ចូលចិត្តទំនើប

ទស្សនាឧទ្យានបាតសមុទ្រ ដ៏ល្បីឈ្មោះរបស់ចិន បំបែកកំណត់ត្រាពិភពលោក 5ក្នុងពេលតែមួយ

ដោយ: ដាលីស 8 PM, Friday, 05 Jun, 2015

មិនមែនជារឿង ដែលមានភាពងាយស្រួលក្នុងការបង្កើត ឬសាងសង់នោះឡើយ ខណៈដែលមណ្ឌលកម្សាន្តបាតមហាសមុទ្រដ៏ធំ អាច​​មាន​លទ្ធភាព​ស្តុកទឹកប្រៃ រហូត​ដល់ប្រមាណ 22.7លានលីត្រ របស់ប្រទេសចិនមួយ ឈ្មោះ ជីមីឡុង អូស៊ាន ឃីងដឹម (Chimelong Ocean Kingdom) ត្រូវបានបង្ហាញ​ខ្លួន​យ៉ាងជង្រ្គឹង ធំល្វឹងល្វើយ ប្រៀបដូចបាតមហាសមុទ្រធម្មជាតិពិតៗ ដើម្បីបង្អួតភ្នែក អ្នក​ទេសចរ​រាប់​លាន​​នាក់​ក្នុង​មួយឆ្នាំៗ ជាមួយនឹងការទទួលបាន​លទ្ធផល​​យ៉ាង​គាប់​​ប្រសើរ​បំផុត ដោយការបំបែកឯតទគ្គកម្មជាប់កំណត់ត្រា ពិភព​លោក​រហូត​ដល់​ទៅ 5នៅ​ក្នុង​ពេល​តែមួយ។

ឧទ្យានទឹកដ៏ធំ និងល្បីឈ្មោះជាងគេពាស់ពេញសាកលលោក របស់ប្រទេសចិន​ ឈ្មោះ ជីមីឡុង អូស៊ាន ឃីងដឹម (Chimelong Ocean Kingdom) ស្ថិតក្នុងទឹកដីដ៏ចំណាស់ នៃខេត្តគ័ងតុង​ (Guang Tong) បានចំណាយពេលសាងសង់អស់រយៈពេល 3ឆ្នាំ ដោយស្ថាបត្យករ និង​វិស្វករ​ជំនាញៗ ប្រកបដោយ​បច្ចេកវិទ្យាខ្ពស់បំផុត និងត្រូវបានបើកសម្ពោធ​បម្រើ​វិស័យទេសចរណ៍ កាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2014 កន្លងទៅ ដែលគិត​មក​​ទល់​​នឹងពេលនេះ ទើបតែមាន​រយៈពេលប្រមាណជិត 1ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានទទួលការ​ស្វាគមន៍ ពីសំណាក់អ្នកទស្សនារាប់លាននាក់ ជាពិសេស​បាន​ផ្តល់​កិត្តិយស សម្រាប់ប្រទេសចិន​ទាំងមូល​ដោយការ​បំបែបឯតទគ្គកម្មពិភពលោក រហូតដល់ទៅ​ចំនួន 5​ក្នុងពេល​តែមួយថែមទៀតផង។ ទី1 ជាឧទ្យានបាតសមុទ្រដ៏ធំជាងគេ ក្នុងពិភពលោក, ទី2 ជាអាងទឹកដែលធំជាងគេ ក្នុងពិភពលោក, ទី3 ជាផ្ទាំង​ទស្សនីយភាពយ៉ាងធំ និង​ស្រស់​ស្អាត​បំផុត, ទី4 ជាឧទ្យានទឹកមានបង្អួចធំជាងគេ និងទី5 ជាអាងទឹកមានច្រកឆ្លងកាត់ក្នុងទឹកធំជាងគេ នៅក្នុងពិភពលោក។

ជាមួយនឹងទិដ្ឋភាពយ៉ាងរស់រវើក នៃពិភពបាតសមុទ្រ ដែលអ្នកទេសចរទាំងឡាយអាចឈរ ឬអង្គុយគយគន់សកម្មភាព និងភាព​ខុស​គ្នា​នៃ​របៀបរបប ​ក្នុង​ការរស់នៅរវាងមនុស្ស និងពពួកសត្វក្នុងសមុទ្រដូចជា ពពួកត្រីឆ្លាម បាឡែន បបែល និងហ្វូងត្រីតូចធំចម្រុះរាប់រយប្រភេទទៀត លម្អ​បន្ថែម ដោយរុក្ខជាតិ​ក្នុងទឹកចម្រុះពណ៌ តាមរយៈផ្ទាំងកញ្ចក់ដ៏ធំ​មហិមា ដែលអាចធានាសុវត្ថិភាព ប្រកបដោយ​ផាសុកភាព​ខ្ពស់​លំដាប់​ពិភព​លោក​។ បន្ថែមពីនេះ អ្នកទេសចរក៏អាច​មាន​ឱកាសទស្សនា ដោយផ្ទាល់នូវការ​សម្ដែង​សៀក​ដោយសត្វសមុទ្រ និងអ្នកជំនាញយ៉ាង​អស្ចារ្យគួរ​ជាទី​ស្ញប់​ស្ញែងបំផុត៕

ChimelongOceanKingdom-04

ChimelongOceanKingdom-05

ChimelongOceanKingdom-03

ChimelongOceanKingdom-06

ChimelongOceanKingdom-07

អត្ថបទអ្នកចង់អាន

ដឹងអត់! ក្រៅពីប្រទេសជប៉ុន ផ្កាសាគូរ៉ា ឬ ផ្កា ឈើរី មាននៅប្រទេសណាខ្លះ?

ដោយ: ភារុន 8 AM, Saturday, 29 Jun, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមាន ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀត ដើមផ្កាសាគូរ៉ា ឬ ឈើរី ត្រូវបានដាំនៅពាសពេញដែនដីប្រទេសជប៉ុន។ ...

ទីក្រុងលាក់ខ្លួននៅក្នុងតំបន់អាស៊ីទាំង 9 ដ៏ស្រស់ស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ទីក្រុងតូក្យូ ទីក្រុងប៉េកាំង ទីក្រុងបាងកក និង ទីក្រុងដេលី អាចមានឱកាសធំក្នុ្ងងការជាប់ជាទីក្រុងស្អាតបំផុតនៅក្នុងបញ្ជីពិភពលោក។ ប៉ុន្តែអ្នកប្រហែលជាមិនប...

ពពករាង UFO ដ៏កម្រ ត្រូវបានឃើញនៅរដ្ឋ California

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

ពពករាងដូចយានអវកាស UFO ដ៏អាថ៌កំបាំង ត្រូវបានប្រទះឃើញ នៅលើផ្ទៃមេឃក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ រូបភាពដ៏អស្ចារ្យបានលេចឡើង នៅពេលដែលពពករសាត់ក្នុងល...

មកមើលរូបថត 10សន្លឹក បង្ហាញថាជ្រលងភ្នំធម្មជាតិ ពិតជាអស្ចារ្យជាងអ្វី ដែលគ្រប់គ្នាធ្លាប់បានគិត

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

ធម្មជាតិ គឺពិតជាអស្ចារ្យ ដោយវាតែងតែបំផុសគំនិតរបស់មនុស្សយើង ឱ្យមានទំនោរទៅរកអារម្មណ៍សុខស្រួល នៅពេលដែលស្ថិតនៅកន្លែង ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ម្យ៉ាងទៀត...

Tomnerb.Com - YouTube Channel