ចូលចិត្តទំនើប

ដំណើរទេសចរណ៍ នៅទីក្រុង Canberra

ដោយ: ដួងច័ន្ទ 9 AM, Sunday, 21 Jan, 2018

សព្វថ្ងៃនេះទីក្រុង Canberra គឺជាទីក្រុងដ៏រស់រវើកមួយបង្ហាញ ពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សរួមមាន វិស័យសិល្បៈ ស្ថាបត្យកម្ម និងវប្បធម៌ប្រពៃណី។ ទីក្រុងនេះមានអាយុជាង 100 ឆ្នាំប៉ុណ្ណោះ ដែលជា អាយុកាលដ៏ក្មេងខ្ចីមួយ សម្រាប់ទីក្រុងដែលពោរពេញដោយថាមពលមួយនេះ។ ប្រធានផ្នែកស្ថាបត្យករមួយរូបនៃទីក្រុង Canberra បាននិយាយទៅកាន់ទស្សនាវដ្តី the New York Times កាលពីឆ្នាំ 1913 ថា «ខ្ញុំមានគម្រោងបង្កើតនូវទីក្រុងមួយ ដែលមិនដូចជាទីក្រុងដទៃទៀត នៅក្នុងពិភពលោកទេ» ហើយនាពេលនេះ អ្វីដែលគាត់និយាយពិតជាត្រឹមត្រូវ។
តំបន់ដែលជាអតីតវាលស្មៅគង្វាលចៀមមួយនេះ ស្ថិតនៅចន្លោះទីក្រុងធំៗ 2 គឺ Sydney និង Melbourne ដែលជាទីក្រុងលេចរូបរាងឡើងពីសំណង់អគារធំៗដូចជា នៅក្នុងទីក្រុង Wachington D.C. ជាបរិយាកាសទីក្រុងដែលត្រូវបានបង្កើតឡើង និងមានការតុបតែងដ៏ប៉ិនប្រសប់។ នៅក្នុងទីក្រុងនេះក៏មានការកើនឡើង នៃចំនួនភោជនីយដ្ឋានលំដាប់ខ្ពស់ជាច្រើន រាប់ចាប់ពីអាហារសមុទ្រនៅតំបន់ Akiba រហូតដល់ភោជនីយដ្ឋានមានលក្ខណៈពិសេស បែបអូស្រ្តាលីទំនើបនៅតំបន់ Aubergine។ ចំណុចទាក់ទាញភ្ញៀវទេសចរណ៍ ស្ថិតនៅលើអាហារដ៏សម្បូរបែប និងការតុបតែងទីក្រុងពោរពេញដោយគំនិតច្នៃប្រឌិត ធ្វើឱ្យទីក្រុង Canberra ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយ។

Canberra_tourist_attraction_cambodia_tomnerb-01
ដំណើរផ្សងព្រងក្នុងពិភពសិល្បៈ និងវប្បធម៌ដ៏សម្បូរបែប
នៅលើឧបទ្វីប Acton អ្នកនឹងបានឃើញការរចនាបែបទំនើប នៃអគារសារមន្ទីរ National Museum of Australia។ ចំណុចដ៏លេចធ្លោនៅទីនេះ គឺការរចនាស្ថាបត្យកម្មបែបកោងពត់ពេន នៅក្បែបឹង Burley Griffin ដ៏ស្ងប់ស្ងាត់ និងការលាតសន្ធឹងផ្លូវធ្វើដំណើរ ចូលទៅក្នុងសារមន្ទីរ។ នេះជាទីកន្លែង រក្សាទុកនូវវប្បធម៌នៃប្រទេសអូស្រ្តាលី ជាមួយការតាំងបង្ហាញរូបតំណាងជនជាតិដើម និងសិល្បៈនានាសម្រាប់ការសាងសង់ឡើងវិញ នៃរូបសំណាកឌាយណូស័រ ក្នុងតំបន់ដ៏ធំសម្បើមមានឈ្មោះថា the Muttaburrasaurus និងរូបសំណាករថយន្តតំណាងឱ្យប្រទេសអូស្រ្តាលី។ នៅពេលអ្នកឆ្លងទៅ ផ្នែកខាងត្បួងនៃបឹង អ្នកនឹងបានឃើញរតនសម្បត្តិវប្បធម៌ ដ៏មានតម្លៃជាច្រើន។ មុនពេលអ្នកឆ្លងស្ពាន អ្នកនឹងបានឃើញទីតាំង National Library of Australia។ នៅក្នុងបណ្ណាល័យនេះអ្នកនឹងបានឃើញកំណប់ទ្រព្យដ៏អស្ចារ្យ ដែលដកស្រង់ចេញពីសៀវភៅកត់ត្រារបស់ Captain Cook ក៏ដូចជាគប់ភ្លើងអូឡាំពិចរបស់អូស្រ្តាលី ដែលបានប្រារព្ធឡើងក្នុងទីក្រុង Melbourne និង Sydney។ បន្ថែមលើនេះ នៅទីនេះអ្នកក៏នឹងបានទស្សនា Reconciliation Place, National Portrait Gallery និងចុងក្រោយបង្អស់គឺ National Gallery of Australia។ នៅទីនោះអ្នកនឹងបានឃើញ The Aboriginal Memorial ដែលជាកន្លែងដាក់បង្ហាញកំណាត់ឈើ 200 ដើម ជាមជ្ឈូសរបស់អ្នកសិល្បៈជនជាតិដើមចំនួន 43 នាក់ តំណាងឱ្យការគ្រប់គ្រងរបស់អឺរ៉ុប នៅលើទឹកដីអូស្រ្តាលីអស់រយៈ ពេល 200 ឆ្នាំ។
The Australian War Memorial
នេះជាអគារដ៏ស្រស់ស្អាតមួយ សង់ឡើងពីថ្មភក់ នៅក្បែរ Mount Ainslie Nature Reserve។ ទីនេះសង់ឡើងដើម្បីរំលឹកដល់យុទ្ធជនដែលបានពលីនៅក្នុងសង្គ្រាមលោកលើកទី 1។ ចាប់តាំងពី អគារនេះបានសាងសង់ឡើង វាបានក្លាយជាទីរំលឹកដល់យុទ្ធជនប្រយុទ្ធគ្រប់សមរភូមិ ដែលកងទ័ព អូស្ត្រាលីបានចូលរួម។ សង្គ្រាមជាចំណុចដ៏សំខាន់មួយនៅក្នុងប្រទេសនេះ ក្នុងនាមជារដ្ឋថ្មីមួយនៅក្នុងឆ្នាំ 1901។ សង្គ្រាមលោកលើកទី 1 បានមកដល់អូស្រ្តាលី ជាឱកាសឱ្យប្រទេសនេះបង្ហាញវត្តមាននៅលើផែនទីពិភពលោក។

Canberra_tourist_attraction_cambodia_tomnerb-04
Old Parliament House
អគារ Old Parliament House ដ៏ស្រស់ស្អាតរបស់អូស្រ្តាលី សព្វថ្ងៃបម្រើការជា Museum of Australian Democracy (MOAD)។ វាជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ការទទួលបានបទ ពិសោធន៍ថ្មីៗ។ ពីឆ្នាំ 1927 ដល់ 1988 វាបម្រើការជាទីអាសនៈរបស់រដ្ឋាភិបាល។ ដំណើរទស្សន កិច្ចនៅក្នុង អគារនេះនៅតែផ្តល់នូវអារម្មណ៍ នៃភាពតានតឹងក្នុងសភាដែលនៅសេសសល់ ខណៈ ដែលអ្នកនឹងបានឃើញជួង ដាក់នៅគ្រប់បន្ទប់ ដែលធ្លាប់មានតួនាទីផ្តល់សញ្ញាកោះហៅសមាជិកសភាមកបោះឆ្នោត។ សូម្បីតែនៅក្នុងបន្ទប់ទឹកក៏មានជួង សម្រាប់កោះហៅបន្ទាន់ដែរ។ មិនថាវា មើលទៅស្រស់ស្អាតយ៉ាងណា ក៏អគារនេះក៏មើលទៅជាអគារបណ្តោះអាសន្ន និងត្រូវបានរចនា ឡើងសម្រាប់អាយុកាល 50 ឆ្នាំប៉ុណ្ណោះ។ ត្រឡប់ទៅរកអតីតកាលចំណាស់ជាងនេះ ជនជាតិដើម និងជនជាតិ Torres Strait Islander បានរស់នៅទីនេះអស់កាលជាយូរ មុនពេលអឺរ៉ុបមកដល់ទី នេះ។ ដូច្នេះអ្នក អាចនឹងចង់ទៅទស្សនា Aboriginal Tent Embassy ជាទីតាំងបោះជំរុំតាំងពីឆ្នាំ 1972 ដោយជនជាតិដើម 4 រូប ដើម្បីទាមទារកម្មសិទ្ធិដី និងការអភិរក្សតំបន់សក្ការៈនៅក្នុង ប្រទេស។ អ្នកនឹងបានឃើញតង់ជាច្រើន និងជំរុំស្នាក់នៅ ក៏ដូចជាការដុតភ្លើងបំភ្លឺ បង្ហាញពីភាពជា ម្ចាស់នៃទឹកដី។

Canberra_tourist_attraction_cambodia_tomnerb-03
Modern Parliament House
នៅក្នុងឆ្នាំ 1988 ជាពេលដែលសភាឡើងកាន់អំណាច ស្ថិតនៅលើភ្នំ Capital Hill។ អគារនេះជា ទីតាំងសម្រាប់រដ្ឋាភិបាលកាន់អំណាច។ ដូច្នេះនៅពេលសម្តៅលើ Parliament House អគារសភា ក៏ត្រូវពង្រីកទំហំកាន់តែធំ។ នៅទីនេះមានលើសពី 4000 បន្ទប់ រចនាឡើងតាមបែបសំណង់សម័យ ទំនើប។ សូម្បីតែដងទង់ជាតិ ក៏ត្រូវធ្វើពីលោហៈរលោងចែងចាំង ទម្ងន់ 250 តោន។ វាត្រូវបានតំឡើងយ៉ាងខ្ពស់ ដោយមានជើងទម្រ 4 រចនាឡើងជាទម្រង់ Boomerangs ពីរទល់មុខគ្នា។ នៅខាងក្នុងមានចែកជាពីរផ្នែកគឺ House of Representative និងព្រឹទ្ធសភា ដែលមានចែកជាពីរពណ៌ គឺ បៃតង និងក្រហម។ អ្នកអាចចូលរួមក្នុងកិច្ចពិភាក្សាសភានៅទីនេះ អាស្រ័យតាមកាលវិភាគ។ នៅត្រង់ចំណុចនេះ អ្នកនឹងបានទស្សនាទេសភាពទាំងស្រុង នៃទីក្រុងពីលើទីដ៏ខ្ពស់ មើលចុះមកក្រោមឃើញ MOAD ស្របជាមួយនឹង Australian War Memorial ដែលជាទស្សនីយភាពដ៏ស្រស់ស្អាតបំផុត ដែលនឹងធ្វើឱ្យអ្នកនឹកដល់សម្តីដែលថា នេះជាទីក្រុងខុសពីទីក្រុងដទៃទៀតលើ ពិភពលោក។

Canberra_tourist_attraction_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែបសាសនា

ដោយ: ទំនើប 7 AM, Friday, 11 May, 2018

តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិ...

រឿង 5 យ៉ាងដ៏ល្អបំផុត ដែលអ្នកគួរធ្វើនៅទីក្រុង Nice ប្រទេស បារាំង ចង់ដឹងអត់ ថាមានអ្វីខ្លះ?

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

អ្នកណាក៏ដឹងដែរថា ទីក្រុង Nice របស់ប្រទេសបារាំង គឺជាទីក្រុងមួយ ដ៏រ៉ូមែនទិច ដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តនៅទីនេះ។ ថ្ងៃនេះ ទំនើប ក៏នឹងលើកយកកន្...

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។ ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទា...

រឿង 11 យ៉ាងដែលអ្នកគួរដឹង ខណៈពេលទៅលេងទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 6 AM, Tuesday, 21 May, 2019

ទីក្រុងតូក្យូ អាចត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដ៏អស្ចារ្យ ដែលមានទាំងបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យបំផុតប្រចាំប្រទេសជប៉ុន។ អ្នកស្រុក ដែលរស់នៅទីក...

Tomnerb.Com - YouTube Channel