ចូលចិត្តទំនើប

ទស្សនាសម្រស់ធម្មជាតិ ដ៏ត្រកាលនៅ Iceland

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ទោះបីជានេះគ្រាន់តែជាចំណុចតូចមួយ នៅក្នុងផែនទីពិភពលោក Iceland ជាប្រទេសមួយដែល មានកិត្តិសព្ទល្បីល្បាញ។ នេះជាប្រទេសដែលមានឈ្មោះហៅក្រៅថា ទឹកដីអគ្គី និងទឹកកក (Land of Fire and Ice) ដោយសារនៅទីនេះមានទាំងទឹកកក និងភ្នំភ្លើង។ នេះក៏ជាទីកន្លែងដែលសម្បូរទៅដោយ ទឹកធ្លាក់ដ៏ស្រស់ស្អាតជាងគេ នៅក្នុងពិភពលោកផងដែរ។ តោះទៅមើលទាំងអស់គ្នាឱ្យកាន់តែច្បាស់ តាមរយៈអត្ថបទខាងក្រោមនេះ។

ពន្លឺ Northern Lights
ភាពទាក់ទាញធំជាងគេនៅក្នុងប្រទេស Iceland គឺឱកាសបានទស្សនាពន្លឺ Northern Light។ បាតុភូតធម្មជាតិនេះគឺជាលទ្ធផល នៃការរួមបញ្ចូលគ្នានូវចរន្តពន្លឺមួយផ្នែកនៃព្រះអាទិត្យ ដែលបានជ្រៀតចូលទៅក្នុងស្រទាប់បរិយាកាសរបស់ផែនដី បង្កើតបានជារូបភាពពន្លឺមានពណ៌រេរាំនៅក្នុងលំហមេឃនៅពេលយប់។ ឱកាសល្អបំផុត សម្រាប់ទស្សនាទស្សនីយភាពនេះ អ្នកត្រូវធ្វើដំណើរទៅកាន់តំបន់ Scandinavia ស្ថិតនៅភាគខាងត្បូងប្រទេស Iceland ជាតំបន់ដាច់ស្រយាលមួយ ដែលមិនមានការបំពុលបរិយាកាស និងមិនមានមនុស្សកកកុញទេ។

Reykjavik-in-winter-Iceland-Golden-Circle-On-The-Go-Tours_attraction_phnom_penh_cambodia_tomnerb-02

អច្ឆរិយភាព ធម្មជាតិដទៃទៀត
ភ្នំភ្លើងជាទីចំណាប់អារម្មណ៍ សម្រាប់អ្នកថតរូប ហើយនៅក្នុងប្រទេស Iceland ផ្តល់នូវតំបន់ភ្នំ ភ្លើងដ៏ស្រស់ស្អាតមួយចំនួនសម្រាប់អ្នក។ ក្នុងនោះរួមមាន បឹងភ្នំភ្លើង Kerid ស្ថិតនៅតំបន់ Grimsnes ដែលមានទឹកពេញព្រៀប និងសំណង់ Amphitheater បូរាណ។ វាមានទំហំដ៏ធំ និងផ្ទៃបឹងភ្នំភ្លើងដែលប្រែជាកក មានជម្រៅដ៏ជ្រៅ និងធំល្វឹងល្វើយ បង្កប់ដោយភាពរស់រវើក ប្រណាំងប្រជែងនឹងទិដ្ឋភាពព្រឹលនៅជុំវិញបឹង។

លើសពីនេះទៀត នៅក្នុងប្រទេស Iceland មានទឹកធ្លាក់ដ៏ស្រស់ស្អាតជាងគេ នៅក្នុងតំបន់អឺរ៉ុប។ ក្នុងនោះរួមមានតំបន់ទឹកធ្លាក់ Seljalandsfoss និង Skógafoss។ អ្វីដែលបន្ថែមសម្រស់កាន់តែស្រស់ត្រកាល នៅតាមតំបន់ទឹកធ្លាក់ទាំងនោះគឺ ឥន្ធនូ។ ឥន្ធនូត្រូវបានប្រទះឃើញយ៉ាងច្បាស់ នៅពេលថ្ងៃមានពន្លឺបើកខ្លាំង ដែលទទួលបានពីបរិមាណទឹកធ្លាក់ដ៏ធំបាចសាចយ៉ាងខ្លាំង ផ្តល់នូវទេសភាពបែបធម្មជាតិដ៏ស្រស់ស្អាត។

Reykjavik-in-winter-Iceland-Golden-Circle-On-The-Go-Tours_attraction_phnom_penh_cambodia_tomnerb-03

ប្រទេស Iceland ក៏ជាប្រភពកំណើតនៃទីវាលទឹកពុះ Geysir។ បច្ចុប្បន្ននេះទីវាលទឹកពុះដើមបានបាត់បង់ទៅហើយ ជំនួសវិញដោយទីទឹកពុះ Stokkur ដែលតែងបញ្ចេញទឹកពុះផុសឡើងលើនៅរៀងរាល់ 5-10 នាទីម្តង។

Iceland ក៏មានឧទ្យានជាតិ ស្រស់ស្អាតមួយចំនួនទៀតផងដែរ រួមមាន Thingvellir National Park ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលមានទស្សនីយភាពដុំថ្មតំរៀបគ្នាដ៏ទាក់ទាញ និងជាទីកន្លែងដែលសភារបស់ Iceland ប្រមូលផ្តុំគ្នា កាលពីរាប់រយឆ្នាំមុនផងដែរ។

តើមិត្តអ្នកអានមានចំណាប់អារម្មណ៍ចង់ទៅកំសាន្តនៅប្រទេស Iceland ឬទេ? ប្រសិនបើបានទៅ ឬធ្លាប់បានទៅ សូមចែករំលែករូបភាពជាមួយ ទំនើប ផង។

Reykjavik-in-winter-Iceland-Golden-Circle-On-The-Go-Tours_attraction_phnom_penh_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

មកស្គាល់ ទីក្រុងទាំង 11 ដែលមានពណ៌ស្រស់ស្អាត ដូចឥន្ទធនូ

ដោយ: ភារុន 9 AM, Saturday, 09 Feb, 2019

ជាធម្មតា អាគារ និងផ្ទះនីមួយៗភាគច្រើន គឺលាបពណ៌ដដែលៗ ដូចជា៖ ពណ៌ស ពណ៌ពងមាន់ ឬ ពណ៌ផ្ទៃមេឃ និងដាក់កញ្ចក់ ដែលឃើញឡើងសុំាភ្នែកទៅហើយ។ យ៉ាងណាមិញមាន ទីក្រុងចំ...

សញ្ញាទាំង 8 ដែលការធ្វើដំណើរជាមួយនឹងមិត្តភក្តិ មិនមែនជាគំនិតល្អបំផុតនោះទេ!

ដោយ: ចរិយា 8 AM, Monday, 16 Sep, 2019

វាហាក់បីដូចជាគំនិតដ៏ល្អឥតខ្ចោះមួយ ដែលអ្នក និងមិត្តភក្តិរបស់អ្នក ធ្វើដំណើរកម្សាន្តរួមគ្នានៅទិសដៅទេសចរណ៍ណាមួយ។ ប៉ុន្តែ ការធ្វើដំណើរកម្សាន្តជាមួយនឹងនរ...

ប្រាសាទបន្ទាយឆ្មារ មិនគួរមើលរំលង

ដោយ: H2O 9 PM, Thursday, 05 May, 2016

ទិសដៅទេសចរណ៍ ឬដំណើរកំសាន្តមិនគួរមើលរំលង ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ និងចង់ទស្សនាប្រាសាទ ដែលស្រដៀងគ្នា និងតំបន់អង្គរ និងមានសភាពស្ងប់ស្ងាត់ អាកាសធា...

អស់បារម្ភ! មានរបស់ទាំង 9 យ៉ាងដាក់តាមខ្លួន ដើរលេងមិនខ្លាចឈឺទេ!

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

អ្នកបានរង់ចាំរយៈពេលពេញមួយឆ្នាំសម្រាប់ការដើរកម្សាន្តនៅទីកន្លែងឆ្ងាយៗ មិនថាតែនៅក្នុងស្រុក ឬក្រៅស្រុកឡើយ។ ដូច្នេះហេតុអ្វីបានបំផ្លាញវា ដោយសារអ្នកឈឺក្នុ...

Tomnerb.Com - YouTube Channel