ចូលចិត្តទំនើប

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាចទទួលទានកាហ្វេឆ្ងាញ់ ជាងគេ។ អញ្ចឹងមកអានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ដើម្បីស្វែងយល់កាន់តែច្បាស់ពីកាហ្វេ នៅជុំវិញពិភពលោក។

ទីក្រុងសម្រាប់អ្នក ដែលឈ្លក់វង្វេងនឹងកាហ្វេ៖ Brighton ចក្រភពអង់គ្លេស

ប្រជាជនរស់នៅក្នុងទីក្រុងនេះ ចំណាយជាមធ្យម 177 ផោនក្នុងមួយឆ្នាំ។ បរិមាណនេះមានចំនួន 25 ផោនច្រើនជាងអ្នករស់នៅ ក្នុងទីក្រុងឡុងដ៍។ ទីក្រុងឆ្នេរភាគខាងត្បូងមួយនេះ គឺជាទីកន្លែងកំណើតនៃក្លិនកាហ្វេល្អបំផុត នៅក្នុងចក្រភពអង់គ្លេស ជាមួយនឹងម៉ាស៊ីនឆុងកាហ្វេ និងហាងកាហ្វេជាច្រើនពាន់ បម្រើសេវាកម្មកាហ្វេដ៏ឈ្ងុយឆ្ងាញ់។ ហាង Small Batch Coffee Roaster មានទីតាំង 7 សាខា ផ្តល់នូវការបង្រៀនឆុងកាហ្វេ សម្រាប់អ្នកដែលចង់រៀនធ្វើកាហ្វេដោយខ្លួនឯង។ ហាង Ultra-Hip Bond Street Coffee នៅក្នុងតំបន់ North Laine បម្រើជូនកាហ្វេតាមដងផ្លូវ Horsham, Van Morrison, Grizzly Bear និង Four Tet។ ហាង Trafalgar Street ដែលស្ថិត នៅតាមបណ្តោយផ្លូវពីស្ថានីយ៍រថភ្លើង ទៅកាន់ទីប្រជុំជន គឺជាហាងកាហ្វេដែលឆុងកាហ្វេ ពីគ្រាប់កាហ្វេរបស់ហាងផ្ទាល់ និងមានបម្រើជូនអាហារសម្រន់ទៀតផង។

 Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-02

ទីកន្លែងរៀនពីការផលិតកាហ្វេ៖ Doka Estate ប្រទេស Costa Rica

ប្រទេស Costa Rica ជាទីកន្លែងដែលយកចិត្តទុកដាក់ខ្ពស់លើកាហ្វេ។ ចាប់តាំងពីឆ្នាំ 1986 អ្នកដាំដុះដំណាំកាហ្វេនៅក្នុងប្រទេសនេះ ត្រូវបានអនុញ្ញាតឱ្យដាំតែកាហ្វេ Arabic គុណភាពខ្ពស់ប៉ុណ្ណោះ។ ជាលទ្ធផល បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស ដែលមានចំណេះដឹងខ្ពស់លើដំណាំ កាហ្វេ។ ចម្ការ Doka Estate ដ៏ល្បីល្បាញនៅជម្រាលដី ដ៏មានជីជាតិក្នុងតំបន់ភ្នំភ្លើង Poas ដាំដុះ និងផលិតកាហ្វេដ៏ល្អបំផុតនៅលើផ្ទៃដី 478 ហិចតា។ អ្នកមគ្គុទេស៍ទេសចរណ៍នៅទីនេះមានជំនាញ ពិតៗ ក្នុងការនាំអ្នកទស្សនាដំណាក់កាល នៃការដាំដំណាំកាហ្វេ ការប្រមូលផលដោយដៃ ចម្រាញ់នៅក្នុងរោងម៉ាស៊ីនដែលមានអាយុកាល 121 ឆ្នាំ ដែលត្រូវបានប្រើប្រាស់ ក្នុងការចម្រាញ់គ្រាប់កាហ្វេល្អៗ និងជ្រើសយកកាហ្វេសុទ្ធ។

Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-03

ទីកន្លែងភ្លក់រសជាតិកាហ្វេចម្រុះ៖ ទីក្រុងហាណូយ ប្រទេសវៀតណាម

វៀតណាមគឺជាប្រទេសផលិតកាហ្វេធំលំដាប់ទី2 លើពិភពលោក។ កត្តាសំបូរសំណើមនៅក្នុងតំបន់ Annam នៅក្នុងប្រទេសនេះផ្តល់នូវលក្ខខណ្ឌល្អបំផុត សម្រាប់ការដាំដុះកាហ្វេលំដាប់ទី1។ វៀតណាមភាគច្រើនដាំដុះប្រភេទកាហ្វេ Robusta ទោះបីជាកសិករភាគច្រើនបានងាកមកដាំកាហ្វេ Arabic ក្តី។ ទីក្រុងហាណូយ ជាតំបន់ដែលមានហាងកាហ្វេរីករាលដាលខ្លាំង ដែលជាទីកន្លែងអ្នក អាចសាកល្បងដំណក់កាហ្វេ បែបប្រពៃណីវៀតណាម បន្ថែមពីលើដោយទឹកដោះគោខាប់ដ៏ផ្អែមឆ្ងាញ់។ ហាង Highland Coffee ជាហាងដ៏ល្បីល្បាញមួយ។ ហាង Giang Café នៅក្នុងតំបន់មមាញឹក Old Quarter មានភាពល្បីល្បាញលើកាហ្វេស៊ុត (Egg Coffee) ជាកាហ្វេម្យ៉ាងដែលមានស៊ុតពណ៌លឿង ប័រ ឈីស និងទឹកដោះគោបន្ថែមពីលើ។ ហាង Vintage-Styled Maison de Tet Décor បម្រើជូនកាហ្វេឆុង ដែលគ្រាន់កាហ្វេនាំចូលពីកូឡុំប៊ី និង Tanzania។

Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-04 

កន្លែងដែលមិនសមនឹងដាំកាហ្វេ៖ ខេត្តយូណាន ប្រទេសចិន

ការទទួលទានតែជាប្រពៃណីដ៏យូរលង់របស់ជនជាតិចិន។ ប៉ុន្តែដោយមានទំនោរបែបបច្ចឹមប្រទេស កាន់តែច្រើន ធ្វើឱ្យប្រពៃណីបូរាណមួយនេះមានការផ្លាស់ប្តូរ ដោយកាហ្វេជាភាពពេញនិយមថ្មី ជាពិសេសនៅក្នុងចំណោមយុវវ័យ។ ប៉ុន្តែអ្វីដែលកាន់តែលើសពីការបើកហាង Starbuck នៅក្នុងព្រះវិហារ Yuyuan ក្នុងទីក្រុងសៀងហៃ គឺតំបន់ភាគខាងត្បូងនៃប្រទេសចិន មានដំណាំកាហ្វេ។ ដំណាំកាហ្វេនៅក្នុងខេត្តយូណាន បានបង្ហាញថាពួកគេអាចរកបានចំណូលកាន់តែច្រើន ពីដំណាំ កាហ្វេ ច្រើនជាងដំណាំតែ។ ធាតុពិត 98% នៃផលិតផលកាហ្វេចិន ទទួលបានពីខេត្តមួយនេះ។ ក្រុមហ៊ុន Nestle បានបើកមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅទីនេះ។ បើសិនជាអ្នកមិនចង់ធ្វើដំណើរវែងឆ្ងាយ អ្នកអាចក្រេបរសជាតិកាហ្វេដើមរបស់យូណាន នៅក្នុងហាងកាហ្វេដ៏ល្បី នៅក្នុងទីក្រុងសៀងហៃឈ្មោះថាហាង Sumerian Cafe។

Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-05

ទីកន្លែងដ៏ស្រស់ស្អាតសម្រាប់ការញ៉ាំកាហ្វេ៖ Gesha ប្រទេស Ethiopia

អ្នកមិនត្រូវការកាហ្វេខ្លាំងមួយកែវ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើយ បើសិនជាអ្នកស្ថិតនៅភាគខាងត្បូងប្រទេស Ethiopia។ នេះជាទីកន្លែងកំណើតរបស់ Great Rift Valley ដែលជាទីកន្លែងដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ជាមួយនឹងការទស្សនាសត្វស្លាប និងសត្វព្រៃដ៏ទាក់ទាញ។ នៅពេលដែលអ្នកចំណាយពេលវេលាណាមួយស្វែងយល់ ពីទឹកដីកុលសម្ព័ន្ធនៃឧទ្យាន Omo National Park អ្នកត្រូវតែទៅទស្សនា Gesha។ នៅទីនេះអ្នកនឹងបានឃើញចម្ការ Gesha Village Coffee Estate ជាសហគ្រាសថ្មីមួយបង្កើតឡើងកាលពីឆ្នាំ 2011។ វាជាដីចម្ការសម្រាប់ដាំដុះដំណាំកាហ្វេល្អបំផុត នៅលើពិភពលោក ដោយប្រើប្រាស់គ្រាប់ពូជកាហ្វេព្រៃនៃតំបន់ Gori Gesha។

Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-06 

ទីកន្លែងយល់ដឹងពីកាហ្វេ៖ ទីក្រុង Melbourne ប្រទេសអូស្ត្រាលី

គុណសម្បត្តិនៃសហគមន៍អ៊ីតាលី និងក្រិច មិនមានតំបន់ណាផ្សេងដែលផ្តល់នូវព័ត៌មានល្អៗអំពីការឆុងកាហ្វេ និងការបម្រើកាហ្វេ ល្អជាងនៅតំបន់នេះទេ។ ហាង Market Lane Coffee មានបង្ហាញពីរបៀបនៃការឆុងកាហ្វេល្អបំផុត ដោយប្រើប្រាស់គ្រាប់កាហ្វេមានតម្លៃទាប ប៉ុន្តែមានគុណភាពខ្ពស់ គឺកាហ្វេ Aeropress។ រីឯនៅហាង The League of Honest Coffee មានបុគ្គលិកបម្រើការ ជូនអ្នកទស្សនារូបភាពនៃការដាំដុះកាហ្វេ។ ចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំឈ្មោះថា Melbourne International Coffee Expo អ្នកនឹងទទួលបានបទពិសោធន៍ល្អៗ ជាច្រើនទាក់ទងនឹងកាហ្វេ។

បន្ទាប់ពីអានអត្ថបទនេះហើយ អ្នកញៀនកាហ្វេទាំងឡាយគិតយ៉ាងណា? សម្រាប់ខ្ញុំ ពិតជាចង់ទៅ កន្លែងទាំងអស់នេះណាស់ ព្រោះចង់ដឹង ចង់ភ្លក់ រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់។

Coffee-fanatic-Ultimate-world-tour-cambodia-news-technology-tomnerb-07

អត្ថបទអ្នកចង់អាន

ទិសដៅកំពូលៗទាំង 10 ដែលអ្នកគួរទស្សនានៅពេល អ្នកទៅលេងប្រទេសសិង្ហបុរី

ដោយ: ភារុន 9 AM, Thursday, 25 Oct, 2018

សង្ហបុរីគឺជាប្រទេសឯករាជ្យមួយដែលមានទីតាំងស្ថិតនៅលើកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបប...

ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់មួយទៀត​នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល...

ស្ទើរមិនគួរឱ្យជឿ! កោះតូចៗដ៏អាថ៌កំបាំងបំផុតទាំង 10 មានពិតនៅលើភពផែនដី!!!

ដោយ: ភារុន 6 AM, Thursday, 16 May, 2019

នៅពេលយើងគិតដល់ដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដ៏ល្អឥតខ្ជោះរបស់យើង គឺតែងតែនឹកឃើញការដើរកម្សាន្តនៅលើកោះដ៏ស្រស់ស្អាតមុនគេ មិនថាតែកោះស្ថិតនៅក្នុងស្រុក ឬ ក្...

តោះ! ថ្ងៃនេះមកស្គាល់ ភ្នំខ្ពស់ជាងគេបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Friday, 21 Jun, 2019

ភ្នំ ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ពីទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដីដ៏ស្រស់ស្អា...

Tomnerb.Com - YouTube Channel