ចូលចិត្តទំនើប

ទីក្រុងកំពូលទាំង 15 សម្រាប់អ្នកទេសចរណ៍

ដោយ: ដួងច័ន្ទ 4 PM, Saturday, 29 Jul, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវអត្ថបទមួយ ដែលរៀបរាប់ពីទីក្រុងស្អាត និងល្អបំផុតទាំង 15 នៅជុំវិញ ពិភពលោក មកជូនមិត្តអ្នកអាន។ ចំណាត់ថ្នាក់ទីក្រុងទាំងនេះ ផ្អែកលើការផ្តល់ពិន្ទុ ពីអ្នកទេសចរណ៍ និងរួមទាំងអ្វីគ្រប់យ៉ាងទាំងអស់ ដកស្រង់ពីទិសដៅទេសចរណ៍ល្អបំផុត រហូតដល់ក្រុមហ៊ុនទេសចរណ៍ល្អបំផុត។

ទោះបីជា នៅក្នុងអត្ថបទខាងក្រោម ទីក្រុងភាគច្រើនស្ថិតនៅក្នុងតំបន់អាស៊ី ដោយមាន 7 ទីក្រុងក្នុង ចំណោមទីក្រុងទាំង 15ក្តី ក៏ទីក្រុងស្ថិតនៅកំពូលតារាងបាន ទៅលើទីក្រុង San Miguel de Allende នៅក្នុងប្រទេសម៉ិចស៊ិក ជាទីក្រុងមួយ ដែលមិនធ្លាប់បានជាប់ចំណាត់ថ្នាក់ពីមុនមកសោះ។

ទីក្រុង Charleston របស់រដ្ឋ South Carolina និងទីក្រុង Santa Fe របស់រដ្ឋ New Mexico គឺជា ទីក្រុងតែពីរប៉ុណ្ណោះរបស់សហរដ្ឋអាមេរិក ដែលមានវត្តមាននៅក្នុងចំណាត់ថ្នាក់ទាំង 15 នេះ។ នេះគឺឆ្នាំទី5 ដែលទីក្រុង Charleston ត្រូវបានជាប់ក្នុងការវាយតម្លៃជាទីក្រុងល្អបំផុត នៅក្នុងសហរដ្ឋ អាមេរិក។

សូមបន្តអាន និងទស្សនារូបភាពខាងក្រោម ដើម្បីស្វែងយល់ពីទីក្រុងទេសចរណ៍ពេញនិយមធំៗ ជុំ វិញពិភពលោក។

  1. ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ

ជាទីក្រុង ដែលមានសិល្បៈវប្បធម៌ និងស្ថាបត្យកម្មដ៏ល្បីល្បាញមួយ។

Best-Cities-in-the-world-tomnerb-01

  1. ទីក្រុង Udaipur ប្រទេសឥណ្ឌា

ជាទីក្រុងស្ថិតនៅចំកណ្តាលបឹងសិប្បនិមិត្តជាច្រើន និងមានភាពល្បីល្បាញ ដោយសារវាជារមណីយដ្ឋានរាជវង្ស ដ៏សម្បូរបែប។

Best-Cities-in-the-world-tomnerb-02

  1. ទីក្រុងសៀមរាប ប្រទេសកម្ពុជា

ជាអតីតរាជធានី ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា នាសម័យអាណាចក្រអង្គរ។ សៀមរាបជាទីក្រុង បូរាណមួយ ដែលមានសំណង់ប្រាសាទបូរាណ ដ៏ល្អអស្ចារ្យរាប់រយប្រាសាទ ជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ នៅក្នុងពិភពលោក។

Best-Cities-in-the-world-tomnerb-0

  1. ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

ជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី។ ទីក្រុងនេះជាទីក្រុងមួយ ដែលមានភាពរីកចម្រើនលូតលាស់លើ វិស័យសិល្បៈ និងស្ថាបត្យកម្មដែលមានឥទ្ធិពល ក្នុងពិភពលោក អស់រយៈពេលជិត 3000 ឆ្នាំមកហើយ។

Best-Cities-in-the-world-tomnerb-04

  1. ទីក្រុង Santa Fe រដ្ឋ New Mexico

ជាទីក្រុងមានភាពល្បីល្បាញ ដោយសាររចនាបទអគារ បែប Pueblo និងជាទីក្រុងដែលពោរពេញ ដោយសិល្បៈច្នៃប្រឌិត។

Best-Cities-in-the-world-tomnerb-05

  1. ទីក្រុង Luang Prabang ប្រទេសឡាវ

ស្ថិតនៅតាមបណ្តោយជ្រលងភ្នំ ដែលជាចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេ Nam Khan។ ទីក្រុងនេះជារាជធានី នៃប្រទេសឡាវកាលពីបូរាណកាល ហើយសំបូរទៅដោយព្រះវិហារព្រះពុទ្ធសាសនា។

Best-Cities-in-the-world-tomnerb-06

  1. ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី

ជាទីក្រុងដែលមានភាពល្បីល្បាញ ផ្នែកសិប្បកម្មដោយដៃប្រពៃណី និងសិល្បៈរបាំ។ ទីក្រុងហ៊ុំព័ទ្ធទៅដោយព្រៃត្រូពិក និងវាលស្រែថ្នាក់ៗស្ថិតនៅតាមជម្រាលភ្នំ។

Best-Cities-in-the-world-tomnerb-07

  1. ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង

ជាទីក្រុងកំពង់ផែ ស្ថិតនៅភាគនិរតី ប្រទេសអាហ្វ្រិកខាងត្បូង ស្ថិតនៅលើឧបទ្វីបមួយនៅជិតនឹងជួរ ភ្នំ Table Mountain។

Best-Cities-in-the-world-tomnerb-08

  1. ទីក្រុង Hoi An ប្រទេសវៀតណាម

ជាទីក្រុងបូរាណ ដែលអភិរក្សបានយ៉ាងល្អ ខណ្ឌចែកជាផ្នែកៗ ដោយព្រែកជីកជាច្រើន។ នេះជាទីក្រុង ដែលមានវប្បធម៌ចម្រុះជាតិសាសន៍ រំលេចឡើងនៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង។

Best-Cities-in-the-world-tomnerb-09

  1. ទីក្រុង Oaxaca ប្រទេសម៉ិចស៊ិក

ជាទីក្រុងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយសំណង់អគារសម័យអាណានិគម ដែលភាគច្រើន សាងសង់ឡើងពីថ្មកំអែលភ្នំភ្លើងពណ៌បៃតង។

Best-Cities-in-the-world-tomnerb-010

  1. ទីក្រុង Florence ប្រទេសអ៊ីតាលី

ជាទីក្រុងដើមកំណើតនៃស្នាដៃសិល្បៈល្អឯក នាសម័យកាលបដិវត្ត (Renaissance) និងស្នាដៃស្ថា បត្យកម្មកំពូលៗ។

Best-Cities-in-the-world-tomnerb-011

  1. ទីក្រុងក្យូតូ ប្រទេសជប៉ុន

ជាទីក្រុងដែលសំបូរទៅដោយប្រាសាទ និងព្រះវិហារព្រះពុទ្ធសាសនាបូរាណជាច្រើន ក៏ដូចជាសួនច្បារចម្រុះពណ៌ រាជវាំង ព្រះវិហារសាសនាស៊ីនតូ (Shinto) និងសំណង់គេហដ្ឋានបែបបូរាណសាងសង់ពីឈើ។

Best-Cities-in-the-world-tomnerb-012

  1. ទីក្រុងឈៀងម៉ៃ ប្រទេសថៃ

ជាទីក្រុងស្ថិតនៅតំបន់ជួរភ្នំ ភាគខាងជើងប្រទេសថៃ។ វាជាទីក្រុងបូរាណមួយ ដែលមានចរិកចារ ប្រវត្តិសាស្រ្ត វប្បធម៌ និងជាមជ្ឈមណ្ឌលសាសនា។

Best-Cities-in-the-world-tomnerb-013

  1. ទីក្រុង Charleston រដ្ឋ South Carolina

ជាទីក្រុងដែលមានផ្លូវថ្នល់ក្រាលដោយថ្មកំបោរ រទេះសេះ និងគេហដ្ឋានដែលបន្សល់តាំងពីមុនសម័យសង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិក។

Best-Cities-in-the-world-tomnerb-014

  1. ទីក្រុង San Miguel de Allende ប្រទេសម៉ិចស៊ិក

ជាទីក្រុងនៅក្នុងសម័យអាណានិគមមួយ របស់ប្រទេសម៉ិចស៊ិក ដែលមានបង្កប់នូវសំណង់ភូមិដ្ឋាន បែបរចនាបទអេស្ប៉ាញ លាយឡំដោយទស្សនីយភាពសិល្បៈដ៏សម្បូរបែប និងពិធីបុណ្យប្រពៃណី។

Best-Cities-in-the-world-tomnerb-015

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ 10 អាហារ ដែលធ្វើឱ្យរាងកាយរបស់អ្នក មានក្លិនក្រអូប

ដោយ: ភារុន 4 PM, Friday, 10 May, 2019

តើអ្នកធ្លាប់មានអារម្មណ៍មិនសូវស្រណុកខ្លួន ដោយសារតែរាងកាយរបស់អ្នកមានក្លិនមិនល្អដែរឬទេ? ការមានក្លិនខ្លួនមិនល្អ អាចធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ នៃភាពអាម...

ពពករាង UFO ដ៏កម្រ ត្រូវបានឃើញនៅរដ្ឋ California

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

ពពករាងដូចយានអវកាស UFO ដ៏អាថ៌កំបាំង ត្រូវបានប្រទះឃើញ នៅលើផ្ទៃមេឃក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ រូបភាពដ៏អស្ចារ្យបានលេចឡើង នៅពេលដែលពពករសាត់ក្នុងល...

អាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់ 10 មុខនៅក្នុងប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Saturday, 22 Sep, 2018

វិធីក្នុងការចំណាយលុយតិច និង រហ័សក្នុងការទទួលទានអាហារនោះគឺ អាហារតាមចិញ្ចើមផ្លូវដែលជាជម្រើសនៃការបរិភោគអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រ...

ល្បីថាទីក្រុង Seattle ជាប្រភពដើមនៃហាងកាហ្វេ Starbuck ហើយក៏នៅមានហាងកាហ្វេល្បីៗផ្សេងទៀត?

ដោយ: ភារុន 8 AM, Saturday, 22 Dec, 2018

ទីក្រុង Seattle ជាទីក្រុងកំពង់ផែមួយដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៅក្នុងរដ្ឋ Washington នៃសហរដ្ឋអាមេរិក ហើយល្បីថាទីក្រុងនេះគឺត្រូវបានស្គាល់ថាជាប្រភ...

Tomnerb.Com - YouTube Channel