ចូលចិត្តទំនើប

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ និងតំបន់នៅទីក្រុងដែលមានសភាពអ៊ូរអរដែលមានភាពផ្ទុយស្រឡះពីតំបន់ជនបទដ៏ស្ងប់ស្ងាត់។ ខាងក្រោមនេះគឺជាទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅព្រះរាជាណាចក្រអច្ឆរិយៈ៖
1. ខេត្តកំពត
ខេត្តកំពត នៅទីប្រជុំជនមានទីកន្លែងដែលមានការរីកចម្រើនយ៉ាងខ្លាំងដោយមានហាងស្រាដែលបានបើកនៅពេលយប់ជាច្រើន ហាងកាហ្វេ និង ហាងជាច្រើនផ្សេងទៀត ហើយទោះបីជាពួកវាមានទំហំតូចក៏ដោយ តែវាមានអាហារដែលមានទាំងរសជាតិឆ្ងាញ់ និង សេវាកម្មគុណភាពខ្ពស់។ តំបន់ជនបទនៅជុំវិញ ក៏ជាតំបន់ដ៏ល្អបំផុតរបស់ខេត្ត ដោយសារតែដីមានជីជាតិដែលអំណោយផលដល់ការដាំម្រេច នឹងធ្វើឱ្យវាលូតលាស់ឡើងបានល្អ ហើយល្បីល្បាញទូទាំងពិភពលោក។

2. ក្រុងកែប
ក្រុងកែបមានភាពល្បីល្បាញទូទាំងប្រទេសសម្រាប់ក្តាមដែលមានរសជាតិល្អឥតខ្ចោះ ទោះបីចម្អិនដោយស្ងោរ ឆាជាមួយម្រេចកំពត និង ចំហុយជាមួយមីសួរក៏ដោយ សុទ្ធតែមានរសជាតិផ្អែមឆ្ងាញ់គ្រប់មុខម្ហូបអាហារ។ រមណីយដ្ឋានក្រុងកែបនេះត្រូវបានគេស្គាល់ថាជារមណីយដ្ឋានឆ្នេរសមុទ្រចុងសប្ដាហ៍សម្រាប់អ្នកមាន និង អ្នកល្បីល្បាញរហូតដល់សម័យត្រឹមខ្មែរ ក្រហម។ បន្ទាប់ពីបានទទួលសន្តិភាពនិងភាពស្ងប់ស្ងាត់មក វាក៏ក្លាយជាទិសដៅទេសចរយ៉ាងល្អឥតខ្ចោះសម្រាប់គ្រប់មនុស្សទូទៅ។

3. ខេត្តក្រចេះ
ខេត្តនេះចាប់ផ្តើមមានភាពល្បីល្បាញសម្រាប់អ្នកទេសចរ ដែលចង់ស្វែងរកការផ្សងព្រេងនៅក្នុងបរិស្ថានធម្មជាតិពិតៗ។ គម្រោងទេសចរណ៍ដែលមានមូលដ្ឋាននៅតាមសហគមន៍មួយបានលេចឡើងនៅតំបន់នេះ ដែលជាតំបន់មួយដែលមានសត្វព្រៃដ៏កម្រៗរស់នៅ។ ជាពិសេសត្រីផ្សោតដែលនឹងជិតផុតពូជ ហើយបានមករស់នៅក្នុងទន្លេមេគង្គដែលលាតសន្ធឹងកាត់តាមខេត្តក្រចេះនេះ ខណៈដែលសត្វអណ្តើកយក្សដ៏ធំសម្បើមនេះក៏រស់នៅទីនោះផងដែរ។ ទីរួមខេត្តក្រចេះគឺជាមូលដ្ឋានដ៏ល្អមួយដើម្បីរុករកតំបន់ធម្មជាតិស្អាតៗ។

4. ខេត្តមណ្ឌលគិរី
ខេត្តដាច់ស្រយាលនេះស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ រមណីយដ្ឋានព្រៃក្រាស់ៗ និង វាលទំនាបដែលមានអាកាសធាតុត្រជាក់ស្រួលគឺ សក្តិសមសម្រាប់ការកម្សាន្តបែបស្ងប់ស្ងាត់ជាមួយក្រុមគ្រួសារ និង មិត្តភក្តិ។

5. កោះរ៉ុងសន្លឹម
ទីនេះប្រហែលត្រូវចំណាយពេល 45 នាទីដោយជិះកាណូតពីក្រុងព្រះសីហនុ។ នៅលើដីគោកកោះនេះនៅតែមានភាពស្រស់ស្អាតជាមួយនឹងទឹកសមុទ្រដែលមានមន្តស្នេហ៍ និង ឆ្នេរខ្សាច់ពណ៌សក្បុសដ៏វែងអន្លាយ។

6. ភ្នំក្រវាញ
ផ្ទៃដីព្រៃទឹកភ្លៀងនៃភ្នំក្រវាញមានជាង 4,4 លានហិកតានៅភាគនិរតីនៃប្រទេសកម្ពុជា។ ភ្នំក្រវាញនៅតែមានព្រៃឈើដែលនៅសេសសល់ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយតំបន់ព្រៃឈើដ៏ធំទូលាយនេះក៏មានមនុស្សប្រហែល 25,000 នាក់ដែលភាគច្រើនជាជនជាតិភាគតិចរស់នៅផងដែរ។

7. ខេត្តព្រះវិហារ
ប្រាសាទព្រះវិហារគឺជាប្រាសាទដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ។ ខេត្តនេះនៅភាគខាងជើងជាប់ព្រំដែនប្រទេសថៃ និង មានប្រាសាទព្រះវិហារ ឬ (ប្រាសាទភ្នំពិសិដ្ឋ) ដែលបានសាងសង់ឡើងនៅលើកំពូលភ្នំរវាងសតវត្សទី 9 និងទី 12 ដោយស្តេចជាច្រើនអង្គ។

8. ឆ្នេរ អូត្រេះ ក្រុងព្រះសីហនុ
ការអភិវឌ្ឍន៍កំពុងកើនឡើងនៅទីនេះជាមួយនឹងកន្លែងស្នាក់នៅទំនើបៗ និង ហាងលក់អាហារឆ្ងាញ់ៗ ដើម្បីរក្សានូវភាពទាក់ទាញ និង ផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ។

9. ខេត្តសៀមរាប
ខណៈពេលដែលមជ្ឈមណ្ឌលនៃទីក្រុងនាពេលបច្ចុប្បន្ននេះគឺជាអន្ទាក់ទេសចរណ៍ដ៏អ៊ូអរមួយ ដែលជាតម្លៃពិតប្រាកដដែលធ្វើឱ្យអ្នកត្រូវចំណាយពេលពីរ-បីថ្ងៃនៅក្នុងខេត្តសៀមរាបបន្ទាប់ពីបានទស្សនាប្រាសាទនានា។ ឧទ្យានជាតិភ្នំគូលែន និង ទឹកជ្រោះ ដែលជាវិមានធម្មជាតិដ៏ស្រស់ស្អាតដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យមកកម្សាន្តនៅខេត្តនេះមិនដាច់។

10. ភ្នំពេញ
ទីក្រុងដ៏មមាញឹកបំផុតនៃប្រទេសកម្ពុជាគឺរាជធានីភ្នំពេញ។ ទីក្រុងទំនើបទាន់សម័យនេះពិតជាធ្វើឱ្យភ្ញៀវទេសចរមាន អារម្មណ៍ខុសប្លែកនៅពេលបានមកកម្សាន្តជាលើកដំបូងបំផុត។ ទីប្រជុំជនដ៏រស់រវើកដែលជាទិសដៅដ៏ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាមកកម្សាន្តបែបទីក្រុងដែលមានផ្សារទំនើបជាច្រើន ព្រះបរមរាជវាំង សារមុន្ទីជាតិ និង សារមុន្ទីប្រល័យពូជសាសន៍ជាដើម។

ប្រភព: theculturetrip ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

មកមើលរូបថត 10សន្លឹក បង្ហាញថាជ្រលងភ្នំធម្មជាតិ ពិតជាអស្ចារ្យជាងអ្វី ដែលគ្រប់គ្នាធ្លាប់បានគិត

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

ធម្មជាតិ គឺពិតជាអស្ចារ្យ ដោយវាតែងតែបំផុសគំនិតរបស់មនុស្សយើង ឱ្យមានទំនោរទៅរកអារម្មណ៍សុខស្រួល នៅពេលដែលស្ថិតនៅកន្លែង ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ម្យ៉ាងទៀត...

សោភណ្ឌភាពទីក្រុងតូចៗ នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 3 PM, Saturday, 30 Sep, 2017

អត្ថបទជាច្រើនបានបកស្រាយ អំពីទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់អឺរ៉ុប ទាំងនៅក្នុងទីក្រុងធំៗ តំបន់ទេសចរណ៍ ឆ្នេរសមុទ្រជាដើម។ ប៉ុន្តែ ថ្ងៃនេះ គេហទំព័រទំនើប...

ដំណើរទេសចរណ៍ នៅទីក្រុង Canberra

ដោយ: ដួងច័ន្ទ 9 AM, Sunday, 21 Jan, 2018

សព្វថ្ងៃនេះទីក្រុង Canberra គឺជាទីក្រុងដ៏រស់រវើកមួយបង្ហាញ ពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សរួមមាន វិស័យសិល្បៈ ស្ថាបត្យកម្ម និងវប្បធម៌ប្រពៃណី។ ទីក្រុងនេះមាន...

ទីក្រុងកំពូលទាំង 15 សម្រាប់អ្នកទេសចរណ៍

ដោយ: ដួងច័ន្ទ 4 PM, Saturday, 29 Jul, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវអត្ថបទមួយ ដែលរៀបរាប់ពីទីក្រុងស្អាត និងល្អបំផុតទាំង 15 នៅជុំវិញ ពិភពលោក មកជូនមិត្តអ្នកអាន។ ចំណាត់ថ្នាក់ទីក្រុងទាំងនេះ ផ្អែក...

Tomnerb.Com - YouTube Channel