ចូលចិត្តទំនើប

កំពូលទិសដៅទាំង 10 ដែលសក្តិសមនឹងការធ្វើដំណើរតែម្នាក់ឯង

ដោយ: ភារុន 8 AM, Monday, 22 Oct, 2018

ក្តីសុបិន្តដែលចង់ធ្វើដំណើរជុំវិញពិភពលោកតែងតែមាននៅក្នុងចិត្តគំនិតរបស់មនុស្សម្នាក់ៗ។ ការធ្វើដំណើរកម្សាន្តត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ខ្លួនគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់មនុស្សមួយចំនួន។ ដូច្នេះអ្នកទាំងនោះអាចមានអារម្មណ៍រំភើប ទៅនឹងការជួបប្រទះអ្វីៗដែលគួរឱ្យចាប់អារម្មណ៍ និង ប្លែកៗនៅតាមទិសដៅទេសចរដ៏អស្ចារ្យនៅជុំវិញពិភពលោក។ ខាងក្រោមនេះជាទិសដៅទេសចរដ៏ល្អបំផុតដោយពឹងផ្អែកលើការវិនិច្ឆ័យអំពីភូមិសាស្រ្ត សុវត្តិភាព និង ភាពងាយស្រួលក្នុងធ្វើដំណើរ ព្រមទាំងមានកន្លែងស្នាក់នៅដ៏ល្អឥតខ្ជោះដែលសក្តិសមបំផុតសម្រាប់ការធ្វើដំណើរតែម្នាក់ឯង៖
1. កោះបាលី ប្រទេសឥណ្ឌូនេស៊ី
នៅទីនេះអ្នកអាចចំណាយប្រាក់តិចបំផុតបើធៀបនឹងការធ្វើទេសចរទៅប្រទេសអ៊ឺរ៉ុបនានានៅលើពិភពលោក។ ការស្នាក់នៅក្នុងបន្ទប់ដែលមានផាសុកភាព មានអាហារ 3 ពេលក្នុងមួយថ្ងៃ ហើយអាចផឹកស្រាបៀរយ៉ាងសេរីដែលមានតម្លៃត្រឹមតែ 25$ ក្នុងមួយថ្ងៃ។ លើសពីនេះទំនិញក៏មានតំលៃថោក ដែលអាចរកទិញបាននៅគ្រប់ទីកន្លែងទាំងអស់នៅលើកោះនេះ។

2. ប្រទេស ស្កុតឡេន
ទេសភាពដ៏ស្រស់បំព្រង និង ការស្វាគមន៍ដ៏សែនកក់ក្តៅរបស់អ្នកស្រុកស្កុតឡេនមកកាន់អ្នកទេសចរ គឺធ្វើឱ្យប្រទេសនេះក្លាយជាទិសដៅទេសចរដ៏ពេញនិយមបំផុត។ សម្រាប់ដំណើរកម្សាន្តតាមជនបទ នឹងផ្តល់ឱ្យអ្នកទេសចរនូវឱកាសដើម្បីចូលរួមជាមួយធម្មជាតិដែលមានទឹកស្ទឹង បឹងបួរ និង ព្រៃភ្នំដ៏ស្រស់ស្អាត។

 

3. ប្រទេស អ៊ីតាលី
ប្រទេសអ៊ីតាលីគឺជាទិសដៅទេសចរដ៏ពេញនិយមបំផុតសម្រាប់អ្នកទេសចរមកទស្សនាតែម្នាក់ឯង ដោយសារតែអ្នកអាចផឹកស្រា និង បរិភោគអាហារ Barbecue ដ៏សែនឆ្ងាញ់ជាមួយអ្នកស្រុក។ លើសពីនេះប្រទេសនេះក៏មានសំនង់អគារដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។

4. ប្រទេស វៀតណាម
តំបន់ជាយក្រុងហាណូយ ឬ ទីក្រុងហាណូយគឺជាកន្លែងដែលសក្តិសមបំផុតសម្រាប់ការធ្វើដំណើរតែម្នាក់ឯង។ ទេសភាពដ៏រស់រវើក និង ម្ហូបអាហារក្នុងស្រុកជាទីគាប់ចិត្ត ព្រមទាំងមានតម្លៃថោក និង សេវាកម្មដែលមានតំលៃសមរម្យគឺសក្តិសមសម្រាប់ការធ្វើទេសចរតែម្នាក់ឯង។

5. ប្រទេស បារាំង
បើនិយាយពីប្រទេសបារាំងគ្មានអ្វីក្រៅពីប៉មអេហ្វហ្វីលដែលជានិមិត្តសញ្ញានៃប្រទេសនេះឡើយ។ នៅពេលយប់វាផ្តល់នូវទិដ្ឋភាពដែលមិនគួរឱ្យជឿ ហើយតំបន់ជុំវិញនៃប៉មនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍រំភើបទៅនឹងទេសភាពដ៏អស្ចារ្យនៃប្រទេសបារាំង។

6. ប្រទេស អាហ្វ្រិកខាងត្បូង
ទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងធំៗ ដែលអ្នកអាចទៅទស្សនានៅអាហ្វ្រិកខាងត្បូងគឺ Johannesburg ។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងមាសដែលជាបេះដូងនៃការដើរទិញឥវ៉ាន់កំសាន្ត ដូច្នេះទិសដៅនេះគឺសក្តិសមបំផុតសម្រាប់អ្នកទេសចរដែលជាស្រ្តី។

7. ប្រទេស ថៃ
មនុស្សគ្រប់គ្នាតែងនិយាយថាទីក្រុងបាងកក គឺជាទីក្រុងដែលសម្បូរដោយហាងលក់ទំនិញគ្រប់ប្រភេទដែលសក្តិសមសម្រាប់អ្នកចូលចិត្តដើរទិញឥវ៉ាន់។ ទិសដៅទេសចដ៏ល្អៗដទៃទៀតដូចជាភូកេត ឈៀងម៉ៃ ប៉ាតាយ៉ា កោះសាមុយ និង កោះភីភីជាដើម។ ជាពិសេសខេត្តឈៀងម៉ៃ ជាទីក្រុងបូរាណមួយដែលទាក់ទាញអ្នកកាន់សាសនាព្រះពុទ្ធ ដោយសារតែមានប្រាសាទជាច្រើនដែលជាទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសនា។

8. ប្រទេស ម៉ូរុកកូ (Morocco)
Morroco ត្រូវបានគេហៅថាទីក្រុងពណ៌ចំរុះ និង ផ្តល់ជូននូវភាពទាក់ទាញជាច្រើនដូចជាមានអគារចំនាស់ៗដែលជាកន្លែងសម្រាប់តម្កល់សៀវភៅប្រវត្តិសាស្រ្តតែមួយគត់នៃជនជាតិអារ៉ាប់ និង មានវីឡា Caravan ដែលចិញ្ចឹមសត្វអូដ្ឋជាច្រើនទុក ដើម្បីអនុញ្ញាតឱ្យអ្នកទេសចរជួលជិះឆ្លងកាត់វាលខ្សាច់សាហារ៉ាដ៏សែនធំធេង។

9. ប្រទេស ទួរគី
ប្រទេសទួរគី គឺជាប្រទេសមួយដែលមានហាងអាជីវកម្មគ្រប់ប្រភេទបើកលក់ ដូច្នេះអ្នកនឹងអាចរកឃើញផ្សារតូចៗរាប់រយរាប់ពាន់ សារមន្ទីរ និង កន្លែងជិះបាឡុងប្រើខ្យល់ នៅក្នុងតំបន់ Cappadocia នៃប្រទេសទួរគី។ លើសពីនេះវាត្រូវបានគេកត់ត្រាថាជាទិសដៅទេសចរណ៍ដែលមានសុវត្ថិភាពបំផុត។

10. ប្រទេស New Zealand
New Zealand ជាប្រទេសដែលសម្បូរទៅដោយភ្នំទឹកកកជាច្រើន ដូច្នេះទិដ្ឋភាព និង សម្រស់នៃភ្នំទាំងអស់នេះគឺពិតជាអស្ចារ្យណាស់។ ប្រសិនបើអ្នកទៅទស្សនាតែម្នាក់ឯង អ្នកនឹងមានអារម្មណ៍ថាស្ងប់ស្ងាត់នៅក្នុងចិត្ត ព្រមទាំងមានការរំភើបយ៉ាងខ្លាំងចំពោះទេសភាពភ្នំទឹកកកជាច្រើនដែលកំពុងទស្សនានេះ។

ប្រភព: boredarticles ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈម...

ទេសភាពនារដូវរងា ដ៏ស្រស់ស្អាតបំផុតទាំង៥ នៅអាស៊ី

ដោយ: ដួងច័ន្ទ 12 AM, Monday, 19 Dec, 2016

ចំពោះអ្នកដែលចូលចិត្តរដូវរងា ប្រាកដជាទន្ទឹងពេលវេលាមួយ ដែលអាចទៅលេងទីកន្លែង ដែលត្រជាក់និងពោរពេញដោយព្រិលទឹកកក។ ហេតុនេះទើប ទំនើប សូមណែនាំជូននូវកន្លែងដ៏ស...

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូ...

ទីក្រុងឆ្នេរសមុទ្រ ស្រស់ស្អាតទាំង 5

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ចុះងូតទឹកសមុទ្រ បន្ទាប់ពីចេញពីធ្វើការ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងស្រមៃចង់បាន។ ប៉ុន្តែវាពិតជាពិបាកនឹងក្លាយជាការពិត ដោយសារសមុទ្រ និងទីក្រុងភាគច្រើន...

Tomnerb.Com - YouTube Channel