ចូលចិត្តទំនើប

ជីវភាពរស់នៅ ឯលំហអាវកាស តើគេរស់នៅបែបណាដែរ?

ដោយ: ភារុណ 11 PM, Thursday, 08 Dec, 2016

តើហេតុអ្វីបានជា នៅក្នុងយានអាវកាស (Space Shuttle) គឺយើងតែងតែហោះ នៅលើលំហ? ពីព្រោះនៅលំហអាកាស គ្មានទំនាយផែនដីទេ ដូច្នេះហើយ យើងមិនអាចដើរបានទេ យើងមិនបាច់ពាក់ស្បែកជើង ក៏បានដែរ។ នៅក្នុងយាន គឺយើងមិនអាចដើរ ដូចធម្មតាបានទេ។ យានអាវកាសប្រហែល ជាលឿនជាងយន្តហោះ គឺវាវិលជុំវិញផែនដីមួយជុំ ប្រើពេលតែ ៩០នាទីប៉ុណ្ណោះ ។ ក្នុង ១ថ្ងៃពេកព្រឹក និងពេលយប់មាន ១៦ដង តើគេកំនត់ម៉ោងដេកបែបណា ទៅ?គេចែកជា២ក្រុម៖ នៅពេលគេបង្ហោះយានឡើង អ្នកនៅក្នុងក្រុមទី១ ត្រូវតែ ដេកភ្លាម ហើយអ្នកនៅក្រុមទី២ ត្រូវធ្វើការ១២ម៉ោង ក្រោយមកទើបអាចដេក បាន។

Life-on-Space-03

តើគេងូតទឹកដោយរបៀបណា? នៅលំហអាកាសទឹកប្រែក្លាយ ជាមូលដូចបាល់ ដូចនេះគេមិនអាចងូតទឹកបានទេ។ តែគេអាចជូតខ្លួនបាន (៣ថៃ្ង១ម្តង) ប៉ុន្តែវាមិនអាចបំបាត់ក្លិនទាំងអស់បានទេ អញ្ចឹងហើយមុននឹងឡើង យានត្រូវតែប្រយ័ត្នប្រយែងរបស់ហូបចុក អាហារដែលមានក្លិនខ្លាំងគឺមិនអាច ញុំាបានទេ។ ចុះចំនែកបង្គន់វិញ? បង្គន់មានលក្ខណះពិសេស ហើយរបៀបប្រើ វាមានការពិបាក គឺត្រូវហ្វឹកហាត់ប្រើប្រាស់វា នៅផែនដីជាមុនសិន។ លើសពី នេះទៅទៀត បង្គន់នៅក្នុងយានមានទ្វារ អាចឲ្យមនុស្សតែម្នាក់ប្រើបាន។ នៅ ពេលអានទស្សាវដ្តីគេបានសរសេរថា ប្រសិនបើរស់នៅលំហអាកាសកំពស់ ក្លាយជាខ្ពស់ជាងរស់នៅផែនដី តើវាពិតដែរឬទេ? បើយើងទៅលំហអាកាស យើងអាចលូតកំពស់បានពី ៤.៨cm-៧.៤cm ប៉ុន្តែបើយើងត្រលប់មកផែនដីវិញ កំពស់របស់យើង គឺត្រលប់មកដូចដើមវិញ។ ប្រសិនបើអ្នករស់នៅលើលំហអាវ កាសអស់១០ឆ្នាំ តើអ្នកនឹងទៅជាយ៉ាងណា? យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែយើងត្រូវតែធ្វើការស្រាវជ្រាវបន្តទៅទៀត៕

Life-on-Space-04

Life-on-Space-02

អត្ថបទអ្នកចង់អាន

បើបានទៅដល់ទីក្រុង Takamatsu នៃប្រទេសជប៉ុន កុំភ្លេចទៅកម្សាន្តនៅ សារមុន្ទីរទាំង 3 នេះ!

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

នៅខេត្ត Kagawa ប្រទេសជប៉ុន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា Takamatsu ។ នៅទីនេះអ្នកអាចនឹងរកឃើញសារមុន្ទីរ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែ...

ឧទ្យាន មេអំបៅ ភីណាង កំពុងទាក់ទាញក្រសែភ្នែក អ្នកទេសចរ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

នៅមិនទាន់ឃ្លាតឆ្ងាយពី ប្រទេសម៉ាឡេស៊ី នៅឡើយនោះទេ ខណៈដែលប្រទេសនិយមប្រកាន់យកនូវ ការគោរព សាសនា អ៊ីស្លាម​ជា​ធំមួយនេះ មាន​បង្កប់ និងសម្បូរទៅដោយតំបន់ទេសចរ...

ទៅទស្សនា តំបន់ជ្រោះទឹកកក នៅប្រទេសចិន

ដោយ: ដាលីស 5 PM, Tuesday, 16 Jun, 2015

គ្រាន់តែបានឃើញចំណងជើងធំ នៅខាងលើនេះ ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានភាពភ្ញាក់ផ្អើលណាស់មែនទេ ដ្បិតអី​កាល​ពី​ដើម​ឡើយ​ធ្លាប់​តែឭ និងឃើញតំបន់ជ្រោះតូចធំ...

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austr...

Tomnerb.Com - YouTube Channel