ចូលចិត្តទំនើប

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោងឆ្អឹងផុសឡើងមកក្រៅ យកគំរូ តាមម៉ូដចង្កៀងគោមក្រដាសរបស់ចិនបូរាណ។

ការច្នៃម៉ូដអគារ មានស្រទាប់ផ្នែកខាងក្រៅនៃអគារ SOM’s Poly International Plaza បង្កើតបាន ជារបាំងការពារកម្តៅជុំវិញទីតាំងការិយាល័យ ដែលស្ថិតនៅកៀកនឹងស្រទាប់ទីពីរនៃកញ្ចក់ផ្នែកខាងក្នុង។ នេះជាប្លង់អគារកម្ពស់ 31 ជាន់ និងមានអគារពីរអមសងខាង គឺជាទម្រង់ប្លង់អគាររាងពងក្រពើខុសពីប្រក្រតី។

Latticed-shell-of-som_tourist_attraction_cambodia_tomnerb-01

សំណង់អគារការិយាល័យនេះផុសឡើង ក្នុងតំបន់អាជីវកម្មថ្មី ស្ថិតនៅចំកណ្តាលដងផ្លូវពីអាកាសយានដ្ឋាន Beijing Capital Airport និងតំបន់ប្រវិត្តសាស្រ្ត The Forbidden City។ ការច្នៃម៉ូដអគារនេះ បានទុកឱ្យមានចន្លោះរវាងទម្រង់អគាររាងសំបុកឃ្មុំ នៃឆ្អឹងផ្នែកខាងក្រៅ និងទីតាំងខាងក្នុង អគារ ដែលអនុញ្ញាតឱ្យខ្យល់ចេញចូល ក៏ដូចជាបង្កើតជាទីតាំងភ្ជាប់ពីមួយជាន់ទៅមួយជាន់។

Latticed-shell-of-som_tourist_attraction_cambodia_tomnerb-03

លោក Leo Chow ដៃគូច្នៃម៉ូដអគារបាននិយាយថា «ស្របពេលដែលយើងលើកឡើង ពីទស្សនៈទម្រង់អគាររាងពងក្រពើ ដែលនឹងលេចឡើងយ៉ាងសមសួន លើទីតាំងភូមិសាស្រ្តមួយនេះ និងស្រប ពេលយើងចាប់ផ្តើមបង្ហាញពីតម្រូវការ នៃការសាងសង់អគារក្នុងទម្រង់បែបនេះ យើងក៏បាននឹកឃើញ ដល់រូបសញ្ញាបូរាណដ៏លេចធ្លោនៃចង្កៀងគោម ដែលដាក់ព្យួរនៅខាងក្រៅទ្វារ ដើរតួនាទីជាសញ្ញានៃ ការស្វាគមន៍ និងស្រូបយកសំណាងល្អ។ វាហាក់ដូចជាសក្តិសមសម្រាប់ទីតាំងអគារ ដែលស្ថិតនៅក្បែរ Capitol Airport Expressway និងមានទីតាំងនៅជិត សម្រាប់អ្នកដំណើរទាំងអស់ ដែលបានមកដល់ទីក្រុងប៉េកាំង តាមរយៈអាកាសយានដ្ឋាន។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ គឺនៅពេលដែល សមាជិកក្រុមការងារបានមូរក្រដាស ដើម្បីធ្វើការបកស្រាយពីធរណីមាត្ររបស់អគារ យើងបានស្វែងយល់ឃើញថា វាបានលេចឡើងជាលក្ខណៈធម្មជាតិ សម្រាប់ការបង្កើតម៉ូដចុងក្រោយសម្រាប់អគារផ្ទៃខាងមុខ។ យើងបានដឹងច្បាស់ថាគំនិតនេះ មានសមត្ថភាពបង្ហាញយ៉ាងលេចធ្លោអំពីសំណង់អគារ និងរូបសញ្ញាជាតំណាង»។

Latticed-shell-of-som_tourist_attraction_cambodia_tomnerb-05

ក្រុមហ៊ុនស្ថាបត្យកម្ម ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង San Francisco បានប្រើប្រាស់សមាសភាពផ្សំដែលប្រើប្រាស់បានយូរឆ្នាំ ដើម្បីបង្កើតជាការទទួលបានពន្លឺថ្ងៃពេញលេញ និងទីតាំងអគារ ការិយាល័យធំទូលាយ។ ផ្ទាំងកញ្ចក់នៅផ្នែកខាងមុខអគារ អាចឱ្យអ្នកធ្វើការនៅខាងក្នុងមើលឃើញ សួនច្បារ និងផ្លូវនៅព័ទ្ធជុំវិញអគារ Poly International Plaza ដែលគ្របដណ្តប់ពីលើជណ្តើរ និងកន្លែងចំណតរថយន្តនៅក្រោមដី។

Latticed-shell-of-som_tourist_attraction_cambodia_tomnerb-06

ក្រុមហ៊ុន SOM ទទួលបានភាពល្បីល្បាញលើការងារវិស្វកម្ម ជាក្រុមហ៊ុនស្ថិតនៅលំដាប់ជួរមុខក្នុង ស្នាដៃស្ថាបត្យកម្ម គម្រោងសាងសង់ទីក្រុងទំនើប ដែលមានស្នាដៃកំពូលជាច្រើន។ កាលពីពេលថ្មីៗ នេះក្រុមហ៊ុន SOM បានឈ្នះការប្រកួត ច្នៃម៉ូដអគារខ្ពស់ៗ សម្រាប់ទីក្រុងកំពង់ផែ Colombo នៅក្នុងប្រទេសស្រីលង្ការ។ ក្រុមហ៊ុននេះក៏មានបង្ហាញគម្រោងសាងសង់ភូមិដ្ឋាន Vertical Village លើផ្ទៃដី 16 ហិចតាក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលនឹងមានសំណង់គេហដ្ឋាន ហាងទំនិញ សណ្ឋាគារ និងការិយាល័យ សម្រាប់មនុស្សប្រមាណ 60,000 នាក់៕

Latticed-shell-of-som_tourist_attraction_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

កំពូលទិសដៅទាំង 10 ដែលសក្តិសមនឹងការធ្វើដំណើរតែម្នាក់ឯង

ដោយ: ភារុន 8 AM, Monday, 22 Oct, 2018

ក្តីសុបិន្តដែលចង់ធ្វើដំណើរជុំវិញពិភពលោកតែងតែមាននៅក្នុងចិត្តគំនិតរបស់មនុស្សម្នាក់ៗ។ ការធ្វើដំណើរកម្សាន្តត្រឹមតែនៅក្នុងប្រទេសកំណើតរបស់ខ្លួនគឺមិនទាន់គ...

រឿង 10 យ៉ាងដ៏ល្អបំផុត​ នៅពេលអ្នកមកលេងទីក្រុងហុងកុង

ដោយ: ភារុន 9 AM, Saturday, 27 Oct, 2018

អ្វីដែលល្អបំផុតដែលអ្នកទេសចរគ្រប់គ្នាចង់ធ្វើនៅទីក្រុងហុងកុង មានលក្ខណៈខុសប្លែកគ្នាច្រើនបែបច្រើនយ៉ាងណាស់។ ចាប់តាំងពីការឡើងភ្នំនៅពេលព្រឹកព្រលឹម ការមកលេ...

ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំ...

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុច...

Tomnerb.Com - YouTube Channel