ចូលចិត្តទំនើប

តំបន់ផលិតស្រាក្រហមដ៏ល្អបំផុត តែអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានឮ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ភាគច្រើនតំបន់ដែលផលិតស្រាដ៏ល្អបំផុតនៅលើពិភពលោក គឺជាកន្លែងវិស្សមកាលដ៏មានប្រជាប្រិយភាពបំផុតដែលមានដូចជាប្រទេស កាលីហ្វញ៉ា បារាំង អាហ្រ្វិកខាងត្បូង និង ញ៉ូហ្សឺលែនជាដើម។ ប៉ុន្តែក៏នៅមានតំបន់មួយចំនួនដែលអាច ផលិតស្រាបានល្អបំផុត ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយ ហើយតំបន់ទាំងនោះក៏បានទទួលពាន់រង្វាន់ ព្រមជាមួយនឹងទ្រព្យសម្បត្តិធម្មជាតិដែលលាក់កំបាំងទុកដូចជាចម្ការទំពាំងបាយជូរ «អណ្តែតទឹក» និង វីឡាសម្រាប់ស្តុកទុកនូវស្រាទំពាំងបាយជូរដ៏ល្អប្រណីតផងដែរ ដែលមានអ្នកទេសចរតិចតួចខ្លាំងណាស់ដែលបានស្គាល់ និង ឮ ពីតំបន់ទាំងនោះ។ ថ្មីៗនេះ លោក Mike Veseth ជាអ្នកវិទូខាងស្រា និង ជាអ្នកនិពន្ធសៀវភៅស្រាចំនួន 80 ប្រភេទនៅជុំវិញពិភពលោក បានធ្វើការណែនាំនៅតំបន់ស្រាដែលគេស្គាល់តិចជាងគេមួយចំនួន តែក៏ជាតំបន់ដ៏ល្អបំផុតក្នុងការផលិតស្រានៅលើពិភពលោកផងដែរ។ ដូច្នេះខាងក្រោមជាបណ្តាប្រទេសដែលមានសក្តានុពលខាងផលិតស្រាដែលអ្នកមិនធ្លាប់ឮ៖
1. ខេត្តសាមុត សាខន ប្រទេសថៃ (ចម្ការទំពាំងបាយជូរអណ្តែតទឹក)
ដោយសារតែអាកាសធាតុត្រូពិចដែលមានភ្លៀងធ្លាក់នៅតំបន់ក្បែរភ្នំនៃតំបន់អាស៊ីអាគ្នេយ៍ ដែលមិនត្រូវបានគេប្រាកដថានឹងអាចដាំដុះនូវផ្លែទំពាំងបាយជូរសម្រាប់ផលិតជាស្រានោះទេ ប៉ុន្តែប្រទេសថៃអាចធ្វើបាន។ នៅតំបន់នៃខេត្តសាមុត សាខនត្រូវបានគេស្ថាបនាជាលក្ខណៈចម្ការទំពាំងបាយជូរអណ្តែតទឹកដោយសារទឹកភ្លៀងនៅរដូវវស្សា។ ចម្ការទំពាំងបាយជូរ អណ្តែតទឹកដ៏ធំនេះត្រូវបានអនុញ្ញាតឱ្យប្រជាជននៅទីនេះប្រមូលផលផ្លែទំពាំងបាយជូរតាមទូក។

2. តំបន់ Kaketi និង Mtskheta, ប្រទេសហ្សកហ្ស៊ី (វីឡាស្តុកស្រា)
ប្រទេសហ្សកហ្ស៊ី គឺជាប្រទេសដែលសម្បូរដោយតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត និង សម្រស់ធម្មជាតិដ៏ស្រស់ស្អាត។ ប៉ុន្តែអ្នកប្រហែលជាអាចមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកដឹងថាប្រទេសនេះមានវីឡាស្តុកស្រាដ៏ប្រណីតៗដែលមាននៅក្នុងតំបន់ Kaketi និង Mtskheta នៅក្នុងប្រទេសហ្សកហ្ស៊ីផ្ទាល់។ ស្រារបស់ហ្សកហ្ស៊ីជាពិសេសសា្រធម្មជាតិដែលផលិតឡើងជាលក្ខណៈប្រពៃណីគឺ កំពុងតែក្លាយទៅជាមានភាពពេញនិយមនៅជុំវិញពិភពលោក។

3. តំបន់ Yamanashi, ប្រទេសជប៉ុន (ស្រាសម្រាប់ស្ប៉ា)
ភាគនិរតីនៃទីក្រុងតូក្យូ ប្រជាជននៅទីនេះមានជីវភាពមមាញឹកខ្លាំងណាស់ ដោយសារតែនៅជិតភ្នំ Fuji, មានតំបន់ Yamanashi ដែលជាតំបន់មួយដែលមានស្រាដ៏ល្បីល្បាញបំផុតរបស់ប្រទេសនោះគឺ ស្រា Maruki ត្រូវបានផលិតឡើងនៅទីនេះតាំងពីទសវត្សរ៍ឆ្នាំ 1800 ដោយជនជាតិជប៉ុនដំបូងដែលជាអ្នកជំនាញបច្ចេកទេសខាងផលិតស្រាបារាំង។

4. កោះបាលី, ប្រទេសឥណ្ឌូនេស៊ី (ស្រាអេក្វាទ័រ)
ដូចជាប្រទេសថៃដែរ កោះបាលីគឺជាតំបន់មួយដែលទទួលបានពានរង្វាន់ស្រាផងដែរ។ នៅលើកោះបាលីនេះជាតំបន់ដែលមានអាកាសធាតុត្រូពិច ដូច្នេះការផលិតស្រាគឺមានលក្ខណៈពិបាក តាំងពីការដាំដុះផ្លែទំពាំងបាយជូរ ដែលជាទូទៅវាតម្រូវឱ្យមានអាកាសធាតុស្ងួត និង កត្តាមួយទៀតដ៏សំខាន់នោះគឺប្រជាជនភាគច្រើននៃប្រទេសឥណ្ឌូនេស៊ីកាន់សាសនា មូស្លីម នេះជាហេតុធ្វើឱ្យតំបន់នេះមិនសូវមានការផលិតស្រាក្រហមនោះទេ។

5. តំបន់ Beqaa, ប្រទេសលីបង់ (ស្រា Rosé)
តំបន់ដែលកាន់សាសនាមូស្លីមដ៏ធំមួយទៀត ដែលមានការផលិតស្រាក្រហមផងដែរ តែក៏មានទាន់ត្រូវបានគេរកឃើញនោះគឺតំបន់ Beqaa, ស្ថិតនៅភាគឦសាននៃប្រទេសលីបង់ក៏មានផលិតស្រាដ៏ល្អបំផុតដែរ។ នៅតំបន់នេះមានរោងមហោស្រពធំបំផុតរបស់ប្រទេស ហើយវាក៏ជាបន្ទាយប្រវត្តិសាស្រ្ត និង ហាងលក់ស្រាដែលត្រូវបានបង្កើតឡើងដោយព្រះសង្ឃសាសនាគ្រីស្ទ នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1800 ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាល...

នៅសុខៗ ស្រាប់តែឃ្លានអាហារ ជប៉ុន

ដោយ: ស. លីង 9 PM, Sunday, 26 Feb, 2017

ក្នុងនាមជាអ្នកសរសេរព័ត៌មាន នាងខ្ញុំតែងតែព្យាយាមស្វែងរក អត្ថបទថ្មី និងប្លែក។ ពេលដែលគិតរកប្រធានបទថ្មី ស្រាប់តែនឹកឃើញអាហារជប៉ុន ហើយក៏ប្រទះឃើញរូបភាពអាហ...

ទស្សនាចរណ៍ ម្ហូបអាហារនៅ Iceland

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

អស់រយៈកាលជាយូរមកហើយ ម្ហូបអាហារនៅក្នុងប្រទេស Iceland ត្រូវបានបរិយាយក្នុងន័យមិន សូវល្អទេ ដោយសារម្ហូបអាហាររបស់ពួកគេ ចម្លែកខុសពីគេ។ ប៉ុន្តែបច្ចុប្បន្នន...

ទស្សនាចរណ៍វប្បធម៌ ក្នុងខែតុលា

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

  ពេលវេលាណាក៏ល្អ សម្រាប់ការដើរកំសាន្តដែរ ប៉ុន្តែនៅក្នុងខែតុលា ជាពេលវេលាដ៏អំណោយផលសម្រាប់ការទទួលយកបទពិសោធន៍វប្បធម៌នានា ជុំវិញពិភពលោក។ ថ្ងៃនេះ ទំនើប ស...

Tomnerb.Com - YouTube Channel