ចូលចិត្តទំនើប

ដំណោះស្រាយ ៩យ៉ាង សម្រាប់ការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Mar, 2017

តើការធ្វើដំណើរ ធ្លាប់ផ្តល់បទពិសោធន៍អាក្រក់ ចំពោះអ្នកមែនទេ? សូមកុំទាន់រាថយនឹងបញ្ហា ព្រោះនៅទីនេះ ទំនើប នឹងនាំមកនូវដំណោះស្រាយ ចំពោះបញ្ហាក្នុងពេលដើរកំសាន្ត មកជូនអ្នក ដើម្បីឱ្យ អ្នករីករាយនឹងពេលវេលាឈប់សម្រាករបស់អ្នក។

ប្រើប្រាស់វ៉ាលីស្រាល

កាត់បន្ថយទម្ងន់វ៉ាលីរបស់អ្នក ដោយជ្រើសយកសម្ភារៈប្រើប្រាស់ ដែលមានទំហំតូច ស្រាល និងចាំបាច់។ អ្នកអាចនឹងជួបការលំបាកជាមួយវ៉ាលីធំ ហើយធ្ងន់ ជាពិសេសនៅពេលអ្នកត្រូវឡើងកាំជណ្តើរ ឬឡើងទីខ្ពស់ជាដើម។ អ្នកគួរប្រើប្រាស់វ៉ាលីទំហំតូចល្មម ដើម្បីជៀសវាងការយកសម្ភារៈច្រើនពេក។ អ្នកគួរចាត់អាទិភាពសម្ភារៈដែលអ្នកគួរ និងមិនគួរយកតាមខ្លូនពេលធ្វើដំណើរ។

ផ្តិតយករូបភាពល្អៗ

តើអ្នកធុញទ្រាន់នឹងការត្រឡប់មានផ្ទះវិញ ជាមួយរូបភាពឥតបានការជាច្រើនសន្លឹក ដែលអ្នកមិនមានពេលកែ ឬកាត់តវាមែនទេ? មិនថាអ្នកផ្តិតយករូបភាព សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬការងារ ឬផ្ទាល់ខ្លួននោះទេ អ្នកគួរធ្វើវាដោយផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ ដើម្បីទទួលបានរូបភាពគួរជាទីគាប់ចិត្ត។ ជាគន្លឹះបន្ថែម អ្នកគួរស្វែងយល់ពីមុខងារនៃម៉ាស៊ីនថត ឬកាមេរ៉ាទូរសព្ទឱ្យបានច្បាស់ និងបើសិនជាអាចគួរសិក្សាពីតិចនិក ក្នុងការថតរូបជាមួយអ្នកជំនាញ។

បញ្ឈប់ការដោះសារ

បញ្ហាគ្រួសារ ថវិកា និងការងារ…ឬក៏ភាពភ័យខ្លាច។ មានកត្តាជាច្រើនដែលរារាំងអ្នក ពីការដើរកំសាន្ត ប៉ុន្តែនៅពេលអ្នកមានឱកាស និងហេតុផលសមស្រប សូមសម្រេចចិត្តធ្វើការដើរកំសាន្ត ដើម្បីស្វែងយល់ពីការពិត។ អ្នកមានជីវិតតែមួយទេ ដូច្នេះសូមឈប់រកលេស និងចាប់ផ្តើមគម្រោងកំសាន្តរបស់អ្នក។ ទោះបីជាដំណើរទស្សនាចរណ៍ជុំវិញពិភពលោក ឬការកំសាន្តរយៈពេលខ្លី វាមិនចោទជាបញ្ហាធំដុំឡើយ។ កំណត់ឱ្យច្បាស់ពីឧបសគ្គនៃការដើរកំសាន្ត និងដោះស្រាយវា។ គ្មានប្រាក់គ្រប់គ្រាន់? សូមចាប់ផ្តើមសន្សំ។ បារម្ភពីការឈប់សម្រាកនៅពេលធ្វើការ? សូមសាកល្បងស្នើពីដំណើរទស្សនកិច្ច ដែលមានផលប្រយោជន៍សម្រាប់អ្នក និងក្រុមហ៊ុន។

រៀនសូត្រ ពីការឈប់សម្រាក

មើលឃើញ ចែករំលែក និងសាកល្បង។ កម្លាំងដែលជម្រុញឱ្យអ្នកចាប់កាន់ទូរសព្ទរបស់អ្នក ស្ទើរតែ មិនអាចនឹងបញ្ឈប់បាន ទោះបីនៅតាមផ្លូវក្តី ប៉ុន្តែដោយសារបច្ចេកវិទ្យាកំពុងចងរឹតខ្លួនប្រាណ និងអារម្មណ៍របស់អ្នក ឱ្យចងភ្ជាប់ជាមួយការងារ ការដើរកំសាន្តអាចជាថ្នាំបង្ការដ៏សក្តិសិទ្ធិ។ សាកល្បង កាត់បន្ថយការរំខាន ដោយលុបចោលកម្មវិធីសារអេឡិចត្រូនិក និងកាត់ផ្តាច់ពីបណ្តាញទំនាក់ទំនង សង្គម។ សូមងាកមករីករាយក្នុងការសរសេរសំបុត្រ កំណត់ហេតុការដើរកំសាន្ត និងដើរលេងដោយ មិនប្រើប្រាស់ផែនទី Google រួចហើយមើលថាតើអ្នកបានមកដល់ទីណា ហើយរីករាយប៉ុណ្ណា។

ធ្វើដំណើរ ដោយការទទួលខុសត្រូវ

ស្របពេលដែលចំនួនអ្នកទេសចរណ៍បន្តកើនឡើង (១.២ពាន់លាន នៃអ្នកធ្វើដំណើរជាអន្តរជាតិ យោងតាមកំណត់ត្រាក្នុងឆ្នាំ២០១៥ របស់UN) សូមធ្វើការស្វែងយលពីផលប៉ះពាល់នៃជម្រើសក្នុង ការធ្វើដំណើរ ដែលមនុស្សភាគច្រើនតែងមើលរំលង។ សំណាងណាស់ដែលយើងមានជម្រើសជាច្រើនសម្រាប់ការកំសាន្ត ដែលជួយថែរក្សាបរិស្ថាន។ សាកល្បងប្រើប្រាស់សម្ភារៈការពារបរិស្ថាន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈពេលដែលមាន ជ្រើសរើសយកក្រុមហ៊ុនទេសចរណ៍ដែល គិតគូរពីបរិសា្ថនធម្មជាតិ និងរួមគ្នាថែរក្សាបរិស្ថាន។

ប្រើប្រាស់ពេលវេលាលំហែដ៏ឆ្លាតវៃ

វាជារឿងងាយស្រួលក្នុងការខ្ជះខ្ជាយការចំណាយ នៅក្នុងពិធីជប់លៀងជាមួយក្រុមគ្រួសារច្រើន និងប្រើពេលតិចតួចសម្រាប់ការដើរកំសាន្ត ប៉ុន្តែអ្នកអាចនឹងជួបការពិបាកពេលត្រឡប់មកកន្លែងធ្វើការវិញ។ អ្នកអាចនឹងមានអារម្មណ៍ថា អ្នកមិនទាន់បានដើរកំសាន្តឆ្អែតឆ្អន់។ ដើម្បីជៀសវាងពីកំហុសនេះ សូមប្រើប្រាស់ពេលវេលាឈប់សម្រាករបស់អ្នកឱ្យមានតម្លៃ ដោយរៀបចំផែនការដើរកំសាន្តឱ្យ បានល្អិតល្អន់ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ពេលវេលាលំហែ។

ផ្សារភ្ជាប់ ជាមួយមនុស្សក្នុងតំបន់

ដំណើរកំសាន្តក្នុងក្តីស្រមៃ គឺការទទួលយកបទពិសោធន៍ថ្មីៗ ពិតប្រាកដ ហើយដើម្បីឱ្យក្តីស្រមៃក្លាយជាការពិត សូមធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមនុស្សក្នុងតំបន់ដែលអ្នកទៅកំសាន្ត និងត្រឡប់មកផ្ទះវិញជាមួយអនុស្សាវរីយ៍ ដែលបានផ្ទាល់ពីក្រុមមនុស្សទាំងនោះ។ វាអាចមានការពិបាកក្នុងការស្វែងយល់ពីវប្បធម៌ដទៃ ប៉ុន្តែមានវិធីជាច្រើនសម្រាប់បង្កើនឱកាសទទួលបាននូវការកំសាន្តដ៏មានន័យ។ សាកល្បងរៀនពីភាសា ដោយចាប់ផ្តើមពីពាក្យងាយៗ ដូចជាសួស្តី អរគុណ។ល។ វិធីនេះនឹងជួយឱ្យអ្នកងាយស្រួល នឹងស្វែងរកដំណើរកំសាន្តដែលមានអារម្មណ៍ដូចជា នៅផ្ទះ និងទទួលបានអាហារ និងការពិពណ៌នាដោយផ្ទាល់ពីអ្នកស្រុកក្នុងតំបន់ទាំងនោះ។

ឈានជើងចេញពីរង្វង់សុវត្ថិភាព

ដំណើរកំសាន្តគឺជាវិធីងាយស្រួល ក្នុងការទទួលយកភាពភ្ញាក់ផ្អើល។ អ្នកភ័យខ្លាចនឹងដំណើរកំសាន្ត តែឯងមែនទេ? កុំភ័យខ្លាច ហើយសាកល្បងម្តងទៅ ឬអ្នកអាចចូលរួមជាមួយក្រុមទេសចរណ៍ក៏បាន ដើម្បីទទួលបទពិសោធន៍ថ្មី និងប្លែក។

ធ្វើដំណើរកំសាន្តជិតៗផ្ទះ

ភាគច្រើនអ្នកបានអានការពិពណ៌នា អំពីដំណើរកំសាន្តក្រៅប្រទេស ហើយអ្នកបានមើលរំលងទីកំសាន្តនៅក្បែរៗខ្លួន។ សូមសាកល្បងអានសៀវភៅពិពណ៌នា អំពីទីកន្លែងនៅក្នុងតំបន់របស់អ្នក ដើម្បីស្វែងយល់ពីទស្សនៈរបស់អ្នកទេសចរណ៍ រួមទាំងទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ដែលអ្នកមិនធ្លាប់បានទៅ។ ចាប់ផ្តើមពីហាងកាហ្វេ ឬបារបើកថ្មីដែលអ្នកតែងតែរំលង។

Woman-Travel-02

អត្ថបទអ្នកចង់អាន

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ...

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរប...

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាប...

សួនទឹកកម្សាន្តទាំង 10 នៅជុំវិញពិភពលោក បើមិនបានទៅលេង ពិតជាស្តាយក្រោយ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

អ្នកប្រហែលជាធ្លាប់បានទៅលេងនៅសួនទឹកកម្សាន្តនានា នៅក្នុងប្រទេសខ្មែរយើងហើយ តើអ្នកមានភាពសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ? តើអ្នកចង់ដឹងដែរទេថា សួនទឹកកម្សាន្...

Tomnerb.Com - YouTube Channel