ចូលចិត្តទំនើប

ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក​ ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត ផ្តល់ភួយធ្វើពីដបផ្លាស្ទិកជាកាដូពេលធ្វើទស្សនកិច្ច នៅអង្គការមូលនិធិកុមារកម្ពុជា

ដោយ: ស៊ីវងីម 10 AM, Wednesday, 06 Jun, 2018

 

ដើម្បី​អបអរសាទរទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានផ្តល់ភួយដែលជួយដល់បរិស្ថាន ចំនួន 40 ក្នុងដំណើរទស្សនកិច្ច លើកដំបូងរបស់ពួកគេទៅកាន់ អង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមួយដែលគេស្គាល់ថា ផ្តល់ជូននូវសេវាកម្មអប់រំនិងសហគមន៍ដល់កុមារ និងគ្រួសារកម្ពុជារាប់ពាន់នាក់។
ភួយ ដែលជួយបរិស្ថាននេះ ត្រូវបានផលិតពីដបប្លាស្ទិចកែច្នៃ 100%​។នាដំណាច់ឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េតនឹង​ជួយបម្លែងដបប្លាស្ទិកចំនួន 88 លានដបពីកន្លែងចាក់សំរាមដែលស្មើនឹងទំងន់នៃយន្តហោះ A380 ចំនួន 44 គ្រឿង ។ ភួយបរិស្ថាន ecoTHREAD™ នីមួយៗត្រូវបានផលិតចេញពីដបប្លាស្ទិចចំនួន 28ដប។

ជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុត ដបទាំងនោះត្រូវបានកែច្នៃឡើងវិញ ទៅជាបន្ទះប្លាស្ទិចមុនពេលត្រូវបានបម្លែងទៅជាអំបោះបង្កើតសម្ភារៈត្បាញប៉ូលា។ ភួយដ៏ល្អសម្រាប់បរិស្ថាននេះត្រូវបានរចនាឡើង ជាដៃគូជាមួយក្រុមហ៊ុន Buzz ដែលជាអ្នកឯកទេសផលិតផលដឹកជញ្ជូនទំនិញឈានមុខគេ របស់ពិភពលោកហើយជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអេមឹរ៉េត ចំពោះការច្នៃប្រឌិតផលិតផលនិងនិរន្តរភាព។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍អែ៊មមឹរឹត នៅប្រទេសកម្ពុជា មានឱកាសជួបសំណេះសំណាលជាមួយលោក Nicky Ward ដែលជាប្រធានជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា បុគ្គលិក និងសិស្សានុសិស្សCCF។

មូលនិធិកុមារកម្ពុជា គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលបានជួយយ៉ាងសកម្មដល់កុមារ ដែលមានជីវភាពក្រីក្រនិងមានមានលទ្ធភាពទទួលបានការអប់រំ។

នេះមិនមែនជាលើកទី ១ ឡើយដែលក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានចូលរួមសកម្មភាព លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។​ ក្រុមហ៊ុនអេមឺរ៉េត ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការការពារបរិស្ថានដទៃទៀត នៅតាមគោលដៅហោះហើយជាច្រើនកន្លែងទៀត។ ជាស្តែង ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានដំណើរការកម្មវិធីពណ៌ បៃតងនៅលើជើងហោះហើររួចទៅហើយ ដោយប្រើប្រាស់មានកំប៉ុងអាលុយមីញ៉ូម ដបកែច្នៃប្លាស្ទិកនិងផលិតផលក្រដាសស្អាតដូចជាកាសែត កាសែតទស្សនាវដ្តី និងកេសធំ ៗ ដែលអាចធ្វើទៅបាន។

អត្ថបទអ្នកចង់អាន

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុង...

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិ...

ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។ ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួ...

Tomnerb.Com - YouTube Channel