ចូលចិត្តទំនើប

គន្លឹះទាំង 5 សម្រាប់ការជិះកង់ លើផ្លូវនៅជនបទ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ការជិះកង់លើស្ថានភាពផ្លូវក្នុងក្រុង និងនៅតាមទីជនបទ មានលក្ខណៈខុសគ្នា ដែលទាមទារនូវគន្លឹះ សំខាន់ៗ ដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពរីករាយ។ អត្ថបទខាងក្រោម នេះ ទំនើប នឹងបង្ហាញអ្នកពីតិចនិច សម្រាប់ការធ្វើដំណើរដោយជិះកង់ នៅលើផ្លូវនៅទីជនបទ។ ចង់ដឹងថាមានវិធីសាស្រ្តអ្វីខ្លះ សូមស្វែងយល់ទាំងអស់គ្នា។

កុំរំពឹងថា អ្នកបើកបរយានយន្ត មើលអ្នកឃើញ
ចរាចរណ៍នៅក្នុងទីក្រុង មានផ្លូវកៅស៊ូ និងមានអ្នកបើកបរប្រកបដោយការប្រុងប្រយ័ត្ន មានន័យថាគន្លឹះសុវត្ថិភាពសម្រាប់អ្នកជិះកង់ គឺប្រើប្រាស់គន្លងផ្លូវចរាចរណ៍ឱ្យបានត្រឹមត្រូវ។ ប៉ុន្តែនៅពេលអ្នក ធ្វើដំណើរទៅដល់ទីជនបទ ទីកន្លែងសុវត្ថិភាពសម្រាប់អ្នក គឺនៅគៀនផ្លូវ។ ផ្លូវនៅតាមទីជនបទទាម ទារឱ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបើកបរគេចពីយានយន្តនានា នៅលើដងផ្លូវ ទោះបីអ្នកស្ថិត នៅគន្លងត្រឹមត្រូវក្តី។

មើលក្រោយខ្នង
អ្នកត្រូវក្រឡេកមើលទៅក្រោយខ្នងអ្នក ឱ្យបានញឹកញាប់នៅពេលអ្នកជិះកង់ទៅផ្លូវឆ្ងាយ ផ្លូវប្រសព្វ និងផ្លូវដែលងាយបង្កគ្រោះថ្នាក់។ និយាយជារួម គឺផ្តោតការប្រុងប្រយ័ត្នគ្រប់ជំហាន។ នៅទីជនបទ ភាគច្រើនកើតឡើងនូវគ្រោះថ្នាក់រវាងរថយន្ត និងកង់។ ភាគច្រើននៃគ្រោះថ្នាក់កើតឡើងនៅពេល រថយន្តបើកហួសអ្នកជិះកង់ បន្ថយល្បឿនបត់ ហើយឆ្ពោះទៅរកគន្លងផ្លូវអ្នកជិះកង់ នៅគែមផ្លូវធ្វើដំណើរ។

tips-for-rural-road-cycling_tourist_attraction_cambodia_tomnerb-01

ជៀសវាងជិះកង់ សម្តៅថ្ងៃលិច
អ្នកជិះកង់ត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីខ្យល់ និងពន្លឺថ្ងៃ ដើម្បីជ្រើសរើសផ្លូវធ្វើដំណើរដ៏សមស្រប តាមដែលអាចធ្វើបាន។ ទង្វើនេះលើសពីការចង់បាន ការធ្វើដំណើរដ៏រីករាយ។ ការជិះកង់សម្តៅ ទិសដៅព្រះអាទិត្យ ធ្វើឱ្យអ្នកបើកបរយានយន្ត មិនអាចមើលអ្នកឃើញឡើយ។ បើសិនជាអ្នកគ្មានជម្រើស ក្រៅពីបើកបរទៅទិសខាងលិច អ្នកគួរព្យាយាមជ្រើសយកផ្លូវស្របតាមទិសខ្យល់។ នៅពេលព្រះអាទិត្យស្ថិតនៅពីក្រោយខ្នងអ្នក ស្របពេលអ្នកធ្វើដំណើរ អ្នកត្រូវចង់ចាំថា អ្នកបើកបរនៅលើផ្លូវ នៅខាងមុខអ្នក ពិបាកក្នុងការមើលឃើញអ្នក។

ប្រុងប្រយ័ត្ន ចំពោះចរាចរណ៍នៅចំពោះមុខ
អ្នកបើកបរវ៉ាហួសអ្នកជិះកង់ ជារឿយៗតែងបង្កើនល្បឿន នៅគន្លងផ្លូវបញ្ច្រាសទិសគ្នា ដោយមិនបានពិនិត្យមើលគន្លងផ្លូវអ្នកជិះកង់ទេ។ ស្រដៀងគ្នានេះ អ្នកគួរពិចារណានៅពេលអ្នកបង្កើនល្បឿន ធាក់កង់ ដែលតម្រូវឱ្យអ្នកចូលខុសគន្លងផ្លូវ ដែលអាចនឹងប្រឈមជាមួយយានយន្តដទៃ ដែលបង្កើន ល្បឿនដូចគ្នា។

សំចតនៅទីតាំង ដែលងាយនឹងមើលឃើញ
អ្នកជិះកង់រមែងឈប់សំចត នៅពេលពួកគេទទួលទានទឹក ហត់អស់កម្លាំង ឬនិយាយទូរសព្ទ។ ប៉ុន្តែ អ្នកគួររងចាំរហូតដល់អ្នកទៅដល់ទីតាំង ដែលមានសុវត្ថិភាព ឆ្ងាយពីផ្លូវកែង ឬផ្លូវចុះចំណោត មុនពេលអ្នកធ្វើអ្វីមួយ ដែលរំខានដល់ការផ្តោតអារម្មណ៍របស់អ្នក។

សរុបរួមមក គន្លឹះនៃការជិះកង់នៅតាមផ្លូវនៅទីជនបទ ប្រកបដោយសុវត្ថិភាព ទាមទារឱ្យអ្នកផ្តោតអារម្មណ៍ និងការយកចិត្ត ទុកដាក់ខ្ពស់ យល់អធ្យាស្រ័យគ្នានៅពេលធ្វើដំណើរលើដងផ្លូវ និងគោរពច្បាប់ចរាចរណ៍៕

tips-for-rural-road-cycling_tourist_attraction_cambodia_tomnerb-02

tips-for-rural-road-cycling_tourist_attraction_cambodia_tomnerb-03

ប្រភព: bicycling ផ្នែក: ដើរកម្សាន្ត, ដើរទិញ, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

ទៅទស្សនាតំបន់ទេសចរណ៍ល្បីៗ នៅប្រទេសហ្វីលីពីន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

ប្រទេសហ្វីលីពីន ស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជាណាស់ណាទេ បើប្រៀបធៀបទៅនឹងដំណើរកម្សាន្ដ ក្រៅប្រទេស​ទៅតាមតំបន់មួយចំនួនទៀត ដូចជានៅប៉ែកអឺរ៉ុបនោះ។ ភីលីពីន ...

ដំណើរកំសាន្តអស្ចារ្យ នៅអាស៊ី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 19 Jan, 2017

អ្នកកំពុងមានផែនការ ដើរកំសាន្តមែនទេ? មិនទាន់សម្រេចចិត្តបាន ថាអ្នកគួរទៅកំសាន្តនៅទីណាមែនទេ? គេហទំព័រទំនើប អាចផ្តល់ជាចម្លើយ សម្រាប់ការសម្រេចចិត្តរបស់អ្...

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្...

Toto បង្ហាញពីស្នាដៃ ស្ថាបត្យកម្មជប៉ុន

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

ផលិតផលបន្ទប់ទឹកម៉ាកសញ្ញា Toto របស់ប្រទេសជប៉ុន បានរៀបចំការតាំងពិពណ៌មួយ នៅទីក្រុង ឡុងដ៍ ដោយធ្វើការស្វែងយល់ពីផលប៉ះពាល់ នៃការសិក្សាពីការងាររបស់និស្សិតស...

Tomnerb.Com - YouTube Channel