ចូលចិត្តទំនើប

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្លះអត់មានអ្នកធ្លាប់ឈ្មោះទៀតផង។

ដូចគ្នាដែរ ឆ្នេរសមុទ្រទេសចរណ៍ នៅលើពិភពលោកមានខ្លះល្បីឈ្មោះ ខ្លះមិនធ្លាប់ឮ។ ប៉ុន្តែឆ្នេរដែលមិនល្បីទាំងនោះ មានភាពស្រស់ស្អាត និងចំណុចពិសេសដ៏អស្ចារ្យ។

តើឆ្នេរទាំងនោះ មានឈ្មោះអ្វី? នៅទីណា?

ឆ្នេរ Navagio

ឆ្នេរដ៏ស្រស់ស្អាតនេះ ស្ថិតនៅក្នុងប្រទេសក្រិក។ ប្រសិនបើអ្នកធ្លាប់បានទស្សនា ខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូងរឿង Descendant of the Sun អ្នកប្រាកដជាស្គាល់។ ចំណុចពិសេសរបស់ឆ្នេរ គឺមានសពកប៉ាល់នៅកណ្តាលឆ្នេរ ដែលមានអាយុកាល ៣ ទស្សវត្សរ៍ ជាកន្លែងសម្រាប់អ្នកទេសចរណ៍សម្រាក និងថតរូប។

Mysteious-Beach-Tomnerb-01

ល្អាងសមុទ្រ Benagil

ល្អាងនេះជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅប្រទេសប៉ទុយហ្កាល់។ ប្រសិនបើអ្នកបានទៅដល់ល្អាងនេះ នឹងមិនធ្វើឲ្យអ្នកអស់សង្ឃឹមឡើយ ចំពោះទិដ្ឋភាពដ៏ប្រណិត ជាពិសេសពេលព្រះអាទិត្យដើរមកចំកណ្តាលល្អាង។

Mysteious-Beach-Tomnerb-02

ឆ្នេរពណ៌ផ្កាឈូក

Pink Beach ស្ថិតនៅប្រទេស Bonaire ជាឆ្នេរដែលស្ងាត់ មិនសូវមានអ្នកទៅដល់ ប៉ុន្តែបើអ្នកបានទៅមែននោះ អ្នកពិតជាជាប់ចិត្តមិនចង់ដើរចេញ វេលាអ្នកឃើញខ្សាច់ប្រែជាពណ៌ផ្កាឈូកពេលត្រូវទឹកសមុទ្រ។

Mysteious-Beach-Tomnerb-03

ឆ្នេរ Kauapea

ឆ្នេរសមុទ្រនេះស្ថិតនៅកោះហាវ៉ៃ ជាឆ្នេរពេញនិយមរបស់អ្នករស់នៅហាវ៉ៃ ប៉ុន្តែសម្រាប់អ្នកទេសចរណ៍ មានតិចនាក់ដែលបានទៅដល់ ព្រោះគ្មានផ្លូវថ្នល់ទៅកាន់ឆ្នេរនោះឡើយ។ ទីនេះពិតជាស្អាតមែន ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ហ្មត់ខៃ និងថ្ម។ តើល្អយ៉ាងណាប្រសិនបើបានថតរូប pre-wedding នៅទីនេះ?

Mysteious-Beach-Tomnerb-04

ឆ្នេរ Playa Del Amor

ឆ្នេរអាថ៍កំបាំងនេះមិនងាយរកឃើញទេ ព្រោះមានដីព័ទ្ធជុំជិត។ ចង់ទៅដល់ លុះណាតែអ្នកមុជចូលតាមផ្លូវរូងក្នុងសមុទ្រ ទើបទៅដល់ឆ្នេរ Playa Del Amor។ គឺជាឆ្នេរស័ក្តិសម សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង។ ឆ្នេរសមុទ្រ Playa Del Amor ស្ថិតក្នុងប្រទេសម៉ិចស៊ីកូ។

Mysteious-Beach-Tomnerb-05

ឆ្នេរ Dry Tortugas

ឆ្នេរសមុទ្រ Dry Tortugas ស្ថិតនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក។ ឆ្នេរនេះមិនធំទេ ហើយស្ងាត់ជាងឆ្នេរផ្សេងៗរបស់ Florida។ ឆ្នេរនេះភាគច្រើនស្វាគមន៍ទូក និងយន្តហោះតូចឯកជន។

Mysteious-Beach-Tomnerb-06

ឆ្នេរ Lord Howe Island

កោះ Lord Howe មានទីតាំងក្នុងប្រទេសអូស្ត្រាលី។ កោះមួយនេះមិនសូវមានទេសចរណ៍ច្រើនទេ។ អ្នកដែលចង់ទៅកោះត្រូវជិះកង់។ នេះជាមូលហេតុមួយដែលធ្វើឲ្យឆ្នេរកោះ Lord Howe ក្លាយជាឆ្នេរអាថ៍កំបាំង។

Mysteious-Beach-Tomnerb-07

ឆ្នេរ Whitehaven

នេះជាឆ្នេរសម្ងាត់មួយទៀត ក្នុងប្រទេសអូស្ត្រាលី។ វាមិនខុសពីកោះរុងសន្លឹមរបស់កម្ពុជាឡើយ អ្នកទេសចរណ៍ត្រូវជិះទូក ធ្វើដំណើរឆ្លងសមុទ្រទើបទៅដល់កោះនេះ។ ប៉ុន្តែអ្នកមិនខកបំណងឡើយ ព្រោះខ្សាច់នៅលើកោះសស្គុស សជាងសំឡី ដែលចាត់ទុកជាខ្សាច់ពណ៌សបរិសុទ្ធបំផុតលើលោក។

Mysteious-Beach-Tomnerb-08

ឆ្នេរកោះ Holbox

យ៉ាងណាមិញ ទោះបីឆ្នេររបស់កោះ Holbox មិនសូវលី្បល្បាញ ប៉ុន្តែនៅតែមានអ្នកតស៊ូជិះទូក ឬកាណូតទៅកាន់កោះនេះ ដើមី្បស្រូបយកខ្យល់អាកាសបរិសុទ្ធ និងដើមី្បចង់រស់នៅជាមួយនឹងធម្មជាតិ គ្មានសំឡេងឡានម៉ូតូ គ្មានផ្សែងពុលរបស់រោងចក្រ គ្មានទូរអេធីអឹម និងគ្មានបណ្តាញអ៊ិនធើណេត។ ឆ្នេរនេះស្ថិតនៅប្រទេសម៉ិចស៊ីកូ៕

Mysteious-Beach-Tomnerb-09

អត្ថបទអ្នកចង់អាន

រៀបការរួច គួរទៅក្រេបទឹកឃ្មុំ នៅឯណាល្អ?

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ពិធីរៀបអាពាហ៍ពិពាហ៍ ដ៏មានន័យត្រូវបានបញ្ចប់ ពេលវេលាដែលត្រូវគិតដល់ទីតាំង ក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក ក៏ត្រូវ​ចូល​មកដល់ដែរ។ សម័យបច្ចុប្បន្ននេះ ការធ្វើដំណ...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

ពិធីបុណ្យ ៤ ប្រទេសក្នុងទ្វីបអាស៊ី ពេញនិយមសម្រាប់អ្នកទេសចរណ៍

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

អ្នកដឹងទេ? អ្នកទេសចរណ៍ទាំងឡាយ ចូលចិត្តមកលេងប្រទេស ៤ ក្នុងទ្វីបអាស៊ីយើងនេះ ជាពិសេសពេលពិធីបុណ្យប្រចាំឆ្នាំម្តងៗ។ ១. ឥណ្ឌា «បុណ្យ Diwali» បុណ្យមួយនេះរ...

កន្លែងដ៏អាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Thursday, 30 May, 2019

បើនិយាយពីទីក្រុងតូក្យូ នរណាៗក៏ដឹងថាជាទីក្រុងមួយ ដែលមានភាពសម្បូរបែប ទាំងទិសដៅទេសចរណ៍បែបទាន់សម័យ និងបែបប្រពៃណីជប៉ុនផងដែរ។ លើសពីនេះ នៅគ្រប់ច្រកល្ហកនៃទ...

Tomnerb.Com - YouTube Channel