ចូលចិត្តទំនើប

ដំបូន្មាន សម្រាប់អ្នកទៅកំសាន្ត នៅបារាំងលើកទីមួយ

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ប្រទេសបារាំង គឺជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងពិភពលោក។ នៅទីនេះមានរឿងរ៉ាវជាច្រើន ដែលអ្នកនឹងបានជួបប្រទះ រួមមានសិល្បៈ សំណង់ស្ថាបត្យកម្មធំៗ សារមន្ទីរល្បីៗ ទេសភាពធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្តនាំអ្នកទៅកាន់រជ្ជកាល Romans។ ចំណុចទាក់ ទាញដទៃទៀតនៅក្នុងប្រទេសបារាំងមានដូចជា ស្រាទំពាំងបាយ អាហារដ៏សម្បូរបែប និងវប្បធម៌ នៃការចម្អិនម្ហូបអាហារ ដែលមាននៅគ្រប់ទីក្រុងធំ តូច និងជាចំណុចដែលធ្វើឱ្យអ្នកពិបាកក្នុងការ សម្រេចចិត្តថាគួរទៅទីណាមុន។ ទំនើប សូមក្លាយខ្លួនជាអ្នកមគ្គុទេស នាំអ្នកធ្វើដំណើរទស្សនា ចរណ៍ក្នុងប្រទេសបារាំង។ តោះទៅទាំងអស់គ្នា!

ទីក្រុងប៉ារីស

ជាទីក្រុងធំ និងទាក់ទាញជាងគេ នៅក្នុងប្រទេសបារាំង ដែលអ្នកគួរតែបានទៅដល់ម្តង។ អ្នកពិតជា
លង់អារម្មណ៍ជាមួយទីក្រុងទំនើបមួយនេះ ជាមួយទស្សនីយភាពប្លែកៗ និងស្រស់ស្អាតជាច្រើនទីកន្លែង។ ចាប់ផ្តើមដំបូងជាមួយប៉ម Eiffel Tower បន្ទាប់មកដើរ ឬជិះកង់តាមបណ្តោយទន្លេសែន ឬក៏អាចជួលទូកជិះលេងកំសាន្ត តាមបណ្តោយទន្លេ។ បន្ទាប់មកចូលទៅកាន់ទីសក្ការៈបូជាសាសនាកាតូលិក គឺព្រះវិហារ Notre Dame រួចហើយចូលទៅភ្លក់កាហ្វេ នៅហាងកាហ្វេ Café Saint-Regis ញ៉ាំការ៉េមនៅហាង Berthillon ឬអ្នកអាចក្រេបភេសជ្ជៈ ជាមួយការអានសៀវភៅនៅបណ្ណា គារ Shakespeare & Company។ បន្តដំណើរទៅទស្សនាសារមន្ទីរ Louvre ហើយសម្រាក លំហែនៅតាមបង់ និងញ៉ាំនំ Pierre Hermé Macaron ក្នុងសួនកំសាន្ត Tuileries ឬសួនច្បារ Palais Royal។ អ្នកក៏អាចធ្វើដំណើរកំសាន្តបែបផ្សងព្រេងនៅលើកំពូលភ្នំ Montmartre ឬអាចទៅ កំសាន្ត នៅប្រាសាទ Versailles ដែលជាប្រាសាទបូរាណដ៏ល្បីល្បាញ នៅក្នុងប្រទេសបារាំង។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-02

Loire Valley

ប្រាសាទបូរាណជាច្រើន លាតសន្ធឹងពាសពេញផ្ទៃដ៏នៃ Loire Valley។ នៅទីនេះអ្នកនឹងទទួលបាន អារម្មណ៍ដ៏ភ្ញាក់ផ្អើល ជាមួយនឹងសំណង់អគារដ៏ធំនៃសម័យកាល Renaissance នោះគឺប្រាសាទ Chateau de Chambord និងប្រាសាទ Chateau de Chenonceau សន្ធឹងតាមបណ្តោយទន្លេ Cher។ ប្រាសាទ Chateau de Blois ជាកន្លែងដែលអ្នកទេសចរណ៍ ឈប់សំចតដើរទស្សនាស្ថាបត្យកម្មសំណង់ ដ៏អស្ចារ្យរបស់បារាំង ហើយប្រាសាទបូរាណ Chateau de Cheverny ជាកន្លែងកំសាន្តសប្បាយ ជាមួយការសម្តែងរបស់សត្វសុនខ។ នៅរដូវក្តៅ អ្នកគួរធ្វើដំណើរកំសាន្ត តាមសួនច្បារនៅតាមប្រាសាទ Chateau de Villandry និងប្រាសាទ Chateau d’Azay-le-Rideau បន្ទាប់ ពីថ្ងៃលិច។ ដំណើរកំសាន្តកាន់តែរីករាយជាមួយការជិះកង់កំសាន្ត តាមបណ្តោយច្រាំងទន្លេ Loire និងចូលទស្សនាការសម្តែង Son-et-Lumiére (Sound-and-Light)។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-03

French Riviera

ទីនេះជាបទពិសោធន៍ដំណើរកំសាន្ត នៅតាមឆ្នេរសមុទ្រដ៏អស្ចារ្យមួយ ហើយនេះក៏ជាទីតាំងប្រមូលផ្តុំ
ភ្ញៀវទេសចរណ៍ដ៏ច្រើនកកកុញនៅរដូវក្តៅ។ ទីក្រុងឆ្នេរសមុទ្រ Nice ជាបេះដូងនៃតំបន់ Riviera ដែលមានសារមន្ទីរសិល្បៈដ៏សម្បូរបែប មានសំណង់ស្ថាបត្យកម្មបែប Bell époque និងមានឆ្នេរភក់ សម្រាប់ការដើរកំសាន្តដ៏រីករាយ។ បទពិសោធន៍ដើរលេងដ៏ស៊ីវិល័យ ជាមួយទីតាំងល្បីៗសម្រាប់តារា ភាពយន្តនៅទីក្រុង Cannes អ្នកបើកបរ Formula One នៅ Monaco និងបង្កើតទំនាក់ទំនងដ៏ជិត ស្និទ្ធក្នុងសង្គម នៅតំបន់ St-Tropez។ ទេសភាពតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត បានពីការ បើកបរតាមបណ្តោយផ្លូវប្របឆ្នេរសមុទ្រទាំងបី ចាប់ពី Nice ទៅ Menton គឺពិតជាដំណើរដ៏រំភើបរីក រាយ។ ម្យ៉ាងវិញទៀត អ្នកក៏អាចកំសាន្ត តាមរយៈការដើរឡើងភ្នំ Massif de l’Estérel ដើម្បីទស្សនា ទេសភាពផ្ទាំងថ្មភ្នំពណ៌ក្រហមដ៏ស្រស់ស្អាត។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-04

Provence

ពិនិត្យមើលគ្រប់ឧបករណ៍របស់អ្នក ថាតើវាមានថ្មពេញទេ។ ពន្លឺដ៏ពិសេស និងទេសភាពដ៏ស្រស់ ស្អាត នៅក្នុងតំបន់ភាគខាងត្បូងប្រទេសបារាំងមួយនេះ ជាទីតាំងដ៏សក្តិសម សម្រាប់ការផ្តិតយករូប ភាព និងការចែករំលែក។ ចាប់ផ្តើមជាមួយទីក្រុង Marseille ជាកំពង់ផែវ័យចំណាស់មួយ ជាមួយនឹងសារមន្ទីរល្បីៗដូចជា MuCEM និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃ មហោស្រពបូរាណសម័យរ៉ូម៉ាំង និងផ្លូវទឹកដ៏ធំនៅក្នុងទីក្រុង Nímes, Orange និង Pont du Gard។ បើកបរឆ្លងកាត់វាលផ្កាឡាវែនឌឺ និងចម្ការ Orchard រីកស្រស់បំព្រង ឆ្ពោះទៅកាន់ភូមិនៅ លើកំពូលភ្នំ និងផ្សារលក់ម្ហូបអាហារនៅក្នុងតំបន់ Luberon និង Vaucluse។ មិនមានកញ្ចក់ កាមេរ៉ាណាមួយធំគ្រប់គ្រាន់ សម្រាប់ផ្តិតយករូបភាពពីលើកំពូលភ្នំ Mont Ventoux ជាឋានសួគ៌សម្រាប់អ្នកជិះកង់កំសាន្ត ឬភ្នំ Gorge du Verdon ជាជ្រលងភ្នំដ៏ជ្រៅជាងគេ នៅក្នុងតំបន់អឺរ៉ុប មានជម្រៅរហូតដល់ 800 ម៉ែត្រ និងទស្សនាផ្ទៃទឹកពណ៌បៃតងដ៏ត្បូងមរកត។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-05

Champagne

នេះជាតំបន់នៃដំណាំទំពាំងបាយជូរដ៏ធំ ស្ថិតនៅភាគខាងជើងប្រទេសបារាំង។ តើមានទីកន្លែងណា ដែលអ្នកអាចក្រេបរសជាតិស្រាទំពាំងបាយជូរដ៏ឈ្ងុយឆ្ងាញ់ ទស្សនាចម្ការទំពាំងបាយជូរដ៏ធំល្វឹងល្វើយ និងទស្សនាភូមិដ្ឋាន Medieval តាមរយៈរូបគំនូរ Renoir បានប្រសើរជាងនៅទីនេះ? ស្នាក់នៅ Reims ឬ Epernay ដើម្បីទៅកាន់ Pommery, Mumm, Moet & Chandon និង ហាងស្រា Champagne ល្បីៗជាច្រើនទៀត។ នៅក្នុងទីក្រុង Reims សូមជ្រើសយកថ្ងៃដែលមានអាកាសធាតុ ស្រឡះល្អ ដើម្បីទៅទស្សនាព្រះវិហារកាតូលិក ជាទីកន្លែងដែលក្សត្រ នៃប្រទេសបារាំងជាច្រើនឡើង សោយរាជ្យ។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-06

Brittany & Normandy

នេះជាទីកន្លែងដែលបង្កើតឡើងជាពិសេស សម្រាប់ការទទួលទានអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ សម្រាប់អ្នកដើរកំសាន្តតាមជ្រលងភ្នំ ដំណើរកំសាន្តតាមឆ្នេរ និងទស្សនាតំបន់ប្រវត្តិសាស្រ្តជាច្រើន កន្លែង។ កន្លែងកំសាន្តដ៏ទាក់ទាញគឺ Mont St-Michel ជាតំបន់ដីកោះដ៏អស្ចារ្យ ជាកន្លែងដ៏ពិសេស សម្រាប់ការដើរជើងទទេរលើឆ្នេរខ្សាច់។ ឬអ្នកអាចជិះកង់កំសាន្តតាមបណ្តោយឆ្នេរភាគខាងត្បូងទីក្រុង Brittany។ នៅទីក្រុង Normandy គឺជាកន្លែងដែលនាំអ្នកត្រឡប់ទៅកាន់អតីតកាល ដូចជានៅ Bayeux Tapestry តំបន់ឆ្នេរ D-Day និងទីកន្លែងបញ្ចុះសព ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។

First-Tour-in-Paris-France_cambodia_tourist_attraction_tomnerb-07

French Alps

នេះជាតំបន់នៃការកំសាន្ត នៅខាងក្រៅដ៏ធំមួយ ដែលផ្តល់នូវភាពរីករាយបំផុត សម្រាប់ការជិះស្គី នៅរដូវរងារ។ កំពូលភ្នំខ្ពស់ជាងគេក្នុងតំបន់អឺរ៉ុប Mont Blanc ទីក្រុងដ៏សប្បាយរីករាយ Chamonix គឺជាទីកន្លែង សម្រាប់អ្នកចូលកាន់តែកៀកនឹងភាពរីករាយ និងរំភើបអស្ចារ្យនៃតំបន់ជួរភ្នំ។ អ្នកអាចជិះ រថយន្តខ្សែកាបពីកំពូលភ្នំ Aiguille du Midi ហើយអ្នកក៏អាចរីករាយនឹងការជិះស្គីនៅតាមភ្នំ Megéve ឬ St-Gervais។ បន្ថែមភាពរីករាយជាមួយការជិះស្គីពេលយប់ នៅតាមភ្នំ Val d’Isére ឬ Méribel និង Courchevel នៅក្នុងទីក្រុង Les Trois Vallées។

អត្ថបទអ្នកចង់អាន

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

៤ រមណីយដ្ឋាន ក្នុងសហរដ្ឋ ដែលអ្នកទេសចរមិនគួររំលង

ដោយ: ស. លីង 6 PM, Friday, 07 Apr, 2017

អាមេរិកជាប្រទេសមហាអំណាចមួយ សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងសិប្បនិម្មិត គួរឲ្យទាក់ទាញជាច្រើន។ ក្នុងចំណោមរមណីយដ្ឋានធម្មជាតិទាំងឡាយ មានរមណីយដ្ឋានធម្...

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,...

Style ដូចគ្នា និងខុសគ្នារវាងយុវវ័យភ្នំពេញ និងហុងកុង

ដោយ: ស. លីង 10 PM, Tuesday, 14 Feb, 2017

ពេលវេលាដ៏ល្អមួយ នាំឲ្យខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។ នោះជាទីក្រុង ដែលល្បីលើពិភពលោកពីរបៀបរបបរស់នៅ និងការស្លៀកពាក់បែបស៊ីវិល័យ។ ពេលទៅដល់ទីនោះហើ...

Tomnerb.Com - YouTube Channel