ចូលចិត្តទំនើប

ទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការធ្វើដំណើរមកកាន់ទីក្រុងដែលមានពណ៌បែតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ទីក្រុងដែលមានពណ៌បៃតងមិនសំដៅទៅលើពណ៌នៃទីក្រុងនោះទេ គឺសំដៅទៅលើបរិស្ថានធម្មជាតិ និង ប្រព័ន្ធអេកូឡូស៊ីដែលមានភាពសម្បូរបែបនៅក្នុងទីក្រុង។ ដូច្នេះខាងក្រោមនេះជាទិសដៅនៃទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកដែលរួមមាន៖
1. ទីក្រុង Amsterdam ប្រទេសហូឡង់
នៅក្នុងទីក្រុងភាគច្រើនប្រជាជននិយមជិះកង់ ហើយនៅតាមផ្លូវនិមួយៗនៅក្នុងទីក្រុងមានចន្លោះទំនេរដែលធ្វើឱ្យប្រជាជននអាចដាំដើមឈើ ដើមផ្កា ពេញទីក្រុង ដែលនេះមិនមានជាការភ្ញាក់ផ្អើលនោះទេដែលទីក្រុងនេះ ត្រូវបានចាត់ចូលជាទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដី។

2. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក
ទីក្រុង Copenhagen បានទទួលពានរង្វាន់ជាច្រើនសម្រាប់ ដែនដីអេកូឡូស៊ី អស់រយះពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែនេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ។ ពីព្រោះនៅទីក្រុងនេះពោរពេញដោយដើមរុក្ខជាតិទាំងតូច និង ធំ សម្រាប់ផ្លូវថ្នល់ ស្ពាន អគារមានភាពស្អាត និង ល្អឥតខ្ជោះ។

3. ទីក្រុង Stockholm ប្រទេសស៊ុយអែត
ទីក្រុងនេះគ្របដណ្តប់ដោយប្រជុំកោះទាំង 14 បានធ្វើឱ្យវាក្លាយជាទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀតទីក្រុងនេះត្រូវបានគេទទួលស្គាល់ថាមានហាងកាហ្វេប្រើកាហ្វេស្រស់ៗ ហាងគឿងទេស (ដាំក្នុងស្រុកលក់ក្នុងស្រុក) ការធ្វើបែបនេះគឺជាទស្សនៈវិស័យរបស់ប្រទេសជាតិស៊ុយអែត ហើយនៅទីនេះក៏បង្កើននូវផ្សារទំនើបដែលលក់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។

4. ទីក្រុង Vancouver ប្រទេសកាណាដា
ទីក្រុងនេះស្ថិតនៅជិតសមុទ្រប៉ាស៊ីហ្វិក ហើយនៅមិនឆ្ងាយប៉ុន្មានពីខ្ពង់រាប និង ព្រៃភ្នំនៃតំបន់ British Columbia នៅក្នុងប្រទេសកាណាដា។ ការបេ្តជ្ញាចិត្តស្រឡាញ់ចំពោះបរិស្ថានរបស់ប្រជាជនបានធ្វើឱ្យទីក្រុងប្រើថាមពលកើតឡើងវិញ និង ប្រើប្រាស់ថាមពលវារីអគ្គសនីដើម្បីផលិតខ្យល់ស្អាតនៅក្នុងទីក្រុង។ លើសពីនេះនៅក្នុងទីក្រុងមានសួនច្បាររហូតដល់ 200 កន្លែងដែលជាកន្លែងធម្មជាតិដ៏ខៀវស្រងាត់ ដែលផ្តល់នូវខ្យល់ដកដង្ហើមដ៏ស្អាតបរិសុទ្ធ។

5. ប្រទេសសឹង្ហបុរី
ប្រទេសសឹង្ហបុរីត្រូវបានគេស្គាល់ថាជាប្រទេសដែលសម្បូរទៅដោយអគារខ្ពស់ៗទំនើបៗនៅក្នុងទីក្រុង។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ទីនេះគឺជាទីក្រុងបៃតងដ៏ល្អបំផុតប្រចាំតំបន់អាស៊ីផងដែរ។ ក្នុងនាមជាប្រទេសដែលមានដីតិចតួច និង មានប្រជាជនរស់នៅតិចតួច រាជរដ្ឋាភិបាលសឹង្ហបុរី ក៏បង្កើតវិធីសាស្រ្តជាច្រើនក្នុងកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន។ សម្រាប់ប្រជាជននៅក្នុងក្រុងនាំគា្នបង្កើតសួនច្បារនៅលើដំបូល ដែលនេះជាប្រពៃណីដ៏សំខាន់នៃប្រជាជនសឹង្ហបុរីដែលរស់នៅក្នុងទីក្រុង។ សម្រាប់សួនច្បារនៅតាមឆ្នេរសមុទ្រត្រូវបានបង្កើតឡើងជាច្រើនដើម្បីតំណាងឱ្យការបេ្តជ្ញាចិត្តស្រឡាញ់ បរិស្ថាននៃប្រជាជនសឹង្ហបុរីទាំងមូលដូចជា សួនច្បារដែលមានដើមឈើធំៗនៅលើអគារទូកនៃសណ្ឋាគារ Marina ជាដើម។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរប...

តិចណូឡូជីថ្មី សម្រាប់កែបញ្ហា អ្នកលោតពីលើស្ពាន ធ្វើអត្តឃាត

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

នេះគឺ ជាការព្យាយាមមួយរបស់ប្រទេស ​កូរ៉េខាងត្បូង ដែលខឹតខំនាំយកតិចណូឡូជី មកជួយកែបញ្ហាការធ្វើអត្តឃាតរបស់ប្រជាជន ក្នុងប្រទេសនេះ។​ តាមរយៈឯកសារព័ត៌មានរបស់...

តើទីណាស័ក្តិសម សម្រាប់អ្នកនិពន្ធ និងអ្នកគំនូរ?

ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017

ប្រសិនបើអ្នកជាអ្នកនិពន្ធ ឬអ្នកគំនូរ ហើយអ្នកចង់បានកន្លែង សម្រាប់តែងនិពន្ធ និងបណ្តុះគំនិតរបស់អ្នក ដូច្នេះអ្នកអាចពិចារណានូវតំបន់ទាំង ១១ ខាងក្រោមនេះ ដែ...

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាប...

Tomnerb.Com - YouTube Channel