ចូលចិត្តទំនើប

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេងពីការប្រើប្រាស់ប្រេងឥន្ទនៈ។
ផលិតផលកង់របស់ក្រុមហ៊ុននេះទទួលបានការគាំទ្រពីអតិថិជនជាច្រើន ជាពិសេសអ្នកដែលចង់បានភាពរីករាយ ហើយផលិតផលស៊េរីឆ្នាំ 2019 ដែលទើបនឹងធ្វើការប្រកាសកាលពីពេលថ្មីៗនេះ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការមើលឃើញថា ក្រុមហ៊ុននេះបានអនុវត្តការងារល្អប្រសើរជាងដៃគូប្រជែងនៅក្នុងទីផ្សារ។

ចំណុចផ្លាស់ប្តូរធំជាងគេនៅក្នុងម៉ូដែលថ្មីនេះ គឺការផ្តល់នូវកម្លាំងថាមពលកាន់តែខ្លាំង និងការធ្វើដំណើរក្នុងរយៈចម្ងាយកាន់តែឆ្ងាយ។ ផលិតផលកម្រិតបឋមមានដូចជា Zero S និង DS មានបំពាក់ជាមួយនូវអាគុយប្រភេទ ZF7.2 ដែលពេលនេះត្រូវបានបង្កើនកម្លាំង Horsepower បន្ថែមរហូតដល់ 35% និងមានល្បឿនលឿនជាងមុនរហូតដល់ 8% ដែលនេះជាកម្លាំងប្រហាក់ប្រហែលនឹងទោចក្រយានដែលមានម៉ាស៊ីនប្រើចំហេះដែរ។

ម៉ូដែល S និង DS ជាមួយនឹងជម្រើសថាមពល ZF14.4 ខណៈពេលនេះអាចធ្វើដំណើរបានចម្ងាយ 223 mile សម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងមានបំពាក់ជាមួយមុខងារឃ្លាំងស្តុករយៈពេលវែងថ្មីមួយទៀតផងដែរ។ ជម្រើស Charge Tank អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ចូលថាមពលបាន 600% លឿនជាងមុន ហើយជម្រើសនេះពីមុនមានតែនៅតែលើម៉ូដែលកង់ឆ្នាំ 2018 ប៉ុណ្ណោះ តែពេលនេះវាក៏អាចតំឡើងនៅលើកង់ Zero ម៉ូដែលចាស់ផងដែរ។
ម៉ូដែលថ្មីនេះក៏មានការផ្លាស់ប្តូររូបរាងមួយចំនួនផងដែរ រួមមាន Windscreen ខ្ពស់ជាងមុន មាន Tank Grip Pads, Bark Busters និងជម្រើសពណ៌ថ្មីផងដែរ ដែលមានជម្រើសពណ៌ DSR’s Sleek Bronze និងពណ៌លឿងលម្អ។

តម្លៃសម្រាប់ម៉ូដែលឆ្នាំ 2019 ចាប់ផ្តើមពី $8,495 សម្រាប់ម៉ូដែលរត់បានចម្ងាយខ្លីមានដូចជា Zero FX និង FXS ហើយតម្លៃសម្រាប់ម៉ូដែលរត់បានចម្ងាយកាន់តែឆ្ងាយគឺ Zero SR មានរហូតដល់ $19,390៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Gadget បរាជ័យប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

មិនមានអ្វីដែលល្អឥតខ្ចោះទេ ហើយឆ្នាំ 2017 ក៏មិនល្អគ្រប់ 10 ដូចគ្នា។ ចំណុចខ្វះខាតទាំងនោះ រាប់បញ្ចូលទាំងបច្ចេកវិទ្យាថ្មីៗ របស់សម្ភារៈប្រើប្រាស់មួយចំនួន...

តោះមកដឹង! តិចនិចកែប្រែរូបភាព Desktop ឱ្យសមស្របទៅនឹង Mac

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

រូបភាព Desktop អាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អប្រសើរឡើង ជាពិសេសនៅពេលរូបភាពនេះ បានធ្វើការជាមួយនឹង Mac របស់អ្នកអស់ជាច្រើនម៉ោងថែមទៀត។ ម្យ៉ាងទៀតការកែ...

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលប...

អស្ចារ្យ! នាឡិកាទាំងបីប្រភេទរបស់ LG update Android 2.0

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

និយាយពីក្រុមហ៊ុន LG មិនត្រឹមតែផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ កុំព្យូទ័រ ទូរស័ព្ទប៉ុណ្ណោះទេ ក្រុមហ៊ុននេះនៅមានផលិតនាឡិកា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើ...

Tomnerb.Com - YouTube Channel