ចូលចិត្តទំនើប

ទិសដៅដើរកំសាន្ត ក្នុងខែកញ្ញា

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 13 Sep, 2017

បើសិនជាអ្នកចូលចិត្តដើរកំសាន្ត អ្នកពិតជាចង់បានដំណើរកំសាន្តដ៏រីករាយ ហើយមិនមានឧបសគ្គ រារាំង ជាពិសេសអ្នកពិតជាចង់បានដំណើរកំសាន្ត ដែលចំគោលដៅ និងត្រូវពេលវេលា។ ដូច្នេះហើយ ទើប ទំនើប នាំយកមកជូននូវអត្ថបទមួយ បង្ហាញពីទិសដៅទេសចរណ៍ នៅសម្រាប់ខែកញ្ញា ដោយផ្តោត លើការសម្រាកលំហែ។

Cyprus

ធ្វើដំណើរកំសាន្តទៅកាន់តំបន់ភាគខាងជើង ប្រទេស Cyprus គឺប្រៀបបាននឹងថ្ងៃឈប់សម្រាកនៅ អំឡុងទសវត្សឆ្នាំ 1970។ វាប្រហែលជាមានកង្វះខាតភាពទាន់សម័យ ប៉ុន្តែនេះក៏ជាភាពទាក់ទាញ មួយក្នុងដំណើរកំសាន្តផងដែរ។ នៅទីនោះអ្នកនឹងបានទស្សនាតំបន់ព្រៃ Karpaz Peninsula ជាទីកន្លែងដែលអ្នកអាចនឹងឃើញសត្វលា សត្វអណ្តើក ច្រើនជាងឃើញមនុស្ស។ ជាការពិត ហ្វូងសត្វ អណ្តើក មកកាន់ភាគខាងជើងប្រទេសនេះ ជាទៀងទាត់ ចាប់ពីខែមិថុនា ដល់ចុងខែកញ្ញា។ Society for the Protection of Turtles ជាសហគមន៍ទេសចរណ៍មួយ ដែលនាំអ្នកទស្សនាទេសភាពធម្ម ជាតិនាពេលយប់ ដោយធ្វើដំណើរពីស្នាក់ការរបស់សហគមន៍នៅឆ្នេរ Alagadi ភាគខាងកើតកំពង់ ផែ Kyrenia។ ខែកញ្ញា ជាពេលវេលាដ៏ល្អ សម្រាប់ការដើរកំសាន្តព្រោះពុំសូវមានមនុស្សកុះករ ហើយ អាកាសធាតុកក់ក្តៅទៀតផង។ វាពិតជាប្រសើរ សម្រាប់ការដើរឡើងភ្នំឆ្លងកាត់ប្រាសាទ Crusader នៅលើជួរភ្នំ Kyrenia ឬទស្សនាទីក្រុងបូរាណ ដែលអភិរក្សបានយ៉ាងល្អ គឺទីក្រុង Salamis។

Where-to-go-in-september-for-relaxation-news-technology-cambodia-tomnerb-02

ទីក្រុង Puglia ប្រទេសអ៊ីតាលី

តំបន់កសិកម្មដ៏ធំ Puglia គឺជាតំបន់ដែលពុំសូវមានភាពសម្បូរសប្បាយជាងគេ នៅក្នុងប្រទេសអ៊ីតាលី ហើយអាហារប្រចាំតំបន់នេះគឺ Cucina Povera។ ប៉ុន្តែនេះជាតំបន់ទេសចរណ៍ដ៏រីករាយមួយ ដែលមានអាហារដ៏សាមញ្ញ ប៉ុន្តែមានរសជាតិដ៏ឈ្ងុយឆ្ងាញ់។ វាជាទីក្រុងប្រវត្តិសាស្រ្តដ៏តូចមួយ។ នៅក្នុងខែកញ្ញា Puglia គឺជាកន្លែងដែលមានមនុស្សតិចតួច ដែលអ្នកអាចរីករាយជាមួយកម្តៅព្រះអាទិត្យ និងរីករាយជាមួយទេសភាពសរទរដូវ និងមុខម្ហូបប្រចាំតំបន់ដូចជា ឈីស Burrata, Orecchiette Pasta, អាហារសមុទ្រ។ល។ អ្នកអាចទៅកាន់ភោជនីយដ្ឋានបែបកសិដ្ឋាន Hunker ឬ ភោជនីយដ្ឋាន Trulli ដែលមានអាហារដ៏ឈ្ងុយឆ្ងាញ់នៅរងចាំអ្នក ប្រកបដោយបរិយាកាសស្ងប់សុខ។

Where-to-go-in-september-for-relaxation-news-technology-cambodia-tomnerb-03 

Whitsunday Island

ខែកញ្ញា ជាខែដែលគ្មានភ្លៀង ហើយផ្ទៃសមុទ្រមានភាពស្ងប់ស្ងាត់ នៅលើកោះ Whitsunday។ នេះជាពេលវេលាល្អ និងទីកន្លែងល្អបំផុត សម្រាប់ការដើរកំសាន្ត។ អ្នកទេសចរណ៍ភាគច្រើនចូលចិត្តសម្រាកលំហែនៅលើកប៉ាល់ ឬសម្រាកនៅលើឆ្នេរខ្សាច់ ដែលភាគច្រើនត្រូវបានគេហៅថា Whitehaven ជាឆ្នេរខ្សាច់ស្ថិតនៅលំដាប់ជួរមុខគេជានិច្ចកាល។ ប៉ុន្តែនេះក៏ជាទីកន្លែងដ៏សក្តិសម បំផុតសម្រាប់ការរៀនមុជទឹក ឬអភិវឌ្ឍន៍ជំនាញក្រោមទឹក ជាមួយនឹងវគ្គហ្វឹកហាត់ខ្លីៗ។ នេះក៏ជាទីកន្លែងដ៏ល្អ សម្រាប់ទទួលយកបទពិសោធន៍ដំណើរកំសាន្តលើនាវាធំៗ ឆ្លងកាត់ពីកោះមួយទៅកោះមួយទៀត និងឈានទៅរក Great Barrier Reef។ ជាមួយនឹងការទស្សនាហ្វូងត្រីហែលប៉ប្រះទឹក អ្នកក៏អាចឃើញអណ្តើក ត្រីឆ្លាម ត្រីដូហ្វីន ត្រីបបែល ដែលឡើងមកស៊ីចំណីតាមថ្មប៉ប្រះទឹកចាប់ពី ខែឧសភា រហូតដល់ខែកញ្ញា។

Where-to-go-in-september-for-relaxation-news-technology-cambodia-tomnerb-04

íle de Beauté

មិនសូវមានផ្លូវត្រង់ឆ្ពោះទៅកាន់តំបន់ព្រៃរដិបរដុប នៃជួរភ្នំ Mediterranean ក្នុងតំបន់ Corsica។ Tarmac មានផ្លូវបត់បែនពត់ពេនជុំវិញភ្នំ ប៉ុន្តែអ្នកពិតជាមិនចង់ធ្វើដំណើរឆ្លងកាត់តាមផ្លូវដ៏ពិបាក ទាំងនេះឡើយ។ អ្នកគួររងចាំរហូតដល់ខែកញ្ញា ជាពេលដែលខ្យល់ និងទឹកសមុទ្រនៅតែមានកម្តៅ ហើយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រចាំតំបន់អឺរ៉ុប នឹងប្រែជាស្ងប់ស្ងាត់ បន្ទាប់ពីភាពអ៊ូអរនៅវិស្សមកាល រដូវក្តៅ។ នៅក្នុងទីក្រុង Bonifaci អ្នកនឹងទទួលបានអារម្មណ៍រំជើបរំជួលនៅលើកំពូលភ្នំ Sarténe ការធ្វើដំណើរឆ្លងកាត់តាមផ្លូវដែក Napoleon នៅតំបន់ Ajaccio ទស្សនាទីកន្លែងកំណើតរបស់ Napoleon Bonaparte ឬដំណើរទស្សនាចរណ៍ទៅកាន់ កំពង់ផែនេសាទដ៏តូចមួយនៅតំបន់ Cap Corse។

អត្ថបទអ្នកចង់អាន

ទស្សនាឧទ្យានបាតសមុទ្រ ដ៏ល្បីឈ្មោះរបស់ចិន បំបែកកំណត់ត្រាពិភពលោក 5ក្នុងពេលតែមួយ

ដោយ: ដាលីស 8 PM, Friday, 05 Jun, 2015

មិនមែនជារឿង ដែលមានភាពងាយស្រួលក្នុងការបង្កើត ឬសាងសង់នោះឡើយ ខណៈដែលមណ្ឌលកម្សាន្តបាតមហាសមុទ្រដ៏ធំ អាច​​មាន​លទ្ធភាព​ស្តុកទឹកប្រៃ រហូត​ដល់ប្រមាណ 22.7លានល...

ទីក្រុងឆ្នេរសមុទ្រ ស្រស់ស្អាតទាំង 5

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ចុះងូតទឹកសមុទ្រ បន្ទាប់ពីចេញពីធ្វើការ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងស្រមៃចង់បាន។ ប៉ុន្តែវាពិតជាពិបាកនឹងក្លាយជាការពិត ដោយសារសមុទ្រ និងទីក្រុងភាគច្រើន...

ចូលឆ្នាំខ្មែរ! មិនដឹងថាទៅកម្សាន្តនៅឯណា? សាកទៅលេងសង្រ្កាន្ត នៅខេត្តព្រៃវែង ម្តងមើល៍!!!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ គឺនៅខែក្រោយនេះ ដែលជាហេតុ នៅតាមបណ្តា ខេត្ត/ក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំខេត្ត/ក្រុ...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

Tomnerb.Com - YouTube Channel