ចូលចិត្តទំនើប

ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែរទេ?

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើប សូមណែនាំតំបន់កម្សាន្តឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះជូនមិត្តអ្នកអាន។

កោះរ៉ុង ជាកូនកោះពីរផ្សេងគ្នាដែលមានព្រំប្រទល់ជាប់គ្នា ស្ថិតនៅចម្ងាយ25គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ វាមានផ្ទៃដី 78គីឡូម៉ែត្រការេ និងមានប្រវែងពីជើងទៅត្បូងប្រហែល10គីឡូម៉ែត្រ។ កោះរ៉ុង បច្ចុប្បន្នត្រូវបានអភិវឌ្ឍជារមណីយដ្ឋានប្រណីតដែលមានសណ្ឋាគារមាត់សមុទ្រលំដាប់ផ្កាយ៥ជាដើម។ វាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅប៉ែកខាងត្បូងឆៀងខាងលិច លាតសន្ធឹងចម្ងាយប្រហែល5គីឡូម៉ែត្រ។

កោះរ៉ុងសន្លឹម
ចំណែកឯកោះរ៉ុងសន្លឹមវិញមានទំហំតូចជាងកោះរ៉ុងបន្តិច ហើយនៅប៉ែកខាងត្បូងនៃឆ្នេរសមុទ្រខេត្ត ។ ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅលើច្រាំងខាងកើត ដែលមានឆ្នេររាងជាបេះដូងដ៏ធំមួយ។ កោះរ៉ុងសន្លឹម គឺជាកោះដែលមានភាពសម្បូរបែបនៃអាហារសមុទ្រប្រភេទគ្រំ ខ្យង និងងាវជាដើម។

សកម្មភាពដែលគួរកម្សាន្ត
ញ៉ាំគ្រឿងសមុទ្រដែលអាំងនៅលើឆ្នេរ ច្រៀងលេងជាមួយមិត្តភក្តិឬក្រុមគ្រួសារ ជិះទូកទៅមើលប្លាតុងដែលបញ្ចេញរស្មីភ្លឺផ្លេកនៅពេលយប់ ក្រោកពីព្រឹកដើម្បីមើលថ្ងៃរះឯនាយសមុទ្រ។ល។
ឆាប់សម្រេចចិត្តទៅ បើចង់ទៅលេង ព្រោះត្រូវទិញសំបុត្រឡានក្រុង សំបុត្រទូក កក់បន្ទប់ស្នាក់ផងណ៎ា! ទំនើប សូមជូនពររីករាយថ្ងៃសម្រាកខាងមុខ សូមមានធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពគ្រប់គ្នា!

ប្រភព: tourismcambodia ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

កន្លែងទាំង 10 នៅប្រទេសនូវែលសេឡង់ បើបានទៅហើយ ដឹងតែមិនខកបំណងទេ

ដោយ: ភារុន 9 AM, Monday, 17 Dec, 2018

ដំណើរកម្សាន្តទៅកាន់ ប្រទេសនូវែលសេឡង់ (New Zealand) ជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសនូវែលសេឡ...

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

ភោជនីយដ្ឋាន លើដំបូលអគារ នៅទីក្រុង Athens

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

រយៈពេលជាង 2500 ឆ្នាំមកហើយ ដែលទីក្រុងបូរាណ Athens ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំថ្ម ដែលសព្វថ្ងៃនេះ ជារដ្ឋធានីរបស់ប្រទេសក្រិច ដែលមានទីក្រុងទំនើបៗរីកដ...

Tomnerb.Com - YouTube Channel