ចូលចិត្តទំនើប

ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយគឺភាគច្រើនសត្វដំរីប្រភេទនេះ អាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកសត្វដំរីដែលនៅ ខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជា គឺពិតជាដែនជម្រកសត្វដំរីដ៏ល្អបំផុតមួយ។ ប្រសិនបើអ្នកបានទៅកម្សាន្តនៅខេត្តមណ្ឌលគីរី អ្នកមិនត្រូវខកខានឱកាសក្នុងការទៅទស្សនានូវជីវភាពរស់នៅរបស់សត្វដំរីនៅដែនសម្រកសត្វដំរីនៅទីនេះឡើយ។

នៅពេលព្រឹកចាប់ផ្តើមដោយភាពស្រស់ស្រាយគឺអ្នកអាចដើរកម្សាន្តតាមព្រៃភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល និង ព្យាយាមសួរអ្នកស្រុកនៅទីនោះអំពីទីតាំងនៃដែនជម្រកសត្វដំរីនៅខេត្តមណ្ឌលគីរីនេះ។ ហើយអ្នកក៏អាចចំណាយពេល 2 ម៉ោងជាមួយនឹងក្រុមហ៊ុនអភិរក្សសត្វដំរីនៅក្នុងខេត្ត ដើម្បីអាចសិក្សាស្វែងយល់ពីការរស់នៅ និង ដែនជម្រករបស់សត្វដំរី។

អ្នកគ្រាន់តែអ្នកអង្គុយនៅទីនោះ ហើយមើលសត្វដំរី ស៊ីអាហារ និង ដើរដោយសេរីដោយមិនខ្វល់ពីអ្នកណានោះ ដែលអ្នកក៏អាចថតរូបសត្វដំរីតាមដែលអ្នកចូលចិត្តមកធ្វើជាវត្ថុអនុស្សាវវីយ៍ផងដែរ។ ហើយសម្រាប់អាហារថ្ងៃត្រង់ អ្នកក៏អាចទទួលទាននៅតំបន់នោះជាមួយអាហារបែបប្រពៃណីអ្នកស្រុកមណ្ឌលគីរី ហើយអ្នកអាចគយគន់មើលទេសភាពព្រៃភ្នំ ទឹកជ្រោះ ជ្រលងដងអូបណ្តើរ និង បរិភោគអាហារដ៏សែនឆ្ងាញ់បណ្តើរផងដែរ។ បន្ទាប់ពីទទួលទានបាយថ្ងៃត្រង់រួច អ្នកក៏អាចដើរកាត់ដើមចេកខ្លះៗជាមួយអ្នកមើលថែសត្វដំរី ដើម្បីយកទៅបញ្ចុកសត្វដំរី ដែលនេះក៏ជាការសប្បាយដ៏អស្ចារ្យមួយសម្រាប់ជីវិត។ សូម្បីតែមានភ្លៀងធ្លាក់អ្នកក៏មិនបាត់បង់នូវភាពសប្បាយរីករាយដែរ ពីព្រោះនៅពេលភ្ញៀងធ្លាក់គឺជាពេលវេលាដ៏ល្អដែលសត្វដំរីប្រលែងលេងជាមួយនឹងទឹកភ្ញៀងដ៏សែនត្រជាក់នេះ។

ម្យ៉ាងទៀតប្រសិនបើអ្នករងារអ្នកអាចដើរមកទីតាំងក្រុមហ៊ុនវិញ ដើម្បីទទួលបានភេសជ្ជៈក្តៅៗ ហើយជជែកលេងជាមួយភ្នាក់ងារអំពីថ្ងៃដ៏អស្ចារ្យរបស់អ្នកជាមួយសត្វដំរី។ អ្វីដែលល្អបំផុតអំពីដែនជម្រកសត្វដំរីនៅខេត្តមណ្ឌលគិរី គឺថានៅទីនេះវាជាអង្គការសប្បុរសធម៌របស់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានន័យថា 100% នៃអ្វីដែលអ្នកត្រូវចំណាយនៅទីនេះគឺដើម្បីជួយអភិរក្សសត្វដំរីតែប៉ុណ្ណោះ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

អាងហែលទឹក ក្នុងលំហអាកាសដ៏អស្ចារ្យ នៅទីក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

បើសិនជាអ្នកមានជម្ងឺខ្លាចខ្ពស់ ខ្លាចទឹក ឬខ្លាចការហែលទឹក នៅក្នុងអាងទឹកដែលអណ្តែតក្នុងលំហ នៅពីលើមនុស្សរាប់ពាន់នាក់ ដូច្នេះអ្នកប្រហែលជាមិនចង់សូម្បីតែក្រ...

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិ...

តោះទៅភោជនីយដ្ឋាន Cowboy!

ដោយ: អ្នកនាង 10 PM, Friday, 22 Apr, 2016

Cowboy? គ្រាន់តែ​បានឮ​ឈ្មោះ​ភ្លាម អ្នកនិពន្ធយើងក៏​នឹកបណ្តែតអារម្មណ៍ ទៅកាន់ក្រុមមនុស្សសម័យដើមរបស់អាមេរិក ដែលមានការស្លៀកពាក់តុបតែងខ្លួន ដោយខោអាវខាវប៊...

អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូង រាជធានីភ្នំពេញ

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្ន...

Tomnerb.Com - YouTube Channel