ ប្រទេសចិន
ទីក្រុង ហាំងចូវ គឺមានបឹងដ៏ធំមួយ ប្រាសាទគុហាបូរាណ និង ស្ថាប័នវប្បធម៌ដូចជាសារមុន្ទីរ តែ ជាដើម។ ប្រាសាទប្រវត្តិសាស្រ្ត សួនច្បារ ទស្សនីយភាពខាងប្រវត្តិសាស្រ្តនៅទីនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលអាចចាត់ទុកទីក្រុងនេះគឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។

7. ទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី
ទីក្រុងនេះគឺជាទីក្រុងតូចដែលមានប្រជាជនរស់នៅត្រឹមតែ 2,8 លាននាក់ប៉ុណ្ណោះ ហើយវាមានទីតាំងនៅជាប់នឹងកោះបាលី។ ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង ស៊ូរ៉ាបាយ៉ា មានដូចជាសារមុន្ទីរ ប្រាសាទព្រះពុទ្ធសាសនា សួនច្បារ ចាវ៉ានេសសន្តិភាព វិហារប្រវត្តិសាស្រ្តអ៊ីស្លាម រហូតដល់អ្នកដើរកម្សាន្តកាន់អគារខ្ពស់ៗ និង ស្ថាបត្យកម្មអាណានិគមហូឡង់ដែលនៅសេសសល់គឺពិតជាទិដ្ឋភាពដ៏អស្ចារ្យប្រចាំទីក្រុងនេះ។

8. ទីក្រុង សាប៉ូរ៉ូ ប្រទេសជប៉ុន
នាពេលបច្ចុប្បន្ននេះទីក្រុង សាប៉ូរ៉ូ ប្រទេសជប៉ុនកំពុងភាពទាក់ទាញ និង មានការយកចិត្តទុកដាក់ទៅលើការផលិតស្រាបៀរដ៏ល្បីៗ និង ផ្តល់សកម្មភាពកម្សាន្តជាច្រើននារដូវរងារ ដូចជាការរៀបចំពិធីបុណ្យជិះស្គីលើព្រិលជាដើមឱ្យដល់ភ្ញៀវទេសចរទាំងនៅក្នុងស្រុក និង បរទេស។

9. ទីក្រុង Hue ប្រទេស វៀតណាម
ទីក្រុង Hue គឺជាទីក្រុងដ៏តូចមួយដែលមានចំនួនប្រជាជនរស់នៅត្រឹមតែ 400.000 នាក់ ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងដាណាង។ ទីក្រុងនេះមានប្រសាទព្រៃដែលមានភូមិសាស្រ្តដ៏ស្មុគ្រស្មាញ ផ្នូរបញ្ចុះសព Khai Dinh និង ជាពិសេសនោះគឺព្រះបរមរាជវាំង Hue និង វត្ត ធៀនមួ លើសពីនេះក៏ផ្ទះដែលមានទេសភាពដ៏ស្រស់ស្អាតមួយចំនួនដែលទាក់ទិននឹងខាងប្រវត្តសាស្រ្តនៃរាជវង្ស Nguyen ផងដែរ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

សណ្ឋាគារ Marvel ដំបូងគេលើពិភពលោក កំពុងសាងសង់

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

វាទំនងដូចជាក្រុមហ៊ុន Stark Industries បាននឹងកំពុងសាងសង់ អចលនទ្រព្យថ្មីមួយ បន្ថែមទៅក្នុងការរកស៊ីដ៏ធំរបស់ពួកគេ។ នេះជាសណ្ឋាគាររបស់ក្រុមហ៊ុន Disney ឈ្ម...

តើអ្វីទៅ ដែលមាននៅខាងក្នុងរថភ្លើង របស់ប្រទេសជប៉ុន ធ្វើឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលខ្លាំងបំផុត?

ដោយ: ភារុន 8 AM, Friday, 07 Jun, 2019

ផ្លូវដែក គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ សម្រាប់អ្នកធ្វើដំណើរ នៅទូទាំងប្រទេសជប៉ុន។ ម្យ៉ាងទៀត 45 ស្ថានីយ៍នៅក្នុងប្រទេស គឺមានភាពជាប់រវស់ខ្លាំងបំផុត ក្ន...

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

Tomnerb.Com - YouTube Channel