ចូលចិត្តទំនើប

ដំណើរកំសាន្ត លើខ្សែរថភ្លើង Qinghai-Tibet

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ជាច្រើនសតវត្សកន្លងមក ទីបេ ត្រូវបានកាត់ផ្តាច់ពីពិភពខាងក្រៅ ដោយសារវាជាតំបន់ដាច់ស្រយាល លក្ខខណ្ឌអាកាសធាតុដ៏ពិបាក និងភូមិសាស្រ្តបរិសា្ថន។ តំបន់ដ៏ឆ្ងាយដាច់ស្រយាលនេះ បានបង្អាក់ដំណើររបស់ទេសចរណ៍ទាំងអស់ ទៅកាន់ទីកន្លែងដ៏កម្រនេះ រហូតដល់ការសាងសង់ផ្លូវដែក Qinghai-Tibet Railway បានចាប់ផ្តើមក្នុងឆ្នាំ 2006 ដែលភ្ជាប់តំបន់ទីបេ ជាមួយពិភពខាង ក្រៅឡើងវិញ។
សម្រាប់អ្នកដែលចង់ស្វែងរក ភាពរ៉ូមែនទិកនៃតំបន់ទីបេ នឹងស្វែងយល់ឃើញថា Qinghai-Tibet Railway ជាដំណើរទស្សនាចរណ៍ដ៏អស្ចារ្យ ដែលដឹកជញ្ជូនអ្នកទៅកាន់ពិភពមួយខុសប្លែក ពីគេ ដាច់ឆ្ងាយពីពន្លឺភ្លើងអគ្គិសនី និង ទៅដល់ទីកន្លែងដ៏ខ្ពស់មួយ នៅក្នុងប្រទេសចិន។ រថភ្លើងធ្វើដំណើរ ឆ្លងកាត់ទីជនបទ និងជ្រលងជួរភ្នំនៅក្នុងតំបន់ដាច់ស្រយាល Qinghai ទៅកាន់តំបន់ទីបេ ឆ្លងកាត់បឹងទឹកកក ភ្នំខ្ពស់ៗ និងទេសភាពភូមិដ្ឋានដ៏ស្រស់ស្អាត។

វិស្វកម្មដ៏អស្ចារ្យ
ផ្លូវរថភ្លើង Qinghai-Tibet Railway ទទួលបានកំណត់ត្រាជាផ្លូវរថភ្លើងខ្ពស់ជាងគេ នៅក្នុងពិភពលោក ស្ថិតនៅលើរយៈកម្ពស់ខ្ពស់ជាង 5000 ម៉ែត្រ។ ខ្សែផ្លូវរថភ្លើង ដែលចំណាយថវិកាសាងសង់ អស់ 4.2 លានដុល្លារ គឺជាសំណង់វិស្វកម្មដ៏អស្ចារ្យ នៃវិស្វកម្មសម័យទំនើប។ វាមានឈ្មោះហៅក្រៅ ថា ផ្លូវលំហមេឃ (Sky Road) ដែលជាផ្លូវដែកមួយខ្សែឆ្លងកាត់តំបន់រញ្ជួយដី អាកាសធាតុចុះទាប និងសម្ពាធបរិយាកាសទាប។
នៅក្នុងចម្ងាយផ្លូវ 960 គីឡូម៉ែត្រ ផ្លូវដែកមួយខ្សែនេះមានចម្ងាយ 4000 ម៉ែត្រ ដែលអ្នកសាងសង់ និងវិស្វករត្រូវជួបប្រទះនឹងឧបសគ្គធំៗចំនួនបី ក្នុងអំឡុងពេលសាងសង់គឺ ប្រព័ន្ធអេកូឡូស៊ីមិនស្ថិតស្ថេរ កង្វះអុកស៊ីសែន និងកំណកដីធំៗ។
ដើម្បីជាជំនួយដល់អ្នកសាងសង់ រដ្ឋាភិបាលចិនបានសាងសង់មន្ទីរពេទ្យ និងស្ថានីយ៍ផលិតអុកស៊ីសែនជាច្រើនកន្លែងតាមបណ្តោយផ្លូវ ដើម្បីសម្រាលផលលំបាក។ ដងផ្លូវដែកនេះក៏ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីជៀសផុតពីការបំផ្លាញដល់កសិកម្ម និងទីជម្រកធម្មជាតិរបស់សត្វព្រៃ ហើយអ្នកសាងសង់ព្យាយាមធានាឱ្យបាននូវលំនឹង នៅក្នុងតំបន់ផ្ទាំងដីធំៗ ដោយធ្វើការតំឡើង ជញ្ជាំងគ្រួស។

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-05

ដំណើរផ្លូវដែក
លាតសន្ធឹងលើខ្ពង់រាប Qinghai-Tibet ក្នុងចម្ងាយ 1956 គីឡូម៉ែត្រ ដំណើរតាមផ្លូវដែកនេះចាប់ផ្តើមពី Xining ទីក្រុងរបស់ខេត្ត Qinghai និងបញ្ចប់នៅ Lhasa ទីក្រុងនៃតំបន់ទីបេ។ ចាប់តាំងពីចំណុចផ្តើមដល់ចំណុចបញ្ចប់ ដំណើរមួយនេះចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ ហើយក៏មានរថភ្លើងឆ្លងកាត់លើផ្លូវនេះទៅមកជារៀងរាល់ថ្ងៃផងដែរ។ អ្នកអាចឈប់នៅទីកន្លែងណាមួយនៅតាម បណ្តោយផ្លូវ ប៉ុន្តែវាមិនមែនជាការឈប់ដោយឯកឯងទេ។ អ្នកត្រូវសម្រេចចិត្តលើដំណើរផ្លូវរបស់អ្នក ឱ្យបានមុន និងទិញសំបុត្រឱ្យបានត្រឹមត្រូវ។
ដំណើរកំសាន្តមួយនេះ គឺជាដំណើរទស្សនាចរណ៍ដ៏អស្ចារ្យ ដែលអ្នកនឹងបានឃើញច្បាស់ពីទេសភាពក្នុងតំបន់ Qinghai និងតំបន់ភាគខាងជើងទីបេ។ អ្នកនឹងបានឃើញតំបន់វាលស្មៅដាច់កន្ទុយ ភ្នែក Qiangtang Prairie តំបន់រហោឋាន តំបន់ Golden Gobi Desert និងជម្រកសត្វព្រៃអភិរក្ស Kakexili Nature Reserve ជាកន្លែងដែលអ្នកនឹងមានឱកាសបានឃើញសត្វព្រៃ ប្រចាំតំបន់ទីបេដូចជា Tibetan Antelope និង Wild Yak ជាដើម។ មានទេសភាពដ៏ទាក់ទាញជាច្រើន នៅពេល រថភ្លើងឆ្លងកាត់ទេសភាពពណ៌ខៀវស្រងាត់នៃបឹង Qinghai Lake ធ្វើដំណើរស្របតាមបណ្តោយស្ពាន Qarhan Salt Bridge និងធ្វើដំណើរក្រឡឹងជុំវិញបឹង Namtso Lake។ ប៉ុន្តែចំណុចដ៏ទាក់ ទាញបំផុត គឺទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំ Tanggula គ្របដណ្តប់ដោយទឹកកកពេញមួយឆ្នាំ។
ឆ្លងកាត់តំបន់បឹងទឹកកក Tanggula Glacier អ្នកនឹងទទួលរងសម្ពាធរយៈកម្ពស់ នៅពេលអ្នកធ្វើ ចលនា។ ស្ថិតលើកម្ពស់ 5068 ម៉ែត្រខ្ពស់ជាងនីវ៉ូទឹកសមុទ្រ តំបន់ Tanggula គឺជាជម្រកនៃស្ថានីយ៍ផ្លូវដែកខ្ពស់ជាងគេ នៅក្នុងពិភពលោក។ វានឹងធ្វើឱ្យអ្នកពិបាកដកដង្ហើម ដោយសារកម្រិត អុកស៊ីសែនធ្លាក់ចុះ 60% នៅត្រង់ចំណុចនេះ។

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-04

បទពិសោធន៍នៅលើរថភ្លើង
រថភ្លើង Qinghai-Tibet មានលក្ខណៈពិសេសគ្រប់ចំណុច រួមទាំងការរចនាផងដែរ។ គ្រប់រថភ្លើង ទៅកាន់តំបន់ទីបេ ត្រូវឆ្លងកាត់លក្ខខណ្ឌជាក់លាក់ ដែលមានសមត្ថភាពធ្វើដំណើរនៅក្នុងរយៈកម្ពស់ ដ៏ខ្ពស់ កង្វះអុកស៊ីសែន លក្ខខណ្ឌសីតុណ្ហភាពដ៏ទាប និងអាកាសធាតុអាក្រក់ៗ។ ដើម្បីការពារអ្នក ដំណើរពីបញ្ហាជម្ងឺនៅរយៈកម្ពស់ខ្ពស់ រថភ្លើងមានបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែន ដែលបង្កើនបរិ មាណអុកស៊ីសែននៅក្នុងទូររថភ្លើង។ សីតុណ្ហភាពនៅក្នុងរថភ្លើងត្រូវបានត្រួតពិនិត្យ និងកំណត់បរិ មាណឧស្ម័នជាក់លាក់ ហើយបង្អួចបំពាក់ដោយកញ្ចក់ដែលស្រោបដោយស្រោម UV ដើម្បីការពារ ប្រឆាំងនឹងកាំរស្មីដ៏ខ្លាំងនៅរយៈកម្ពស់ខ្ពស់។ ដូចជារថភ្លើងភាគច្រើននៅក្នុងប្រទេសចិន រថភ្លើង Qinghai-Tibet មានអនាម័យ ផាសុកភាព និងមានទូររថភ្លើងអាហារដ្ឋាន បង្គន់ បន្ទប់ងូតទឹក និង ប្រព័ន្ធទឹកក្តៅផងដែរ។ ដោយសារអ្នកដំណើរភាគ ច្រើននៅលើរថភ្លើងនេះ ជាជនជាតិចិន អ្នកនឹង ឃើញថាមនុស្សភាគច្រើន នៅលើរថភ្លើងមិននិយាយ ភាសាអង់គ្លេសទេ។

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-06

នៅក្នុងរថភ្លើងនេះ មានចែកទីតាំងអង្គុយជាបីប្រភេទ៖
– Hard Seat ៖ កៅអីអង្គុយមាន 5 ក្នុងមួយជួរ ដែលអាចមានមនុស្សច្រើនកកកុញ និងមានតម្លៃថោកជាងគេ ប៉ុន្តែមិនសូវមានផាសុកភាព សម្រាប់ដំណើរដ៏វែងឆ្ងាយទេ។
– Hard Sleeper ៖ មានគ្រែ 6 ដែលបើកបានក្នុងទម្រង់ពាក់កណ្តាល ជាមួយនឹងកន្លែងទុកសម្ភារៈ នៅខាងលើបង្អួច។ នៅទីនេះមានផ្តល់ពូកស្តើង និងកៅអីវែងសម្រាប់ប្រើប្រាស់។
– Soft Sleeper ៖ មានគ្រែពូកក្រាស់ 4 ដាច់ដោយឡែកពីគ្នា អាចចាក់សោរ និងមានទីតាំងធំ ទូលាយ។

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-03

អ្វីដែលអ្នកត្រូវរៀបចំ
អ្នកគួររៀបចំកាបូប ដែលមានទម្ងន់ស្រាល និងកាបូបស្ពាយលើខ្នង ដើម្បីទុកដៃអ្នកឱ្យនៅទំនេរសម្រាប់កាន់សំបុត្រ និងលិខិតឆ្លងដែន។ បើសិនជាអ្នកប្រើប្រាស់វ៉ាលី អ្នកត្រូវជ្រើសយវ៉ាលីតូចព្រោះទូររថភ្លើងតូចចង្អៀត។ ដោយសារសីតុណ្ហភាព នៅក្នុងបន្ទប់ត្រូវបានកំណត់ ដើម្បីផ្តល់ភាពកក់ក្តៅ អ្នកអាចប្រើប្រាស់សម្លៀកបំពាក់ស្តើងរលុងបាន។ ស្បែកជើងផ្ទាត់ផ្តល់ឱ្យដោយឥតគិតថ្លៃ នៅក្នុង បន្ទប់ Soft Sleeper។ ដោយសារអ្នកអាចនឹងជួបប្រទះបញ្ហាក្នុងរយៈកម្ពស់ខ្ពស់ អ្នកគួរត្រៀមថ្នាំ ដែលអាចជួយអ្នកសម្រាលអាការៈជម្ងឺ។ អ្នកមិនចាំបាច់យកអាហារតាមខ្លួនទេ ព្រោះនៅលើរថភ្លើង មានអាហារដ្ឋាន ប៉ុន្តែអ្នកអាចយកចំណីតាមខ្លួនបានដែរ។ អ្នកក៏អាចឆុងមី ទឹកដោះគោ តែ បាន ដោយប្រើប្រាស់ម៉ាស៊ីនទឹកក្តៅនៅក្នុងរថភ្លើង។

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-02

Tibet-Railway-to-heaven-a-trip-on-the-qinghai_cambodia_tourist_attraction_tomnerb-07

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឺត បង្ហាញបច្ចេកទេសសម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន

ដោយ: ស៊ីវងីម 10 PM, Wednesday, 06 Jun, 2018

ក្នុងឱកាសនៃទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឹត បង្ហាញនូវ បច្ចេកទេស សម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន និង ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ សន្សំ...

វិថីដ៏អស្ចារ្យទាំង ៨ ក្នុងមួយជីវិតគួរបានទៅដល់ម្តង

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ដំណើរកំសាន្តដ៏រីករាយមួយ ចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្ត ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្...

រមណីយដ្ឋានកោះមរកត តំបន់ទេសចរណ៍ថ្មី កំពុងមានភាពទាក់ទាញនៅកម្ពុជា

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

កំពុងតែនឹកគិតទៅដល់ ដំណើរកម្សាន្តមែនទេ? តើអ្នកគិតថានឹងទៅកម្សាន្តនៅទីណាដែរ បន្ទាប់ពីរៀប​អាពាហ៍​ពិពាហ៍​រួច គួរ​ទៅ​ក្រៅប្រទេស ឬនៅក្នុងប្រទេសទើបជាការល្អ...

សណ្ឋាគារដ៏ល្អប្រណីតបំផុតទាំង 8 នៅលើពិភពលោក

ដោយ: ភារុន 1 PM, Tuesday, 07 May, 2019

រចនាបថ នៃការរៀបចំរបស់សណ្ឋាគារនីមួយៗ គឺជាចំណុចដែលធ្វើឲ្យសណ្ឋាគារទាំងអស់នេះ មានលក្ខណៈខុសប្លែក និងមានភាពទាក់ទាញ ខុសពីកន្លែងដទៃទៀត។ គ្រាន់តែមានបន្ទប់ដ៏...

Tomnerb.Com - YouTube Channel