ចូលចិត្តទំនើប

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោក។ ទាំងអស់នេះ ​គឺ​បណ្តាលមកពី​ប្រទេសមួយ​នេះ​ មាន​ទីតាំង​កម្សាន្ត ព្រមទាំង​ចំណុច​ដ៏​ទាក់ទាញ​ជាច្រើន​កន្លែង រួម​ជាមួយនឹង​សេវាកម្ម​ពិសេស​ជាច្រើន ​ដែល​តែងតែ​ផ្តល់ជូន​ចំពោះ​ភ្ញៀវទេសចរ​គ្រប់រូប។ សម្រាប់​អ្នក​ដែល​បាន​ស្គាល់​ និង​ធ្លាប់បាន​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​នេះ​ បាន​ណែនាំ​ថា នៅពេលដែល​អ្នក​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ជប៉ុន សូមកុំ​ភ្លេច​ទីតាំង​មួយចំនួន​ដូចជា៖

1. ប្រាសាទ Himeji Castle
HimejiCastle គឺជា​ប្រាសាទ​ចំណាស់​ធំជាងគេ​មួយ​ដែល ​ទទួលបាន​ចំនួន​អ្នក​ចូលមក​ទស្សនា​ច្រើនជាងគេ​បំផុត ​នៅក្នុង​ប្រទេស​ជប៉ុន។ Himeji Castle គឺជា​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ ដែល​ចូល​ចិត្តការ​ទស្សនា​ប្រាសាទ បុរាណ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ។ នៅ​ប្រទេស​ជប៉ុន Himeji មានឈ្មោះ​មួយទៀត​គឺ “Shirasagi-jo” មានន័យថា ប្រាសាទ​ក្រសារ-ស។ ការហៅ​បែបនេះ​ គឺ​ព្រោះតែ​ភាព​ស​ចែងចាំង​ពី​ផ្នែក​ខាងក្រៅ​នៃ​ប្រាសាទ ព្រមទាំង​រូបរាង​ដែល​ស្រដៀង​គ្នា​ទៅនឹង​សត្វ​ក្រសារ​នេះឯង។ ប្រាសាទ Himeji ត្រូវបាន​សាងសង់ឡើង​ តាំងពី​ឆ្នាំ 1333មកម្ល៉េះ វា​ក៏​ជា​តំបន់​ដំបូង​គេ​បំផុត​របស់​ជប៉ុន ​ដែល​បាន​ចុះ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ នា​អំឡុង​ឆ្នាំ 1993។

Himeji-02
2. ប្រាសាទ The Phoenix Hall at Byodo
ត្រូវបាន​គេ​ដឹងថា​ ជា​កន្លែង​ដែលមាន​ភាពស្រស់ស្អាត​បំផុត​មួយ ​នៅក្នុង​ប្រទេស​ជប៉ុន ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល ជាមួយនឹង​ក្បាច់រចនា​នៃ​ការសាងសង់​អគារ​សង់ ​ពី​ឈើ​សុទ្ធ​ដ៏​ពិសេស​តាមបែប​ជប៉ុន ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​នោះ The Phoenix Hall គឺជា​កន្លែង​ដែល​អ្នក​មិនអាច​រំលង​បានឡើយ។

Himeji-01
3. ឧទ្យាន Hiroshima Peace Memorial     
ស្ថិតនៅ​កណ្តាល​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា គឺជា​ឧទ្យាន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង ​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ក្រោយ​ការទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង Hiroshima។ គោលបំណង​នៃ​ឧទ្យាន​មួយ​នេះ​ គឺ​មិន​ត្រឹមតែ​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ ​នៃ​ការផ្ទុះ​គ្រាប់បែក​នោះទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​លើកកម្ពស់​ការយល់ដឹង ​ពី​អំពី​ភាព​ភ័យរន្ធត់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ និង​ដើម្បី​គាំទ្រ​ចំពោះ​សន្តិភាព​ក្នុង​ពិភពលោក​ផងដែរ៕

Himeji-03

អត្ថបទអ្នកចង់អាន

កន្លែងដ៏អាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Thursday, 30 May, 2019

បើនិយាយពីទីក្រុងតូក្យូ នរណាៗក៏ដឹងថាជាទីក្រុងមួយ ដែលមានភាពសម្បូរបែប ទាំងទិសដៅទេសចរណ៍បែបទាន់សម័យ និងបែបប្រពៃណីជប៉ុនផងដែរ។ លើសពីនេះ នៅគ្រប់ច្រកល្ហកនៃទ...

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្ន...

តើទីណាស័ក្តិសម សម្រាប់អ្នកនិពន្ធ និងអ្នកគំនូរ?

ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017

ប្រសិនបើអ្នកជាអ្នកនិពន្ធ ឬអ្នកគំនូរ ហើយអ្នកចង់បានកន្លែង សម្រាប់តែងនិពន្ធ និងបណ្តុះគំនិតរបស់អ្នក ដូច្នេះអ្នកអាចពិចារណានូវតំបន់ទាំង ១១ ខាងក្រោមនេះ ដែ...

អ៊ែមមឺរឹត ប្រារព្ធខួប ១ឆ្នាំនៃការប្រតិបតិ្តការនៅរាជធានីភ្នំពេញ ជាមួយនឹងតម្លៃពិសេសទៅកាន់គោលដៅទូទាំងពិភពលោក

ដោយ: ទំនើប 8 AM, Tuesday, 03 Jul, 2018

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨: ​ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ​កំពុងអបអរសារទរ ប្រារព្ធខួប១ឆ្នាំ ដំបូង របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការ...

Tomnerb.Com - YouTube Channel