ចូលចិត្តទំនើប

ទិសដៅកំពូលៗទាំង 10 ដែលអ្នកគួរទស្សនានៅពេល អ្នកទៅលេងប្រទេសសិង្ហបុរី

ដោយ: ភារុន 9 AM, Thursday, 25 Oct, 2018

សង្ហបុរីគឺជាប្រទេសឯករាជ្យមួយដែលមានទីតាំងស្ថិតនៅលើកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោក និង ជាទិសដៅសម្រាប់ដំណើរកម្សាន្តក្នុងរយះពេលខ្លី។ ប៉ុន្តែវានឹងផ្ដល់ឱ្យអ្នកទេសចរឃើញនៅអ្វីៗដែលជាភាពអស្ចារ្យនៃប្រទេសដែនកោះមួយនេះ។ លើសពីនេះប្រជាជនសិង្ហបុរីភាគច្រើនប្រើភាសាអង់គ្លេសក្នុងការទំនាក់ទំនងគ្នាច្រើនជាងគេបំផុតនៅទូទាំងប្រទេស ដូច្នេះអ្នកទេសចរមិនមានការលំបាកក្នុងការទៅលេងកម្សាន្តនៅប្រទេសសិង្ហបុរីឡើយ។ ខាងក្រោមនេះគឺជាទិសដៅទាំង 10 ដែលអ្នកគួរមកទស្សនានៅពេលអ្នកមកកាន់ប្រទេសសិង្ហបុរី៖
1. សួនច្បារតាមឆេ្នរសមុទ្រ
ប្រទេសសឹង្ហបូរីត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជារដ្ឋសួនច្បារ។ សួនច្បារនៅតាមឆ្នេរសមុទ្រគឺជាសួនច្បារមួយដែលបង្ហាញពីភាពលេចធ្លោបំផុតប្រចាំប្រទេសសិង្ហបុរី។ សួនច្បារនេះត្រូវបានបង្កើតឡើងនៅជុំវិញច្រាំងនៃដៃសមុទ្រ ហើយនឹងបានបង្កើតឡើងនៅតំបន់ផ្សេងៗគ្នាជាច្រើន។ មិនត្រឹមតែអ្នកអាចដើរលំហែតាមសួនច្បារទេ អ្នកក៏អាចស្រូបយកបរិយាកាសដ៏ស្រស់ស្រាយ ហើយអ្នកក៏អាចបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃសួនច្បារផងដែរ។

2. តំបន់ Clarke Quay
តំបន់នេះត្រូវបានដាក់ឈ្មោះតាមលោក Andrew Clarke ដែលជាអ្នកនយោបាយម្នាក់ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសសិង្ហបុរីតាំងពីសម័យអាណានិគម។ ឥឡូវនេះតំបន់នេះគឺជាតំបន់ដែលមានហាងលក់អាហារជាច្រើននៅតាមមាត់សមុទ្រ។ នៅទីនេះអ្នកអាចបរិភោគអាហារឆ្ងាញ់ៗ ដែលរួមមានទាំងអាហារតាមចិញ្ចើមផ្លូវ និង អាហារបែបវណ្ណៈខ្ពស់ផងដែរ លើសពីនេះនៅទីនេះមានការប្រារព្ធពិធីបុណ្យកម្សាន្តផ្សេងៗដែលត្រូវបានគេប្រារព្ធធ្វើឡើងជាច្រើនដងនៅពេញមួយឆ្នាំ។

3. ឆ្នេរសមុទ្រ ម៉ារីណា
នៅលើឆ្នេរសមុទ្រម៉ារីណា អ្នកអាចមើលឃើញសណ្ឋាគារម៉ារីណាដ៏ធំមួយ ដែលនៅលើសណ្ឋាគារនោះមានអគារកាប៉ាល់មួយដ៏ធំនៅលើដំបូលអគារសណ្ឋាគារនេះ។ នៅក្នុងកប៉ាល់នោះមានហាងលក់ទំនិញ អាហារដ្ឋាន និង កន្លែងកម្សាន្តផ្សេងៗជាច្រើន ព្រមទាំងមានសួនកម្សាន្តដ៏ប្រណីតៗនៅជុំវិញបរិវេណនៃកប៉ាល់នេះផងដែរ។

4. កោះ Sentosa
ការទៅលេងកម្សាន្តនៅកោះ Sentosa គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ ហើយក៏ជាការចែករំលែកមួយសម្រាប់ភ្ញៀវទេសចរផ្សេងទៀតដែលចង់មកលេងកម្សាន្តនៅប្រទេសសិង្ហបុរី។ កោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និង កន្លែងបើកបង្រៀនកីឡាវាយកូនគោល, សួនឧទ្យានធម្មជាតិ, សួនទឹកធម្មជាតិ, អាងចិញ្ចឹមត្រីធំៗ, ផ្សារទំនើប និង មានអ្វីៗផ្សេងទៀតជាច្រើន សម្រាប់ផ្តល់ការកម្សាន្តសប្បាយដល់អ្នកទេសចរទាំងឡាយ។

5. សួនច្បារ Botanic
សួនច្បារ Botanic គឺជាសួនរុក្ខសាស្ត្រនៃប្រទេសសិង្ហបុរីដែលមានអាយុកាលជាង 150 ឆ្នាំមកហើយ ដែលត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ 2015 ។

6. រចនាបទអគារទំនើបៗនៅប្រទេសសិង្ហបុរី
ការរចនាប្លង់អគារនៅប្រទេសសិង្ហបុរីគឺត្រូវបានបំផុតសគំនិតឱ្យមានរចនាបទដូចទៅនឹងអគារនៅទីក្រុងឡុងដ៍ដែរ ប៉ុន្តែវាមានកម្ពស់ខ្ពស់ជាងរហូតដល់ 100 ហ្វីត ហើយអគារទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាអគារមួយដែលផុសចេញពីផ្ទៃទឹកសមុទ្រមក។ ក្នុងរយៈពេលជាង 12 ឆ្នាំកន្លងមកនេះ ប្រទេសសិង្ហបុរីបានក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ដ៏ធំបំផុតមួយនៅទូទាំងទ្វីបអាស៊ី និង នៅទូទាំងពិភបលោក។

7. សួនសត្វ Singapore River Safari
សួនសត្វនេះមានអាងចិញ្ចឹមត្រីដ៏ធំមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទីមកកម្សាន្តនៅសួនសត្វនេះ ហើយនៅទីនេះមិនត្រឹមតែមានអាងចិញ្ចឹមសត្វទឹកសមុទ្រនោះទេ ក៏មានសត្វទឹកសាបផងដែរ។ ហើយសត្វទឹកសាបទាំងនោះត្រូវបានយកមកពីទន្លធំៗនានានៅជុំវិញពិភពលោកដែលមានដូចជា៖ ទន្លេនីល ទន្លេអាម៉ាហ្សូន និង ទន្លេមេគង្គជាដើម។ សត្វទឹកសាបប្រមាណជាង 200 ប្រភេទ និង រុក្ខជាតិខុសៗគ្នាប្រមាណ 400 ប្រភេទត្រូវបានយកមកចិញ្ចឹម និង ដាំដុះនៅសួនសត្វនេះ។

8. តំបន់រមណីយដ្ឋាន Sentosa
តំបន់រមណីយដ្ឋាននេះមិនត្រឹមតែជាកន្លែងកម្សាន្តនោះទេ ប៉ុន្តក៏ជាកន្លែងពាំនាំព័ត៌មាននៃសត្វសមុទ្រប្រមាណជាង 100.000 ក្បាលនៅជុំវិញពិភពលោកដែលត្រូវយកមកប្រមូលផ្តុំគ្នានៅតំបន់រមណីយដ្ឋាន Sentosa នេះ នឹងត្រូវបានគេហៅថា S.E.A Aquarium Home ហើយក្រុមអ្នកអភិរក្សសត្វសមុទ្រ នឹងត្រូវមានមុខងារជួយណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋាននេះឱ្យយល់ដឹងអំពីការថែរក្សាសត្វសមុទ្រ និង រុក្ខជាតិសមុទ្រ នៅជុំវិញពិភពលោក។

9. Universal Studios
Universal Studios គឺជាកន្លែងដែលមានតម្លៃណាស់សម្រាប់អ្នករស់នៅក្នុងតំបន់នេះ។ វាជាកន្លែងដ៏ល្អមួយដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរអាចកម្សាន្តសប្បាយជាមួយនឹងការផ្សងព្រេងដ៏អស្ចារ្យនៅជុំវិញបរិវេណនៃ Universal Studios នេះ ។

10. សួនឧទ្យាន Merlion
សួនឧទ្យាននេះបានផ្តល់នូវភាពអស្ចារ្យ និង សក្តានុពលភាពរបស់ប្រជាជនសិង្ហបុរីទាំងអស់។ ដោយសារតែនៅសួនឧទ្យាន Merlion មានរូបសំណាក់ ដែលមានរូបរាងផ្នែកខាងលើជាសត្វតោ និង ផ្នែកខាងក្រោមជាសត្វត្រី ដែលជារូបសំណាក់តំណាងឱ្យនិមិត្តរូបនៃប្រទេសសិង្ហបុរីទាំងមូល ហើយត្រូវបានទទួលការគោរព និង ថែទាំយ៉ាងយកចិត្តទុកដាក់ពីប្រជាជនសិង្ហបុរីទូទាំងប្រទេសសិង្ហបុរី ចាប់តាំងពីបានសាងសង់រូបសំណាក់នេះរួចមក។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

វិថីដ៏អស្ចារ្យទាំង ៨ ក្នុងមួយជីវិតគួរបានទៅដល់ម្តង

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ដំណើរកំសាន្តដ៏រីករាយមួយ ចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្ត ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្...

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austr...

ស្ថាបត្យកម្មល្បីទាំង 20 លើពិភពលោក សម្រាប់បំផុសគំនិតច្នៃប្រឌិតដល់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 17 May, 2017

មិនថាអ្នកជានាយកគ្រប់គ្រងផ្នែកសិល្បៈ ឬវិចិត្រករ ដែលធ្វើការនៅផ្ទះនោះទេ គ្រប់គំនិតច្នៃប្រឌិតទាំងអស់ត្រូវការពេលវេលាសម្រាកខ្លះៗ។ ហើយមិនមានវិធីណាល្អជាងកា...

ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។ ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួ...

Tomnerb.Com - YouTube Channel