ចូលចិត្តទំនើប

ទីក្រុងទិសដៅ ទេសចរណ៍កំពូលទាំង 5

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Sep, 2017

ដំណើរកំសាន្តពិតជាសំខាន់ សម្រាប់ការសម្រាកលំហែពីការនឿយហត់ទាំងឡាយ។ ប៉ុន្តែ ដើម្បីឱ្យ ដំណើរកំសាន្តរបស់អ្នកប្រព្រឹត្តដោយរលូន និងរីករាយ អ្នកគួរស្វែងយល់ពីទិសដៅទេសចរណ៍ធំៗ ដែលមានការណែនាំពីអ្នកទេសចរណ៍ដែលធ្លាប់ទៅកាន់ទីកន្លែងទាំងនោះ។ ទំនើប សូមបង្ហាញពី ទីក្រុងធំៗទាំង5 ដែលជាទិសដៅទេសចរណ៍ពេញនិយមលើពិភពលោក។

  1. ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង

ជាទីក្រុងស្ថិតនៅលើចំណុចភាគខាងត្បូងបំផុតនៃទ្វីបអាហ្វ្រិក ជាទីកន្លែងដែលអ្នកអាចទស្សនាត្រី បាឡែន និងត្រីដូហ្វីន។ អ្នកអាចឡើងទៅលើកំពូលភ្នំ Table Mountain និងទស្សនាទេសភាពដ៏ត្រកាល ឬរីករាយនឹងទស្សនាចម្ការទំពាំងបាយជូរជាច្រើនកន្លែង និងក្រេបរសជាតិស្រាក្រហមដ៏ឈ្ងុយ ឆ្ងាញ់។ កោះ Robben ជាពន្ធនាគារប្រវត្តិសាស្រ្ត ជាទីកន្លែងដែលលោក Nelson Mandela ត្រូវបានឃុំខ្លួន ជាទីកន្លែងដែលទេសចរណ៍ទាំងអស់មិនដែលរំលង។

Tourist-Destination-in-the-world-news-technology-tomnerb-02

  1. ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

អ្នកអាចទៅកំសាន្តនៅឆ្នេរសមុទ្រនាពេលព្រឹក ទស្សនាចរណ៍នាពេលរសៀល និងទស្សនាចរណ៍វប្ប ធម៌នៅពេលយប់។ នៅក្នុងទីក្រុងស៊ីដនី អ្នកអាចធ្វើអ្វីបានគ្រប់យ៉ាងដែលអ្នកចង់ធ្វើ និងនៅតែអាច សម្របខ្លួនបានគ្រប់ទីកន្លែង។ ទីក្រុងនេះកំពង់ផែដែលទាក់ទាញភ្ញៀវទេសចរណ៍ និងក្រាលកម្រាល ព្រំស្វាគមន៍គ្រប់ភ្ញៀវទេសចរណ៍ទាំងអស់។ Sydney Opera House, Manly Beach និង Blue Mountain គឺជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត។

Tourist-Destination-in-the-world-news-technology-tomnerb-03

  1. ទីក្រុង Machu Pucchu ប្រទេស Peru

ទិសដៅទេសចរណ៍មួយនេះនាំអ្នកទៅកាន់តំបន់វប្បធម៌ដ៏អស្ចារ្យមួយ ដែលស្ទើរតែនឹងរលុបបាត់ពីលើពិភពលោក និងនាំអ្នកទៅកាន់តំបន់ព្រៃ Amazon ដែលកំពុងតែរួមតូច។ មនុស្សក្នុងតំបន់នេះ មានមោទនភាពក្នុងការចែករំលែកកេរ្តិ៍ដំណែលរបស់ពួកគេជាមួយអ្នកទេសចរណ៍ទាំងឡាយ និងណែនាំអ្នកទេសចរណ៍ដែលមានចំណាប់អារម្មណ៍លើតំបន់ដាច់ស្រយាល ដែលមានទេសភាពដ៏ស្រស់ត្រកាលគ្មានគូប្រៀប។

Tourist-Destination-in-the-world-news-technology-tomnerb-04

  1. ទីក្រុងប៉ារីស ប្រទេសបារាំង

ទីក្រុងរូម៉ែនទិក ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងអំឡុងពេលវិស្សមកាល។ ជាមួយនឹងសំណង់អគារប្រចាំទីក្រុង និងនៅក្នុងខែមួយចំនួន អ្នកអាចនឹងដើរទស្សនាទីកន្លែងនានា ដែលពុំសូវមានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីក្រុង។ ប៉ារីសមានទីកន្លែងកំសាន្តជាច្រើនទៀត ក្រៅពី Eiffel Tower និងសារមន្ទីរ Louvre។ ភោជនីយដ្ឋានមួយចំនួន មានបម្រើម្ហូបអាហារ និងស្រាក្រហម ដែលនឹងផ្លាស់ប្តូរអារម្មណ៍របស់អ្នកពីអ្វីដែលអ្នកធ្លាប់មាន។

Tourist-Destination-in-the-world-news-technology-tomnerb-05

  1. ទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល

នេះជាទីក្រុងដ៏អស្ចារ្យ និងពោរពេញដោយភាពអ៊ូអរ ជាមួយនឹងសកម្មភាពកំសាន្ត និងទីកន្លែងសម្រាប់ទស្សនាជាច្រើន។ អ្នកអាចជិះរថយន្តខ្សែកាបទៅកាន់កំពូលភ្នំ Sugar Loaf Mountain ជាទីកន្លែងដែលមានទេសភាពឆក់យកអារម្មណ៍អ្នកឱ្យភាំងភ្លឹក ហើយភាពស្មុគស្មាញទាំងឡាយដែលអ្នកបានជួបប្រទះ នឹងត្រូវទុកនៅមួយឡែកសិន។ អ្នកអាចត្រឡប់មកកាន់ទីក្រុងវិញ ស្វែងរកបារណាមួយ ដែលជាទីកន្លែងផ្តល់នូវតន្រ្តីបំពេរអារម្មណ៍របស់អ្នក និងធ្វើឱ្យអ្នកចង់រាំកំសាន្តពេញមួយយប់ទល់ភ្លឺ។

អត្ថបទអ្នកចង់អាន

រូបសំណាកធំបំផុតទាំង 7 លើពិភពលោក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

រូបសំណាកធំៗ ត្រូវបានសាងសង់ឡើងតាំងពីបូរាណ។ រូបសំណាក Great Sphinx ត្រូវបានសាង សង់ឡើងដោយអាណាចក្រអេស៊ីបបូរាណ មានកម្ពស់ 20 ម៉ែត្រ ដែលជារូបសំណាកធំជាងគេនៅ...

ស្ថាបត្យកម្មសម័យទំនើប ដ៏អស្ចារ្យទាំង១០

ដោយ: ដួងច័ន្ទ 7 AM, Sunday, 19 Feb, 2017

១. Capital Gate ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម អគារទ្រេតនៅក្នុងទីក្រុងអារ៉ាប់រួមមួយនេះ នឹងធ្វើឱ្យប៉ម Tower of Pisa អែបទៅម្ខាង។ អគារ Capital Ga...

ព្រៃដ៏ស្អាតបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

កាលដើមឡើយមនុស្សរាប់លានអ្នកទូទាំងពិភពលោកពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើជាអាហារ ឱសថ និងទីជម្រក។ ហើយវប្បធម៌នៃ សហគមន៍និមួយៗត្រូវបានបង្កើតឡើងដោយសារទំនាក់ទំន...

ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយគឺភាគច្រើនសត្វដំរីប្រភេទនេះ អាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូ...

Tomnerb.Com - YouTube Channel