ចូលចិត្តទំនើប

ដំណើរទេសចរណ៍ ក្រេបទឹកឃ្មុំ នៅដែនកោះ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 25 Jan, 2017

តំបន់កោះត្រូពិច ឆ្នេរខ្សាច់វែងអន្លាយ និងទស្សនីយភាពនៃដើមដូងទេរ បានក្លាយជាទិសដៅទេសចរណ៍ក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក សម្រាប់ជាអនុស្សាវរីយ៍ ដ៏យូរអង្វែងនៃគូស្វាមីភរិយា។ ប៉ុន្តែមិនមែនគ្រប់គូស្នេហ៍ទាំងអស់សុទ្ធតែចង់បាន អនុស្សាវរីយ៍សាមញ្ញៗ ដោយគ្រាន់តែក្រេបសុរាលើឆ្នេរខ្សាច់ប៉ុណ្ណោះទេ។

ផ្តើមពីការបើកបរទូកក្នុងបឹងពណ៌បៃតង ទៅកាន់ដំណើរលើឆ្នេរ ទស្សនាប្រាសាទបូរាណ ។ល។ ទេសភាពដែនកោះ នឹងផ្តល់នូវអារម្មណ៍ម្យ៉ាងដល់អ្នក។ អត្ថបទខាងក្រោមនឹងនាំអ្នកឱ្យស្គាល់ពីដំណើរទស្សនាចរណ៍ ដ៏ផ្អែមល្ហែមនៅតាមដែនកោះ ទូទាំងពិភពលោក។

Honeymoon-Trip-Corsica-Franch

១. កោះ Corsica ប្រទេសបារាំង

សម្រាប់ដំណើរកកំសាន្តបែបឡើងភ្នំ អាហារដ៏ប្រណិត និងឆ្នេរខ្សាច់។ ផ្ទាំងថ្មដ៏ធំ នៃប្រទេសបារាំង ស្ថិតក្នុងដែនសមុនទ្រមេឌីទែរ៉ានេ ដែលទទួលបានរហស្សនាមថា សម្រស់ដែនកោះ (L’île de Beauté)។ ទេសភាពព្រៃឈើ ដែលគ្របដណ្តប់ដែនកោះមួយនេះ ដុះរាយប៉ាយបង្កើតបានជារាងចំណិតព្រះច័ន្ទ អាចធ្វើឱ្យអ្នកបំភ្លេចពិភពលោក ខាងក្រៅបានដោយងាយ ព្រោះវាជាទីឋានដែលអ្នកទេសចរណ៍មិនងាយបានឃើញ។ អ្នកអាចកំសាន្ត តាមបែបធម្មជាតិដោយជិះកង់កំសាន្ត ប៉ុន្តែអ្នកក៏អាចស្វែងរកបានអាហារដ៏មានឱជារស ការលំហែកាយទៅតាមធម្មជាតិ និងការស្នាក់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ Domaine de Murtoli ជាទីឋានដ៏រ៉ូមែនទិកបំផុត សម្រាប់គូស្នេហ៍។

Honeymoon-Trip-03

២. ប្រជុំកោះ Qurimbas Archipelago ប្រទេសម៉ូហ្ស៊ាំប៊ិក

សម្រាប់ដំណើរកំសាន្តតាមទូក បែបប្រពៃណី

ហេតុអ្វីអ្នកជ្រើសយកកោះតែមួយ បើសិនជាអ្នកមានដល់ទៅ ៣០កោះ? នេះជាចំណុចជាច្រើនដែល ឆ្នេរខ្សាច់ដ៏សក្បុសបានបង្កើត ជាប្រជុំកោះដ៏អស្ចារ្យ ក្នុងមហាសមុទ្រឥណ្ឌា។ នៅក្នុងចំណោមកោះ ទាំងនោះ កោះ Ibo គឺជាទីកន្លែងដែលធ្លាប់ជាទីតាំងជួញដូរ របស់ជនជាតិព័រទុយហ្គាល់ នៅក្នុង សតវត្សទី១៦ មានឈ្មោះថា Ilha de Moçambique ជាទីកន្លែងដែលអ្នកមិនគួររំលង។ បន្ទាប់ពីធ្វើ ការស្វែងយល់ពីវប្បធម៌នៅទីនោះ សូមបន្តដំណើរតាមទូកក្តោង ពីកោះមួយទៅកោះមួយទៀត និង សំចតនៅជ្រោយកោះ ដើម្បីទទួលទានបង្កងអាំង។

Honeymoon-Trip-Huahine

៣. កោះ Huahine ដែនកោះស្ថិតក្នុងការគ្រប់គ្រង របស់បារាំង

សម្រាប់ការកំសាន្តលើឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត និងរមណីយដ្ឋានពីបូរាណ

កោះ Huahine ចំណាយពេលជិះយន្តហោះត្រឹមតែ ៤០នាទីពីប្រទេស Tahiti គឺជាកោះនៃជនជាតិ Polynesia ដ៏ធំបំផុត។ ទីជំរាលលាតសន្ធឹងចូលទៅក្នុង ដែនសមុទ្រត្រូពិកជាចំនុចដ៏ទាក់ទាញបំផុត រួមជាមួយប្រពៃណីវប្បធម៌ នៃជនជាតិដែលរស់នៅទីនោះ ដែលមានដូចជាព្រះវិហារ ដែលមានតង់ស៊ីតេខ្ពស់បំផុត និងមានឱកាសជាច្រើន សម្រាប់ការមុជទឹកមើលបាតសមុទ្រ ជិះសេះ ជិះក្តារលើរលកធំៗ ឬក៏មិនបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែរីករាយនឹងទេសភាពក៏គ្រប់គ្រាន់ដែរ។

Honeymoon-Trip-Island-Canada

៤. កោះ Island ប្រទេសកាណាដា

សម្រាប់ដំណើរកំសាន្តបែបផ្សងព្រេង និងស្ងប់ស្ងាត់

ដែនកោះដ៏តូចស្ថិតក្នុងតំបន់បឹង Ontario’s Kawawaymog Lake អាចធ្វើដំណើរទៅដល់បាន ដោយប្រើប្រាស់ទូកចែវ (Canoe) មួយមុខប៉ុណ្ណោះ។ មានផ្ទះឈើតូចមួយ ដែលមានកម្ពស់ពីរជាន់ និងមានតុអាហារ នៅខាងក្រៅ សម្រាប់ញ៉ាំអាហារ គយគន់ថ្ងៃលិច និងបន្ទប់សោណាតូចមួយ អណ្តែតលើទឹក។ ក្រៅពីនេះ មានតែអ្នក និងព្រៃប្រឹក្សាប៉ុណ្ណោះ តែវាជាកន្លែងដ៏រ៉ូមែនទិក សម្រាប់ មនុស្សពីរនាក់។

Honeymoon-Island-Navis

៥. កោះ Nevis

សម្រាប់ដំណើរកំសាន្ត ដ៏ស្ងប់ស្ងាត់ និងភាពស្រស់ស្អាតបែបបូរាណ

ដោយពុំមានរមណីយដ្ឋាន ឬផែកប៉ាល់ទេសចរណ៍ កោះ Nevis ផ្តល់នូវបរិយាកាសស្រស់ថ្លា និង ទន់ភ្លន់ ដូចជាខ្យល់បក់។ ការស្នាក់នៅភាគច្រើនបែបប្រវត្តិសាស្រ្ត ដែលជាសណ្ឋាគារកសាង ឡើង លើអតីតចម្ការអំពៅ។ ការលំហែតាមរយៈ ការមុជទឹកមើលបាតសមុទ្រ ការដើរឡើងភ្នំ ជុំវិញកោះ និង ការក្រេបរសជាតិស្រានៅលើឆ្នេរ Pinney’s Beach។

Honeymoon-Trip-Tasmania

៦. កោះ Tasmania ប្រទេសអូស្រ្តាលី

សម្រាប់ការកំសាន្តបែបប្រពៃណី ដើរព្រៃ ញ៉ាំអាហារ និងស្រាក្រហម

វាប្រហែលជាមិនមាន អាកាសធាតុបែបត្រូពិកដូចតំបន់ Queensland មែន ប៉ុន្តែដែនកោះស្ថិតនៅ ភាគខាងត្បូង ប្រទេសអូស្រ្តាលីមួយនេះ ជាទីកន្លែងដែលអ្នកនឹងរកបាននូវម្ហូបអាហារ និងស្រា ក្រហម ដែលមានរសជាតិឆ្ងាញ់បំផុតប្រចាំប្រទេស តំបន់ភ្នំដ៏ស្រស់ស្អាត បឹងត្រជាក់ និងទីតាំង សម្រាប់ការដើរឡើងភ្នំ។ ក្រៅពីទីក្រុងចាស់ Hobart មានតំបន់ Mona ដែលជាតំបន់មានទេសភាព ស្រាបៀរ ស្រាក្រហម និងភោជនីយដ្ឋានលំដាប់ពិភពលោក ដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ នៅភាគ ខាងជើង អ្នកនឹងបានឃើញឆ្នេរ Bay of Fires ជាឆ្នេរដ៏ល្បីល្បាញជាប់ក្នុងការប្រ កួតប្រជែងឈ្នះ ពានរង្វាន់ Ecolodge។

Honeymoon-Praslin-&-La-Digue

៧. កោះ Praslin & La Digue តំបន់ Seychelles

សម្រាប់ទេសចរណ៍ឋានសួគ៌ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ពោរពេញទៅដោយថ្មតូចៗ នៃតំបន់ Seychelles។ សាឡាងធ្វើដំណើរទៅ មករវាងកោះ Mahé, Praslin និងកោះ La Digue បានផ្តល់ឱ្យអ្នកនូវដំណើរកំសាន្តចម្រុះ តាមកោះ និងទទួលបានបទពិសោធន៍ផ្សេងៗគ្នា នៃការរស់នៅរបស់ប្រជាជនក្នុងតំបន់។ កូនកោះ La Digue មិនមានឡានទេ គឺធ្វើដំណើរដោយថ្មើរជើង ឬជិះកង់។ កោះ Praslin គឺជាជម្រកនៃភោជនីយដ្ឋាន ល្បីៗ និងជាប់ក្នុងបញ្ជី Vallée de Mai ដែលផ្តោតលើធម្មជាតិរបស់អង្គការ Unesco ជាកន្លែង ដែលអ្នកអាចដើរលំហែក្រោមដើមដូង coco de mer និងរីករាយនឹងភ្លក់រសជាតិផ្លែរបស់វា។

Honeymoon-Trip-Santorini

៨. កោះ Santorini ប្រទេសក្រិក

សម្រាប់អ្នកចូលចិត្តភាពរ៉ូមេនទិក និងការទស្សនាថ្ងៃលិច

កោះSantorini ជាទីកន្លែងដែលអាចឱ្យអ្នកសម្រេចចិត្តរៀបការ ជាមួយនឹងការទស្សនាប្រភេទកោះ Cyclade ជាមួយនឹងបុរសៗ ដែលចូលចិត្តការតុបតែងខ្លួន ហើយអ្នកនឹងមិនអាចចាកចេញ ដោយ មិនបានភ្ជាប់ពាក្យនោះឡើយ។ វាបានសាយភាយមនោសញ្ចេតនា ជាមួយនឹងអគារពណ៌ស សង់ តំរៀបចុះឡើង តាមសណ្ឋានដីតំបន់ភ្នំ។ ការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ហើយក្រេបរសជាតិ ស្រាSantorini នៅលើជំរាលដាច់ដោយឡែកពីគ្នា ហើយគយគន់ព្រះអាទិត្យលិចចុះ បន្តិចម្តងៗទៅ ក្នុងផ្ទៃទឹកសមុទ្រពណ៌មាស ជាទស្សនីយភាពដ៏ផ្អែមល្ហែមបំផុត។

Honeymoon-Tipe-Tioman

៩. កោះ Tioman ប្រទេសម៉ាឡេស៊ី

ជាតំបន់ទេសចរណ៍បែបទឹកធ្លាក់ ស្វែងយល់ពីជីវភាព នៃប្រជាជនក្នុងតំបន់ និងខ្សាច់ដ៏ស្រស់ស្អាត។

ភាគខាងលិច គឺជាតំបន់ដ៏ល្អបំផុតសម្រាប់ការកំសាន្ត នៅតាមឆ្នេរក្នុងប្រទេសម៉ាឡេស៊ី ហើយកោះ Pulau Tioman លាតសន្ធឹងលើឆ្នេរប្រវែង ៥៦គីឡូម៉ែត្រនៃឧបទ្វីបម៉ាឡេស៊ី ស្ថិតក្នុងសមុទ្រចិន ខាងត្បូង ជាទីឋានក្នុងសុបិនរបស់គូស្នេហ៍ទាំងឡាយ។ ខ្សាច់ដ៏ស្រស់ស្អាត ទឹកសមុទ្រដ៏កក់ក្តៅ និងថ្លាឆ្វង់ បានបង្កើតជាដំណើរកំសាន្តដ៏រំភើប ផ្សំជាមួយនឹងទឹកធ្លាក់នៅក្នុងព្រៃ ហើយនៅមានភូមិ នេសាទ ដែលផ្តល់នូវរសជាតិបែបប្រជាជន ក្នុងតំបន់ដល់អ្នកទេសចរណ៍។

Honeymoon-Trip

១០. កោះ St Vincent & the Grenadines

សម្រាប់ទេសចរណ៍គ្រប់រសជាតិ…. ប្រជុំកោះ Windward ដែលមានកោះតូចៗចំនួន ៣២កោះ គឺជាតំបន់ សម្រាប់អ្នកទេសចរណ៍ដែល ចូលចិត្តរសជាតិជីវិតលើទូកដូចជនជាតិ Caribbean ប៉ុន្តែមិនអាចមានទូកផ្ទាល់ខ្លួនបាន។ សាឡាងសាធារណៈធ្វើដំណើរ តាមបណ្តោយកោះ Grenadines ផ្តល់នូវបទពិសោធន៍ប្រពៃណីរស់នៅលើទូក និងការស្វែងរកកោះដែលសាកសមនឹងអ្នកបំផុត។

ក្រុមការងារគេហទំព័រ ទំនើប ជឿជាក់ និងសង្ឃឹមថា អត្ថបទមួយនេះនឹងជួយអ្នកស្វែងរកបាននូវទីកន្លែងសម្រាប់កសាងអនុស្សាវរីយ៍រួមគ្នា ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ ជូនពរឱ្យគូស្នេហ៍ទាំងអស់ទទួលបាន នូវភាពផ្អែមល្ហែមដូចទឹកឃ្មុំ។

អត្ថបទអ្នកចង់អាន

រូបភាពអស្ចារ្យទាំង 13 សន្លឹក នៃទីក្រុងចម្រុះពណ៌លើពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

វាជារឿងធម្មតា ដែលអ្នកគិតថាទីក្រុងជាទីកន្លែង សម្រាប់លេងកំសាន្ត និងគួរឱ្យធុញទ្រាន់។ វាអាចពិតនៅក្នុងករណីមួយចំនួន ប៉ុន្តែអត្ថបទអំពីទីក្រុងចម្រុះពណ៌ នៅល...

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។ ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទា...

ដំណើរកំសាន្តអស្ចារ្យ នៅអាស៊ី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 19 Jan, 2017

អ្នកកំពុងមានផែនការ ដើរកំសាន្តមែនទេ? មិនទាន់សម្រេចចិត្តបាន ថាអ្នកគួរទៅកំសាន្តនៅទីណាមែនទេ? គេហទំព័រទំនើប អាចផ្តល់ជាចម្លើយ សម្រាប់ការសម្រេចចិត្តរបស់អ្...

Tomnerb.Com - YouTube Channel