ចូលចិត្តទំនើប

ទស្សនាចរណ៍ ម្ហូបអាហារនៅ Iceland

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

អស់រយៈកាលជាយូរមកហើយ ម្ហូបអាហារនៅក្នុងប្រទេស Iceland ត្រូវបានបរិយាយក្នុងន័យមិន សូវល្អទេ ដោយសារម្ហូបអាហាររបស់ពួកគេ ចម្លែកខុសពីគេ។ ប៉ុន្តែបច្ចុប្បន្ននេះអ្នកដំណើរ អាចស្វែង រកអាហារដ៏ឈ្ងុយឆ្ងាញ់នៅទីនេះបាន ដូចជាអាហារសមុទ្រស្រស់ៗ សាច់ចៀម អាហារបែបក្រែមទឹកដោះគោដ៏សម្បូរបែប។ ចង់ដឹងថានៅក្នុងប្រទេស Iceland មានមុខម្ហូបពិសេសៗយ៉ាងណាខ្លះ សូមអានអត្ថបទខាងក្រោម។

Reykjavik
នេះគឺជាទីក្រុងមានដែលល្បីល្បាញ អំពីរបៀបទទួលទៀនអាហារឱ្យត្រឹមត្រូវ។ ទីក្រុងនេះជាទឹកដីកំណើតនៃភាពច្នៃប្រឌិតនៃប្រទេស Iceland និងមានភោជនីយដ្ឋានដ៏ទាក់ទាញ។ ប៉ុន្តែសូមកុំគិតថា អាហារដ៏ឆ្ងាញ់ៗ ទាំងនោះស្ថិតនៅកណ្តាលទីក្រុងឱ្យសោះ។ បើសិនជាអ្នកធ្វើដំណើរកំសាន្តនៅក្នុងប្រទេស Iceland តាមរយៈវិថីដ៏ស្រស់ស្អាតមានចម្ងាយ 1300 គីឡូម៉ែត្រ ដែលមានឈ្មោះថា Ring Road នោះអ្នកនឹងបានជួបកន្លែងសំចតជាច្រើន ជាទីកន្លែងដែលអ្នកអាចភ្លក់រសជាតិម្ហូប ពិតប្រាកដ នៅក្នុងប្រទេសនេះ។ ទីកន្លែងមួយចំនួនមានភាពរីករាយ ខ្លះទៀតស្រស់ត្រកាល ហើយភាគច្រើនទីកន្លែងទាំងនោះ មិនទាមទារការចំណាយច្រើនទេ។

restaurant-Iceland-tourist_attraction_phnom_penh_cambodia-tomnerb-02

The Golden Circle
តំបន់ភាគនិរតីប្រទេស Iceland ជាកន្លែងដែលពោរពេញដោយ សម្រស់ធម្មជាតិស្រស់ត្រកាល ដែល ជាទីពេញនិយមរបស់អ្នកទេសចរណ៍។ ភោជនីយដ្ឋាន Lindin ជាភោជនីយដ្ឋានជាប់មាត់បឹង និងជាភោជនីយដ្ឋានល្អជាងគេនៅក្នុងតំបន់ ដែលមានមុខម្ហូបពិសេសៗប្រចាំប្រទេស ដូចជាប៊ឺហ្គឺសាច់ក្តាន់ និងសាច់ព្រៃផ្សេងៗទៀតតាមរដូវកាល។ នៅមិនឆ្ងាយពីទីនេះ ភោជនីយដ្ឋាន Efstidalur II គឺជាកសិដ្ឋានប្រមូលទឹកដោះគោរៀងរាល់ថ្ងៃ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងការ៉េម Uber-Creamy Ice Cream ជាមួយទេសភាពកសិដ្ឋានដ៏ស្រស់ស្អាត។ អំណោយផលនៃថាមពលកម្តៅពីផែនដីនៅក្នុងប្រទេស Iceland កា្លយជាគុណសម្បត្តិដ៏ធំមួយនៅក្នុងតំបន់នេះ។ នៅក្នុងកសិដ្ឋានផ្ទះកញ្ចក់ មានដាំដុះដំណាំផ្លែឈើ និងបន្លែចម្រុះមុខ។ នៅក្នុងតំបន់ Flúðir កសិកម្មបែបសាកវប្បកម្ម មានដំណាំផ្លែប៉េងប៉ោះផ្គត់ផ្គង់ពេញមួយឆ្នាំ ទៅឱ្យភោជនីយដ្ឋាន Friðheimar ជាទីកន្លែង ដែលអ្នកអាចទទួលទានអាហារ នៅក្នុងកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំ នៅកណ្តាលដំណាំផ្លែប៉េងប៉ោះ។ មុខម្ហូបពិសេសនៅទីនេះមានដូចជា ស៊ុបប៉េងប៉ោះ នំប៉័ងក្តៅៗ ផ្លែប៉េងប៉ោះខ្ចី និងនំ Apple Pie។ ចំណែកនៅតំបន់ Heimaey ភោជនីយដ្ឋាន Slippurinn ផ្តល់ឱ្យអ្នកនូវមុខម្ហូបឈ្ងុយឆ្ងាញ់ជាច្រើនមុខ រួមទាំងបង្អែម និងស្រា Cocktails បន្ថែមជាមួយរសជាតិគ្រឿងទេសក្នុងតំបន់ Skyr ។

restaurant-Iceland-tourist_attraction_phnom_penh_cambodia-tomnerb-03

Southeast Iceland
ស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រនៅលើវិថី Ring Road ចាប់ពី Kirkjubæjarklaustur រហូតដល់ Hofn គឺគ្របដណ្តប់ទៅដោយទឹកកក។ ជម្រើសមុខម្ហូបនៅតំបន់នេះ មានកំណត់។ អ្នកអាចស្វែងរក ភោជនីយដ្ឋាន បែបកសិដ្ឋាន Riki ដែលមានកន្លែងចម្រាញ់ស្រាតូច មួយដោយផ្ទាល់។ ភោជនីយដ្ឋាននេះផ្តល់ឱ្យទាំងសម្រស់តុបតែង និងមុខម្ហូបដ៏ឆ្ងាញ់ពិសា ហើយអ្នកអាចឈាងចូលទៅ Brunnholl ដើម្បីទទួលទានការ៉េមដ៏ឆ្ងាញ់ជាប់មាត់។ ប៉ុន្តែកុំភ្លេចទុកពោះរបស់អ្នក សម្រាប់ទទួលទានអាហារដ៏ឆ្ងាញ់នៅ Pakkhus ជាភោជនីយដ្ឋាននៅជាប់នឹងកំពង់ផែ ជាប្រភពនៃមុខម្ហូបដ៏សម្បូរ បែប ដែលនាំមកជូនដោយកសិករ និងអ្នកនេសាទ។ បញ្ចប់មុខម្ហូបរបស់អ្នកជាមួយនឹងបង្អែមមាន ឈ្មោះថា Skyr Volcano ជាបង្អែមដែលតុបតែងពី Skyr បន្ថែមជាមួយស្ករ និងទឹក Syrups។

restaurant-Iceland-tourist_attraction_phnom_penh_cambodia-tomnerb-04

East Iceland
នេះជាទីកន្លែងដ៏ពេញនិយមមួយ នៅតាមបណ្តោយផ្លូវ Ring Road។ នៅទីនេះអ្នកអាចមកញ៉ាំអាហារនៅ Havari ជាភោជនីយដ្ឋានបែបកសិដ្ឋាន មានម្ចាស់ជាតន្រ្តីករ និងមានហាងកាហ្វេ ដែលមានផលិតផលកសិដ្ឋានដ៏ពិសេសជាច្រើនប្រភេទ ដូចជា សាច់ក្រក Vegan និង Crispy Chips ដែលធ្វើពី Turnip។ បើអ្នកមានពេលច្រើន អ្នកគួរសួររកការប្រគុំតន្រ្តីដោយផ្ទាល់ ពីម្ចាស់ហាងផងដែរ។ ក្រៅពីនេះ អ្នកអាចមកដល់ភោជនីយដ្ឋាន Eldhúsið ដែលមានទីតាំងស្ថិតសណ្ឋាគារជាប់មាត់បឹង។ មុខម្ហូបពិសេសប្រចាំហាងនេះគឺ Farm-Reared Beef ឬអ្នកអាចមានជម្រើសសាច់ក្តាន់ ក្ងាន ទៅតាមរដូវកាល។ សម្រាប់អ្នកចូលចិត្តញ៉ាំបន្លែពិតជាពេញចិត្តនឹង Vallanes ជាភោជនីយដ្ឋានដែលមានមុខម្ហូបបែបបន្លែដ៏សម្បូរបែប។ ចំណែកនៅក្នុងភោជនីយដ្ឋាន Norð Austur Sushi & Bar អ្នកនឹងបានភ្លក់រសជាតិ Sushi ដ៏ឆ្ងាញ់ ដែលធ្វើពីសាច់ត្រីស្រស់ៗ ចាប់ពីទន្លេ Fjord។

restaurant-Iceland-tourist_attraction_phnom_penh_cambodia-tomnerb-05

North Iceland
វិថី Ring Road នាំអ្នកឆ្លងកាត់តំបន់ដ៏ស្រស់ត្រកាលជាច្រើនកន្លែង ក្នុងនោះរាប់ទាំងតំបន់ Myvatn ដែលជាតំបន់មាននំប៉័ង hverabrauð ដ៏ល្បីល្បាញ។ លក្ខណៈពិសេសរបស់នំប៉័ងមួយនេះគឺត្រូវបានដុតរយៈពេលវែង នៅក្រោមដី ដោយប្រើប្រាស់កម្តៅពីផែនដី។ អ្នកអាចសាកល្បងនំប៉័ងនេះរួម ជាមួយមុខម្ហូបតំបន់ជនបទដូចជា Smoked Trout ដ៏ឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានក្រោលគោ Vogafjos។ សម្រាប់មុខម្ហូបបែបកសិដ្ឋានជាច្រើនទៀត អ្នកអាចទៅ Kaffi Ku ដែលជាកសិដ្ឋាន ស្ថិតនៅចម្ងាយ 11 គីឡូម៉ែត្រពី Akureyri ដែលមានបម្រើមុខម្ហូប Roast Beef Bagels ដ៏ឆ្ងាញ់ ពិសា រួមជាមួយនំ Waffle លាយក្រែម។ ធុញទ្រាន់នឹងកសិដ្ឋានមែនទេ? អ្នកក៏អាចភ្លក់ម្ហូបអាហារ នៅក្នុង ទីក្រុងបានដែរ នៅក្នុងទីក្រុង Akureyri ជាទីក្រុងធំទី 2 នៅក្នុងប្រទេស Iceland។ នៅភោជ នីយដ្ឋាន Berlin អ្នកអាចទទួលទានអាហារពេលព្រឹក ដ៏ឆ្ងាញ់ពិសារ ជាមួយការរៀបចំហាងពោរពេញដោយភាពកក់ក្តៅ។ សម្រាប់ហាងបែប Fashion អ្នកអាចសាកល្បងនៅ Rub23 ដែលមាន Sushi ដ៏ល្បីល្បាញ។ ដោយធ្វើដំណើរទៅខាងជើងទីក្រុង អ្នកនឹងបានឃើញ Kaldi Microbrewery បម្រើ ស្រាបៀរជាច្រើនមុខ និងហាង Beer-Spa ថ្មី ដែលទើបនឹងបើក យកលំនាំតាម Beer Baths នៅ ក្នុងទីក្រុង Prague។ នៅភាគខាងលិចទីក្រុង អ្នកនឹងបានទៅដល់ Glaumbær ជាសារមន្ទីរ Turf-Farm ក្នុងសតវត្សន៍ទី 18 ដែលមានហាងកាហ្វេបម្រើ Tarts, Cream Cake និង Pancake ធ្វើដោយដៃ។ មុខម្ហូបនៅទីនេះពន្យល់ពីប្រវត្តិ នៅពីក្រោយគ្រឿងផ្សំបែបប្រពៃណីនៅទីនេះ។

restaurant-Iceland-tourist_attraction_phnom_penh_cambodia-tomnerb-06

West Iceland
ភោជនីយដ្ឋាន Settlement Center ជាភោជនីយដ្ឋាន ដែលផ្តល់នូវមេរៀនប្រវត្តិសាស្រ្ត អមជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់។ សម្រាប់ទិសដៅញ៉ាំអាហារពេលល្ងាច អ្នកគួរទៅសាកល្បងនៅភោជនីយដ្ឋានលំដាប់ខ្ពស់ក្នុងសណ្ឋាគារ Husafell ដែលមានមុខម្ហូបក្នុងតំបន់ និងការតុបតែងពោរពេញ ដោយសិល្បៈ។ ស្ថិតនៅចម្ងាយ 100 គីឡូម៉ែត្រពីឧបទ្វីប Snæfellsnes អ្នកនឹងបានភ្លក់អាហារសមុទ្រស្រស់ៗ ស៊ុបត្រី និង Blue-Shell Mussels ជាដើម។

អត្ថបទអ្នកចង់អាន

ដំណោះស្រាយ ៩យ៉ាង សម្រាប់ការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

តើការធ្វើដំណើរ ធ្លាប់ផ្តល់បទពិសោធន៍អាក្រក់ ចំពោះអ្នកមែនទេ? សូមកុំទាន់រាថយនឹងបញ្ហា ព្រោះនៅទីនេះ ទំនើប នឹងនាំមកនូវដំណោះស្រាយ ចំពោះបញ្ហាក្នុងពេលដើរកំស...

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

ស្រាក្រឡុក (Cocktail) មកពីជុំវិញពិភពលោក ឃើញរូបថតហើយចង់សាកហ្មង!!

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

នរណាខ្លះ ចូលចិត្តញុំាស្រាក្រឡុក (Cocktail)? ចង់សាកអ្វីដែលប្លែកមាត់ម្តងអត់? រាល់ដងធ្លាប់តែស្គាល់ និងផឹកស្រា ក្រឡុកនៅខ្មែរយើង។ ដូច្នេះថ្ងៃនេះ សាកល្បង...

ស្រស់ស្រាយតែម្តង! ទេសភាពដើម ម៉ូមីជិ ពីទិសដៅទាំង 10 នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 02 May, 2019

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសជប៉ុនបានទាក់ទាញ ភ្ញៀវទេសចរទាំងអ្នកនៅប៉ែកអ៊ឺរ៉ុប និងអាស៊ី មកកម្សាន្តនៅទីនេះមិនតិច ជាងលាននាក់នោះទេ។ ដោយសារតែនៅក្នុងទិសដៅទេ...

Tomnerb.Com - YouTube Channel