ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេត្ត មណ្ឌលគីរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ជាឱកាសដ៏ល្អមួយដែលអ្នកអាចនាំគ្រួសារទៅបោះជុំរុំនៅខេត្តមណ្ឌលគីរី។ នេះពិតជាបទពិសោធន៏ថ្មីមួយទៀតសម្រាប់អ្នកដែលចូលចិត្ត ស្រឡាញ់ធម្មជាតិ និង ស្រឡាញ់ការដើរកម្សាន្តនៅក្នុងព្រៃភ្នំ ការបោះជុំរំ និងការស្វែងយល់ពី វប្បធម៌នៃការរស់នៅរបស់បងប្អូនជនជាតិភាគតិចខ្មែរយើងនៅខេត្តមណ្ឌលគីរី។ ខាងក្រោមនេះនេះគឺជាការរៀបចំដំណើរកម្សាន្តទៅកាន់ខេត្ត មណ្ឌលគីរី ចំនួន 3 ថ្ងៃ 2 យប់ សម្រាប់ប្រិយមិត្តដែលចង់ធើ្វដំណើរកម្សាន្តទៅ ខេត្តមណ្ឌលគីរី នៅក្នុងថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ៖
ថ្ងៃទីមួយ៖ ដើរកាត់វាលស្មៅខៀវស្រង៉ាត់ និង ធំល្វឹងល្វើយនៅអូរាំង និង រៀបចំបោះតង់ និង អង្គុយមើលថ្ងៃលិច ព្រមទាំងពិសារអាហារពេលល្ងាចបែប BBQ លើសពីនេះអ្នកអាចចែករំលែកបទពិសោធន៏អោយគ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រឹងគុណភាពជីវិត អោយកាន់តែមានភាពស្រស់បំព្រង។
ថ្ងៃទីពីរ៖ ដំណើរកម្សាន្តបែបផ្សងព្រេង ដើរកាត់ព្រៃភ្នំ វាលស្មៅ និងពិសាអាហាថ្ងៃត្រង់តាមបែបជនជាតិភាគតិចព្នង មានសំឡក្នុងបំពង់ឫស្សី ត្រីអាំង និង សាច់អាំង ដើម្បីស្វែងយល់ពីវប្បធម៌នៃការរស់នៅរបស់ក្នុងតំបន់នោះ ហើយនៅពេលយប់មានការច្រៀងរាំកម្សាន្តលេងជាមួយនឹងអ្នកមកបោះជុំរុំដទៃទៀត។
ថ្ងៃទីបី៖ ក្រៅពីបទពិសោធន៏ផ្សងព្រេងជាមួយធម្មជាតិដែលមិនអាចបំភ្លេចបានមួយនេះ អ្នកក៏បានកម្សាន្ត និងទស្សនាតំបន់ទេសចរណ៏សំខាន់ៗមួយចំនួន របស់ខេត្តមណ្ឌគីរីផងដែរ មានដូចជា ភូមិដាក់ដាំ ទឹកធ្លាក់ជ្រៃធំ និង រមណីយដ្ឋានអូរមីស ជាដើម។