ចូលចិត្តទំនើប

តោះទៅភោជនីយដ្ឋាន Cowboy!

ដោយ: អ្នកនាង 10 PM, Friday, 22 Apr, 2016

Cowboy? គ្រាន់តែ​បានឮ​ឈ្មោះ​ភ្លាម អ្នកនិពន្ធយើងក៏​នឹកបណ្តែតអារម្មណ៍ ទៅកាន់ក្រុមមនុស្សសម័យដើមរបស់អាមេរិក ដែលមានការស្លៀកពាក់តុបតែងខ្លួន ដោយខោអាវខាវប៊យក្រាស់ៗ ពាក់មួកសំបុក និងជាពិសេសនោះ គឺការប្រើប្រាស់កាំភ្លើងដ៏លឿនរហ័សនៅលើខ្នងសេះ។ ប៉ុន្តែ​ Cowboy ដែល ទំនើប ចង់លើកមកបង្ហាញនាពេលនេះ គឺកាន់តែប្លែកពិសេសជាងការគិតរបស់មិត្តអ្នកអានទៅទៀត ព្រោះ Cowboy សំដៅដល់ភោជនីយដ្ឋានមួយ ដែល​បម្រើសេវា​ផ្នែក​អាហារ និង​ភេសជ្ជៈ​​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និងមានការតុបតែងតាមបែបបស្ចិមប្រទេសដ៏ទាក់ទាញ។

Cowboy-Motor-Cafe-10

ស្ថិតនៅក្នុងសង្កាត់ចតុមុខ លើកំណាត់ផ្លូវលេខ 424 កែង​ផ្លូវ​លេខ 51 លោកអ្នកនឹងបានឃើញស្លាក​យីហោ​ភោជនីយដ្ឋាននិងបារ “Cowboy by Motor Cafe” ដែលមានអក្សរពណ៌ខ្មៅធំៗ បង្កប់ដោយអំពូលភ្លើងពណ៌តូចៗ នៅចំកណ្តាលសម្រាប់បញ្ចេញពន្លឺនាពេលរាត្រី។ តោះកុំរង់ចាំយូរ! យើងចូលទៅខាងក្នុងដើម្បីឲ្យដឹងថាតើ Cowboy មានអ្វីខ្លះ?

បន្ទាប់ពីឡើងជណ្តើរចំនួន 3កាំ ហើយរុញទ្វារដែលធ្វើអំពីឈើ និងកញ្ចក់ យើងក៏បានចូលមកដល់កន្លែងអង្គុយញ៉ាំអាហារនៅខាងក្នុង ដែលតុបតែងយ៉ាងប្លែកពិសេសខុសពីភោជនីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

Cowboy-Motor-Cafe-03

កៅអី​ឈើ​ក្រាល​ដោយ​ទ្រនាប់​ពូក​ដ៏​ទន់ល្មើយ​ ស្រោប​ដោយ​ស្បែករៀបចំដាក់នៅជុំវិញតុឈើ ក្រោម​ពន្លឺភ្លើង​ចង្កៀងពណ៌ពងមាន់ ដែល​ចង​ភ្ជួរ​ភ្ជាប់​នឹង​កាំរទេះ​នៅលើ​ពិ​ដាន​ពណ៌​ខ្មៅ អមដោយការប្រគំបទភ្លេងដ៏ពីរោះពី​សំណាក់​ក្រុម​តន្ត្រីករ​បរទេស និង​តារាចម្រៀង​ជា​ជនជាតិខ្មែរ​ជាច្រើន​នាក់​ផង​នោះ អ្នកនឹងទទួលបាននូវបទពិសោធ នៃភាពរ៉ូមែនទិកមួយថ្មី ជាមួយនឹងរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់។ លើសពីនេះទៀត ​ភ្ញៀវ​របស់ Cowboy by Motor Cafe សុទ្ធតែ​អាចមាន​ឱកាស​បាន​ថត​​រូបភាព​ផ្ទាល់ខ្លួន​ ជាមួយ​ទិដ្ឋភាព​ទូទៅ​ដែលមាន​នៅក្នុង​ភោជនីយដ្ឋាន​ដ៏​ប្រណីត​មួយ​នេះ មាន​ដូចជា ធុង​ស្រា​បុរាណ កាំភ្លើង​សិប្បនិម្មិតវែង​ខ្លី​នៅលើ​ផ្ទៃ​ជញ្ជាំង កួរស្រូវ​ដ៏​ស្រស់ស្អាត​ជាច្រើន​បាច់​ដែល​ដាក់តាំង​បង្ហាញ​យ៉ាង​ទាក់ទាញ ស្បែកជើង​ពួក​ខា​វ​ប៊​យ រូបគំនូរប្លែកៗ។ល។

Cowboy-Motor-Cafe-07

Cowboy by Motor Cafe ​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ កាលពី​រាត្រី​ថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2016 កន្លងទៅ ដោយមាន​បម្រើសេវា​ម្ហូបអាហារ​ជា​លក្ខណៈ​បែប​បស្ចិមប្រទេស និង​អាហារ​ថៃ មាន​ច្រើនជាង50មុខ ជាពិសេស​ម្ហូប​ល្បីឈ្មោះ​ប្រចាំ​ភោជនីយដ្ឋាន​តែម្ដង គឺ Cowboy Mixed Grill ដែលជា​ការរួមបញ្ចូល​គ្នា​តែមួយ​រវាង​គ្រឿងផ្សំ​រសជាតិ សាច់គោ​អូស្ត្រាលី សាច់ក្រក បង្គា និង​បន្លែ​ចម្រុះ រួមជាមួយ​ភេសជ្ជៈ​ជា​ប្រភេទ​ស្រា Cocktail ច្រើនជាង30ប្រភេទ ក្រោម​ស្នាដៃ​អ្នកជំនាញ​យ៉ាង​ប៉ិនប្រសប់ និង​បុគ្គលិកបម្រើសេវាសរុប​ប្រមាណ50នាក់ ដែល​សុទ្ធតែ​ធ្លាប់មាន​បទពិសោធ និង​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ស្ដីពី​​បដិសណ្ឋារកិច្ច​ទាំងអស់។

សូមកុំភ្លេច ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរ បរិយាកាសទទួលទានអាហារបែបថ្មី ដែលពោរពេញដោយអារម្មណ៍រីករាយស្រស់ថ្លា សូមណាត់ជួបគ្នានៅ Cowboy by Moto Café។   ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ៖ 093 688882៕

Cowboy-Motor-Cafe-05

Cowboy-Motor-Cafe-13

អត្ថបទអ្នកចង់អាន

ស្អែកថ្ងៃអុំទូកហើយ អ្នកណាខ្លះចង់ទៅលេងតាមខេត្តខ្លះ ក្នុងចំណោម 5 ខេត្តនេះ? ណាត់គ្នាដើរម្តងទៅ…

ដោយ: ភារុន 10 AM, Saturday, 01 Dec, 2018

ទីបំផុតថ្ងៃបុណ្យអុំទូក ដែលម្នាក់ៗ ទន្ទឹងរង់ចាំជាយូរមកហើយនោះបានឈានចូលមកដល់ហើយ។ បន្ទាប់ពីអ្នកបានធ្វើការដ៏មមាញឹករាល់ថ្ងៃ ដល់ពេលដែលអ្នកគួរដើរលេងម្តងហើយ...

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austr...

១០ អគារម៉ូដអាក្រក់បំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

នៅក្នុងយុគសម័យប្រកួតប្រជែង អ្នកឌីហ្សាញម៉ូដអគារបានច្នៃប្រឌិតម៉ូដទំនើបប្លែកៗ ជាច្រើនដើមី្បទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ ប៉ុន្តែការច្នៃប្រឌិតខ្លះប...

សញ្ញាទាំង 8 ដែលការធ្វើដំណើរជាមួយនឹងមិត្តភក្តិ មិនមែនជាគំនិតល្អបំផុតនោះទេ!

ដោយ: ចរិយា 8 AM, Monday, 16 Sep, 2019

វាហាក់បីដូចជាគំនិតដ៏ល្អឥតខ្ចោះមួយ ដែលអ្នក និងមិត្តភក្តិរបស់អ្នក ធ្វើដំណើរកម្សាន្តរួមគ្នានៅទិសដៅទេសចរណ៍ណាមួយ។ ប៉ុន្តែ ការធ្វើដំណើរកម្សាន្តជាមួយនឹងនរ...

Tomnerb.Com - YouTube Channel