ចូលចិត្តទំនើប

ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់មួយទៀត​នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល​ស្ថិត​នៅជាប់នឹងខេត្តឈៀងម៉ៃ និង​មាន​​​​ព្រំ​ប្រទល់ជាប់នឹងប្រទេស 2 គឺ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា មានជន​ជាតិ​កុល​សម្ពន្ធជាច្រើនពូជសាសន៍ តែពួកគេ​រស់​នៅ​យ៉ាងសុខសន្តិភាពកណ្តាលធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាល និងការ​អភិវឌ្ឍន៍​ជនបទបែបទំនើបពីសំណាក់សម្តេច​ម្ចាស់ក្សត្រីយ៍ស្រ៊ី​ណាក់ខារីនថ្រាបារ៉ុមរ៉ាតឈុននី (ជាព្រះមាតា របស់​ព្រះ​មហា​ក្សត្រយ៍ថៃ រាជកាលបច្ចុប្បន្ន តែសោយ​ទី​វង្គតហើយ)។

WatRongKhun-04

រមណីយដ្ឋាន និងមណ្ឌលទេសចរណ៍សំខាន់ៗដ៏ល្អប្រណិត ដែលភ្ញៀវទេសចរទាំងឡាយមិនអាចខកខានក្នុងការ​ទៅទស្សនា និងដើរកម្សាន្តនោះ មាននៅទូទាំងខេត្តឈៀងរ៉ាយ តែកន្លែងដែលប្រកបដោយធម្មជាតិព្រៃភ្នំ វត្តបុរាណ និង​​ទី​កន្លែង​ដ៏គួរឱ្យសិក្សាស្វែងយល់។ ចំពោះអ្នកដែលមានបំណងចង់ទៅទស្សនា និង​ដើរ​លេងកម្សាន្ត នៅក្នុងខេត្ត​ភាគខាង​ជើង​របស់​ប្រទេសថៃមួយនេះ មានដូចតទៅ៖

វត្ត រ៉ង់ ឃុន​ (Wat Rong Khun)

វត្ត រ៉ង់ ឃុន ត្រូវបានអ្នកទេសចរជាតិ និងអន្តរជាតិស្គាល់ច្បាស់ នៅក្នុងឈ្មោះថា វត្តប្រាសាទស (White Temple) ជា​វត្ត​​ដែល​មាន​​ក្បាច់​ចម្លាក់ប្លែកចម្លែកខុសពីវត្តដទៃទៀត នៅក្នុងប្រទេសថៃ និងត្រូវបានកសាងឡើងដោយវិចិត្រករ និងជា​ជាង​ចម្លាក់​ដ៏ល្បីល្បាញជនជាតិថៃម្នាក់ ឈ្មោះថា លោកគ្រូអាចារ្យ ឈ្លើមឆ័យ ខូស៊ីតភិផាត់ រួមជាមួយ និងកូនសិស្សជាង 80 នាក់​ទៀត ដោយបាន​ចាប់ផ្តើមកសាងមកបាន 17ឆ្នាំហើយ។ នៅក្នុងបរិវេណវត្ត រ៉ង់ ឃុន មានប្រាសាទធំៗចំនួន 4 ដែលមានពណ៌ស​3 និងពណ៌មាស1 ដែលសុទ្ធតែលម្អដោយក្បូរក្បាច់រចនា នៃចម្លាក់បែបពុទ្ធិសិល្បៈសម័យថ្មីរបស់ថៃ ហើយនៅតាមជញ្ជាំងខាង​ក្នុង​របស់ប្រាសាទនីមួយៗ មានគំនូរ​រូបភាពពណ៌ធម្មជាតិ ដែលបង្ហាញពីការតតាំងគ្នារវាងពួកកង​ទ័ពយក្ស​មារ​ ដែលតំណាង​ឱ្យ​សភាវ​អាក្រក់ និងព្រះពុទ្ធជាម្ចាស់​ដែលតំណាងឱ្យសភាវល្អ សតិ សមាធិ និងបញ្ញាញាណ។ ការចូលទស្សនាក្នុងវត្តរ៉ង់ឃុននេះ មិនត្រូវបានតម្រូវឱ្យបង់ប្រាក់ទេ ព្រម​ទាំង​អាច​​​ថតរូបបានដោយសេរីទៀតផង។

WatRongKhun-01

សារមន្ទីរ ផ្ទះខ្មៅ​ (Baan Dam Museum)

ជាសារមន្ទីរដែលធ្វើអំពីឈើពណ៌ខ្មៅ បង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ជនជាតិភ្នំនៅ​ក្នុងតំបន់​ភាគខាង​ជើង​​​ប្រទេសថៃនេះ ដែលមានទាំងផ្ទះឈើបុរាណសង់ខ្ពស់ពីដីពណ៌ខ្មៅ និងឧបករណ៍ចម្លាក់ គ្រឿងប្រើប្រាស់កាលពីសម័យ​ដើម ព្រម​ទាំងមានសត្វព្រៃនៅរស់មួយចំនួន ដែលមានខ្លះនៅក្នុងទ្រុង និងខ្លះព្រលែងនៅទីវាល ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​បានថតរូបជាមួយទៀតផង។

WatRongKhun-03

សួនឧទ្យានសិង្ហា​ ​ (Singha Park)

គឺជាមណ្ឌលទេសចរណ៍ដ៏ធំមួយ នៅកណ្តាលធម្មជាតិដ៏ស្រស់បំព្រង នៅលើផ្ទៃដីជាង 800ហិកតា ដ៏ធំល្វឹងល្វើយ ប្រកប​​ដោយ​ចំការតែ អ៊ូឡុង ពណ៌បៃតងខ្ចី និងអាណាចក្រចំការដំណាំហូបផ្លែ ដូចជា ម៉ឺឡុង ស្រ្តប៊ើរី ពុទ្រាផ្អែមខុសរដូវ-ល- ព្រម​ទាំងប្លែកភ្នែកស្រឡះអារម្មណ៍ ជាមួយនឹងវាលផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដោយក្រុមភ្ញៀវទេសចរនឹងត្រូវនាំទៅ​ទស្សនា​តាម​រថយន្តបើកចំហប្រកបដោយផាសុកភាព និងសុវត្ថិភាព។

WatRongKhun-05

តំបន់អភិវឌ្ឍនដយ ទុង (Mae Fah Luang Doi Tung Development)

នេះគឺជាមណ្ឌលទេសចរណ៍ដ៏ល្បីល្បាញមួយរបស់​ េខត្តឈៀងរ៉ាយ ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​ត្រកាល​នៃ​ជួរ​កំពូលភ្នំ ផ្សែងអ័ព្វដ៏ត្រជាក់ និងវិថីជីវិតជនជាតិ​កុល​​សម្ពន្ធភ្នំ។ កន្លែងដែលគួរតែទៅទស្សនាកម្សាន្ត ឱ្យបាននៅលើកំពូលភ្នំ ដយ ទុង នេះគឺ ព្រះរាជ​ដំណាក់ ដយ ទុង ដែលស្ថិតនៅលើកំពូលភ្នំ ខាងមុខព្រះរាជដំណាក់ គឺជាសួនបុប្ផាចម្រុះ​ពណ៌ ​ដែល​រីក​គ្រប់​រដូវ និងអាចមើលឃើញទៅក្រោមឆ្ងាយ រហូតទៅដល់​ជួរ​ភ្នំ​ នៅ​ក្នុងទឹកដីប្រទេសឡាវទៀតផង។ កន្លែងមួយទៀត​ ដែល​អ្នក​ទេសចរ​យើងមិនគួរ​ខក​ខានដែរនោះគឺ ភូមិជនកុលសម្ពន្ធភ្នំ ដែលមានទាំងអស់ 29ភូមិ ដូចជា កុលសម្ពន្ធអំបូរ អាខា ឬ​អុី-ក ឡាហ៊ូ ថៃយ៉ៃ-ល- ដែលមាន​វប្បធម៌ ទំនៀមទម្លាប់ និងការរស់នៅគួរឱ្យចង់ទស្សនាស្វែងយល់។

WatRongKhun-06

តំបន់ត្រីកោណមាស (The Golden Triangle)

តំបន់ត្រីកោណមាស គឺជាទីកន្លែងដ៏ធំមួយដែលស្ថិតនៅជាប់ព្រំដែន ផ្នែកខាងត្បូងនៃប្រទេស មីយ៉ាន់ម៉ា ឡាវ និង​ព្រំ​ដែន​​​ភាគខាងជើងរបស់ប្រទេសថៃ ជាតំបន់ដែលផលិត និងចែកចាយអាភៀន និងសារធាតុញៀនផ្សេងទៀត។ ក្នុងមួយឆ្នាំៗ​មានភ្ញៀវទេសចររាប់លាននាក់ធ្វើដំណើរទៅទស្សនានៅតំបន់ត្រីកោណមាស ពីលើមាត់ច្រាំងដែលជាចំណុច​ប្រសព្វគ្នា​នៃដង​ទន្លេ​មេគ្គងរបស់ប្រទេសទាំង3 និងសារមន្ទីរអាភៀន (Hall of Opium) ដែលមានដាក់តាំងបង្ហាញពីដំណាំអាភៀន ប្រវត្តិរបស់​អាភៀន និងវិធីផលិត​គ្រឿងញៀនមួយ​នេះផងដែរ៕

WatRongKhun-07

អត្ថបទអ្នកចង់អាន

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេត្ត មណ្ឌលគីរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យ...

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូ...

Tomnerb.Com - YouTube Channel