ចូលចិត្តទំនើប

ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង ហើយវាអាចនឹងជាចំណុចទាក់ចិត្តរបស់អ្នកផងដែរ។ ដូច្នេះ ទំនើប សូមលើកយកចំណុចពិសេសៗ ទាំងនោះមកបង្ហាញអ្នក ហើយសង្ឃឹមថាអ្នកនឹងពេញចិត្ត។
ទីតាំងដ៏ល្អបំផុត សម្រាប់ទស្សនា Northern Lights
ទស្សនីយភាពដ៏អស្ចារ្យរបស់ Northern Lights ភាគច្រើនលេចឡើងយ៉ាងស្រស់ស្អាត នៅក្នុងតំបន់វាលទឹកកកនៅក្នុងប្រទេសហ្វាំងឡង់។ Aurora Borealis ជាឈ្មោះមួយផ្សេងទៀតរបស់ Northern Lights ដែលលេចឡើងនៅពេលរាត្រីច្រើនជាង 200 ដង ក្នុងមួយឆ្នាំ។ វាពិតជារំលេច នូវភាពស្រស់ស្អាតខ្លាំងនៅរាត្រីកាលនៃរដូវរងារ។

reason-to-love-finland_tourist_attraction_phnom_penh_camboida_01
ជាកន្លែងដែលមានព្រៃ និងទឹកច្រើនជាងគេនៅអឺរ៉ុប
ប្រទេសហ្វាំងឡង់ត្រូវបានគេដាក់រហស្សនាមថា ជាទឹកដីដែលមានបឹងរាប់ពាន់កន្លែង (Land of a Thousand Lakes) ហើយវាក៏ជាកន្លែងដែលមានព្រៃឈើច្រើនជាងគេផងដែរ។ ផ្ទៃដីប្រមាណច្រើនជាង 70% នៃប្រទេសហ្វាំងឡង់គ្រប់ដណ្តប់ ដោយព្រៃឈើដ៏ស្រស់ស្អាត។ នេះជាទំហំព្រៃធំជាងគេនៅក្នុងទ្វីបអឺរ៉ុប និងជាផ្ទៃដីដែលធំជាងចក្រភពអង់គ្លេស និងអ៊ីតាលី។ ម្យ៉ាងវិញទៀត នៅក្នុងប្រទេសហ្វាំងឡង់មានបឹងចំនួន 188,000 បឹង ដែលជាតួលេខដ៏ធំសម្បើម ធ្វើឱ្យប្រទេស ហ្វាំងឡង់មានបរិមាណទឹកច្រើនជាងគេ នៅក្នុងពិភពលោក។ ទឹកនៅក្នុងប្រទេសនេះក៏ជាទឹក ដែលមានអនាម័យជាងគេផងដែរ។

reason-to-love-finland_tourist_attraction_phnom_penh_camboida_02
ជាកន្លែងដែលមានទិដ្ឋភាព ម្ហូបអាហារច្នៃប្រឌិតខ្ពស់ជាងគេ
អ្នកធ្លាប់លឺពីទិវា Restaurant Day ដែរឬទេ? នេះជាទិវាដែលមនុស្សគ្រប់គ្នា អាចបង្កើតភោជនីយដ្ឋានមួយ តាមជម្រើសរបស់ពួកគេ គ្រប់កន្លែងដែលពួកគេចង់បាន។ នេះជាការបង្កើតថ្មី របស់ជនជាតិហ្វាំងឡង់។ អ្នកពិតជាមិនធ្លាប់បានស្រមៃពីទិដ្ឋភាពនៅក្នុងទីក្រុង Helsinki ដែលមានទេសភាពម្ហូបអាហារដ៏ស្រស់ត្រកាល និងរស់រវើកជាងគេនៅក្នុងតំបន់អឺរ៉ុប។

reason-to-love-finland_tourist_attraction_phnom_penh_camboida_03
ជាទឹកដីកំណើតរបស់ Santa Claus
ប្រទេសហ្វាំងឡង់ជាទីកន្លែងតែមួយគត់នៅក្នុងពិភពលោក ដែលអ្នកអាចជួបផ្ទាល់ជាមួយ Santa Claus ពិតប្រាកដ។ Santa Clause មានដើមកំណើតនៅក្នុងទីក្រុង Korvatunturi ប៉ុន្តែបច្ចុប្បន្ន គាត់បានផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុង Rovaniemi នៅក្នុងតំបន់ Lapland វិញ។ គាត់នៅទីនោះ រងចាំទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ពេញមួយឆ្នាំ។

reason-to-love-finland_tourist_attraction_phnom_penh_camboida_05
ជាកន្លែងល្អបំផុតសម្រាប់ការជិះស្គី
នៅក្នុងប្រទេសហ្វាំងឡង់រដូវកាល ជិះស្គីកំសាន្តអាចមានរហូតដល់ 6ខែ ចាប់ពីចុងខែតុលា ទៅដល់ខែឧសភា។ នៅក្នុងអំឡុងពេលមានព្រិលធ្លាក់ក្រាស់បំផុត កន្លែងជិះស្គីត្រូវបានបើកភ្លើងបំភ្លឺ ហើយនៅពេលរដូវស្លឹកឈើលាស់ ព្រះអាទិត្យបញ្ចេញពន្លឺរហូតដល់ពេលយប់ជ្រៅ។

reason-to-love-finland_tourist_attraction_phnom_penh_camboida_06
ខ្យល់អាកាសបរិសុទ្ធបំផុត
តើអ្នកមានដឹងទេថាទីក្រុង Helsinki ជាទីក្រុងដែលមានទឹកម៉ាស៊ីនស្អាតជាងគេ ក្នុងចំណោមទីក្រុងធំៗជាងគេ នៅក្នុងពិភពលោក ហើយទីក្រុង Kilpisjarvi នៅក្នុងតំបន់ Lapland ជាកន្លែងដែលមានខ្យល់អាកាស បរិសុទ្ធជាងគេនៅក្នុងតំបន់អឺរ៉ុប?

reason-to-love-finland_tourist_attraction_phnom_penh_camboida_07
ជាកន្លែងដ៏សុវត្ថិភាពបំផុត
ហ្វាំងឡង់គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅក្នុងពិភពលោក កាបូបលុយ និងទូរសព្ទដៃដែលបាត់ហើយ នឹងវិលត្រឡប់ទៅរកម្ចាស់ដើមវិញដោយសុវត្ថិភាព។ មនុស្សដែលរស់នៅទីនោះ មានអារម្មណ៍សុវត្ថិភាពទោះបីជាដើរតែម្នាក់ឯង នៅកន្លែងស្ងាត់គ្រប់ទីកន្លែង គ្រប់ពេលវេលា។

reason-to-love-finland_tourist_attraction_phnom_penh_camboida_08
ព្រះអាទិត្យរះកណ្តាលយប់
នៅពេលដែលព្រះអាទិត្យបង្ហាញវត្តមាន នៅកណ្តាលរាត្រីពេញពីរខែជាប់គ្នា នៅតំបន់ភាគខាងជើងបង្អស់ នៃប្រទេសហ្វាំងឡង់ នេះគឺជាពេលវេលានេះការរៀបចំពិធីបុណ្យ។ ក្នុងចំណោមពិធីបុណ្យទាំងនោះ មានពិធីដ៏ល្បីល្បាញមួយគឺ Midnight Sun Film Festival នៅក្នុងទីក្រុង Sodankyla នៅតំបន់ Lapland។ ឆ្នាំ 2015 ជាខួបគម្រប់លើកទី 30 នៃពិធីបុណ្យនេះ ដែលបាន អញ្ជើញតារាភាពយន្តល្បីទូទាំងពិភពលោក មកទស្សនាភាពយន្តនៅក្រោម ទស្សនីយភាពព្រះអាទិត្យកណ្តាលរាត្រី។

អត្ថបទអ្នកចង់អាន

13 ទិសដៅដ៏ល្អបំផុត និងមានតម្លៃបំផុតសម្រាប់ពិភពលោក ហើយនៅក្នុងនោះក៏មានប្រាសាទអង្គរវត្តរបស់ខ្មែរយើងផងដែរ

ដោយ: ភារុន 10 AM, Thursday, 23 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញទិសដៅទេសចរណ៍ដ៏ល្អបំផុតចំនួន 13 កន្លែង ដែលប្រៀបបាននឹងឋានសួគ៌នៅលើដី និងមានតម្លៃបំផុតសម្រាប់ពិភពលោក ហើយនៅក្នុងនោះក៏មានប...

ពិព័រណ៍អន្តរជាតិរវាងអាស៊ាន និងចិន នឹងប្រារព្វឡើងនៅខេត្តសៀមរាប នាខែសីហានេះ

ដោយ: ទំនើប 8 PM, Monday, 17 Jul, 2017

សេចក្តីជូនដំណឹង ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសសមាគមអាស៊ាន និងប្រជាជនចិន សមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមសហការដោយក្រុមហ៊ុន ខេមគ្លូប...

ស្ថាបត្យកម្មសម័យទំនើប ដ៏អស្ចារ្យទាំង១០

ដោយ: ដួងច័ន្ទ 7 AM, Sunday, 19 Feb, 2017

១. Capital Gate ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម អគារទ្រេតនៅក្នុងទីក្រុងអារ៉ាប់រួមមួយនេះ នឹងធ្វើឱ្យប៉ម Tower of Pisa អែបទៅម្ខាង។ អគារ Capital Ga...

ប្លែកភ្នែក! ទឹកជ្រោះពណ៌លឿង ដ៏ស្រស់ស្អាតនៅប្រទេសចិន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ទឹកជ្រោះ «Hukou» គឺជាទឹកជ្រោះមួយ ដែលមានសម្រស់ស្អាតប្លែក និងមានតែមួយគត់ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់ មកកាន់ប្រទេសចិន ដើម្បីទស្សនាទឹកជ...

Tomnerb.Com - YouTube Channel