ចូលចិត្តទំនើប

ជប៉ុន ទៀតហើយ!!! ផលិតការ៉េមកី មិនឆាប់រលាយ

ដោយ: ស. លីង 10 PM, Monday, 14 Aug, 2017

សម្រាប់ទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសដែលចូលចិត្តស្រាវជ្រាវ និងផលិតរបស់ថ្មី ចម្លែកៗ។ ថ្មីៗនេះ ជប៉ុនបានផលិតការ៉េម ដែលអាចរក្សារូបរាងបានយូរ មិនរលាយ ដូចការ៉េមកីផ្សេងៗ។

Japan’s Biotherapy Development Research Centre របស់សាកលវិទ្យាល័យ Kanazawa បានស្រាវជ្រាវយកសារធាតុ polyphenol ចេញពីផ្លែស្ត្របឺរីមកបន្ថែមចូលក្នុងការ៉េម បង្កើតបានជាការ៉េម ដែលមិនងាយរលាយ។

ផលិតផលចំណីហូបលេងរបស់ជប៉ុនមួយនេះ អាចរក្សាភាពត្រជាក់ និងរូបរាងបានយូរជាងការ៉េមធម្មតា។ អ្នកអាចទទួលទានការ៉េមដោយមិនបារម្ភ ទោះបីនៅក្រោមកម្តៅថ្ងៃក៏ដោយ។ ទោះយ៉ាងណា វានៅតែរលាយ ប៉ុន្តែការ៉េមជប៉ុនថ្មីនេះរលាយបន្តិចៗម្តង មិនហូរមកជោគប្រឡាក់ប្រឡូសដៃរបស់អ្នកឡើយ។

ភាពអស្ចារ្យមួយទៀត.. បើយកប្រដាប់ផ្លុំសក់បាញ់ចំហាយក្តៅដាក់លើការ៉េម ការ៉េមធម្មតានឹងរលាយភ្លាមៗ តែការ៉េមពិសេសនេះ គឺអាចរក្សារូបរាងខ្លួនរហូតដល់ទៅ ៥ នាទី។

យុវវ័យជប៉ុនពេញចិត្តនឹងផលិតផលថ្មីនេះណាស់។ ពួកគេជញ្ជក់មាត់ សរសើរមិនឈប់។

តើពេលណាមក ដល់កម្ពុជាហ្ន៎?!!

Non-Melting-ice-Cream-Tomnerb-02

Non-Melting-ice-Cream-Tomnerb-03

Non-Melting-ice-Cream-Tomnerb-04

អត្ថបទអ្នកចង់អាន

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

រីករាយជាមួយ អាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ដោយមិនបារម្ភពីបញ្ហាធាត់

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

តើអ្នកចង់បាន ឈុតធំទេ? នេះជាសំណួរជាទូទៅ នៅតាមភោជនីយដ្ឋាន Fast-Food។ ឈុតអាហារធំៗ ដែលយើងញ៉ាំ នៅតាមភោជនីយដ្ឋានទាំងនោះ អាចធ្វើឱ្យផែនការរបបអាហារ ឬការបញ្ច...

ម៉ាល់ឌីវ រៀបចំយ៉ាងពិសេស សម្រាប់ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ

ដោយ: វិរីយា៉ 10 PM, Saturday, 19 Mar, 2016

ទីតាំងដ៏ល្អបំផុត ប្លែកបំផុត និងរីករាយបំផុត ព្រមជាមួយនឹង​ភាព​ផ្ទាល់​ខ្លួន ស្ងប់ស្ងាត់ និងរ៉ូមែនទិក​បំផុត​សម្រាប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ នោះគឺ កោះ...

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

Tomnerb.Com - YouTube Channel