ចូលចិត្តទំនើប

ទីក្រុងនៅលើចំណោតថ្ម ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 06 Jan, 2018

សំណង់ស្ថាបត្យកម្មអស្ចារ្យជាច្រើន នៅក្នុងពិភពលោក មិនត្រឹមតែជាសំណង់អគារស្អាតៗ ប៉ុន្តែមាន ទាំងសំណង់អគារដែលសាងសង់ឡើង នៅលើទីតាំងខុសគ្នាដ៏អស្ចារ្យ។ ថ្ងៃនេះ ទំនើប នឹងនាំអារម្មណ៍អ្នកទៅទស្សនាទេសភាព នៃទីក្រុងនៅលើចំណោតថ្មខ្ពស់ៗ ដ៏ស្រស់ស្អាតនៅជុំវិញពិភព លោក។
Castellfollit de la Roca
នេះជាភូមិដែលត្រូវបានចាត់ទុក ជាភូមិដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់ Catalonia ប្រទេសអេស្ប៉ាញ។ វាត្រូវបានសាងសង់ឡើងនៅលើចំណោតថ្ម ជាកំអែលភ្នំភ្លើង នៅចន្លោះទន្លេពីរខ្សែ។ អគារភាគច្រើនហាក់ដូចជា អណ្តែតនៅលើគែមច្រាំងថ្ម បង្កើតបានជាទស្សនីយភាពដូចជាវាអាចនឹង រមៀលធ្លាក់បានគ្រប់ពេល។ ចំណុចចំណាស់ជាងគេនៅក្នុងភូមិ ត្រូវបានសាងសង់ឡើងតាំងពីយុគ Middle Ages បង្កើតជាផ្លូវតូចចង្អៀត និងងងឹតជាច្រើនកន្លែង។ គេហដ្ឋាននៅទីនេះសង់ឡើងពីថ្ម កំអែលភ្នំភ្លើង។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-01

Rocamadour
នេះជាភូមិដ៏តូចមួយសង់ឡើង នៅលើផ្ទាំងថ្មលើជ្រលងភ្នំ នៅលើទន្លេ Alzou ភាគនិរតីប្រទេសបារាំង។ អគារនៅក្នុងភូមិនេះសង់ឡើង តាមលំដាប់ខ្ពស់ទាបនៃជ្រលងថ្ម។ ភូមិនេះត្រូវបានសាងសង់ ឡើងតាំងពីសតវត្សទី 12 ស្ទើរតែក្លាយជាភូមិរហោរឋាន ដែលជាលទ្ធផលនៃសង្គ្រាម និងបដិវត្តក្នុងប្រទេសបារាំង។ សព្វថ្ងៃនេះវាទទួលបានប្រជាប្រិយភាពឡើងវិញ ដោយសារតែមានអ្នកទេសចរណ៍ និងអ្នកធម្មយាត្រា ដែលមកទស្សនាទីសក្ការៈ St.Amadour។ យោងតាមរឿងនិទាន ទីសក្ការៈ St.Amadour ជាទីកន្លែងដែល St.Peter និង St.Paul នៃទីក្រុងរ៉ូមបានទទួលមរណៈភាព ហើយបានក្លាយជាទេវតានៅទីនេះ។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-02
Bonifacio
ទីក្រុងនេះស្ថិតនៅចុងខាងត្បូងនៃកោះ Corsica។ ទីក្រុង និងសំណង់អគារសម្រាប់ការពារបានពង្រាយរហូតដល់កំពូលជ្រលង ដែលមានកម្ពស់ប្រមាណ 70 ម៉ែត្រ។ ចំណោតថ្មនៅក្នុងទីក្រុងត្រូវបានកាត់ផ្តាច់ដោយសារទឹកសមុទ្រ ដែលធ្វើឱ្យអគារនានា ដែលសង់ឡើងនៅមាត់ជ្រោះ ប្រៀបដូចជាអណ្តែតក្នុងអាកាស។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-03
Acapulco
នេះជារមណីយដ្ឋានរបស់ម៉ិចសិចកូ ដែលបានប្រែជាលេចធ្លោនៅឆ្នាំ 1950 ដោយជាកន្លែងកំសាន្ត របស់តារាល្បីៗ និងសេដ្ឋី។ វានៅតែជាទីកន្លែងកំសាន្តដ៏ពេញនិយម ជាពិសេសសម្រាប់ជនជាតិម៉ិច សិចកូ និងសិស្សានុសិស្សអាមេរិកមកកំសាន្ត នៅពេលឈប់សម្រាក។ ការកំសាន្តនៅទីនេះមិនពេញ លក្ខណៈឡើយបើសិនជាគ្មានការសម្តែង ពីអ្នកហក់ទឹកពីជ្រលងភ្នំ ដែលបង្ហាញពីការពីការលោតចូលលំហូរទឹកដ៏ខ្លាំង និងរលកសមុទ្រដ៏គ្រោះថ្នាក់។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-04
Ronda
ទីក្រុងនេះស្ថិតនៅក្នុងខេត្ត Malaga នៃប្រទេសអេស្ប៉ាញ ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដោយសារវាជាទីក្រុងស្ថិតនៅលើចំណោតថ្ម។ វាស្ថិតនៅលើភ្នំដែលមានកម្ពស់ 760 ម៉ែត្រ។ ទីក្រុងនេះត្រូវបានចែកជាពីរដោយទន្លេ Guadalevin ដែលហូរកាត់ទីក្រុងនេះ នាំឱ្យទីក្រុងទាំងមូលស្ថិតនៅសងខាងនៃជ្រលង El Tajo Canyon។ នៅទីនេះមានស្ពានចំនួនបី សម្រាប់ឆ្លងកាត់ជ្រលងពីទន្លេម្ខាង ទៅម្ខាងទៀត។ ស្ថាបត្យកម្មនៅក្នុងទីក្រុងត្រូវបានយកលំនាំតាមបែបបទ Romans និង Moors ដែលធ្លាប់បានគ្រប់គ្រងតំបន់នេះ។ នេះជាទីក្រុងដើមកំណើតនៃល្បែងគោជល់ ហើយសំណង់លាន ល្បែងជល់គោដ៏ចំណាស់ នៅមានវត្តមាននៅទីនេះនៅឡើយ។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-05
Positano
នេះជាទីក្រុងដ៏តូចមួយស្ថិតនៅលើឆ្នេរ Amalfi នៃទីក្រុង Compania ហើយគឺជាទីក្រុងទេសចរណ៍ ដ៏ទាក់ទាញមួយនៅក្នុងប្រទេសអ៊ីតាលី។ ទីក្រុងទាំងមូលហាក់ដូចជា រាយបាយពីកំពូល ទៅជើងភ្នំ ជម្រាលទៅកាន់ឆ្នេរសមុទ្រ។ ទោះបីជាទីក្រុងនេះរីកចម្រើន និងរុងរឿងនៅក្នុងយុគ Medieval ក្តី ក៏នៅពាក់កណ្តាលសតវត្សទី 19 ចំនួនប្រជាជនច្រើនជាងពាក់កណ្តាល បានចាកចេញពីទីនេះ។ នៅសតវត្សទី 20 ទីក្រុងនេះបានប្រែក្លាយពីភូមិនេសាទក្រីក្រ ទៅជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ ដោយសារមានជំនួយពីអ្នកនិពន្ធ John Steinbeck ដែលបរិយាយពីសោភណ្ឌភាពដ៏ស្រស់ស្អាតនៅទីនេះ។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-06
Fira and Oia
Santorini គឺជាកោះភ្នំភ្លើងនៅក្នុងក្រុមកោះ Cyclades នៃប្រជុំកោះក្រិក។ វាមានភាពល្បីល្បាញ ដោយសារទេសភាពដ៏ស្រស់ស្អាត ទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅក្នុងទីក្រុង អគារគេហដ្ឋាន ពណ៌សក្បុស និងភ្នំភ្លើង។ ទីក្រុង Oia ត្រូវបានសង់ឡើងនៅលើកំពូលភ្នំដ៏ខ្ពស់ ហើយទីក្រុង Fira ជាទីក្រុងធំ ដែលជាទីកន្លែងប្រមូលផ្តុំដោយស្ថាបត្យកម្ម Venetian និង Cycladic ដែលមានផ្លូវក្រាលថ្ម អមជាមួយហាងទំនិញ ភោជនីយដ្ឋាន Tavernas សណ្ឋាគារ និងហាងកាហ្វេ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់កម្ពស់ 400 ម៉ែត្រ។

Incredible-city-city-cliffs-around-the-world_tourist_attraction_news_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

រូបថត 10 សន្លឹកដ៏អស្ចារ្យបង្ហាញពីទេសភាព នៅក្នុងប្រទេសអ៊ីស្លង់ ឃើញហើយធានា ថាគេងស្រមៃចង់ទៅហ្មង!

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

ប្រទេស អ៊ីស្លង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អ៊ីស្លង់) គឺជាប្រទេសដីកោះ Nordic ស្ថិតនៅចន្លោះតំបន់ អាត្លង់ទិកខាងជើង និងតំបន់មហាសមុទ្រអាកទិក។ ប្រទេសន...

បើបានទៅដល់ទីក្រុង Takamatsu នៃប្រទេសជប៉ុន កុំភ្លេចទៅកម្សាន្តនៅ សារមុន្ទីរទាំង 3 នេះ!

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

នៅខេត្ត Kagawa ប្រទេសជប៉ុន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា Takamatsu ។ នៅទីនេះអ្នកអាចនឹងរកឃើញសារមុន្ទីរ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែ...

ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។ ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួ...

ពីរ៉ាមីតធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត និងស្វែងយល់ពីចំណុចសំខាន់ៗ របស់តំបន់និមួយៗ ពិតជាចង់ ស្វែងយល់ពីអ្វីដែលលេចធ្លោជាងគេ នៅទីនោះ។ ថ្ងៃនេះ ទំនើប សូមនាំអារម...

Tomnerb.Com - YouTube Channel