ចូលចិត្តទំនើប

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិយាកាស។ ក្នុងពេលដែលទីក្រុងធំៗមួយចំនួនដូចជា ទីក្រុងឡុងដ៏ ប៉ារីស និងសេអ៊ូលបានធ្វើគ្រប់បែបយ៉ាង ដើម្បីហាមឃាត់គ្រឿងម៉ាស៊ីន ដែលប្រើប្រាស់ម៉ាស៊ូតមិនឱ្យធ្វើដំណើរតាមដងផ្លូវ ខណៈដែលទីក្រុងជាច្រើនទៀត គ្មានការប្រើប្រាស់យានយន្តទាំងស្រុង។

ទីក្រុង ដែលគ្មានការប្រើប្រាស់យានយន្តមានច្រើនទម្រង់។ ទីក្រុងខ្លះជាទីក្រុងបូរាណ ដែលហាមឃាត់ការប្រើប្រាស់យានយន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបិរស្ថាន និងបង្កើនចំនួនអ្នកទេសចរណ៍។ ទីក្រុងខ្លះទៀត គ្មានការប្រើប្រាស់យានយន្តដោយសារភាពចាំបាច់ ដូចជាផ្លូវតូចចង្អៀត ដែលពិបាកសម្រាប់ការបើកបរ។ មានទីក្រុងមួយចំនួនទៀត ជាទីជនបទដាច់ស្រយាល ភូមិតូចៗ ដែលមានចំនួនប្រជាជនតិច និងអាស្រ័យលើទូក សត្វ និងកង់ជាមធ្យោបាយធ្វើដំណើរ។

ទីក្រុងដ៏ស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យអ្នករំជើបរំជួលចង់ទៅទស្សនាកំសាន្តនៅទីនោះ។ តោះ! ទៅស្គាល់ទាំងអស់គ្នា!

  1. ទីក្រុង Ghent ប្រទេសប៊ែលហ្សិក

ជាទីក្រុង ដែលគ្មានយានយន្តធំទីពីររបស់ប្រទេសប៊ែលហ្សិក Ghent បានផ្អាកដំណើរការប្រើប្រាស់ យានយន្តគ្រប់ប្រភេទនៅក្នុងឆ្នាំ 1996 ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍ និងការថយចុះនៃគុណ ភាពខ្យល់អាកាស។ ស្ថិតក្នុងបរិវេណផ្ទៃដីប្រមាណ 35 ហិចតា តំបន់គ្មានយានយន្តនេះបានបើកទូលាយសម្រាប់ការប្រើប្រាស់កង់ មធ្យោបាយធ្វើដំណើរសាធារណៈ និងធ្វើឱ្យទីក្រុងនេះកាន់តែមាន ភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងការស្នាក់នៅ។

Gorgeous-Car-City-Tomnerb-01

  1. ទីក្រុង Lamu ប្រទេសកេនយ៉ា

ស្ថិតនៅក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងជាតំបន់នៃវប្បធម៌ Swahili ដ៏ចំណាស់ និងល្អបំផុត នៅភាគខាងកើតតំបន់អាហ្រ្វិក។ Lamu គឺជាកោះដែលគ្មានការ ប្រើប្រាស់យានយន្តនៅក្នុងប្រទេសកេនយ៉ា។ មានតែការធ្វើដំណើរដោយថ្មើរជើង ការជិះកង់ និងធ្វើ ជិះសត្វលា ត្រូវបានអនុញ្ញាតនៅលើផ្លូវដ៏តូចចង្អៀត។ ស្ថាបត្យកម្មសំណង់អគារដែលជាការរួមបញ្ចូលគ្នារវាងវប្បធម៌ Swahili អារ៉ាប់ ពែក្ស ឥណ្ឌា និងអឺរ៉ុបនៅក្នុងទីក្រុងចំណាស់ ក៏ជាភាពទាក់ ទាញដ៏អស្ចារ្យផងដែរ។

Gorgeous-Car-City-Tomnerb-02

  1. Fire Island ទីក្រុងញូយ៉ក

ស្ថិតនៅផ្នែកខាងក្រៅស្របតាមបណ្តោយកោះ Long Island ទីក្រុងញូយ៉ក Fire Island គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលគ្មានយានយន្តនៅក្នុងសហរដ្ឋអាមេរិក។ កោះមួយនេះមានឆ្នេរប្រវែងប្រមាណ 42 គីឡូម៉ែត្រ និងគ្មានផ្លូវធ្វើដំណើរធំៗទេ។ មធ្យោបាយធ្វើដំណើរនៅជុំវិញកោះតែមួយគត់គឺដោយថ្មើរជើង កង់ និងរទេះ។ ទីនេះក៏ជាចំណុចកណ្តាល នៃប្រជុំស្ថាបត្យកម្មទំនើប ដែលអ្នកអាចធ្វើទស្សនាចរណ៍បាន។

Gorgeous-Car-City-Tomnerb-03

  1. ទីក្រុង Hydra Island ប្រទេសក្រិច

នៅទីនេះមិនមានយានយន្តទេ លើកលែងតែឡានដឹកសម្រាម។ Hydra ជាផ្នែកមួយនៃកម្រងកោះ Saronic ក្នុងប្រទេសក្រិច។ អ្នកដែលរស់នៅ និងអ្នកទេសចរណ៍ធ្វើដំណើរពីដីគោកទៅកាន់ដីកោះ ដោយប្រើប្រាស់កប៉ាល់ទឹក ឬទូក។ ការធ្វើដំណើរលើកោះ គឺដោយថ្មើរជើង ឬដោយប្រើប្រាស់តាក់ស៊ី លើទឹក ឬជិះសត្វលា។ កង្វះចរាចរណ៍យានយន្តមានន័យថា វាជាភាពងាយស្រួលក្នុងដំណើរកំសាន្តទស្សនាអគារ ដែលសង់ដោយជញ្ជាំងពណ៌ស និងឥដ្ឋពណ៌ក្រហម។

Gorgeous-Car-City-Tomnerb-04

  1. ទីក្រុង Fes el Bali ប្រទេសម៉ារ៉ុក

ជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយ និងជាតំបន់គ្មានការប្រើប្រាស់យានយន្តដ៏ធំនៅលើពិភពលោក។ ច្រកផ្លូវតូចៗទាំងអស់នៅក្នុងតំបន់នេះ មិនអាចចរាចរណ៍ដោយយានយន្តបានទាំងស្រុង ដូច្នេះប្រជាជនភាគច្រើនធ្វើដំណើរដោយថ្មើរជើង ជិះសត្វលា ឬ រទេះ។ ផ្លូវបត់បែនតូចៗចំនួន 9400 ច្រកផ្លូវ ពោរពេញដោយហាងទំនិញ តូបលក់ទំនិញតូចៗ ព្រះវិហារ សាលារៀន និងរោងជាង ធ្វើរទេះ។

Gorgeous-Car-City-Tomnerb-05

  1. ទីក្រុង La Cumbrecita ប្រទេសអាហ្សង់ទីន

ភូមិតូចមួយនេះស្ថិតនៅក្នុងខេត្ត Córdoba ប្រទេសអាហ្សង់ទីន មិនមានផ្លូវក្រាលថ្មទេ ហើយការធ្វើដំណើរទាំងអស់ត្រូវធ្វើដំណើរដោយថ្មើរជើង។ វាត្រូវបានចាត់ទុកថា ជាទីក្រុងដំបូងដែលមានមធ្យោបាយធ្វើដំណើរដោយថ្មើរជើង នៅក្នុងប្រទេស។ សំណង់គេហដ្ឋានបែប Bavarian គឺជាចំណុចទាក់ទាញខ្លាំងក្នុងទីក្រុងនេះ។

Gorgeous-Car-City-Tomnerb-06

  1. ទីក្រុង Venice ប្រទេសអ៊ីតាលី

ប្រហែលជាទីក្រុង ដែលគ្មានយានយន្តដ៏ល្បីល្បាញជាងគេក្នុងពិភពលោក ហើយមធ្យោបាយធ្វើដំណើរនៅទីនេះគឺដោយថ្មើរជើង និងជិះទូក។ ទីក្រុងនេះមានកម្រងកោះចំនួន 118 កោះ នៅកណ្តាលទឹក ដែលមានជម្រៅជ្រៅបំផុត 15 ម៉ែត្រ។ ទីក្រុង Venice ទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងស្ពានចំនួន 416 ប្រឡាយទឹកចំនួន 177 និងសំណង់អគារដែលមានពណ៌ចែងចាំង។

Gorgeous-Car-City-Tomnerb-07

  1. ទីក្រុង Halibut Cove រដ្ឋ Alaska

នៅក្នុងតំបន់នេះ ពាក្យថា Car Free គឺពិតជាគ្មានយានយន្តប្រាកដមែន។ តំបន់សហគមន៍នេះមានទីតាំងស្ថិតក្នុងតំបន់ Kachemak Bay State Park ដែលជាតំបន់គ្មានផ្លូវសម្រាប់បើកបរ ហើយ មនុស្សទាំងអស់ត្រូវធ្វើដំណើរដោយថ្មើរជើង ឬជិះទូកអុំ ឬម៉ូតូ ATV ឬកប៉ាល់។ វាជាតំបន់អំណោយផលសម្រាប់ការបោះជំរុំ ដើម្បីទស្សនាផ្ទាំងទឹកកកក្នុងតំបន់ Alaska ភ្នំ និងសត្វព្រៃ ហើយសំណង់អគារភាគច្រើនសង់លើសសរខ្ពស់ៗ ឬអណ្តែតលើផែ។

Gorgeous-Car-City-Tomnerb-08

  1. ទីក្រុង Giethoorn ប្រទេសហូឡង់

មានឈ្មោះមួយទៀតហៅថា Dutch Venice វាគឺជាទីក្រុងស្ថិតនៅភាគឦសានប្រទេសហូឡង់ ជាទីកន្លែងដែលមានផ្លូវទូកពោរពេញទៅដោយទូក ផ្លូវលំតូចៗ និងផ្លូវសម្រាប់ជិះកង់នៅគ្រប់ទីកន្លែងក្នុងទីក្រុង។ ផ្លូវនៅក្នុងភូមិមានភាពល្បីល្បាញ ដោយសារវាមានដំបូលប្រក់ស្បូវ ដែលជាទម្រង់ផ្ទះកសិដ្ឋានក្នុងសតវត្សទី 18 និងមានផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាតដុះអមជាមួយ។ ទីក្រុងនេះមានស្ពានឈើតូចៗចំនួន 170 ស្ពាន។ អ្នកទេសចរណ៍ភាគច្រើនជួលទូកជិះកំសាន្ត និងចំណាយពេលបរិភោគអាហារពេលរសៀលនៅលើទូក និងទទួលទានអាហារពេលល្ងាច នៅតាមហាងកាហ្វេជាប់មាត់ទឹក។

Gorgeous-Car-City-Tomnerb-09

  1. ទីក្រុងចំណាស់ Dubrovnik ប្រទេសក្រូអាត

នៅខាងក្រៅជញ្ជាំងនៃទីក្រុងចំណាស់ Dubrovnik អ្នកនឹងបានឃើញយានយន្តជាច្រើន ប៉ុន្តែនៅផ្នែកខាងក្នុងគឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាតំបន់ដែលយានយន្តគ្រប់ប្រភេទត្រូវបានហាមឃាត់។ ទីក្រុងនេះត្រូវបានគេដាក់រហស្សនាមថា Pearl of the Adriatic ដោយសាទីក្រុងនេះ សម្រាំងយកវប្បធម៌លាយបញ្ចូលគ្នារបស់ Gothic, Renaissance និងព្រះវិហារ Baroque ហើយដំបូលផ្ទះដ៏ស្រស់ស្អាតពណ៌ក្រហមទាំងនោះ ផ្តល់នូវសម្រស់ដ៏ស្រស់ស្អាត ក្រៃលែងនៅពេលថ្ងៃលិច។

Gorgeous-Car-City-Tomnerb-010

  1. Island of Sark កោះ Channel Islands

យានយន្តមួយប្រភេទនៅលើកោះ នៅចុងឆ្នេរនៃប្រទេសបារាំងមួយនេះ គឺជាម៉ាស៊ីនរបស់ត្រាក់ទ័រ ដោយប្រជាជននៅលើកោះនេះប្រើប្រាស់កង់ សេះ និងរទេះ សម្រាប់ធ្វើដំណើរ។ សូម្បីតែរថយន្តសង្គ្រោះក៏ត្រូវភ្ជាប់ជាមួយត្រាក់ទ័រដែរ។ ការធ្វើដំណើររយៈពេល 50 នាទីពីកោះ Guernsey គឺជា មធ្យោបាយងាយស្រួលជាងគេ ហើយកោះនេះ គឺជាទីកន្លែងដែលកំណត់ជា Dark Sky Community ជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាហ្វូងតារានៅលើមេឃ។

Gorgeous-Car-City-Tomnerb-011

អត្ថបទអ្នកចង់អាន

ប៉ុន្មានចំណុចត្រូវដឹង! មុននឹងទៅកម្សាន្តនៅ «កន្លែងត្រាំទឹក្តៅ ឬ ONSEN» ប្រទេសជប៉ុន

ដោយ: ចរិយា 9 AM, Saturday, 03 Aug, 2019

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយអ្នកចង់មានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនេះ ឧទាហរណ៍ដូច...

បើបានទៅដល់ទីក្រុង Takamatsu នៃប្រទេសជប៉ុន កុំភ្លេចទៅកម្សាន្តនៅ សារមុន្ទីរទាំង 3 នេះ!

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

នៅខេត្ត Kagawa ប្រទេសជប៉ុន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា Takamatsu ។ នៅទីនេះអ្នកអាចនឹងរកឃើញសារមុន្ទីរ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែ...

ជីវភាពរស់នៅ ឯលំហអាវកាស តើគេរស់នៅបែបណាដែរ?

ដោយ: ភារុណ 11 PM, Thursday, 08 Dec, 2016

តើហេតុអ្វីបានជា នៅក្នុងយានអាវកាស (Space Shuttle) គឺយើងតែងតែហោះ នៅលើលំហ? ពីព្រោះនៅលំហអាកាស គ្មានទំនាយផែនដីទេ ដូច្នេះហើយ យើងមិនអាចដើរបានទេ យើងមិនបាច់...

សណ្ឋាគារថ្នាក់ “ផ្កាយ ៥លាន” នៅ Iceland គឺធ្វើពី Bubbles

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

នៅពេលសម្តៅដល់ការបោះជំរុំ មានវិធីសាស្រ្តជាច្រើន សម្រាប់អនុវត្ត។ អ្នកអាចធ្វើដំណើរកំសាន្ត ដោយគេងនៅក្នុងភួយ ពីក្រោមពន្លឺផ្កាយព្រោងព្រាត បន្ថែមភាពងាយស្រ...

Tomnerb.Com - YouTube Channel