ចូលចិត្តទំនើប

កោះដ៏ស្រស់ស្អាតបំផុតទាំង 7 នៅប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Friday, 05 Oct, 2018

នៅទីបំផុតទឹកដីកោះនៅកម្ពុជាបានចាប់ផ្តើមមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរទាំងនៅក្នុងប្រទេស និង ខាងក្រៅប្រទេសហើយ។ ពីព្រោះទេសភាពដ៏ស្រស់ត្រកាលរបស់កោះទាំងនោះគឺពិតជាសក្តិសមនឹងទទួលបាននូវចំនាប់អារម្មណ៍ទាំងអស់នេះ ថ្វីត្បិតតែកោះមួយចំនួននៅប្រទេសកម្ពុជាមានការអភិវឌ្ឍន៍តិចតួចជាងនៅប្រទេសថៃក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពនៃកោះទាំងនេះសុទ្ធសឹងបានទទួលស្គាល់ពីភ្ញៀវជាតិ និង អន្តរជាតិដែលបានមកកម្សាន្តនៅទីនេះ។ មិនថាតែអ្នកចង់មកកម្សាន្តជាក្រុម ឬ តែម្នាក់ឯងនោះទេ អ្នកក៏អាចមានពិធីជប់លៀងពេញមួយរាត្រី មុជទឹកកម្សាន្ត គយគន់ថ្មប៉ប្រះទឹកសមុទ្រ និង ផ្កាថ្មនៅក្រោមទឹកផងដែរ។ នៅខាងក្រោមនេះជាកោះចំនួន 7 ដែលមានទស្សនីយភាពដ៏ល្អបំផុតនៅកម្ពុជា៖
1. កោះ រ៉ុង
កោះដែលល្អបំផុតសម្រាប់រៀបចំពិធីជប់លៀងនោះគឺកោះ រ៉ុង ។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើកោះ រ៉ុង មានការបង្កើតកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យជាច្រើន ដែលទាំងនេះបានផ្តល់ឱកាសដ៏ល្អសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីមកកម្សាន្ត និង គយគន់ទេសភាពនៃឆ្នេរខ្សាច់ពណ៌សក្បុសដ៏វែងអន្លាយ និង ទឹកសមុទ្រដ៏ស្រស់ស្អាតនៅទីនេះ។

2. កោះ រ៉ុងសន្លឹម
កោះ រ៉ុងសន្លឹម ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេពីកោះ រ៉ុង ហើយកោះនេះគឺជាកោះដ៏ល្អឥតខ្ជោះសម្រាប់ការលម្លែ ដោយសារតែភាពស្ងប់ស្ងាត់ និង ទេសភាពដ៏ស្រស់ស្អាត។ ជាពិសេស ឆ្នេរ សារាសិន ដែលមានរាងដូចបេះដូង ដែលភ្ញៀវទេសចរចូលចិត្តទៅថតរូបលេងកម្សាន្តនៅទីនោះ។

3. កោះ សង្សារ
កោះដ៏ល្អប្រណីតមួយទៀតនៅលើទឹកដីខេត្តព្រះសីហនុគឺកោះ សង្សារ ហើយឈ្មោះហៅក្រៅនេះបានមកពីភ្ញៀវ ទេសចរ ដែលបានទៅកម្សាន្តនៅទីនោះ។ កោះ សង្សារ ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរ ពីកោះ រ៉ុង ហើយប្រសិនបើអ្នកបានមកកម្សាន្តជាមួយអ្នកទីស្រលាញ់គឺពិតជារ៉ូមេនទិកខ្លាំងណាស់។

4. កោះ ថ្មី
កោះ ថ្មី មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិឆ្នេរ រាម ខេត្តព្រះសីហនុ។ កោះ ថ្មី គឺជាទីជំរកនៃសត្វស្លាបជាង 100 ប្រភេទ សត្វស្វា និង សត្វផ្សេងៗទៀតជាច្រើន។ ភ្ញៀវទេសចរអាចឡើងភ្នំមើលបក្សីទាំងនោះនៅពេលព្រឹក និង ពេលថ្ងៃអាចជិះទូកក្តោងនៅលើសមុទ្រ ហើយនៅពេលយប់អាចកម្សាន្តជាមួយទេសភាពទឹកសមុទ្រពេលរាត្រីផងដែរ។

5. កោះ តាគាវ
ភ្ញៀវទេសចរ អាចបោះតុង ឬ ចងអង្រឹងគេងនៅលើកោះ តាគាវ បាន។ នេះគឺជាការកម្សាន្តលក្ខណៈធម្មជាតិមួយបែបដ៏អស្ចារ្យ។ នៅពេលថ្ងៃអ្នកអាចមុជទឹកលេងកម្សាន្ត ហើយនៅពេលយប់អ្នកអាចគេងក្នុងអង្រឹងមើលផ្កាយជាច្រើនដែលរះនៅលើមេឃ។ ទីតាំងកោះនេះគឺស្ថិតនៅប្រហែលជា 4 គីឡូម៉ែត្រពីឆ្នេរ អូត្រេះ ខេត្តព្រះសីហនុ។

 

6. កោះ តាង
កោះ តាង ក៏ជាកោះមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែវាមានចម្ងាយឆ្ងាយជាងកោះផ្សេងៗទៀត។ ទឹកសមុទ្រនៅទីនេះគឺថ្លា និង មានលក្ខណៈរស់រវើក ដែលជាអំណោយផលដល់ការជ្រមុជទឹក និង មុជទឹកលេងកម្សាន្ត។ ថ្មប៉ប្រះទឹក ផ្កាថ្ម និង សត្វជាច្រើនដែលរស់នៅក្រោមទឹក រួមទាំងសម្បកខ្យងធម្មជាតិជាច្រើនដែលមានពណ៌ចំរុះ ទាំងនេះសុទ្ធសឹងតែជាភាពទាក់ទាញដ៏អស្ចារ្យនៃកោះ តាង ៕

7. កោះ តូតាង
ជាកោះដ៏អស្ចារ្យសម្រាប់ការស្វែងរកភាពស្ងប់ស្ងាត់នៅពេលអ្នកចង់គេចចេញពីភាពអ៊ូរអរនៃទីក្រុង។ កោះនេះ មានទីតាំងក្នុងខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥ គីឡូម៉ែត្រពីកោះ ស្ដេច ហើយទើបតែបើកដំណើរការនៅឆ្នាំ 2009។ កោះនេះពោរពេញទៅដោយទេសភាពយ៉ាងល្អឥតខ្ចោះ ហើយជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ភ្ញៀវទេសចរទាំងឡាយណា ដែលចង់ស្វែងរកភាពស្ងប់ស្ងាត់៕

ប្រភព: cnn ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅ...

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

ឧទ្យាន មេអំបៅ ភីណាង កំពុងទាក់ទាញក្រសែភ្នែក អ្នកទេសចរ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

នៅមិនទាន់ឃ្លាតឆ្ងាយពី ប្រទេសម៉ាឡេស៊ី នៅឡើយនោះទេ ខណៈដែលប្រទេសនិយមប្រកាន់យកនូវ ការគោរព សាសនា អ៊ីស្លាម​ជា​ធំមួយនេះ មាន​បង្កប់ និងសម្បូរទៅដោយតំបន់ទេសចរ...

Tomnerb.Com - YouTube Channel