ចូលចិត្តទំនើប

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឺត បង្ហាញបច្ចេកទេសសម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន

ដោយ: ស៊ីវងីម 10 PM, Wednesday, 06 Jun, 2018

ក្នុងឱកាសនៃទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឹត បង្ហាញនូវ បច្ចេកទេស សម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន និង ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍
សន្សំ ទឹករាប់លានលីត្រ រៀងរាល់ឆ្នាំ។

ជាធម្មតា យន្តហោះត្រូវការលាងសម្អាតពី ៤ទៅ ៥ដងពីមួយឆ្នាំទៅឆ្នាំ។

ហើយជាមធ្យមការសម្អាតម្តងៗប្ រើប្រាស់ទឹកលើសពី ១១៣០០លីត្រ សម្រាប់ការសម្អាតប្រភេទយន្តហោះ AirbusA280 មួយ និងទឹកលើសពី៩៥០០លីត្រ សម្រាប់ការសម្អាតប្រភេទយន្តហោះ Boeing777។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឹត វិញបានប្រើប្រាស់បច្ចេកទេសលាងសម្អាត យន្តហោះបែបស្ងួតដោយកាត់បន្ថយការប្រើប្រាស់ទឹកបានដល់ 11.7លានលីត្រក្នុងមួយឆ្នាំៗ។


យន្តហោះប្រភេទ A380ប្ រើប្រាស់ពេលលាងសម្អាតតែ ១២ម៉ោង ដោយបុគ្គលិក១៥នាក់។

អត្ថប្រយោជន៍សម្អាតយន្តហោះ តាមបច្ចេកទេសស្ងួតរបស់ក្រុមហ៊ុនអ៊ែមមីរឺត មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ទឹកជួយដល់បរិស្ថាន ថែមទាំងអាចឱ្យគ្រឿងឧបក្ខារខ្លះ របស់យន្តហោះដំណើរការបានអំឡុងពេលសម្អាតតទៀតផង។
សូមចុចមើលវីឌីអូខាងក្រោមស្វែកយល់ពីបច្ចេកទេសសម្អាតស្ងួត។

អត្ថបទអ្នកចង់អាន

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈម...

រមណីយដ្ឋានកោះមរកត តំបន់ទេសចរណ៍ថ្មី កំពុងមានភាពទាក់ទាញនៅកម្ពុជា

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

កំពុងតែនឹកគិតទៅដល់ ដំណើរកម្សាន្តមែនទេ? តើអ្នកគិតថានឹងទៅកម្សាន្តនៅទីណាដែរ បន្ទាប់ពីរៀប​អាពាហ៍​ពិពាហ៍​រួច គួរ​ទៅ​ក្រៅប្រទេស ឬនៅក្នុងប្រទេសទើបជាការល្អ...

ម៉ាកផលិតផលអុីតាលីថ្មីមួយ កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 20 Jul, 2017

ម៉ាកផលិតផល សម្លៀកបំពាក់ថ្មីរបស់អ៊ីតាលី Brandy Melville គឺជាម៉ាកសញ្ញាដែលកំពុងមានភាពពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យ។ ក្រុមហ៊ុននេះ ផ្គត់ផ្តង់ផលិតផលសម...

សោភណ្ឌភាពទីក្រុងតូចៗ នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 3 PM, Saturday, 30 Sep, 2017

អត្ថបទជាច្រើនបានបកស្រាយ អំពីទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់អឺរ៉ុប ទាំងនៅក្នុងទីក្រុងធំៗ តំបន់ទេសចរណ៍ ឆ្នេរសមុទ្រជាដើម។ ប៉ុន្តែ ថ្ងៃនេះ គេហទំព័រទំនើប...

Tomnerb.Com - YouTube Channel