ចូលចិត្តទំនើប

ទីក្រុងឆ្នេរសមុទ្រ ស្រស់ស្អាតទាំង 5

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ចុះងូតទឹកសមុទ្រ បន្ទាប់ពីចេញពីធ្វើការ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងស្រមៃចង់បាន។ ប៉ុន្តែវាពិតជាពិបាកនឹងក្លាយជាការពិត ដោយសារសមុទ្រ និងទីក្រុងភាគច្រើននៅឆ្ងាយពីគ្នា ហើយការធ្វើដំណើរទៅកាន់មាត់សមុទ្រ ពិតជាមិនងាយស្រួលឡើយ ជាពិសេសបើស្ថិតចំថ្ងៃធ្វើការ។ យ៉ាងណាមិញនៅមានទីកន្លែងមួយចំនួន ដែលផ្តល់នូវបរិយាកាសដ៏ពិសេសបែបនេះ។ អត្ថបទខាងក្រោមនេះ ទំនើប នឹងនាំអ្នកទៅកាន់ពិភពនៃក្តីស្រមៃ តែជាការពិត។

  1. Venice Beach

គឺជាឆ្នេរសមុទ្រដែលគ្រប់គ្នាចង់ទៅដល់ ពេលទៅកំសាន្តនៅ Los Angele។ ឆ្នេរខ្សាច់លាតសន្ធឹងប្រវែងប្រមាណ 4 គីឡូម៉ែត្រ ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ។ ក្នុងអំឡុងពេលវិស្សមកាល រដូវក្តៅ និងពេលចុងសប្តាហ៍ រមនីយដ្ឋាន Ocean Front Walk ពោរពេញដោយការសម្តែងសិល្បៈចម្រុះ ជាមួយនឹងមនុស្សមកកំសាន្តដោយការជិះកង់ ជិះក្តាររំអិល ហែលទឹកកំសាន្ត គេងអាំងថ្ងៃ។ល។ Muscle Beach ជាទីកន្លែងពិសេស សម្រាប់ការបង្ហាញម៉ូដបុរសសាច់ដុំធំៗ។ លោក Arnold Schwarzenegger ក៏ធ្លាប់ជាអ្នកសម្តែងម្នាក់នៅទីនេះផងដែរ នៅអំឡុងទសវត្សន៍ទី70។

Best-City-Beaches-in-the-world-news-technology-cambodia-tomnerb-01

  1. Ipanema

ឆ្នេរខ្សាច់នេះទទួលបានភាពល្បីល្បាញ តាមរយៈបទចម្រៀងបែប Bossa Nova មានចំណងជើងថា The Girl from Ipanema។ នេះជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយនៅទីក្រុង Rio de Janeiro ដែលមានខ្សាច់ស លាតសន្ធឹងយ៉ាងវែង និងមានភ្នំដ៏ធំចំនួនពីរមានឈ្មោះថា Dois Irmãos (ឬប្រែថា The Two Brother) នៅភាគខាងលិច។ បរិយាកាសនឹងប្រែក្លាយជាអ៊ូអរនៅទីនេះ ជាពិសេសនៅពេលចុងសប្តាហ៍ និងពេលបុណ្យឈប់សម្រាក ដោយមានមនុស្សក្នុងតំបន់ជាច្រើនពពាក់ពពូនគ្នា មកលំហែនៅទីនេះ។ ប៉ុន្តែបើសិនជាអ្នកចាប់ផ្តើមធុញទ្រាន់ អ្នកអាចឆ្លងពីផ្លូវ Avenida Atalantica ឡើងទៅដើរកំសាន្តនៅតាមហាងជាច្រើន ដែលមានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងទីកន្លែងកំសាន្តជាច្រើនទៀត។

Best-City-Beaches-in-the-world-news-technology-cambodia-tomnerb-02

  1. South Beach

កាលពីមុន ទីនេះជាទីកន្លែងដែលឧក្រិដ្ឋជនលាក់ខ្លួន នៅពេលយប់ ដែលធ្វើឱ្យទីនេះមានសភាពស្ងាត់ជ្រងំ។ នៅចុងទសវត្សឆ្នាំ 1980 ដោយមានការជួយជ្រោមជ្រែង ពីកម្មវិធីកំសាន្តដ៏ពេញនិយមនៅលើទូរទស្សន៍ បដិវត្តន៍ថ្មីបានចាប់ផ្តើមនៅទីនេះ។ បច្ចុប្បន្ន South Beach គឺជាតំបន់មានប្រជាប្រិយភាពខ្លាំង និងជាតំបន់មានធនធានហូរហៀរ នៅក្នុងចំណោមឆ្នេរខ្សាច់ក្នុងតំបន់ Miami Beach។ តំបន់នេះមានភាពល្បីល្បាញ ដោយសារមានក្លឹបកំសាន្ត និងការកំសាន្តពេលយប់ជាច្រើន ទៀត ក៏ដូចជាការច្នៃម៉ូដសិល្បៈដ៏ល្បីល្បាញផងដែរ។

Best-City-Beaches-in-the-world-news-technology-cambodia-tomnerb-025

  1. Waikiki Beach

ឆ្នេរខ្សាច់នៅក្នុងទីក្រុង Honolulu មួយនេះប្រហែលជាតំបន់ឆ្នេរសមុទ្រទីមួយ ដែលគេនឹកគិតដល់ នៅពេលនិយាយពីរដ្ឋហាវ៉ៃ។ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃភ្នំភ្លើង Diamond Head និងមានអាកាសធាតុកក់ក្តៅ ជាមួយនឹងការទស្សនាដុំពពកលើមេឃដ៏ស្រស់ស្អាត បានធ្វើឱ្យទីនេះក្លាយ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងពិភពលោក។ នៅទីនេះមានរមណីយដ្ឋាន សណ្ឋាគារជាច្រើនហូរហែ នៅតាមបណ្តោយឆ្នេរប្រវែង 2.5 គីឡូម៉ែត្រ។ ទីនេះជាទីកន្លែងសម្រាប់ហាត់រៀនជិះក្តារលើទឹក ដោយសាររលកមានភាពស្ងប់។

Best-City-Beaches-in-the-world-news-technology-cambodia-tomnerb-03

  1. Copacabana

មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង Rio de Janeiro ឆ្នេរសមុទ្រមួយនេះគឺជាតំបន់ឆ្នេរដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ តំបន់នេះផ្តល់នូវទស្សនីយភាពតំបន់ភ្នំ និងសមុទ្រដ៏ស្រស់ត្រកាល ជាមួយនឹងជួរភ្នំ Sugarloaf លាតសន្ធឹងចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក។ តំបន់ឆ្នេរមួយនេះមាន ប្រវែងប្រមាណ 4 គីឡូម៉ែត្រ ដែលមានសណ្ឋាគារ ហាងទំនិញ បារ ភោជនីយដ្ឋាន និងក្លឹបកំសាន្ត ពេលរាត្រីជាច្រើនអបតាមបណ្តោយផ្លូវ។ ដោយសារភាពអ៊ូអរទាំងថ្ងៃទាំងយប់ ធ្វើឱ្យបរិយាកាសទី នេះក្លាយជាពិធីជប់លៀងគ្មានដែនបញ្ចប់មួយ ដោយមានអ្នកមកទស្សនាទេសភាព លេងបាល់ទះ និងបាល់ទាត់ ញ៉ាំស្រា និងភេសជ្ជៈ ញ៉ាំអាហារដ៏មានឱជារស និងសម្រាកលំហែ។

Best-City-Beaches-in-the-world-news-technology-cambodia-tomnerb-04

អត្ថបទអ្នកចង់អាន

ផ្សារទំនើបដំបូងគេ នៅកម្ពុជា ធ្វើកំណែទម្រង់ថ្មី ដើម្បីបង្កើនភាពទាក់ទាញ

ដោយ: ស៊ីវងីម 8 PM, Wednesday, 30 Mar, 2016

នាព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2016 នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តី ពីផែនការកំណែទម្រង់ និងកែលម្អ​ផ្សារទំនើបសូរិយា នាវិមានកាណាឌីយ៉ា ជាន់ទី១២ លោក វ៉ាន...

ទៅដល់កោះ Jeju បើមិនបានចូលលេង សារមុន្ទីរ Hello Kitty Island នេះ ដឹងតែ ស្តាយក្រោយហ្មង!

ដោយ: ភារុន 8 AM, Tuesday, 25 Dec, 2018

សម្រាប់អ្នក ដែលចូលចិត្ត Hello Kitty គឺដឹងតែត្រូវចិត្តតែម្តង។ ពិភពតុក្កតា Hello Kitty ដ៏គួរឱ្យស្រឡាញ់ដ៏ធំបំផុតនៅទ្វីបអាស៊ី ដែលស្ថិតនៅលើកោះ Jeju ប្រទ...

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាប...

ទីក្រុងទិសដៅ ទេសចរណ៍កំពូលទាំង 5

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Sep, 2017

ដំណើរកំសាន្តពិតជាសំខាន់ សម្រាប់ការសម្រាកលំហែពីការនឿយហត់ទាំងឡាយ។ ប៉ុន្តែ ដើម្បីឱ្យ ដំណើរកំសាន្តរបស់អ្នកប្រព្រឹត្តដោយរលូន និងរីករាយ អ្នកគួរស្វែងយល់ពី...

Tomnerb.Com - YouTube Channel