ចូលចិត្តទំនើប

ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរទេសចរណ៍ អ្នកអាចពិចារណាទៅកាន់ទិសដៅទាំង 8 ដូចខាងក្រោមនេះដែលផ្តល់ឱ្យអ្នកនូវតម្លៃថោកសមរម្យបំផុតទាំងថ្លៃស្នាក់នៅ និង អាហារហូបចុក៖
1. កោះបាលី ប្រទេស ឥណ្ឌូនេស៊ី
កោះបាលី មានអាហារដែលមានតម្លៃថោកសមរម្យ និង មានរសជាតិឆ្ងាញ់ថែមទៀត។ សម្រាប់សណ្ឋាគារស្នាក់នៅក៏មានតម្លៃថោកសមរម្យផងដែរ ម្យ៉ាងទៀតអ្នកគ្រាន់តែចំណាយថវិកាត្រឹមតែ 1$ សម្រាប់អាហារមួយពេល អ្នកក៏អាចទទួលបានទាំងអាហារដែលមានរសជាតិឆ្ងាញ់ និង ការកម្សាន្តតាមឆ្នេរសមុទ្រផ្សេងៗទៀតនៅទីនេះផងដែរ។

2. ទីក្រុង Colombo ប្រទេស សីរីលង្កា
ទីក្រុង Colombo គឺជារាជធានីដែលសម្បូរទៅដោយត្បូងពេជ្រ និង អគារប្រវត្តិសាស្រ្ត ភោជនីយដ្ឋានទាន់សម័យ កន្លែងតាំងពិព័ណ៌វត្ថុសិល្បៈ និងសារមុន្ទី។ ប្រសិនបើអ្នកដើរនៅតាមផ្សារ Pettah អ្នកនឹងអាចរកទិញគ្រឿងទេស និង ត្រីងៀតដែលមានតម្លៃថោក។ សម្រាប់កន្លែងស្នាក់នៅអ្នកគ្រាន់តែចំណាយត្រឹមតែ 8$ ទៅ 20$ សម្រាប់ការស្នាក់នៅមួយយប់ ហើយសម្រាប់អាហារអ្នកគ្រាន់តែចំណាយត្រឹមតែ 2$ ទៅ 8$ ក្នុងមួយពេលតែប៉ុណ្ណោះ។

3. ទីក្រុង បាងកក ប្រទេសថៃ
ប្រទេសថៃគឺជាកន្លែងមួយដែលអ្នកអាចចំណាយតម្លៃសមរម្យដើម្បីទៅលេងកម្សាន្តនៅទីនេះផងដែរ។ កន្លែងស្នាក់នៅអាចមានតម្លៃទាបរហូតដល់ 20$ ក្នុងមួយយប់។ ស្វែងរកសណ្ឋាគារដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងបន្ទប់រួមគ្នា ដូច្នេះអ្នកអាចសន្សំប្រាក់បន្ថែមនៅពេលធ្វើដំណើរជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិច្រើននៅជុំវិញប្រទេសថៃ។

4. ទីក្រុង Medellin ប្រទេសកូឡុំប៊ី
ចាប់តាំងពីពេលដែលប្រាក់ដុល្លារត្រូវបានឡើងថ្លៃជាងប្រាក់ប៉េសូរបស់ប្រទេសកូឡុំប៊ីមក។ នេះជាមូលហេតុដែលធ្វើឱ្យកន្លែងជាច្រើនដូចជានៅទីក្រុង Medellin, Cali និង Bogota មានការចំណាយតិចជាងមុនក្នុងការមកលេងកម្សាន្ត។

5. ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក
វាជាកន្លែងតែមួយគត់នៅក្នុងសហរដ្ឋអាមេរិកដែលមានប្រវត្ដិសាស្ដ្រដ៏សំបូរបែប, វប្បធម៌គួរឱ្យចាប់អារម្មណ៍ ម្ហូបអាហារដែលគួរឱ្យចង់បរិភោគ និង កន្លែងកម្សាន្តនាពេលរាត្រីដ៏សែនសប្បាយរីករាយជាច្រើន។ សណ្ឋាគារនៅទីក្រុង New Orleans ប្រហែលជាអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែប្រសិនបើអ្នកដើរស្វែងរក និង ជ្រើសរើសសណ្ឋាគារណាមួយដែលមានតម្លៃថោកជាងនេះភ្លាមៗ ដូច្នេះពួកគេមិនតម្រូវឱ្យអ្នកកក់ទុកមុននោះទេ។

6. ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
អ្នកអាចទស្សនាព្រះបរមរាជវាំងដែលមានភាពទាក់ទាញជាមួយនឹងស្ថាបត្យកម្មប្រពៃណីខ្មែរ។ ចង់ស្វែងយល់ពីព្រឹត្តិការណ៍អតីតកាលគឺមាននៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើអ្នកចង់ស្វែងរកសម្លៀកបំពាក់ និង វត្ថុអនុស្សាវរីយ៍ដ៏ល្អបំផុតគឺនៅផ្សារទួលទំពូង។ នៅទីនេះអ្នកអាចចំណាយត្រឹមតែ 5$ ឬ 6$ សម្រាប់ការស្នាក់នៅមួយយប់។ ចំពោះអាហារគឺមានតម្លៃរិតតែថោកសមរម្យហើយអ្នកអាចរកទិញបាននៅគ្រប់ទីកន្លែង។

7. ទីក្រុង Machu Picchu ប្រទេស ប៉េរូ
ទីក្រុង Machu Picchu គឺជារាជធានីមួយដែលមានភាពទាក់ទាញ និង ល្បីល្បាញបំផុតប្រចាំប្រទេស ប៉េរូ។ នៅទីនេះនឹង ផ្តល់បទពិសោធន៍នៃការផ្សងពេ្រងដ៏អស្ចារ្យមួយក្នុងជីវិតរបស់អ្នក ក្នុងការទស្សនាទីក្រុងខ្មោចដែលគេល្បីតៗគ្នា។ នៅទីនេះអ្នកក៏អាចចំណាយប្រាក់តិចជាង 1000$ សម្រាប់កន្លែងស្នាក់នៅ អាហារ និង ការធ្វើដំណើរកំសាន្តរបស់អ្នកផងដែរ។

8. កោះ Palawan ប្រទេស ហ្វីលីពិន
ប្រទេសហ្វីលីពីនគឺជាទិសដៅទេសចរណ៍មួយដែលអាចចំណាយតម្លៃថោកសមរម្យបំផុត ជាពិសេសប្រសិនបើអ្នកធ្វើដំណើរទៅកាន់កោះ Palawan។ នៅទីនេះតម្លៃសណ្ឋាគារជាមធ្យមប្រហែល 10$ ក្នុងមួយយប់ដែលមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅកោះ Palawan នេះ។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុច...

ទេសភាពថ្ងៃអស្តង្គត ក្នុងទ្វីបអាស៊ី

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

បើអ្នកចូលចិត្តគយគន់ទេសភាពថ្ងៃលិច ទោះនៅតាមឆ្នេរសមុទ្រ ឬក្នុងទីក្រុង ទំនើប នោះជីវិតនឹងកាន់តែមានន័យ បើសិនជាអ្នកបានទស្សនាទេសភាពថ្ងៃលិច នៅក្នុងដំណើរកំសា...

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួ...

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

Tomnerb.Com - YouTube Channel