ចូលចិត្តទំនើប

ដំណើរកម្សាន្ត ទៅកាន់កោះ Maldives

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

ម៉ាល់ឌីវ (Maldives) មានឈ្មោះជាផ្លូវការថា សារធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេសដីកោះមួយ ដែលមានទីតាំងនៅ​មហាសមុទ្រឥណ្ឌា និងសមុទ្រអារ៉ាប់។ បច្ចុប្បន្ននេះការធ្វើដំណើរទៅកាន់ Maldives នឹងកាន់តែមានភាពងាយស្រួលឡើង និង​ចំណាយក៏អស់តិចជាងមុនដែរ ព្រោះថាលោកអ្នកនឹងមិនចាំបាច់ចំណាយពេលវេលាយូរ ក្នុងការរង់ចាំប្តូរជើងហោះហើរ​ ក្នុង​ការ​ធ្វើដំណើរទៅកាន់កោះ Maldives នេះទៀតទេ។ ចង់ជ្រាបកាន់តែច្បាស់ថា ដំណើរកំសាន្តទៅកាន់ Maldives មានអ្វី​ពិសេស​ខ្លះនោះ សូមស្វែងរកនៅក្នុងអត្ថបទខាងក្រោមដូចតទៅ៖

Maldives-04

ប្រទេសដែលមានប្រជុំកោះ រាប់ពាន់នៅកណ្តាលមហាសមុទ្រឥណ្ឌា ដ៏ល្បីល្បាញមួយនេះ បានរៀបចំទទួលភ្ញៀវ​ទេស​ចរ ​ដែលធ្វើដំណើរមកពីប្រទេសនានា ជុំវិញសកលលោកយ៉ាងសកម្ម និងមានភាពរស់រវើកបំផុត ចាប់តាំងពីការធ្វើដំណើរមក​ដល់ ​​ព្រលានយន្តហោះអន្តរជាតិ ដែលស្ថិតនៅកោះមួយក្បែរទីក្រុង Malé បន្តរហូតដល់កោះផ្សេងទៀត ដែលជាកន្លែងស្នាក់​នៅ​របស់ភ្ញៀវទេសចរទាំងឡាយ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ នៅប្រទេស Maldives នេះ ភ្ញៀវទេសចរភាគច្រើន ត្រូវធ្វើ​ដំណើរ​​កម្សាន្តតាមទូក ប៉ុន្តែក៏មានភ្ញៀវទេសចរខ្លះ ធ្វើដំណើរទស្សនាកោះទាំងនោះ តាមយន្តហោះលើទឹក(Sea plane) ដែល​ជាមធ្យោបាយងាយស្រួល និងពេញនិយមរបស់ Maldives ផងដែរ។ កោះ Kani ជាកោះមួយ​ដែលស្ថិត នៅក្នុងចំណោម​ប្រជុំ​កោះ Maldives ហើយក៏ជាទីតាំង ដែលអាចឱ្យមនុស្សរស់នៅ​ និងអភិវឌ្ឍជាសណ្ឋាគារ និង Resort បាន។ កោះ Kani គឺជា​កោះ​មួយដែលលោកអ្នកអាចទទួលបាននូវភាពរីករាយ ជាមួយនឹងសកម្មភាពកម្សាន្តជាច្រើនបែបច្រើនយ៉ាង បន្ថែមជាមួយនឹង​ការទស្សនាទេសភាព នៃសមុទ្រនៅលើកោះយ៉ាងស្រស់ស្អាត​ប្លែកភ្នែកជាច្រើនកន្លែង ហើយជាពិសេសលោកអ្នកក៏អាចរីករាយ ជាមួយនឹងការទទួលបាននូវបទពិសោធន៍ថ្មីៗ ជាច្រើន ទាំងនៅក្នុងទឹក និងលើផ្ទៃសមុទ្រ ដូចជា​ ការបង្រៀនធ្វើម្ហូប, ការកម្សាន្ត រួមជាមួយនឹងការសម្តែងផ្សេងៗ, ការលេងល្បែងកម្សាន្ត, ការហែលទឹកលេងនៅក្នុងអាងហែលទឹកដ៏ធំ, Scuba diving, Surfing, Snorkeling, Aquafitness, Sailing, Yoga, Kayaking, Mini Soccer, Beach Soccer និងកីឡាផ្សេងៗជាច្រើន​ប្រភេទទៀត។ ប្រសិនបើវាជាដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ Club Med Maldives Kani គឺជាទីតាំងដ៏ល្អបំផុត​ ដែលអាច​ផ្តល់​ឱ្យ​អ្នក​នូវទីតាំងផ្ទាល់ខ្លួន ដ៏ប្រណីត ការសម្រាកលំហែ និងអនុស្សាវរីយ៍ដ៏រីករាយបំផុត ក្នុងជីវិតគូដែលមិនអាចបំភ្លេចបាន។ អាហារ​ដ៏ឈ្ងុយឆ្ងាញ់ កន្លែងអង្គុយសម្រាក ដ៏ស្រស់ស្អាត គ្រែ និងបន្ទប់គេងសម្រាកដ៏ប្រណីត ​និងធ្វើឱ្យអ្នកដឹងកាន់តែ​ច្បាស់ថា ទីតាំង​កម្សាន្តមួយនេះមានលក្ខណៈពិសេសយ៉ាងណានោះ។ ដើម្បីឱ្យកាន់តែមានភាពរ៉ូមែនទិក ជាលក្ខណៈឯកជន ដោយមាន​តែអ្នក និងគូស្នេហ៍នោះ គូស្នេហ៍ទាំងអស់អាចជ្រើសរើសយកការស្នាក់ នៅលើផ្ទះអណ្តែត​លើផ្ទៃទឹកដ៏ស្រស់ស្អាត​ ជាមួយនឹង​ការងូតទឹកលេងនៅក្នុងអាងទឹកនៃបន្ទប់ Lagoon Suite រួមគ្នាដ៏សែនរ៉ូមែនទិក គយគន់ទេសភាព នៃផ្ទៃទឹកសម្រុទ្រ​ពណ៌​ខៀវ​ស្រងាត់ ដែលស្ថិតនៅយ៉ខាងមុខនៃបន្ទប់តែម្តង។ ជាមួយគ្នានេះផងដែរ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តរបស់អ្នក នៅលើកោះ Kani​ ដែលជាប្រជុំកោះមួយដ៏ស្រស់ស្អាត ​និងទាក់ទាញបំផុតរបស់កោះ Maldives ​នោះ អ្នកអាចទិញជាកញ្ចប់សេវាកម្មពី Club Med Maldives Kani ក៏បាន ដើម្បីជួយសម្រួលទៅដល់ការកម្សាន្តជាលក្ខ​ណៈក្រេបចន្ទទឹកឃ្មុំ ឬលក្ខណៈគ្រួសារ របស់​អ្នកឱ្យកាន់តែមានភាពងាយស្រួល និងទទួលបាននូវការកម្សាន្តឥតដែនកំណត់ ដោយមានបម្រើជូនអាហារពេលព្រឹក អាហារសំរន់ពេលព្រឹក អាហារថ្ងៃត្រង់ អាហារសំរន់សម្រាប់ពេលរសៀល និងអាហារពេលល្ងាចដ៏រ៉ូមែនទិក អមដោយភេសជ្ជៈ និងស្រា Cocktail ដ៏សម្បូរបែបដែលបម្រើជូននូវគ្រប់ទីកន្លែងនៅក្នុង Club Med Maldives Kani នេះតែម្តង។

Maldives-01

ទៅកម្សាន្តនៅ Club Med Maldives Kani ធ្វើឱ្យអ្នកមានអារម្មណ៍ថា គ្រប់ពេលដែលអ្នកស្នាក់នៅទីនោះ គឺ​ប្រៀប​បាន​​​នឹង​អ្នកកំពុងស្នាក់នៅលើឋានសួគ៌ ដ៏ស្រស់ស្អាតដូច្នោះដែរ។ ដូច្នេះ សូមរីករាយជាមួយនឹងដំណើរកម្សាន្ត ដែលមិន​អាច​បំភ្លេច​បាន​នៅកោះ Maldives និងទីកន្លែងក្រេបចន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅ Club Med Maldives Kani។

Maldives-06

Maldives-05

Maldives-02

Maldives-02_3

អត្ថបទអ្នកចង់អាន

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។ ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទា...

2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែបសាសនា

ដោយ: ទំនើប 7 AM, Friday, 11 May, 2018

តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិ...

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

Tomnerb.Com - YouTube Channel